វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ យូមេន រ៉ៃស៍ វច្ឆ (HRW) ជំរុញ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​​ចិន ព្រមទាំង​​ក្រុមហ៊ុន​​ពាក់ព័ន្ធ ពិនិត្យ​មើល​ឡើងវិញ​​ជា​​បន្ទាន់​​នូវ​​ផលប៉ះពាល់​​បណ្តាល​​មក​​ពី​​ការ​សាងសង់​​​ទំនប់វារីអគ្គិសនី​​​សេសានក្រោម២។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environments #Dam #HRW #Sesan2
ជនជាតិដើមភាគតិចព្នង ​៥៣ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់ ទំនប់វារីអគ្គិសនី​សេសានក្រោម២ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បញ្ឈប់​គម្រោង​រុះរើ​ផ្ទះ របស់​ពួកគាត់​នៅ​ភូមិ​ចាស់ ដែល​​លិចទឹក​​ជាង ៤ឆ្នាំ​មក​ហើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #LandDispute #KbalRomeas #Sesan2 #Dam
មន្ត្រី​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ថា ការចោទប្រកាន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល ដែលថា ​អង្គការ​របស់​លោក​​ប្រឆាំងទៅ​នឹង​​ការ​​អភិវឌ្ឍ​នៅ​​កម្ពុជា គឺ​ជា​ការ​​ប្រមាថ។ មន្ត្រី​រូបនោះ គូសបញ្ជាក់​​ថា អ្វីដែល​អង្គការ​​របស់​លោក​​ចង់​ឃើញ​​នៅ​មុន​ការ​អភិវឌ្ឍ​គម្រោង​ណាមួយ​​នោះ គឺ​ការ​ពិគ្រោះយោបល់​​ឱ្យ​បាន​ពេញលេញ​​ជាមួយ​​គ្រប់​ភាគី​ពាក់ព័ន្ធ​​ដើម្បី​​បញ្ចៀស​​នូវ​​ផលប៉ះពាល់​​នានា​បណ្តាល​​មក​ពី​​គម្រោង​នោះ។ មន្ត្រី​ដដែល​ពន្យល់​ថា ទំនប់​វារីអគ្គិសនី​​មិនមែន​​ជា​ដំណោះស្រាយ​​បៃតង​​ចំពោះ​​បរិស្ថាន​​នោះទេ។
អានអត្ថបទពេញ
#RFAKhmer #HumanRights #Economy #HRW #Sesan2 #Dam
................................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia