វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.29K videos
69 files
7.19K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
H061324.00_15_22_12.Still001.jpg
748.2 KB
តើផែនការ​កម្ទេចកម្លាំងអ្នកប្រឆាំង​របស់​លោក​ ហ៊ុន សែន​​ខុសច្បាប់​បែបណា?​
 
​តាមសារ​សំឡេង​បែក​ធ្លាយ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ដែល​គេអះអាង​ថា​​ជា​សំឡេង​របស់​លោក​ ​ហ៊ុន សែន​​ មេ​បក្សកាន់​អំណាច​ ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ពិសេស​របស់​លោក​​អនុវត្ត​យុទ្ធសាស្ត្រ​កម្ទេចកម្លាំង​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ ដោយ​ប្រើ​ប្រាស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លោក​ទិញ​បាន​ ​ទៅ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ ឬ​ហៅ​ថា​ «យកសត្វលលកទៅទាក់លលក»​ និង​«ងើប​មួយ​វាយ​មួយ»។​ 

​​តើសារ​សំឡេង​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​បញ្ជា​ឲ្យ​កម្ទេច​កម្លាំងអ្នក​ប្រឆាំង​នេះ​ ខុស​គោលការណ៍​ច្បាប់​ និង​ជះផល​ប៉ះ​ពាល់​បែប​ណា? ​

​លោក ​ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ដូច​តទៅ៖ https://youtu.be/XzfsaDUGeTw

​​#RFAKhmer#Cambodia​ ​#HunSen#Hun Manet​ #TheCPP#CNRP#OppositionKh#PoliticsKh#RFAInterview
Media is too big
VIEW IN TELEGRAM
កុមារមួយចំនួននៅខេត្តសៀមរាបនៅតែរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម
---
មន្ត្រីសង្គមស៊ីវិល និងយុវជនរស់នៅខេត្តសៀមរាបជំរុញឱ្យអាជ្ញាធរខេត្តនេះ លុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារ និងអនាគតសង្គមជាតិ។ សំណើនេះ ធ្វើឡើងដោយសារពួកគេមើលឃើញថា កុមារមួយចំនួននៅក្នុងខេត្តសៀមរាប នៅតែបន្តរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/some-children-in-siem-reap-being-labor-exploited-06132024074954.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChildLabor #SiemReap #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់ផែនការរបស់លោក ហ៊ុន សែន ដែលបន្តកម្ទេចអ្នកប្រឆាំង
---
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់ផែនការរបស់លោក ហ៊ុន សែន ដែលបន្តប្រើយុទ្ធសាស្រ្តកម្ទេចអ្នកប្រឆាំង។ ពួកគេយល់ឃើញថា យុទ្ធសាស្រ្តបែបនេះ គឺជានយោបាយកំសាក ដែលបង្ហាញចេញនៅមុនខ្សែជីវិតមេដឹកនាំផ្តាច់ការអស្ដង្គត ដូចពន្លឺព្រះអាទិត្យ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/observers-say-hun-sen-plan-to-continue-to-crack-down-on-the-opposition-is-an-illegal-act-06122024110122.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalActivists #PoliticalPrisoners #PoliticalPersecutions #CPP #RulingParty #OppositionParties #DestroyingOpponentPolicy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកនាង​ គឹម ​ពុទ្ធធានី ​ជា​សកម្មជន​ម្នាក់​ធ្វើ​ការងារ​តស៊ូ​មតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​ឲ្យ​ខ្មែរ​​ក្រោម​។ អ្នក​នាង​បាន​ចូល​បម្រើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាប់​តាំង​ពី​ជា​យុវជន​ធម្មតា​ម្នាក់​រហូត​ដល់​ក្លាយ​ជា​តំណាង​ឲ្យ​សហព័ន្ធ​ក្នុង​អង្គការ​អន្តរជាតិមួយចំនួន។​ តើអ្នកនាង​ គឹម ​ពុទ្ធធានី​ នឹង​ប្រើប្រាស់​តួ​នាទី​ក្នុង​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ និង​ជនជាតិ​ដើម​ ដើម្បី​ជួយ​ខ្មែរ​ក្រោម​ដូច្នោះ​ខ្លះ​ដែរ​?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KimPutheany #HumanRights #HumanRightsDefender #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន​ណាហ្គាវើលដ៍​បន្ត​ប្រកាស​រើស​បុគ្គលិក​ថ្មី តែ​មិន​ព្រម​ទទួល​យក​កូដករ​ចូល​ធ្វើ​ការ​វិញ
---
ក្រុម​កូដករ​ជាង​២០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដើម្បី​ទាមទារ​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន ជួយ​ដោះស្រាយ​វិវាទ​ការងារ​។ ក្រុម​កូដករ​បង្ហាញ​ការ​ឈឺចាប់ នៅ​ពេល​រដ្ឋាភិបាល​បន្ត​បណ្ដែតបណ្ដោត​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រំលោភ​ច្បាប់ និង​សិទ្ធិ​កម្មករ​តាម​អំពើ​ចិត្ត​។ ការ​ឈឺចាប់​នេះ ដោយសារ​ក្រុមហ៊ុន​ប្រកាស​រើស​បុគ្គលិក​ថ្មី តែ​មិន​ព្រម​ទទួល​ក្រុម​កូដករ​ជា​សមាជិក​សហជីព ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborConflict #NagaWorld #UnionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Government mum about Hun Sen audio calling for opposition to be 'smashed'
---
Former Prime Minister Hun Sen encouraged supporters of the ruling Cambodian People’s Party to “smash” and “destroy” opposition political activists in audio comments that circulated on Khmer social media this week.
👉 https://www.rfa.org/english/news/cambodia/hun-sen-audio-facebook-06152024213733.html
---
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalActivists #PoliticalPrisoners #PoliticalPersecutions #DestroyingOpponentPolicy #CPP #RulingParty #OppositionParties
បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទារឱ្យដោះលែងអ្នកជាប់ឃុំនយោបាយ.jpg
274.4 KB
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៦​ ខែមិថុនា​ ​នេះ​បាន​ប្រមូល​សកម្មជន​ធ្វើ​បាតុកម្ម​ជា​លើក​ទីពីរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ។​ ជុំវិញ​រឿង​នេះ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​ លោក​ រ៉ុង ឈុន​ ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។​ ​សូម​ទស្សនា​និង​ស្ដាប់​ដូច​តទៅ៖​ https://www.youtube.com/watch?v=lzKU8QJhf-g

#RFAKhmer#Cambodia#HunManet#HunSen#HumanRights#NPP​ PoliticsKh ​#PolticalPrisonersKH #SunChanthy#RongChhun #RFAKhmerInterview #RFAInterview
#រូបត្លុកនយោបាយ​៖ ព្រែកជីក​ហ្វូណន​តេជោ៖ គម្រោង​រួម​របស់​ជាតិ ឬ​របស់​ត្រកូល ​«ហ៊ុន»?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី​២
---
ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជាមួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ​៣០០​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ដូច​ជា​ខេត្ត​កណ្តាល កំពង់​ចាម កំពង់ធំ សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ភូមិ​បឹង​សាឡាង ខណ្ឌ ឬស្សីកែវ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ «​យក​វីដេអូ​កាត់ត​ដូរ​ចំណង​ជើង​ខុស​ខ្លឹមសារ​» ធ្វើ​ជា​ភស្ដុតាង​ដាក់​បន្ទុក​លើ​យុវជន​មាតាធម្មជាតិ
---
នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ត​បើក​សវនាការ​សាកសួរ​លើ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ហួស​ចិត្ត​នឹង​តុលាការ ដែល​បាន​យក​វីដេអូ​កាត់ត​ដូរ​ចំណង​ជើង ខុស​ពី​ខ្លឹមសារ​វីដេអូ​ដើម និង​វីដេអូ​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ យក​មក​ធ្វើ​ជា​ភស្ដុតាង​ដាក់​បន្ទុក​លើ​ពួកគេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer