វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សហជីព​ថា ការ​ឆ្លង​នេះ គឺ​ដោយសារ​រដ្ឋាភិបាល និង​ខាង​រោងចក្រ ពុំ​ទាន់​បាន​ដោះស្រាយ បញ្ហា​កម្មករ​មក​ធ្វើការ​ដោយ​ជិះឡាន ឬ​រ៉ឺម៉ក​ប្រជ្រៀត​គ្នា​ច្រើន និង​ការរស់នៅ​ផ្តុំគ្នា​ក្នុង​បន្ទប់​ជួល​តែមួយ​លើស​ចំនួន​កំណត់ ទៅ​តាម​ការ​ស្នើ​សុំ​ពី​ខាង​សហជីព​កម្មករ​នោះ​នៅ​ឡើយ​ទេ... ព័ត៌មានពេញ

Join RFA Khmer
#RFAKhmer #Worker #Union #Covid19 #Health
រដ្ឋាករទឹក​ក្រុងភ្នំពេញ សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់​ទឹក​ពី​កម្មករ និង​សិស្ស និស្សិត ស្នាក់នៅ​ផ្ទះ​ជួល ក្នុង​តំបន់​ក្រហម​ដែល​កំពុង​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​៣​ខែ ដោយ​គិត​ចាប់​ពី​ខែ​មីនា មេសា និង​ខែ​ឧសភា។ ព័ត៌មាន​ពេញ
Join RFA Khmer
#RFAKhmer #Lockdown #Water #PPWSA
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៥២០នាក់​ទៀត​ គិត​ត្រឹម​​​​ថ្ងៃ​ទី៩ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ១៩.២៣៧​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៧.៦៤១នាក់ ស្លាប់ ១២០នាក់ និង ៥៦៧​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

Join RFA Khmer

#RFAKhmer #Health #Lockdown #Covid19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/860353591497427

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ១៣រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២១ដែលមាន មាតិកា ព័ត៌មានសំខាន់ៗដូចតទៅ៖
១. អ្នកស្លាប់ដោយជំងឺកូវីដកើនដល់១២០នាក់ និងអ្នកឆ្លងថ្មីមានជាង៥រយនាក់ទៀត
២. សាច់ញាតិ ស្នើសុំដោះលែងអ្នកទោសស្រាលៗ និង អ្នកមានជំងឺកំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រោយផ្ទុះជំងឺកូវីដ-១៩
៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើលោក ហ៊ុន សែន ពន្យល់ពីការចោទប្រកាន់ថាបក្សនេះកេងចំណេញនយោបាយ
៤-ពលរដ្ឋខ្មែរនៅជប៉ុន តវ៉ាប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
គ្រួសារមួយ ដែល ឆ្លង ជំងឺកូវីដ១៩ ខកចិត្ត ជា ខ្លាំង ដែល អាជ្ញាធរ គម្រាម កំហែង និង មិន រៀប ចំកន្លែង ព្យាបាល និង ថែទាំ ជំងឺ កូវីដ១៩ ឲ្យ បានត្រឹមត្រូវ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19
ករណី​ជំងឺ​កូវីដ​១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ​ហើយ។ សាច់​ញាតិ​​​​​ស្នើសុំ​​​ដោះលែង​អ្នក​​​​ទោស​ស្រាលៗ និង​អ្នក​​មាន​​ជំងឺកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19 #Prison
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/486374719479956
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ១៤រោជ ខែ ពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១០ ខែ ឧសភា គ.ស.២០២១ដែលមាន មាតិកា ព័ត៌មានសំខាន់ៗដូចតទៅ៖
• មន្ត្រីសង្គមស៊ីវិលថាការយកលុយ ថ្លៃធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គួរធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត
• មន្រ្តីរដ្ឋាភិបាលទទួលស្គាល់ ថាពលរដ្ឋខ្មែររាប់សែននាក់បន្ថែមទៀត ធ្លាក់ខ្លួនក្រ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩
• អ្នកឃ្លាំមើលសង្គម ព្រួយបារម្ភអំពីស្ថានភាពអ្នកជាប់ឃុំ ក្រោយអ្នកទោសជាង ៣០ នាក់នៅខេត្តព្រះសហីហនុ ឆ្លងជំងឺកូវីដ-១៩
• ពលរដ្ឋខ្មែរនៅឯនាយសមុទ្រម្នាក់ លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន ជួយដល់ពលរដ្ឋខ្មែរក្នុងស្រុក ដែលកំពុងដាច់ ស្បៀង

រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​យ​ក​លុយ​ថ្លៃ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​រដ្ឋ គួរ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19 #MOH
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចោទសួរ​ថា តើអំណោយ​ដាក់​ឈ្មោះ​លោក ហ៊ុន សែន​ ជា​ទង្វើ​កេងចំណេញ​នយោបាយ​ដែរ​ទេ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19 #GDP #HunSen
ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ផ្សេងទៀត នៅក្នុង​ទីក្រុង​តូក្យូ (Tokyo) នៅ​ថ្ងៃទី​៩ ខែឧសភា​។ សម្រាប់​បាតុករ​ខ្មែរ គឺ​ពួកគេ ទាមទារ​ឱ្យ​លោក​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​ព្រោះ​ពលរដ្ឋ​ខ្មែរ​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​និង​ការ គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Japan #Cambodia #HunSen #COVID19
អណិកជន​​ខ្មែរ​ម្នាក់​​រស់​​នៅ​​សហរដ្ឋអាមេរិក​បាន​​បង្កើត​​មូលនិធិ​មួយ​​ឈ្មោះ​ «សប្បុរសធម៌​» ដើម្បី​រក​ប្រាក់​​ទិញ​ស្បៀង​​អាហារ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​​ដែល​​កំពុង​​អត់​ឃ្លាន​​​ក្នុង​ឱកាសនៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។ ​​ថវិកា​ចូល​មូលនិធិ​នេះ​ភាគ​ច្រើន​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ និង​ប្រាក់​មួយ​ចំនួន​​ទៀត​​បាន​មក​ពី​ការ​ចូល​​​វិភាគទាន​ពី​សប្បុរសជន​​​ខ្មែរ​​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​​ដល់​បុព្វហេតុ​​មនុស្សធម៌​នេះ។ អំឡុង​​ពេល​ផ្ទុះ​ការ​រាលដាល​ជំងឺ​​​កូវីដ​ចូល​ក្នុង​សហគមន៍​លើក​ទី​៣​​នៅ​កម្ពុជា​​​​មូលនិធិ​មួយ​នេះ​បាន​​​ឧបត្ថម្ភ​ស្បៀង​អាហារ​ជូន​ដល់​​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​បន្ទាប់​។
​តើ​​ពលរដ្ឋខ្មែរអាមេរិកកាំង​រូប​នេះ​​ជា​នរណា? ហើយ​មូលហេតុ​អ្វី​បាន​ជា​លោក​​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​​​យ៉ាង​ច្រើន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​បែប​នេះ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19KH #COVID19 #Poor
ធនាគារ​ពិភពលោក បាន​រកឃើញ​ថា ក្នុង​រយៈពេល​ ៦ ខែ​ចុងក្រោយ​ គិតចាប់​ពី​ខែ​មិថុនា ឆ្នាំ២០២០ រហូតដល់​ខែ​មករា ឆ្នាំ២០២១​ ពោលគឺ​នៅ​មុន​ពេល​មាន​វិបត្តិ​ផ្ទុះ​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើក​ទីបី ពលរដ្ឋ​យ៉ាងហោច​ណាស់ ១សែន ៥ម៉ឺន​គ្រួសារ (១៥០.០០០ គ្រួសារ) ឬ​ស្មើ​នឹង​ជាង​កន្លះលាន​នាក់​ បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​អ្នកក្រ ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #WB #Poor #COVID19KH #COVID19
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/925737114868256
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ដែលមានមាតិកាដូចតទៅ៖
១.មន្ត្រីសង្គមស៊ីវិល ស្វាគមន៍ការបង្រួមតំបន់​ក្រហម នៅភ្នំពេញ មកត្រឹមបិទខ្ទប់ភូមិ​ឬ​ក្នុងផ្ទះវិញ ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩​ថយចុះ
២. លោក សម រង្ស៊ី ស្នើឱ្យសមាជិកសភា​អាមេរិក​ជួយប្រជាជនកម្ពុជាក្នុងគ្រា​មានវិបត្តិ​កូវីដ-១៩
៣. អាជ្ញាធរថាមានមនុស្ស១ពាន់នាក់​បាន​ល្មើសបម្រាមបង្ការជំងឺកូវីដ-១៩
៤-សាច់ញាតិរិះគន់សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបងថា​ចាត់ការយឺតយ៉ាវរឿងបុរស​ម្នាក់ដែលស្លាប់ក្នុងពេលឃុំខ្លួននៅពន្ធនាគារ……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
សាច់​​ញាតិអ្នក​ជាប់​ឃុំ​​​ទាមទារ​ឲ្យដោះ​លែង​​អ្នក​​នយោបាយ ដើម្បី​​​កាត់​​បន្ថយ​​​ហានិភ័យ​​​ឆ្លង​ជំងឺ​​កូវីដ-​១៩ ក្នុង​​ពន្ធនាគារ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #COVID19#Prisoner
មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាជិកសភា​សហរដ្ឋ​អាមេរិក​ដោយ ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ការ​ស្នើសុំ​នេះ គឺ​ដោយសារ​លោក​យល់​ថា របប​ក្រុងភ្នំពេញ​អសមត្ថភាព​ដោះស្រាយ​វិបត្តិ​កូវីដ និង​ថែមទាំង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #SamRainsy #HunSen #COVID19
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)

https://www.facebook.com/rfacambodia/videos/753973425288628

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖
៚ អ្នកឃ្លាំមើលបរិស្ថាន ថា បរាជ័យនៃ ផលិតកម្មប្រេង សម្រាប់មេដឹកនាំផ្ដាច់ការ គឺជាពរជ័យសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ

៚ សាច់ញាតិរបស់សកម្មជនបក្សប្រឆាំង បន្តទាមទារឲ្យដោះលែងអ្នកទោសនយោបាយ ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដក្នុងគុក

៚ សហគមន៍ព្រៃឈើសង្ឃរុក្ខវន្ត បង្ហាញ មោទនភាព ដែលបទល្មើសព្រៃឈើក្នុងតំបន់ ព្រៃអភិរក្សមួយនេះ ថយចុះ ក្នុងរយៈពេល ២ខែ ចុងក្រោយ

៚ ជនជាតិដើមភាគតិចជាង ១រយនាក់ ប្រកាសប្តូរជីវិតប្តឹងឈ្មួញរំលោភយកភ្នំរ៉ាដាង ក្នុងខេត្តមណ្ឌលគិរី

...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
មន្ត្រី​សង្គម​ស៊ីវិល ស្វាគមន៍​​​គម្រោង​​​បង្រួម​​តំបន់​បិទ​ខ្ទប់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​កម្រិត​សង្កាត់ មក​នៅ​​​​ត្រឹម​​បិទ​ខ្ទប់​ត្រឹម​ភូមិ ឬ​ដាក់ឲ្យ​នៅ​ផ្ទះ​​វិញ​។ វិធាន​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ ​​​វាយ​តម្លៃ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ (Covid-19) នៅ​ទីក្រុង​ភ្នំពេញ បាន​ថយ​ចុះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CSOs #Lockdown #Redzone #PhnomPenh
មនុស្ស​ជាង​ ១ពាន់​នាក់ ត្រូវបាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា បាន​ល្មើស​បម្រាម​បង្ការ​កូវីដ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​វិធាន​ការ​ដូចជា ណែនាំ​ឱ្យ​ធ្វើ​កិច្ច​សន្យា ពិន័យ​ជា​ប្រាក់ បញ្ជូន​ខ្លួន​ឱ្យ​ទៅ​ធ្វើ​ចក្តាឡីស័ក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជាដើម។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Health #COVID19KH #COVID19 #Lockdown
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៤៨០នាក់ ទៀត គិត ត្រឹម ព្រឹកថ្ងៃ ទី១១ ខែ ឧសភា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ២០.២២៣ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៨.១៧០នាក់ ស្លាប់ ១៣១នាក់ និង ៥៨៨ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
លោកអ្នកនាង ជាទីមេត្រី!
បញ្ហា ថ្លៃបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង នៅ តែ ចោទ ជាបញ្ហា សម្រាប់ ក្រុម កម្មករ នៅ ក្នុង តំបន់ ក្រហម ដែលអាជ្ញាធរតម្រូវ អោយ ពួកគេនៅ ក្នុង ផ្ទះ មិន អាច ចេញ ទៅធ្វើការងារបាន។
កម្មករ មួយចំនួន បាន ចេញ មុខ តវ៉ា ជាមួយ ម្ចាស់ ផ្ទះជួល អោយ ជួយ បន្ធូរបន្ថយ ថ្លៃឈ្នួល បន្ទប់។ ចំណែក ម្ចាស់ផ្ទះជួលវិញ លើកឡើងថា ពួកគេ ក៏ មាន បន្ទុក ដោះស្រាយ បំណុល ថ្លៃទឹក ភ្លើង និង ជីវភាព ផ្ទាល់ខ្លួន ដែរ។
តើ ក្រុម កម្មករ អាច ធ្វើ អ្វីបាន ខ្លះ ដើម្បី ដោះស្រាយ បញ្ហា ទាំង នេះ? ចំណែក ម្ចាស់ ផ្ទះជួល និង អាជ្ញាធរ រដ្ឋ វិញ អាច ជួយ អ្វី ខ្លះ ទៅ ដល់ ពួក គេ?
សូមលោកអ្នកនាងរង់ចាំ តាមដាន កិច្ចពិភាក្សា អំពី រឿង នេះ នៅ ក្នុង វេទិកា អ្នកស្ដាប់ អាស៊ីសេរី នៅ យប់ ថ្ងៃអង្គារ ទី១១ ខែឧសភា នេះ ក្នុង កម្មវិធីផ្សាយ អាស៊ីសេរី ចាប់ ពីម៉ោង ៧កន្លះ ដល់ ម៉ោង ៨កន្លះ។
ប្រសិន បើលើកអ្នកនាង មានសំនួរ ចង់សួរវាគ្មិន របស់ យើង ឬ ចង់ បញ្ចេញ មតិ យោបល់ សូម ដាក់លេខទូរស័ព្ទ លោក អ្នកនាង នៅ ក្នុង ប្រអប់ខំមិន ហ្វេសប៊ុក និង យូធូប អាស៊ីសេរី ដែល ផ្សាយផ្ទាល់ នៅ ពេល នោះ ក្រុមការងារ អាស៊ីសេរី និង ហៅទៅលោកអ្នកវិញ។
សូមអរគុណ!
#RFAKhmer #COVID19 #Redzone #Worker