វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.35K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៥]​ ៖​ ​លោកស្រី​ ​ឯម បុប្ផា​ ​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ហ្វាទីណា មែនផៅវើ​ (Fatina Manpower)​ ​ថា​ក្រុម​ពលករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​និង​ជាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ​(Saudi Arabia) ​ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។​
​​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#LaborRights #FatinaManpower​ # SaudiArabia​ ​#MigrantWorkerskh​ ​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៦]​ ៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ ​កើត រិទ្ធ​ ​សន្យា​លាឈប់​ពី​ដំណែង​​និង​វិស័យ​ច្បាប់​ ​បើ​ជន​ជាប់​ចោទ​​ ស្រី ស៊ីណា​​ ដែល​បាន​បាញ់​សម្លាប់​គូ​ស្នេហ៍​ពីរ​នាក់​ដល់​ផ្ទះ​ដ៏​គួរ​រន្ធត់​ ត្រូវ​បាន​រួច​ឬ​សម្រាល​ទោស។​
​​​
#RFAKhmer#Cambodia#Murder#SreySina#SocialjusticeKh#Justicekh
#HunManet#HunSen#HumanRights​ ​#KoeutRith​ ​#MoJ#Impunity#Oknha#Tycoons#SreySina#LongLysong#KhinKanhchana#COA#Murder#IllegalPosessionOfFirearm#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ
---
ពលរដ្ឋ​បឹងតាមោក ប្រមាណ​ ២០នាក់ កាលថ្ងៃទី ០៣ កក្កដា បាន​ជួប​ជុំ​គ្នា កាន់​បដា​ និង​រូបថតអតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី។ បដា​នោះ​ពលរដ្ឋ​បាន​សរសេរ​ថា «អភិវឌ្ឍ​ចុះ តែ​កុំ​រុះ​ផ្ទះ​ខ្ញុំ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម្ពុជា
---
ពលរដ្ឋខ្មែរ និងខ្មែរក្រោម ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាម ដែលតែងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ចំណែកឯ អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន៥ស្ថាប័ន នៅសប្ដាហ៍ក្រោយនេះ នឹងដាក់ញត្តិទៅកាន់រដ្ឋាភិបាលកម្ពុជា ស្នើឲ្យដោះស្រាយការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៧]​ ៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​អ៊ាង សុផល្លែត​ ​ថា​ដើម្បី​ក្លាយ​ខ្លួន​ជា​សកម្មជន​បរិស្ថាន​ត្រូវ​មាន​ការ​សិក្សា​ជំនាញ​ និង​អាជីព​ឱ្យ​បាន​ច្បាស់ លាស់ ​កុំ​ចេះ​តែ​សម្ដែង។​

#RFAKhmer#Cambodia#EangSophalleth#MinistryofEnvironmentKh #SocialjusticeKh#EnvironmentalActivistsKh#HunManet#HunSen#HumanRights​ ​ #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៨]៖​​​ ពលរដ្ឋ​រងគ្រោះ​ពីការ​លុបបឹង​តាមោក​ ​លោកស្រី​ ​ស៊ា ដាវី​ ឆ្លើយ​តប​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​អ៊ាង សុផល្លែត​ ​ថា​សកម្មជន​បរិស្ថាន​មិន​បាច់​មាន​ជំនាញ​ក៏​បាន​ដែរ​ បើ​ចាំរៀន​ចេះ​ជំនាញ​នោះ​ ប្រទេស​កម្ពុជា​នឹង​រលាយ​អស់​ហើយ៕​
​​
#RFAKhmer​ #Cambodia ​#EangSophalleth ​#MinistryofEnvironmentKh #SocialjusticeKh​ #EnvironmentalActivistsKh​ #MoE#HunManet ​#HunSen ​#HumanRights#HouseRightsActivists ​ #ForTheRecord​ #VerticalVideo
Media is too big
VIEW IN TELEGRAM
លោក សុខ ឥសាន៖ «ការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោម គឺជ្រុលហួសព្រំដែន»
---
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា មិនចាំបាច់រដ្ឋាភិបាលកម្ពុជា លើកបញ្ហាខ្មែរក្រោមជាមួយភាគីវៀតណាមទេ ។ លោកថា សព្វថ្ងៃបងប្អូនខ្មែរក្រោម មានការទាមទារសិទ្ធិហើយ ប៉ុន្តែ លោកបន្ទោសថា ការទាមទាររបស់ខ្មែរក្រោម ជ្រុលហួសព្រំដែនរហូតដល់ទាមទារសិទ្ធិស្វ័យសម្រេច។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/J1E7OiUFrww
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #HunManet #HunSen #SokEysan #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ ទៅ​ចូល​រួម​កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិដើម​ (EMRIP) ដើម្បី​ផ្តល់​អនុសាសន៍​មួយ​ចំនួន​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/khmer-krom-youth-took-un-forum-to-ask-its-intervention-to-vn-govt-to-stop-persecuting-khmer-krom-07132024091317.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Switzerland #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #UN #EMRIP #Geneva
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​​ឱ្យ​ពលរដ្ឋ​នៅ​ជាប់​បឹង​ត្របែក​រុះរើ​ដោយ​«​ផ្ដល់​សំណង​ត្រឹម​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​»
---
ពលរដ្ឋ​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង ដែល​រស់​នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ក្នុង​ភូមិប្រាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ប្រមាណ​៤០​គ្រួសារ បដិសេធ​ទទួល​យក​សំណង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​ថ្នូរ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​លើក​រូប​ថត​គ្រួសារ​ត្រកូល «​ហ៊ុន​» ដើម្បី​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារ និងពលរដ្ឋខ្មែរនៅអូស្ត្រាលី បន្តទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
---
ភរិយាបណ្ឌិត កែម ឡី អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តប្រារព្ធខួបបណ្ឌិត កែម ឡី តទៅទៀត ដោយកុំយកចិត្តទុកដាក់ ចំពោះសាររារាំងរបស់លោក កែម រិទ្ធិសិត និងយុវជនដែលចុះចូលបម្រើរដ្ឋាភិបាល។ ពួកគាត់ ចាត់ទុកយុត្តិធម៌កន្លងមកជាយុត្តិធម៌ក្លែងក្លាយ។ ការបន្តទាមទារនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីរូបនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KemLey #HongLim #CheaYouhorn #TakMengHeang #JulianHill #TakMengHeang #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #SocialInjustice #CambodianAustralians #Democracy #HumanRights #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
កម្មករ​មួយ​ចំនួន​បារម្ភ​ពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស
---
កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ បន្ថែម​ទៀត ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស នោះ​កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ ខណៈ​បច្ចុប្បន្ន​នេះ កម្មករ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​កិច្ចសន្យា​ការងារ​នៅ​កន្លែង​ធ្វើ​ការ ហើយ​រោងចក្រ​ខ្លះ​ទៀត​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ។ រូប៖ AP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/economy/some-workers-worried-about-eu-withdrawal-of-more-eba-as-government-increases-human-rights-abuses-07152024064738.html
---
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #HumanRights #Democracy #EuropeanUnion #EU #EBA #Economy #GarmentFactory #Workers #EverythingButArms
ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះបរមរាជ​វាំង​រំឭក​បន្ទូល​របស់​ព្រះករុណា​ព្រះ​បរមរតន​កោដ្ឋ​ ថា ​កម្ពុជា​ក្រោម គឺ​ជា​ខ្មែរ​តែ​មួយ
---
ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះ​បរមរាជ​វាំង (Royal Palace of Cambodia) បាន​រំឭក​ បន្ទូល​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ​ កាល​ពី​ឆ្នាំ២០០៦ ថា ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ជា​ជន​ជាតិ​ខ្មែរ ដូច​ពលរដ្ឋ​ខ្មែរ​កណ្ដាល​ នៃ​ព្រះរាជាណាចក្រកម្ពុជា ទោះបី​ជា​បារាំង​បាន​កាត់​ទឹក​ដី​កូសាំង​ស៊ីន ឬ​កម្ពុជា​ ក្រោម​ទៅ​ឱ្យ​អាណ្ណាម ឬ​បច្ចុប្បន្ន​វៀតណាម​គ្រប់គ្រង​ក៏​ដោយ។ រូប៖ AFP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/the-facebook-page-of-the-royal-palace-recalls-sihanouk-words-that-khmer-krom-are-khmers-07152024081904.html
---
#RFAKhmer #Cambodia #KampucheaKrom #KhmerKrom #Vietnam #NorodomSihamoni #HunManet #HunSen #IndigenousRights #HumanRights #RighttoSelfDetermination
Media is too big
VIEW IN TELEGRAM
លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ ក្រោយជាប់ពន្ធនាគារជិតពីរឆ្នាំ
---
សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​មក​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​កម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ThelThilen #PrisonerOfConscience #PoliticalPrisoners #AbitraryArrests #HumanRights #VerticalVideo #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​១០០​គ្រួសារ​នៅ​ក្រុង​តាខ្មៅ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ស្ដារ​ប្រឡាយ
---
ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦ ក្នុង​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ជាង​១៥០​គ្រួសារ ស្នើ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី​លោក គួច ចំរើន គួរ​បើក​វេទិកា​សាធារណៈ រក​ដំណោះស្រាយ​សម្រាប់​ពួកគាត់​។ ការ​ស្នើ​នេះ ដោយសារ​ប្រឡាយ​មេ​៩៦ នឹង​ត្រូវ​ស្ដារ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ព្រលាន​យន្តហោះ​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Kandal #Takhmao #HumanRights #LandDispute #Development
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ កំពុងជាប់​ឃុំ សុំ​អន្តរាគមន៍​ពីស្ថានទូតអាមេរិកឱ្យដោះលែង​ប្តី​
---
