វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាងកញ្ញាជាទីមេត្រី!
វិទ្យុអាស៊ីសេរីទើបតែទទួលបានស្លាករង្វាន់ (Youtube Gold Plaque) មួយ ពីក្រុមហ៊ុន យូធូប (YouTube) នៅពេលដែល កម្មវិធីផ្សាយ របស់ អាស៊ីសេរីតាម (YouTube) ទទួលបាន អ្នកគាំទ្រ (Subscribers) ចំនួនជាង ១ លាន នាក់។

ស្លាករង្វាន់នេះ គឺជាការលើកទឹកចិត្តធំធេង ដល់ក្រុមការងារ យើងខ្ញុំ ឱ្យខិតខំស្វែងរក ព័ត៌មានពិត មកជូនលោកអ្នកនាងកញ្ញា ជាបន្តទៀត។

ស្ថាប័ន និងក្រុមការងារវិទ្យុអាស៊ីសេរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកនាងកញ្ញា និងសង្ឃឹមថា លោកអ្នកនាងកញ្ញា នឹងនៅតែបន្តការគាំទ្រ ដល់ យើងខ្ញុំតទៅទៀត៕ សូមអរគុណ!!!

Join RFA Khmer

#RFAKhmer
ប្រជាពលរដ្ឋ​ប្រមាណ​ជាង​​ ១០០​ នាក់​ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ ក្រុង​ភ្នំពេញ​ បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​លើក​ដំបូង ក្រោយ​រដ្ឋាភិបាល​បន្ត​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ចូល​ក្នុង​សហគមន៍​។​ ពលរដ្ឋ​ភាគ​ច្រើន​បាន​កាន់​បដា​ ដែល​សរសេរ​ថា​ «ភូមិ​ខ្ញុំ​ដាច់​បាយ​ហើយ»។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19KH #Lockdown #Protest #PhnomPenh
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​គាំទ្រ សកម្មជន​នយោបាយ និង​មន្ត្រី​គណបក្ស​នេះ​ពី​របប​ក្រុង​ភ្នំពេញ គឺ​ជា​ការ​បំពាន​ច្បាប់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​នៅ​តែ​​បកស្រាយ​ដដែល​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #CPP #Law
លោកអ្នកនាងជាទីមេត្រី!
ជំងឺ កូវីដ-១៩ កំពុង ឆ្លងរាតត្បាត មិន ថមថយ នៅ ឡើយ។ អ្នក ខ្លះ បាត់បង់ សមាជិក គ្រួសារ និង អ្នក ខ្លះ ទៀត ប្រឈម នឹង ការ ដាច់ ស្បៀង ដោយ សារ តែការ បិទខ្ទប់ នៅ តំបន់ ក្រហម។
អ្នក វិភាគ អះអាង ថា រដ្ឋាភិបាល មិន សូវ បាន យក ចិត្ត ទុក ដាក់ ដោះស្រាយ ជូន ពលរដ្ឋ រងគ្រោះ ឲ្យ បាន ខ្លាំង នោះ ទេ ផ្ទុយ ទៅវិញ រដ្ឋាភិបាល បែរ ជា ឆក់ យក ឱកាស នៃ វិបត្តិ ដោយសារ តែ ជំងឺកូវីដ-១៩ នេះ កេង ចំណេញ នយោបាយ ទៅ វិញ។
តើ រដ្ឋាភិបាល ឆក់ ឱកាស កេងចំណេញ នយោបាយ លើវិធាន ការ បិទខ្ទប់នេះ ដោយ របៀប ណា?
សូម លោក អ្នកនាង រង់ចាំស្ដាប់ នាទី វេទិកា អ្នកស្ដាប់ អាស៊ីសេរី ដែល យើង នឹង ជជែក អំពី បញ្ហា នេះ នៅ រាត្រីថ្ងៃសុក្រនេះ កុំបីខាន។
លោក អ្នកនាង អាច បញ្ចេញ មតិយោបល់ ឬ ដាក់ សំនួរ ដោយ គ្រាន់ តែ សរសេរ លេខ ទូរស័ព្ទ នៅក្នុង ប្រអប់ ខំមិនត៍ (Comment) ដែល យើង កំពុង ផ្សាយ ផ្ទាល់ តាម ហ្វេសប៊ុក (Facebook) និង YouTube យើង ខ្ញុំនឹង ហៅទៅ លោកអ្នកនាង វិញ។ សូមអរគុណ!

