វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.35K videos
69 files
7.25K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​ក្រុងភ្នំពេញ​រាប់​រយ​នាក់​បាន​ហ៊ុមព័ទ្ធ​ក្រុម​កូដករ ដោយ​បាន​ប្រើ​អំពើ​ហិង្សា​រុញច្រាន​និង​បង្ខំ ឲ្យ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ជិត ១​រយ​នាក់ (៨៩) ឡើង​រថយន្តក្រុង ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជាយក្រុង ដោយ​បង្ក្រាប​មិន​ឱ្យ​តវ៉ា​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន កាលពី​ថ្ងៃទី៩ ខែ​មិថុនា។
អានព័ត៌មានពេញ...
#Nagaworld #UnionKH #rightsKH #RFAKhmer #Cambodia#វិទ្យុអាស៊ីសេរី
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នកឃ្លាំមើល​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​រក្សា​ឯករាជ្យជាតិ​ដើម្បី​បំរើ​ការពារ​ប្រយោជន៍​ជាតិ...
👉 អានព័ត៌មានសង្ខេបប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #ACSCAPF2022 #AseanPeopleForum #CPF #CambodianPeopleForum #HumanRights #RightsKH #CivicSpace #CPF2022
មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត​ហើយ បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មករា ករណី​បង្ហោះ​ចម្រៀង "​ឈាម​បាតុករ​” របស់​តារា​ចម្រៀង​រ៉េ​ប លោក គា សុគន្ធ ដែល​រៀបរាប់​ពី​ស្ថានភាព​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពី​៩​ឆ្នាំមុន នៅ​ផ្លូវ​វេងស្រេង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #KeaSokun #Central #RightsKH
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. មន្ត្រី​គណ​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​នឹង​បង្កើត​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​លើ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា
២. ក្រសួង​ការ​បរទេស​​ចោទ​សហរដ្ឋ​អាមេរិក​មាន​ស្តង់ដារ​ក្នុង​ការ វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
៣. អ្នករិះគន់​ថា លោក ហ៊ុន សែន ប្រើប្រាស់​អបិយ​ជំនឿ​ដើម្បី​បោក​ពលរដ្ឋ
៤. នៅ​រាត្រី​នេះ​យើង​​មាន​កិច្ច​ពិភាក្សា​ជុំវិញ​ប្រធានបទ​ថា តើ​លោក ហ៊ុន សែន គ្រប់គ្រង​ប្រព័ន្ធ​តុលាការ​យ៉ាង​ដូចម្ដេច?
#វិទ្យុអាស៊ីសេរី #កម្ពុជា #សមយុទ្ធនាគមាស #អាមេរិក #ហ៊ុនសែន #សិទ្ធិមនុស្ស
#RFAKhmer #Cambodia #GoldenDragon #HunSen #RightsKH
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.85 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
»» SW 15.15 MHz ស្មើនឹងកម្ពស់ (20 ម៉ែត្រ)
កម្មវិធី​ឆ្នាំនេះ ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្រោម​ចំណងជើង​ថា «ពាក្យពិត​» ហើយ​សារសំខាន់​មួយទៀត​ដែល​បាន​រំលេច​នៅក្នុង​កម្មវិធី​នេះ​ដែរ​គឺ «​ការ​បង្រៀន​ឱ្យ​ខ្មែរ​ចេះ​គិត គឺជា​ការ​ចាំបាច់​បំផុត»។

អាន​ព័ត៌មានពិស្ដារ
#RFAKhmer #Cambodia #KemLey #truth #continuethejourney #rightsKH