វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាច់ញាតិធ្វើបាតុកម្មតាមផ្ទះ ទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ៤នាក់
---
​ក្រុម​គ្រួសារ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​ដែល​កំពុង​ជាប់ឃុំ​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​សីហា​ ​នាំគ្នា​ធ្វើបាតុកម្ម​តាម​ផ្ទះ​ ​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​វៀតណាម​ ​ដោះលែង​សាច់ញាតិ​របស់​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា​ ​ការចោទប្រកាន់​របស់​តុលាការ​វៀតណាម​ ​លើ​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​ ​គឺ​ផ្ទុយពី​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
---
ខ្មែរក្រោមសោកស្ដាយ ដែលអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យពួកគេហែរញ្ញត្តិដាក់តាមស្ថានទូត ដើម្បីទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម៤នាក់ ដែលរដ្ឋាភិបាលវៀតណាមឃុំខ្លួន ដោយសារតែការផ្សព្វផ្សាយសៀវភៅសិទ្ធិជនជាតិដើម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាការមិនអនុញ្ញាតិ ឱ្យសមាគមខ្មែរក្រោមហែរញត្តិដាក់តាមស្ថាប័នអន្តរជាតិនេះ បង្ហាញពីភាពមិនអើពើចំពោះសុខទុក្ខខ្មែរក្រោម របស់រដ្ឋាភិបាលកម្ពុជា។
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣៖

១.ពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងនឹងការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃស្អែក
២.ក្រុមយុវជន រិះគន់អាជ្ញាធរពន្ធនាគារ និងតុលាការ ដែលបន្តអនុវត្តស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ និងអ្នកទោសមានលុយមានអំណាច
៣.អាជ្ញាធរ បង្ហាញមុខឧក្រិដ្ឋជនដែលរំដោះអ្នកទោសតៃវ៉ាន់
៤.សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមបួននាក់
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #SarSokha #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #Korea #US #Protest #DoubleStandard #PoliticalPrisoners #Criminals #TaiwanesePrisone #DrugTrafficking #SiemReap #KKF #KhmerKrom #KampucheaKrom #Vietnam #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon #ThachLen #PhnomPenh #Embassies
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/vaz5heVljG4
Media is too big
VIEW IN TELEGRAM
ស្ថានទូតអូស្ត្រាលីថានឹងលើកឡើងការចាប់សកម្មជនខ្មែរក្រោមជាមួយរដ្ឋវៀតណាម
---
សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋខ្មែរក្រោម ទៅជួបមន្ត្រីស្ថានទូតអូស្ត្រាលី ដើម្បីជំរុញឱ្យស្ថានទូតជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ជុំវិញការធ្វើទុក្ខបុកម្នេញសកម្មជនខ្មែរកម្ពុជាក្រោម។ សកម្មជនខ្មែរក្រោម ថា យុទ្ធនាការទាំងនេះ នឹងមានឥទ្ធិពលទៅលើប្រទេសវៀតណាម ដែលមានទំនាក់ទំនងសេដ្ឋកិច្ចលើបណ្ដាប្រទេសសេរី។
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​ទី១​ កញ្ញា​ម្សិលមិញ ​បាន​ដឹកនាំ​បាតុករ​ទៅ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យរដ្ឋាភិបាល​វៀតណាម ​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម ​ចំនួន​បួន​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ពន្ធនាគារ​វៀតណាម។ ​បាតុកម្ម​នេះ​ ធ្វើ​នៅ​មុខ​ស្ថាន​កុងស៊ូល​វៀតណាម​ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)​ ដែល​មាន​បាតុករ​ប្រមាណ​៦០​នាក់​ចូល​រួម។ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ព្រះភិក្ខុ​ ស៊ើង យ៉ឹងរតនា ​មាន​ថេដីការ​ថា ​បាតុកម្ម​នេះ ​ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម​បួន​នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​​
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនខ្មែរក្រោម៤នាក់ នៅមុខស្ថានទូតវៀតណាម ប្រទេសហុល្លង់
---
ពលរដ្ឋខ្មែរក្រោម ប្រមាណ៦០នាក់ កាលពីថ្ងៃទី២ កញ្ញា ជួបជុំគ្នា ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ប្រទេសហុល្លង់ (Netherlands) ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម និងដោះលែងសកម្មជនខ្មែរក្រោម ចំនួន៤នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសវៀតណាម។
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
គ្រួសារ​សកម្មជន​ខ្មែរ​ក្រោម​ជាប់​ឃុំ​ថា ​អាជ្ញាធរ​វៀតណាម​​មិន​អនុញាត្តិ​​ឱ្យ​ពួកគាត់​ជួប​សកម្មជន
---
គ្រួសារ​សកម្មជន​​ខ្មែរ​​ក្រោម​ អះអាង​​ថា​អាជ្ញាធរ​​​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ទៅ​ជួប​ផ្ទាល់​ជា​មួ​យ​សកម្មជន​ខ្មែរក្រោម ទាំង៤នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ​នោះ​ទេ។​ ពួកគាត់​ព្រួយបារម្ភ​ថា ​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​សកម្មជន​ទាំង​នោះ ​​និងបន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់។
---
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/three-months-after-arrest-khmer-krom-ngos-call-for-release-of-khmer-krom-detained-activists-11022023051154.html
#RFAKhmer #Cambodia #HumanRights #KhmerKrom #Vietnam #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តុលាការវៀតណាម ផ្ដន្ទាទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ឲ្យជាប់ពន្ធនាគារពីរឆ្នាំ
---
សហព័ន្ធខ្មែរកម្ពុជាក្រោមថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលបានកាត់ទោសស្ត្រីសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយសារតែលោកស្រីបានប្រើប្រាស់សិទ្ធិទាមទារដីធ្លី ដែលអាជ្ញាធរវៀតណាមទន្ទ្រានយកដោយគ្មានសំណង។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #PrakSereivuth #DinhThiHuynh #HumanRights #KhmerKrom #KampucheaKrom #KKF #IndigenousRights
---
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តុលាការវៀតណាម កាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀតឲ្យជាប់ពន្ធនាគារបីឆ្នាំ ៦ខែ
---
តុលាការ​វៀតណាម​ បន្ត​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរក្រោម​ម្នាក់​ទៀត ​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ ៦ខែ ពី​បទ​បង្ក​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បំពាន​លើ​ផល​ប្រយោជន៍​របស់​រដ្ឋ។ ​ទោះបីជា​យ៉ាង​ណា​មន្ត្រី​
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចាត់​សាលក្រម​តុលាការ​វៀតណាម​ថា ជា​រឿង​អយុត្តិធម៌ ​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជន​ជាតិ​ដើម​។​
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1zq4nJJ4hOM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #DanhMinhQuang #DinhThiHuynh #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែង និងទម្លាក់បទចោទប្រកាន់លើសកម្មជនខ្មែរក្រោម
---
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ទាមទារឱ្យ រដ្ឋាភិបាលវៀតណាមដោះលែង និងទម្លាក់បទចោទប្រកាន់ទាំងអស់លើសកម្មជនខ្មែរក្រោម លោក យ័ញ មិញក្វាង ។ សាច់ញាតិ ចាត់ទុកការកាត់ទោសលើសកម្មជនខ្មែរក្រោមរូបនេះ ថា ជារឿងអយុត្តិធម៌។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/P9cFN-llFDo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #DanhMinhQuang #DinhThiHuynh #ChauThiThien #HRW #HumanRightsWatch #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer