វិទ្យុអាស៊ីសេរី/ RFA Khmer
14.3K subscribers
4.3K photos
2.74K videos
107 files
8.79K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​ខ្មែរ​សុំ​កិច្ច​សហការ​ពី​អាជ្ញាធ​ថៃ​តាម​ចាប់​ខ្លួន​អ្នក​រិះគន់​តាម​ហ្វេសប៊ុក​រឿង​ចរចា​ពន្ធ​ជាមួយ​អាមេរិក
---
អាជ្ញាធរ​ខ្មែរ​បាន​ប្រកាស​តាម​ចាប់​ខ្លួន​ស្ដ្រី​ម្នាក់ ដែល​អះអាង​ថា​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ស្ត្រី Overseas ស្ទឹង​ស្ងាត់ ម៉ៅ បង និង​Chhin Chou ដែល​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​ថា បាន​បរាជ័យ​ក្នុង​ការ​ចរចា​បញ្ហា​ពន្ធ​ជា​មួយ​សហរដ្ឋអាមេរិក។
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/05/25/cambodia-thailand-transnational-repression/
---

#RFAKhmer #News #HumanRights #Politics #TransnationalRepression
សហភាព​អឺរ៉ុប​ថា កម្ពុជា​ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ
---
សហភាព​អឺរ៉ុប​សង្កេត​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ បន្ត​ស្ថិត​ក្នុង​ក្ដី​ព្រួយបារម្ភ​ដដែល។ សង្គមស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា អាច​រក​ឱកាស​បើក​ទីផ្សារ​បន្ថែម ប្រសិន​ដោះស្រាយ​ក្ដី​កង្វល់​របស់​សហភាព​អឺរ៉ុប។

រូបភាព៖ AFP និងពីពលរដ្ឋ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/25/eu-report-humanrights-democracy-cambodia/
---
#RFAKhmer #Cambodia #HunSen #HunManet #EU #EBA #Economy #PoliticalPrisoners #ArbitraryArrests
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចថៃ ថា មិនទាន់ទទួលបានការណែនាំណាមួយឱ្យចាប់ជនភៀសខ្លួនខ្មែរទេ
---
អ្នកនាំពាក្យរងការិយាល័យអន្តោប្រវេសន៍ថៃ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ឧសភា ថា ការិយាល័យរបស់លោកមិនទាន់ទទួលបានបញ្ជាឱ្យតាមចាប់ខ្លួនជនភៀសខ្លួនខ្មែរឈ្មោះ ជូ ឈីន នៅឡើយទេ។ កន្លងមក ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ឬជនអន្តោប្រវេសន៍នៅប្រទេសអាស៊ាន ដែលស្នាក់នៅប្រទេសថៃ ភាគច្រើនបានធ្វើឡើងដោយសម្ងាត់របស់ប៉ូលិសមូលដ្ឋានថៃ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គណបក្សភ្លើងទៀនធ្វើសមាជវិសាមញ្ញកែសម្រួល​លក្ខន្តិកៈ​បក្ស
---
នៅថ្ងៃទី២៥ឧសភា គណបក្សភ្លើងទៀន បានធ្វើសមាជ​វិសាមញ្ញ​ និង​បានសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស ដើម្បីឱ្យស្របតាមប្រកាសចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ អង្គសមាជដែលមានមន្ត្រីតំណាងគណបក្សមកពីទូទាំងប្រទេសចូលរួម១៥០នាក់ បានបោះឆ្នោតគាំទ្រការកែប្រែលក្ខន្តិកៈគណបក្ស ត្រង់ជំពូក ៧ ស្តីពី ការធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគី ដែល​មាន​ចែង​ក្នុង​ប្រការ ៤៩ ថា «គណបក្សភ្លើងទៀន អាចធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយមួយ ឬច្រើនបាន ដោយអនុវត្តស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
គ្រួសារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោកស្រី អេង សុខា ដើម្បី​បាន​មើលថែ​កូន​និង​ម្ដាយ​ចាស់
---
សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សារធារណ:​លើ​លោកស្រី អេង សុខា នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​សួរដេញ​ដោល​លោកស្រី កាល​ពី​ថ្ងៃ​ទី​២៦ ខែឧ​សភា។ លោកស្រី អេង សុខា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន បន្ទាប់​ពី​លោកស្រី​បាន​ធ្វើ​ឱ្យ​បែក​កញ្ចក់​របង​តុលាការ អំឡុង​ពេល​លោកស្រី​ទៅ​តវ៉ា​នៅ​ខាង​មុខ​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ម្ដាយ ដែល​បាន​រង​អំពើ​ហិង្សា។ សាច់​ញាតិ​សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​លោកស្រី អេង សុខា ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​វិល​មក​មើល​ថែ​ម្ដាយ និង​កូន។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #CourtKH #EngSokha #NgetKhun #Mummy
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួនសកម្មជនបក្សប្រឆាំង មេសហជីព និងអ្នកជំនាញកសិកម្ម
---
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា បានសម្រេចបន្តឃុំសកម្មជនបីនាក់ នៅក្នុងសំណុំរឿងបីផ្សេងៗគ្នា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #ChinBunnaroth #NyNak #MormRithy #PoliticalPersecutions #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Cambodia police seek Thai extradition of critic of the govt’s trade negotiators
---
A Cambodian woman who criticized Phnom Penh’s inconclusive efforts to negotiate with Washington over trade tariffs is in the cross-hairs of Cambodian police who accuse her of trying to overthrow the government and say they’ll ask Thailand to extradite her.
👉 https://www.rfa.org/english/cambodia/2025/05/27/cambodia-thailand-dissent
---
#RFAKhmer #Cambodia #USA #HunSen #HunManet #ChouChhin #Investments #Economy #Tariffs
មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​ករណី​យុវជន​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ជិត​អាគារ​អនឡាញចិន
--- 
អ៊ឹមស៊ី៖ មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត​ជុំវិញ​យុវជន​បម្រើការ​ក្នុង​ទីតាំង​អនឡាញ​ម្នាក់ ដែល​គេ​អះអាង​ថា បាន​ធ្លាក់​ពី​លើ​អាគារ​ស្លាប់។ ការ​ស្នើ​នេះ ខណៈ​គ្រួសារ​នៅ​មិន​ទាន់​អស់​ចិត្ត និង​សង្ស័យ​ថា​ជា​ករណី​ធ្វើ​ទារុណកម្ម។
 
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/human-rights/2025/05/28/online-khmer-worker-died-chinese/

---
#RFAKhmer #Cambodia #Myanmar #Burma #Myanmar #UN #UnitedNations #OnlineScam #HumanTrafficking #OnlineScamVictims
Media is too big
VIEW IN TELEGRAM
របាយការណ៍អឺរ៉ុប៖ លោក ហ៊ុន ម៉ាណែត មិនបានកែលម្អស្ថានភាពសិទ្ធិមនុស្ស ឱ្យខុសពីឪពុករបស់លោក
---
សហភាពអឺរ៉ុបសង្កេតឃើញថា នៅក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជានៅតែបន្តរឹតត្បិតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបន្តស្ថិតក្នុងក្ដីព្រួយបារម្ភដដែល។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា អាចរកឱកាសបើកទីផ្សារបន្ថែម ប្រសិនដោះស្រាយក្ដីកង្វល់របស់សហភាពអឺរ៉ុប។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/politics/human-rights/2025/05/25/eu-report-humanrights-democracy-cambodia
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #DemocraticSpace #CivicSpace #EU #EuropeanParliament #EBA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​ក្នុង​ការ​ផ្ទះ​អាវុធ​ជាមួយ​ទាហាន​ថៃ
---
ទាហាន​ខ្មែរ​ម្នាក់​ឈ្មោះ សួន រោន អាយុ​៤៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​កំពេញ ឃុំយាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​ជា​ទាហាន​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​មុំបី បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​ជាមួយ​ទាហាន​ថៃ​នៅ​ព្រឹក​ទី​២៨​ឧសភា​នេះ។

រូបភាពផ្ដល់ឱ្យ
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/05/28/khmer-soldier-died-in-clash-with-thais/

---
#RFAKhmer #Cambodia #Thailand #BorderDispute
Media is too big
VIEW IN TELEGRAM
ក្រសួងការពារជាតិកម្ពុជាចរចាជាមួយថៃក្រោយទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា
---
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទាហានខ្មែរម្នាក់ស្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា ជាមួយកងទ័ពថៃ ព្រោះទាហានថៃបានបាញ់មុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ នៅតំបន់មុំ៣ ក្នុងភូមិតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជម្លោះផ្ទុះអាវុធរយៈពេលជាង១០នាទីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ហើយក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី២៨ ខែឧសភា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/society/2025/05/28/khmer-soldier-died-in-clash-with-thai
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Thai prime minister urges calm after Cambodian soldier killed in border clash
---
BANGKOK – The Thai prime minister said Wednesday she spoke to her Cambodian counterpart to reduce tensions after Cambodia said one of its soldiers was killed in a brief gunfight with Thai troops at a sensitive border region.
👉 https://www.rfa.org/english/cambodia/2025/05/28/cambodia-thailand-border-clash
---
#RFAKhmer #Cambodia #Thailland #HunManet #HunSen #BorderConflict
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលត្រកូល «ហ៊ុន» យកទឹកដីជប៉ុនធ្វើជាទីតាំងគំរាមកំហែងឆ្លងដែន
---
ក្រុមអ្នកប្រជាធិបតេយ្យថា រដ្ឋាភិបាលត្រកូល «ហ៊ុន» បានយកទឹកដីជប៉ុនធ្វើជាកន្លែងគំរាមកំហែងឆ្លងដែន ដោយអត់ខ្លាចញញើត។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Japan #PoliticsKH #Democracy #HumanRights #TransnationalRepression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social