ក្រុម​គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ស្នើ​សុំ​ជួប​មន្ត្រី​ទូត​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ​ពី​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​នយោបាយ​ និងសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ប្រពន្ធ​​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំងរំពឹង​ថា សហរដ្ឋអាមេរិកនឹងជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ឱ្យដោះលែង​សមាជិក​គ្រួសារ និង​សកម្មជន​ផ្សេង​ទៀត ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ក្រោម​ហេតុផល​នយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #PoliticsKH #HumanRights #ArbitraryArrests #PoliticalPrisoners #WomanFriday #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុត្តិធម៌នៅកម្ពុជា «មិនមានសម្រាប់អ្នកក្រឡើយ»
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ​ប្រមាណ​៣០​នាក់ បន្ត​នាំគ្នា​ឈរ​ស្រែក​តវ៉ា នៅ​មុខ​ក្រុមហ៊ុន​នៅ​ថ្ងៃទី១៩កក្កដា។ ក្រុម​កូដករ​ បាន​លើក​ផ្ទាំងក្រណាត់​ពណ៌​ទឹកក្រូច​ ដែលមានន័យ​ខ្លឹមសារ​ថា «ពួក​យើង​ត្រូវការ​យុត្តិធម៌» អម​ដោយ​រូបភាព​ជញ្ជីង​យុត្តិធម៌ ​តំណាង​ឱ្យតុលាការ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងថៅកែក្រុមហ៊ុន ផ្ដល់ដំណោះស្រាយ ឈប់ទុកឱ្យពួកគាត់រងទុក្ខវេទនាទៀត បន្ទាប់ពីចេញតវ៉ាអស់រយៈពេលជាង២ឆ្នាំមកនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen#HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute #LaborRightsKH #UnionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទូត​អង់គ្លេស​ចេញ​មុខ​គាំទ្រ​សកម្មភាព​អង្គការ សង់ត្រាល់ (Central)
---
ស្ថានទូត​អង់គ្លេស​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (​Facebook​) ពី​ជំនួប​រវាង​ឯក​អគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក ដូមីនិច វីល្លៀម(​Dominic Williams​) ជាមួយ​តំណាង​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (Central) កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ដើម្បី​ស្តាប់​កិច្ច​ប្រឹងប្រែង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​​ព័ត៌មាន​ថ្មី​ៗ នៃ​សកម្មភាព​ដែល​បាន​កើតឡើង​លើ​អង្គការ​ក្រោយ​ពេល​ការ​បោះពុម្ព​ផ្សាយ​របាយការណ៍​ស្តីពី ឧបសគ្គ​ក្នុង​ភាព​ជា​អ្នក​តំណាង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #DominicWilliams #Central #UnionKH #HumanRights #Freedom #Workers #British #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជនខ្មែរក្រោម បន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីបញ្ចុះបញ្ចូល UN អន្តរាគមន៍ទៅវៀតណាមឱ្យទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម
---
​យុវតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បន្ត​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ពិភាក្សា​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​មធ្យោបាយ​ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ជនជាតិ​ដើម​ ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ នេះ​ជា​លើក​ពីរ​ នៅ​ខែ​កក្កដា​នេះ​ ដែល​យុវតី​ខ្មែរ​ក្រោម ​ចូល​រួម​វេទិកា​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ ដែល​​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Switzerland #KhmerKrom #KampucheaKrom #KKF #IndigenousRights #HumanRights #RighttoSelfDetermination #Demonstration #UN #EMRIP #UNHRC #Geneva
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ឈប់​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ
---
ពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោង​ត្បូង តំបន់​បឹង​តាមោក ទទូច​ជាថ្មី​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈប់​ប្រើប្រាស់​រូបភាព​គំរាមកំហែង​បណ្ដេញ​ពួកគាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ទាំង​មិន​ទាន់​ទូទាត់​សំណង​សមរម្យ​។ ពលរដ្ឋ​បឹង​តាមោក​ខ្លះ ស្នើសុំ​សំណង​សមរម្យ ដើម្បី​អាច​មាន​លទ្ធភាព​ទៅ​កសាង​ជីវិត​ថ្មី និង​ខ្លះ​ទៀត​ស្នើសុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #LakeFilling #BoeungTamok #TamokLake #ForcedEvictions #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​រាយការណ៍​ពិសេស អ.ស.ប នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កណ្ដាល និង​រតនគិរី
---
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​នេះ គឺ​ចាប់​ពី​ថ្ងៃទី២១ ដល់​ថ្ងៃទី​២៧ ខែ​កក្កដា។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ដាក់​របាយការណ៍​មួយ​ចំនួន​ ជូន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ និង​លើក​ឡើង​ជាមួយ​ភាគី​រដ្ឋាភិបាល៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/ef6Bau1qe2w
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #UN #HumanRights #HunManet #HunSen #SpecialRapporteur #VititMuntarbhorn #KeoRemy #CambodianHumanRightsCommittee #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer