វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.49K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គ្រួសារសកម្មជនមាតាធម្មជាតិ និង មន្ត្រីសិទ្ធិមនុស្ស ថ្កោលទោស តុលាការ ក្រុង ភ្នំពេញ ដែល ចេញ សាលក្រម ផ្ដន្ទាទោស សកម្មជន មាតា ធម្មជាតិ ទាំង ដែល ពួកគេ មិន បាន ប្រព្រឹត្ត កំហុស ។ តុលាការ ក្រុង ភ្នំពេញ បាន ប្រកាស សាលក្រម ផ្ដន្ទាទោស សកម្មជន មាតា ធម្មជាតិ ឱ្យ ជាប់ ពន្ធនាគារ ជាង ១ឆ្នាំ ដោយសារតែ សកម្មភាព ការពារ បរិស្ថាន របស់ ពួក គេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Environment
មន្ទីរពេទ្យ​ឯកជន​ចំនួន​៣ ទទួល​បាន​សិទ្ធិ​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ ពី​ក្រសួងសុខាភិបាល​។ មន្ទីរពេទ្យ​ទាំងនោះ​មាន​ដូចជា មន្ទីរពេទ្យ​សង់ត្រាល់​មាន​ទីតាំងនៅ​សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូនពេញ មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​មន្ទីរ​ពហុព្យាបាល​វិសាល​សុខ ស្ថិតនៅ​ផ្លូវ​មុនីរ៉េត​សង្កាត់​ទួល​ស្វាយព្រៃ​២​ខណ្ឌ​ចំការមន។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Health #Treatment
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/816389855898854

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១០ រោច ខែពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា គ.ស. ២០២១ ដែលមាន មាតិកាព័ត៌មាន សំខាន់ៗដូចតទៅ៖
១.ក្រុមអង្គការអន្តរជាតិថា ការផ្តន្ទាទោស សកម្មជនបរិស្ថាន០៥ នាក់ ជាការបំបិទ មាត់អ្នក ការពារសិទ្ធិមនុស្សនៅកម្ពុជា។
២.ក្រុមអ្នកសារពត៌មានឯករាជ្យ ស្នើសុំចូល យកពត៌មាននៅតំបន់ក្រហម។
៣.សាច់ញាតិរកអន្តរាគមន៍ ពីសង្គមស៊ីវិល ឱ្យជួយប្ដឹងទៅតុលាការ ពីករណីសង្ស័យធ្វើ ទារុណកម្មលើយុវជនម្នាក់ស្លាប់ ក្នុងពេលជាប់ ឃុំនៅគុកខេត្តបាត់ដំបង។
៤.មន្រ្តីបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិលថា អាជ្ញាធរក្រុងភ្នំពេញមិនយល់ពីតួនាទីរបស់សង្គមស៊ីវិល និងបក្សប្រឆាំង...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
លោក អ្នក នាង ជា ទី មេត្រី!
សូម លោក អ្នក នាង រង់ចាំ ស្ដាប់ កិច្ច ពិភាក្សា របស់ អាស៊ី សេរី ជាមួយ គ្រួសារ សកម្មជន មាតា ធម្មជាតិ ចាប់ ពី ម៉ោង ៨:៣០ ដល់ ម៉ោង ៩:០០ នៅ យប់ ថ្ងៃ ទី៦ ខែឧសភា នេះ។
កិច្ច ពិភាក្សា នេះ គឺ ទាក់ទង នឹង ប្រតិកម្ម ទៅ នឹង តុលាការ ក្រុង ភ្នំពេញ ដែល គ្រួសារ សកម្មជន មាតា ធម្មជាតិ និង មន្ត្រី សិទ្ធិមនុស្ស មាន ចំពោះ សាលក្រម ផ្ដន្ទាទោស សកម្មជន មាតា ធម្មជាតិ ដោយ ការ អះអាង ថា ពួក គាត់ មិន បាន ប្រព្រឹត្ត កំហុស នោះ។ ប្រតិកម្ម នេះ ធ្វើ ឡើង បន្ទាប់ ពី តុលាការ ក្រុង ភ្នំពេញ បាន ប្រកាស សាលក្រម ផ្ដន្ទាទោស សកម្មជន មាតា ធម្មជាតិ ឱ្យ ជាប់ ពន្ធនាគារ ជាង ១ឆ្នាំ ដោយសារតែ សកម្មភាព ការពារ បរិស្ថាន របស់ ពួក គេ។ សូមអរគុណ!
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ក្រុងភ្នំពេញ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ប្រកប​ដោយ​តម្លាភាព​ទៅលើ​ជនបរទេស​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​។ ការ​ស្នើ​ឡើង​នេះ​បាន​កើត​មាន​ឡើង ក្រោយពី​អគ្គស្នងការ​នគរបាល​ជាតិ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​ប្រវត្តិ​ជនសង្ស័យ និង​ជនរងគ្រោះ ចាប់ពី​ខែ​ឧសភា នេះ​តទៅ។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #ECrime #Cambodia
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/480142293256095

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១១រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា គ.ស.២០២១ ដែលមានមាតិកា ព័ត៌មាន សំខាន់ៗដូចតទៅ៖
៚ រដ្ឋាភិបាលនៅតែគ្មានដំណោះស្រាយ លើបញ្ហាកម្មករជិះរថយន្តប្រជ្រៀតគ្នា ទោះកម្មកររោងចក្រឆ្លងជំងឺកូវីដ-១៩ រាប់ពាន់នាក់ហើយក្តី។
៚ព្រះសង្ឃតាមបណ្ដាវត្តអារាមមួយ ចំនួនបន្តខ្វះចង្ហាន់ទោះលោក ហ៊ុន សែន ស្នើឱ្យមានការជួយគិតគូរដល់ព្រះសង្ឃក្ដី។
៚ ក្រុមអង្គការអន្តរជាតិថា ការផ្តន្ទាទោស សកម្មជនបរិស្ថាន០៥ នាក់ ជាការបំបិទមាត់ អ្នក ការពារសិទ្ធិមនុស្សនៅកម្ពុជា។
៚សាច់ញាតិរកអន្តរាគមន៍ ពីសង្គមស៊ីវិល ឱ្យជួយប្ដឹងទៅតុលាការ ពីករណីសង្ស័យធ្វើ ទារុណកម្មលើយុវជនម្នាក់ស្លាប់ ក្នុងពេលជាប់ ឃុំនៅ ពន្ធនាគារខេត្តបាត់ដំបង។
...រួមនឹងព័ត៌មានមួយចំនួនទៀត៖
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៥៥៨នាក់​ទៀត​ គិត​ត្រឹម​​​​ថ្ងៃ​ទី៧ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេលនេះ​ ១៨.១៧៩​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៦.៨៨៤នាក់ ស្លាប់ ១១៤នាក់ និង ៥៦១​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

Join RFA Khmer

#RFAKhmer #Covid19 #Health
បញ្ហា​កម្មករ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ និង​កម្មករ​ស្នាក់នៅ​បន្ទប់​ជួល​ផ្តុំគ្នា​ច្រើន ដែល​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ តែ​គ្មាន​ដំណោះស្រាយ បើ​ទោះ​បី​ជា​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​កែសម្រួល​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​ខ្លះ​ក៏ដោយ។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Covid19 #Workers #Crowded
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៥៣៨នាក់​ទៀត​ គិត​ត្រឹម​​​​ថ្ងៃ​ទី៨ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ១៨.៧១៧​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៧.៣៤០នាក់ ស្លាប់ ១១៤នាក់ និង ៥៦២​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

Join RFA Khmer

#RFAKhmer #Covid19KH #Cambodia #Health
មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា អំពើពុករលួយ​ជា​ផ្នែក​មួយ​នាំ​ឱ្យ​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ ។ អំពើពុករលួយ​ទាំង​នោះ គឺ​ពាក់ព័ន្ធ នឹង​មន្ត្រី​មួយ​ចំនួន ទទួល​សំណូក​ពី​មេខ្យល់​នៅ​តាម​ព្រំដែន និង​ទទួល​សំណូក​ពី​ជនជាតិ​ចិន ជាដើម​។ ទោះ​បី​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថ្លែង​ថា មន្ត្រី​សមត្ថកិច្ច​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ មាន​ចំនួន​តិច​តូច ហើយ​រដ្ឋាភិបាល បាន​ចាត់វិធានការ​ច្បាប់​ជា​បន្តបន្ទាប់។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Cambodia #Corruption
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មាន​តួនាទី​និង​កាតព្វកិច្ច​ផ្សេងគ្នា ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។
តើ​រដ្ឋាភិបាល​កាតព្វកិច្ច​បែប​ណា​? ចុះ​ខាង​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី បែប​ណា​? អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Lockdown #Health
អ្នកជំនាញ​កសិកម្ម​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ផលប្រយោជន៍​កសិករ​ឱ្យ​បាន​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​។ ការ​ស្នើ​ឡើង​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​កម្ពុជា និង​ប្រទេស​ចិន​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ជា​លើកដំបូង​ទៅ​កាន់​ប្រទេស​ចិន។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Economy #Mango #China
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/159562682765583

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១៖
1. ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ១៩ ជាង ៥រយ នាក់ បន្ថែម ទៀត ភាគ ច្រើន ជា កម្មករ ស្រប ពេល អ្នក ស្លាប់ កើន ឡើង ដល់ ១១៥នាក់
2. សហជីព និង កម្មករ ស្នើ សុំ ឲ្យ រដ្ឋាភិបាល មាន វិធានការ ច្បាស់ លាស់ រឿង ថ្លៃ បន្ទប់ ជួល និង ថ្លៃ ទឹក ភ្លើង
3. អ្នក ឃ្លាំ មើល សង្គម ជំរុញ ក្រសួង សុខាភិបាល បង្ហាញ ព័ត៌មាន លម្អិត អំពី ករណី ឆ្លង និង ស្លាប់ ដោយ សារ ជំងឺ #កូវីដ១៩
4. គណបក្ស កាន់ អំណាច ប្រកាន់ ជំហរ មិន ចរចា នឹង លោក កឹម សុខា ដើម្បី បង្រួប បង្រួម ជាតិ
....↓រួមនឹងព័ត៌មានមួយចំនួនទៀត
អ្នកនាំពាក្យ​បក្ស​កាន់អំណាច​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ចរចា​នយោបាយ​នឹង លោក កឹម សុខា បានទេ ដោយសារតែ​ករណី​លោក កឹម សុខា ឋិត​ក្នុង​កណ្តាប់​ដៃ​របស់​តុលាការ​។ ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​នយោបាយ​ថា បក្ស​កាន់អំណាច​គួរ​បន្ទន់​ឥរិយាបថ​ជជែក​ជាមួយ​បក្ស​ប្រឆាំង​ដើម្បី​ជៀសវាង​វិបត្តិ​សង្គម​រីក​ធំ​ជាង​នេះ​ទៀត​ដោយសារ​តែ​វិបត្តិ​នយោបាយ។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Politics #Cambodia #KemSokha #Hunsen #CNRP #Deadlock
មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សម្រួល​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​តំបន់​បិទ​ខ្ទប់។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ផ្អាក​យក​ថ្លៃ​បន្ទប់​ជួល ជា​បណ្ដោះអាសន្ន​ព្រមទាំង​ស្នើសុំ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដល់​កម្មករ​ក្នុង​តំបន់​បិទ​ខ្ទប់​ផង។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Worker #Lockdown #Covid19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/477349190154705
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២១៖
៚ គណបក្សកាន់អំណាចបដិសេធមិនចរចា​នឹង​លោក កឹម សុខា ដើម្បីបង្រួបបង្រួមជាតិ
៚តំណាងកម្ពុជាចាត់ទុកសេចក្តីថ្លែងការណ៍ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ករណីសាលក្រមប្រឆាំងនឹងសកម្មជនបរិស្ថានថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា
៚ មេដឹកនាំសហជីពនិងកម្មករ បារម្ភពីការ ឆ្លង​រាលដាល​ជំងឺកូវីដ១៩ ចូលទៅក្នុងចង្កោម កម្មកររោងចក្រកាត់ដេរ
៚បទវិភាគថាតើអ្នកប្រជាធិបតេយ្យនៅកម្ពុជា ជួប​បញ្ហាអ្វីខ្លះបន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់អសនៈសភាទាំងមូល?
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត
កម្មករ​សំណង់​​មួយ​​​ចំនួន​​​ដែល​​អាជ្ញាធរ​​​ចោទ​​ថា ​បាន​​ល្មើស​​នឹង​បម្រាម​បិទ​ខ្ទប់​នោះ​ឱ្យ​ដឹង​ថា ពួក​គាត់​​​បាន​​​ចាក​ចេញ​ពី​​ខេត្ត​ព្រះសីហនុ​ទៅ​​ខេត្ត​សៀមរាប​ដោយ​​សារ​​គ្មា​ន​​​ការងារ​​ធ្វើ​និង​​ស្បៀង​​អាហារ​ហូបចុក​​​គ្រប់គ្រាន់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19 #COVID19KH
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍កម្ពុជា បាន​បដិសេធ​ចោទ​ទាំងស្រុងថា ការ​លើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ពាក់ព័ន្ធ​និង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ថា​ជា​ការ​ជំរុញ​និង​ផ្ដល់​កម្លាំង​បន្ថែម​ឲ្យ​បុគ្គល​កាន់​តែ​ល្មើស​ច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់​ឲ្យ​មាន​អំពើហិង្សា និង​បែកបាក់​ក្នុង​សង្គម ដែល​ទាំង​នេះ​សុទ្ធសឹង​ជា​ទង្វើរ​រុញ​ច្រាន​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាព​វឹកវរ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #UN #MaryLawlor
ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ ៥៣៨​នាក់​ថែម​ទៀត ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។ ករណី​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ​២០ កុម្ភៈ កើនឡើង​ដល់​ ១៨.១៥៥នាក់​ហើយ​។ ដោយឡែក​អ្នកជំងឺ ៤៥៦នាក់​ទៀត បានជា​សះស្បើយ​​នៅ​ថ្ងៃ​ដដែល​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Lockdown #Covid19KH
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ទិន្នន័យ​មួយ​ចំនួន និង​ទីតាំង​រស់នៅ របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ (Covid-19) ដូច​ពេល​មុន​ឡើងវិញ ដើម្បី​ពលរដ្ឋ​ងាយស្រួល​បង្ការ​ខ្លួន និង​ប្រុងប្រយ័ត្ន​។ ការ​ស្នើសុំ​នេះ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ ក្រសួង​សុខាភិបាល បាន​បង្ហោះ​ត្រឹមតែ​តួលេខ​អ្នក​ឆ្លង​តែ​ប៉ុណ្ណោះ ដោយ​លែង​ផ្តល់​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ទៀត។ អាន​ព័ត៌មាន​ពេញ