វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រដ្ឋសភាបដិសេធមិនទទួលញត្តិពីក្រុមពលរដ្ឋរងគ្រោះពីជម្លោះដីធ្លីនៅក្បែរតំបន់អន្ទង់អាំង
---
រដ្ឋសភា​ កាលពី​ថ្ងៃទី២២ ខែតុលា បដិសេធ​មិន​ទទួល​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ដោយ​លើកហេតុ​ផល​ថា ខ្វះ​ឯកសារ​ពាក់ព័ន្ធ បើ​ទោះ​បី​ជា​ពួកគាត់ ខំ​ធ្វើ​ដំណើរ​ពី​ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ដើម្បី​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​យ៉ាង​ណា​ក្ដី​។ ពួកគាត់​មាន​បំណង​សុំ​ឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត និង​តុលាការ​ខេត្ត​ពោធិ៍សាត់ បញ្ឈប់​ការ​គំរាម​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ធ្លី និង​ផ្ទះ​សម្បែង និង​ចោទ​ប្រកាន់​ពួក​គាត់​ថា​រំលោភ​ដី​រដ្ឋ។ ពលរដ្ឋ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​ជា​ពលរដ្ឋ​២៤​គ្រួសារ រស់​នៅ​ត្រង់​ចំណុច​បញ្ចប់​នៃ​ផ្លូវ​អន្ទង់​អាំង មិន​មែន​ស្ថិត​ក្នុង​តំបន់​អន្ទង់​អាំង​ឡើយ ហើយ​សុទ្ធ​តែ​មាន​លិខិត​បញ្ជាក់​ការ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគាត់​បាន​សាងសង់​ផ្ទះ​នៅ និង​រមណីយដ្ឋាន​បម្រើ​ដល់​ភ្ញៀវ​អ្នក​ទេសចរ​អស់​រាប់​ឆ្នាំ​មក​ហើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #ForcedEvictions
Media is too big
VIEW IN TELEGRAM
អ្នក​នេសាទ​ងាក​ទៅ​ចិញ្ចឹម​អន្ទង់ ដោយសារ​ទិន្នផល​ត្រី​នៅ​បឹង​ទន្លេ​សាប​ថយ​ចុះ​
---
អ្នក​នេសាទ​មួយ​ចំនួន បោះបង់​របរ​នេសាទ​ចោល ទៅ​ចាប់​យក​របរ​ចិញ្ចឹម​អន្ទង់​ជំនួស​វិញ ដើម្បី​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹម​ជីវិត​ ដោយសារ​តែ​បឹង​ទន្លេ​សាប លែង​សូវ​សម្បូរ​ត្រី​ដូច​មុន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KampongChhnang #TonleSap #Mekong #MekongRiver #Environment #FisheryDeclines #IllegalFishing
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ថា ខ្ជិល​ច្រអូស
---
ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​រិះគន់​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី វ៉ាស៊ីនតោន​ថា ខ្វះ​ការ​យក​ចិត្ត​ទុក​ធ្វើ​អនាម័យ និង​សម្អាត​រៀបចំ​បរិវេណ​ស្ថានទូត ​និង​និវេសនដ្ឋាន ឬ​កន្លែង​ស្នាក់នៅ​អគ្គ​រាជទូត​ស្នាក់​នៅ​ឱ្យ​មាន​សោភ័ណភាព​។ ពួកគាត់​ស្នើ​ឱ្យ​មន្ត្រី​ស្ថានទូត​កាត់​ស្មៅ និង​បោស​សំរាម​នៅ​ជុំវិញ​ស្ថានទូត ដែល​ជា​កន្លែង​តំណាង​ឱ្យ​ជាតិ​មួយ​នេះ​បាន​ត្រឹមត្រូវ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #SocialActivists
#CLV #CLVDTA #Protests #CambodianEmbassyUSA #KeoChhea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គំនិតខ្វែងគ្នា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការតវ៉ាឱ្យគោរពកិច្ចព្រមព្រៀងនេះ
---
ថ្ងៃទី២៣ ខែតុលានេះ ជាថ្ងៃខួប៣៣ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)។ ក្នុងឆ្នាំនេះ ការទាមទារឱ្យរដ្ឋាភិបាលគោរពអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាន់តែផុលផុស នៅតាមបណ្ដាប្រទេសមួយចំនួន ដែលមានពលរដ្ឋខ្មែររស់នៅ។

តើហេតុអ្វីទើបពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យរម្លឹកបីកិច្ចព្រមព្រៀងនេះ កាន់តែផុសផុលនៅឆ្នាំ២០២៤នេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#Vietnam#Lao#HunSen #HunManet #ParisPeaceAgreements #PPA2024 #33rdPPA #HumanRightsKH #DemocracyKH #Protests #CLV#CLVDTA #TerritorialIntegrity#Sovereignty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូនស្រីរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានងារជាឧកញ៉ាទាំងវ័យក្មេង
---
កូនស្រីវ័យក្មេងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងជាចៅស្រីរបស់លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងដែនដី គឺអ្នកស្រី អ៊ាង និធិជ្ជនីដឺណេ ទទួលបានគោរមងារជាឧកញ៉ា។នាងត្រូវបានឪពុកម្តាយ ចំណាយលុយបញ្ជូនទៅរៀននៅប្រទេសអង់គ្លេស ហើយពេលត្រឡប់មកស្រុកខ្មែរវិញ ត្រូវបានជីតា តែងតាំងឲ្យធ្វើជាមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងដែនដីតាំងពីជំនាន់ជីតារហូតមកដល់ជំនាន់រដ្ឋមន្ត្រីថ្មី៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #EangNithijounieDene #PenSamAthsothcheat #PenSamAth #CheaSophara #PharaMongkol #Tycoon #Nepotism
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Apology video of Cambodian journalist released after court questioning
---
A media outlet friendly to the Cambodian government on Wednesday published a video of jailed journalist Mech Dara apologizing for his social media posts and asking for forgiveness after the award-winning reporter was brought to court for five hours of questioning.
👉 https://www.rfa.org/english/news/cambodia/mech-dara-apology-video-10232024155458.html
---
#RFAKhmer #Cambodia #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #Court
អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
---
អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដា​រ៉ា ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ ពី​សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​២៤ ខែតុលា ក្រោយ​ជាប់ឃុំ​ជិត​១​ខែ​។​

​ការដោះលែង​លោក ម៉ិច ដា​រ៉ា ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​ឯករាជ្យ​រូបនេះ បាន​ចេញពី​វីដេអូ​សុំទោស​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត និង​ទទួលស្គាល់ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅលើ​បណ្ដាញ​សង្គម​។​

រូប៖ AP & AFP
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/independent-journalist-mech-dara-was-released-on-bail-after-apologizing-to-hun-sen-and-hun-manet-10242024044633.html
---
#RFAKhmer #Cambodia #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #CourtKH
Cambodian journalist freed on bail after apology over posts
---
Award-winning Cambodian journalist Mech Dara, who was charged with incitement to provoke disorder over his social media posts, was released on bail on Thursday, media reported.
👉 https://www.rfa.org/english/cambodia/2024/10/24/mech-dara-journalist-bail/
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunSen #HunManet #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #CourtKH
Media is too big
VIEW IN TELEGRAM
ស្ថាប​និក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ប្តេជ្ញា​ចិត្ត​បន្ត​ជីវិត​នយោបាយ​លោក
---
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺលោក សៀម ​ភ្លុក​ ទទួលបាន​សេរីភាព​ឡើងវិញហើយ កាលពីរសៀល​ថ្ងៃទី២៥ ខែតុលា បន្ទាប់ពី​លោក​អនុវត្តទោស​គ្រប់​ចំនួន​រយៈ​ពេល​ពីរឆ្នាំកន្លះ ​នៅ​ក្នុង​សំណុំ​រឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ។  លោក​ប្ដេជ្ញា​ចិត្ដ​ទាមទារ​រកយុត្ដិធម៌ និង​បន្ដ​សកម្មភាព​នយោបាយ៕ ​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SiemPluk #CambodiaNationalHeartParty #CNHP #PoliticsKH #HumanRightsKH #DemocracyKH #CourtKH #PoliticalPrisonersl #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​ដាំ​ស្វាយ​កែវ​ល្មៀត​នៅ​ខេត្ត​ព្រៃវែង​ត្អូញត្អែរ​ពី​តម្លៃ​ស្វាយ​ចុះ​ថោក
---
កសិករ​ដាំ​ស្វាយ​កែវ​ល្មៀត​លក់​នៅ​ខេត្ត​ព្រៃវែង ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​តម្លៃ​កសិផល​គ្មាន​ទីផ្សារ។ ពួកគាត់​អះអាង​ថា តម្លៃ​ស្វាយ​កែវ​ល្មៀត​នៅ​ឆ្នាំ​នេះ​លក់​បាន​មួយ​គីឡូ​តម្លៃ​ពី៣រយ (៣០០) ទៅ៤រយរៀល (៤០០) ប៉ុណ្ណោះ ខណៈ​កាល​ពី​ឆ្នាំ​មុន​ស្វាយ​កែវ​ល្មៀត​មាន​តម្លៃ១ពាន់២រយរៀល (១.២០០) ក្នុង​មួយ​គីឡូ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Agriculture #Farming #MangoFarmers #LowPrice #Economy #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer