វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.32K videos
69 files
7.23K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​ប្រជា​ពលរដ្ឋ​ជាង​ ៨រយ (៨០០) ​គ្រួសារ ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំ​រ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ស្នើ​សុំ​អភិបាល​ស្រុក​បុទុមសាគរ​ថ្មី ជួយ​ពន្លឿន​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពួកគាត់។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ដោះស្រាយ​រឿង​នេះដោយ​អះអាង​ថា ខាង​ថ្នាក់​ខេត្ត​និង​ក្រសួង​ដែនដី ​បាន​ដោះស្រាយ​បញ្ហា​នេះ​រួច​រាល់​អស់​ហើយ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Landdispute #KohKong #LyYongPhat
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៣
១. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី តវ៉ា​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា
២. មន្ត្រី​បក្ស​ភ្លើង​ទៀន​ម្នាក់ ប្ដឹង​ក្រសួង​អប់រំ​ដែល​បាន​លុបឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌
៣. ពលរដ្ឋ​ជាង​១សែន​នាក់ គាំទ្រ​ញត្តិ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ
៤. ពលរដ្ឋ​ខេត្ត​បាត់ដំបង ខកចិត្ត​នឹង​តំណាងរាស្ត្រ​មណ្ឌល​របស់​ខ្លួន​ដែល​មិន​ខ្វាយខ្វល់​ពី​សំណើ​ដោះស្រាយ​វិវាទ​ដីធ្លី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #cambodia #australia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #battambang #LandDispute #kohkongisland #savekohkongisland #lyyongphat #SinVatha
#កម្រងរូបភាព៖ យុវជនស្រឡាញ់បរិស្ថានហែក្បួនដាក់ញត្តិឱ្យក្រសួងពាក់ព័ន្ធដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
​ក្រុមយុវជនស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ជិត ២០ នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នាំគ្នាហែក្បួនដាក់ញត្តិ ទៅដាក់ក្រសួងពាក់ព័ន្ធ ដើម្បីស្នើឲ្យពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូល ជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនកោះកុងអេស.អ៊ី.ហ្សិត ( Koh Kong SEZ) របស់លោកឧកញ៉ាលី យ៉ុងផាត់ ព្រមទាំងស្នើឲ្យទម្លាក់ចោលបទចោទលើសកម្មជនមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទដារ៉ាវុធ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ផងដែរ។ ញត្តិអេឡិចត្រូនិចនេះ បានដាក់ផ្សាយជាសាធារណៈនៅលើវែបសាយ របស់អង្គការ Rain Forest Rescue និងមានមនុស្សជាង ១៣ម៉ឺននាក់ (133.357) បានចុះហត្ថលេខាគាំទ្រនោះ គឺដាក់ទៅកាន់នាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
---
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិ បន្ទាប់ពីទទួលញត្តិរបស់ពួកគេ
---
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់កោះកុងក្រៅទាំងមូល ជាតំបន់ការពារឧទ្យានជាតិសមុទ្រ ដោយមិនត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនចូលកាន់កាប់អភិវឌ្ឍឡើយ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈញត្តិដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ និងស្របពេលរដ្ឋាភិបាលគ្រោងប្រគល់កោះដែលមានសម្រស់ធម្មជាតិដ៏ល្អឯក និងជាកោះដ៏ធំបំផុតរបស់កម្ពុជាមួយនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើល អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ហ៊ានលើកពីឧត្ដមប្រយោជន៍ប្រជាជាតិខ្មែរ ពេលជួបជាមួយមេដឹកនាំវៀតណាម
២. តំណាងកូដករណាហ្គាវើលដ៍ អភ័យទោសឱ្យថៅកែក្រុមហ៊ុននេះដែលទទួលមរណភាព បើទោះជាគាត់បានរំលោភសិទ្ធិពួកគេក៏ដោយ
៣. គណបក្សប្រជាជនកម្ពុជា លើកលោក លី យ៉ុងផាត់ ដែលសម្បូររឿងអាស្រូវខាងរំលោភសិទ្ធិមនុស្ស ធ្វើជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរបស់បក្ស
៤. បក្សប្រឆាំង និងអ្នកឃ្លាំមើលថា កម្ពុជាគ្មានអ្នកធ្វើបដិវត្តន៍ពណ៌ទេ គឺមានតែបក្សកាន់អំណាចលាបពណ៌ ...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #LyYongPhat #PhamMinhChinh #NguyenPhuTrong #CPP #NagaWorld #TanSriChenLipKeong #ChenLipKeong #KhmerKrom #Mekong #MekongLancang #Podcast #CambodiaThisWeek #SamPoly #ChunChanboth #AsmallCountryWithABigHeart #SEAGames2023 #WaterFestival2023
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/9OStf6P7IE8
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ លី ចាន់ដារ៉ាវុត៖ ទោះបីជា​មាន​ការ​គាបសង្កត់​យ៉ាងណា​ក៏ដោយ ក៏​យុវជន​កាន់តែ​ចូលរួម​ជាមួយ​ចលនា​មាតា​ធម្មជាតិ
---
#RFAKhmer #Cambodia #HunSen #HunManet #KohKongKrao #KohKongIsland #OuterKohKongIsland #LyChandaravuth #JannikGaul #MotherNatureCambodia #LyYongPhat #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ឧកញ៉ា​សម្បូរណ៍​ដោយ​រឿង​អាស្រូវ​ណា​ខ្លះ​អាច​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា?
---
ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែកុម្ភៈ តើ​ឧកញ៉ា​សម្បូរណ៍​ដោយ​រឿងរ៉ាវ​អាស្រូវ​ណា​ខ្លះ ​ដែល​ស្នឹទ្ធ​នឹង​លោក ហ៊ុន សែន អាច​បន្ត​ទទួល​បាន​តំណែង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunMany #SayChhum #HengSamrin #SarKheng #TeaBanh #MenSamAn #SenateElection2024KH #LegislativeBranch #ExecutiveBranch #HunDynasty #Authoritarianism #Nepotism #LyYongPhat #KokAn #SokKong #Tycoons #Senators #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្រទី០៣ ខែមីនា ឆ្នាំ២០២៤៖

១. លោក ហ៊ុន ម៉ាណែត ប្រាប់ខ្មែរនៅអូស្ត្រាលីថា ឪពុករបស់លោកឡើងកាន់តំណែងប្រធានព្រឹទ្ធសភា ដើម្បីធានាស្ថិរភាព
២. សកម្មជនបរិស្ថានថា ការតែងតាំង លោក ទ្រី ដាលុច ជាទីប្រឹក្សាមន្ត្រីជាន់ខ្ពស់ ជាការផ្ដល់ឱកាសឱ្យបុគ្គលនេះបំផ្លាញធនធានធម្មជាតិកាន់តែខ្លាំង
៣. បក្សកាន់អំណាច និងបក្សប្រឆាំងកំពុងចុះបញ្ជីបេក្ខជនត្រៀមបោះឆ្នោតរាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ
៤. មេសហជីពកម្មករចោទថៅកែរោងចក្រសេងបូ ហ្គាមិន ថាបញ្ឈប់កម្មករខុសលក្ខខណ្ឌការងារ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #HunSen #HunMany #SayChhum #HengSamrin #SarKheng #TeaBanh #MenSamAn #SenateElection2024KH #LegislativeBranch #ExecutiveBranch #HunDynasty #Authoritarianism #Nepotism #LyYongPhat #KokAn #SokKong #Tycoons #Senators #CPP#TryPheap#TryDalux #SENGBOGARMENTCAMBODIA #WorkersKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LByZPPp0rzY
Media is too big
VIEW IN TELEGRAM
កម្ពុជា​លួច​លុយ​ពី​ពិភពលោក​មួយ​ឆ្នាំ​ជាង ១២ពាន់​លាន​ដុល្លារ​តាមរយៈ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ
---
វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព (USIP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington D.C.) រក​ឃើញ​ថា ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ជា​អ្នក​ចាំ​កាង​«ការពារ»​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ ដោយសារ​តែ​ភាព​ចំណេញ​កប់ក្តោង​នៃ​ឧស្សាហកម្ម​មួយ​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​នេះ ប៉ាន់ស្មាន​ថា កម្ពុជា​លូច​លុយ​ពី​ពិភពលោក​យ៉ាងហោច​ណាស់​ជាង ១២ពាន់​៥រយ​លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​តាមរយៈ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #China #ChinaReach #PRC #SoutheastAsia #HunManet #HunSen #LyYongPhat #ChenZhi #PrinceGroup #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #USIP #TransnationalCrime
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជនមាតាធម្មជាតិតែងខ្លួនជាខ្មោចដើរទៅដាក់ញត្តិទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់បរិស្ថានជាង ២០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា តែងខ្លួនជាខ្មោច ដើរថ្មើរជើងទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ យុវជនលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រសួងបរិស្ថាន អសមត្ថភាព ដើម្បីដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ដើម្បីបម្រើផលប្រយោជន៍ជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Activists march as ghosts in Phnom Penh to protect scenic island
---
Activists for the environmental group Mother Nature petitioned Cambodia’s Environment Ministry, demanding that scenic Koh Kong Krao Island be preserved as a national park.
👉 https://www.rfa.org/english/video?v=1_ev8rb51w
---
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
Media is too big
VIEW IN TELEGRAM
អ្នកស្រី ប៊ុន រ៉ានី កោតសរសើរក្រុមឧកញ៉ា ដែលតែងតែផ្ដល់លុយឱ្យកាកបាទក្រហមជាប្រចាំ
---
ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី វាយតម្លៃខ្ពស់អំពីកិត្តិយសរបស់សមាគមឧកញ៉ា និងចាត់ទុកសមាគមឧកញ៉ាកម្ពុជាជាដៃគូដ៏សកម្មរបស់រដ្ឋាភិបាល។ ការលើកឡើងរបស់អ្នកស្រី ប៊ុន រ៉ានី បែបនេះ ធ្វើឡើងក្នុងពិធី ដែលអ្នកស្រីទទួលជួបសំណេះសំណាលជាមួយក្រុមឧកញ៉ា កាលពីថ្ងៃទី២១ ខែមិថុនា ក្នុងពេលដែលក្រុមឧកញ៉ាទាំងនោះ វេចលុយជិត ២លានដុល្លារអាមេរិកឱ្យស្ថាប័នកាកបាទក្រហមកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Iu8BccYR1WA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #EU #UN #HunManet #HunSen #BunRany #LyYongPhat #LYPGroup #Senator #Oknha #Tycoons #CambodianRedCross #CambodianOknhaAssociation #COA #Donation #CorruptionKH #Nepotism #HunDynasty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer