វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
យុវតីខ្មែរក្រោម​សកម្ម​នៅលើឆាកអន្តរជាតិ ដើម្បីទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ប្រទេស​វៀតណាម
---
អ្នកនាង ​គឹម ​ពុទ្ធធានី ​ជា​យុវតី​សកម្ម​ម្នាក់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ជា​​ទូត​សុច្ឆន្ទៈ​យុវជន​របស់អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ពិភព​លោក​ (Global Human Rights Defense) ​ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិ​។​ ក្រៅ​ពី​ការងារ​នៅ​ខាង​អង្គការ​ (Global Human Rights Defense) ​អ្នកនាង​​ក៏​ជា​តំណាង​យុវជន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​វេទិកា​អន្តរជាតិ ​និង​អង្គការ​សហប្រជាជាតិ ​​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ស្ដី​ពី​បញ្ហា​ធ្វើ​​ទុក្ខ​បុក​ម្នេញ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​លើ​ទឹក​ដី​កំណើត​។
#RFAKhmer #Cambodia #KimPutheany #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោមស្នើអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ធ្វើអន្តរាគមន៍ទៅវៀតណាមឲ្យលើកស្ទួយសិទ្ធិស្ត្រី និងសិទ្ធិមនុស្ស
---
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅអឺរ៉ុប និងអង្គការសិទ្ធិមនុស្សខ្មែរក្រោមនៅកម្ពុជា បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម លើកស្ទួយសិទ្ធិស្ត្រី សិទ្ធិមនុស្ស និងសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើម។ តំណាងពលរដ្ឋខ្មែរក្រោមរកឃើញថា វៀតណាមបន្តរំលោភសិទ្ធិជនជាតិដើម ដែលជាម្ចាស់ស្រុក ទោះជាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្តី។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #SonChumChuon #KimPutheany #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកនាង​ គឹម ​ពុទ្ធធានី ​ជា​សកម្មជន​ម្នាក់​ធ្វើ​ការងារ​តស៊ូ​មតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​ឲ្យ​ខ្មែរ​​ក្រោម​។ អ្នក​នាង​បាន​ចូល​បម្រើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាប់​តាំង​ពី​ជា​យុវជន​ធម្មតា​ម្នាក់​រហូត​ដល់​ក្លាយ​ជា​តំណាង​ឲ្យ​សហព័ន្ធ​ក្នុង​អង្គការ​អន្តរជាតិមួយចំនួន។​ តើអ្នកនាង​ គឹម ​ពុទ្ធធានី​ នឹង​ប្រើប្រាស់​តួ​នាទី​ក្នុង​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ និង​ជនជាតិ​ដើម​ ដើម្បី​ជួយ​ខ្មែរ​ក្រោម​ដូច្នោះ​ខ្លះ​ដែរ​?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KimPutheany #HumanRights #HumanRightsDefender #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer