វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) ​ថ្កោល​ទោស​ការចាប់​ខ្លួន​សកម្មជនបរិស្ថាន​ ៣នាក់ ហើយ​​ទាម​ទារ​​របបលោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ ​និង​​ដោះលែង​លើ​សកម្មជន​​ទាំង​នោះឱ្យ​មាន​​សេរីភាព​​វិញ​​ជា​​បន្ទាន់។ អានអត្ថបទពេញ ចូលក្នុងក្រុម 👉 RFA Khmer #EnvironmentActivist #HRW #DefendTheDefenders
អង្គការសង្គមស៊ីវិល និង​សហគមន៍​ជាង ៧០ ស្ថាប័ន ស្នើសុំ​ឱ្យ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​លើ​ សកម្មជនបរិស្ថាន ៤ នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #HumanRights #DefendTheDefenders
ប្រមុខ​ការ​ទូត​ចក្រភព​អង់គ្លេស​បាន​លើកឡើង​អំពី​រឿង​សិទ្ធិមនុស្ស នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៣ មិថុនា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​គិត​គូរ​​អំពី​គុណ​តម្លៃ​សិទ្ធិមនុស្ស​ដែល​អង់គ្លេស​ធ្លាប់​ប្រកាន់​យក​តាំងពីដើមមក។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #England #DefendTheDefenders
យុវតីម្នាក់ រស់នៅខេត្តបាត់ដំបងបានចាត់ទុក ការចោទប្រកាន់យុវជនបរិស្ថាន ពីបទ ញុះញង់ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ថា ជារឿងអស់សំណើច ព្រោះអាជ្ញាធរចាប់អ្នកធ្វើការងារ ដើម្បីប្រយោជន៍សង្គម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #EnvironmentActivists #DefendTheDefenders
យុវតី ស៊ុនរដ្ឋា មាន​អាយុ ២៦ ឆ្នាំ។ នាងមាន​ស្រុក​កំណើត​នៅសង្កាត់​អូចារ ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង។ ម្តាយ​របស់​កញ្ញា ស៊ុន រដ្ឋា រៀបរាប់​ថា កូនរបស់​លោក​ស្រី​ម្នាក់​នេះ​ឈ្លាសវៃ និង​រៀន​ពូកែ​តាំង​ពី​តូច ជាពិសេស​រូបគេ​ចេះ​​ចូល​រួម​ការងារ​សង្គម​តាំង​ពី​​នៅ​ថ្នាក់​មធ្យម​សិក្សា។ កញ្ញា ស៊ុន រដ្ឋា ជា​យុវតី​មួយ​រូប​ដែល​ស្រឡាញ់បរិស្ថាន ​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌​សង្គម និ​ងការ​​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #Youth #DefendTheDefenders