Join RFA Khmer

#RFAKhmer #COVID19KH #COVID19 #Lockdown #KimSok #KoulPanha
បទ​វិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​កៅអី​សភា និង​ប្រទេស​ជាតិ​ទាំង​មូល​តែ​ម្នាក់​ឯង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨។ ជ័យ​ជម្នះ​​នេះ ​កើត​ឡើង​ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​ក្រុម​មនុស្ស ដែល​មាន​និន្នាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។
ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​ជូន​បទ​វិភាគ​មួយ ពិនិត្យ​មើល​ថា តើ​បច្ចុប្បន្ន​នេះ អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ បន្ទាប់​ពី​ប្រទេស​កម្ពុជា គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​គ្រប់​ស្ថាប័ន​ជាតិ​តែ​ម្នាក់​ឯង​នោះ? អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Analysis #Politics #Democracy #CPP #CNRP
ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បញ្ចេញ​មតិ ឬ​សរសេរ Comments តប​នឹង​ជំនួយការ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក ដួង តារា ដែល​បាន​ត្អួ​ញ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ខ្លួន​លំបាក​ជាង​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម​នោះ​ទៅទៀត។ អាន​ព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Economy #EconomyKH #COVID19
លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ដាច់​បាយ នៅ​ទីក្រុង​ភ្នំពេញ​ដោយសារ​ការ​បិទ​ខ្ទប់ ផ្ញើ​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉េល (Email) សុំ​ជំនួយ​ស្បៀងអាហារ​បន្ទាន់ ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់​អង្គការ​សហប្រជាជាតិ (World Food Programme)។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #COVID19 #Lockdown #Starving #WFP
#BreakingNews ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៧៦១​នាក់​ទៀត​គិត​ត្រឹម​​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មេសា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេលនេះ​ ១៣.៤០២ នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៥.១៥២នាក់ ស្លាប់​កើន ៩៣​នាក់ និង ៨.១៥០នាក់ កំពុង​សម្រាក​ព្យាបាល។

Join RFA Khmer

#RFAKhmer #COVID19 #Health
https://www.facebook.com/rfacambodia/videos/2042629572552410

លោកអ្នក នាងជាទី មេត្រី! នេះគឺ ជាកម្មវិធី ផ្សាយ របស់ អាស៊ីសេរី សម្រាប់ យប់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ ដែលមានមាតិកាដូចតទៅ៖
៚មនុស្ស ២នាក់ ស្លាប់ ដោយ សារ កូវី-១៩ និង ឆ្លង ថ្មី ជិត ៨រយ នាក់ បន្ថែម ទៀត នៅ ថ្ងៃ នេះ
៚ពលរដ្ឋ ជាង ១០០នាក់ នៅ តំបន់ បិទ ខ្ទប់ ក្នុង រាជធានី ភ្នំពេញ បន្ត ប្រមូល ផ្ដុំ គ្នា ស្នើសុំ ជំនួយ ស្បៀង អាហារ
៚ នាទី អ្នក ស្ដាប់ អាស៊ី សេរី រាត្រី នេះ នឹង ជជែក អំពី តើ រដ្ឋាភិបាល ឆក់ ឱកាស ជំងឺ កូវីដ១៩ នេះ ដើម្បី កេង ចំណេញ នយោបាយ ដូច ម្ដេច ខ្លះ?
««««រួម នឹង ព័ត៌មាន ផ្សេងៗ មួយ ចំនួន ទៀត ...៖
អង្គការ​លើកលែងទោស​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌ និង​វិបត្តិ​សិទ្ធិ​មនុស្ស​​ដោយសារ​ពល​រដ្ឋ​ដាច់​ស្បៀង។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Politics #Democracy
ពលរដ្ឋ​មួយ​ក្រុម​ទៀត​ស្ថិត​ក្នុង​តំបន់​ក្រហម​នៅ​រាជធានី​ភ្នំពេញ​នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​រនាំង​ដែក​របស់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​៣០ មេសា នេះ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគេ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19 #Lockdown #Starving #WFP
(សូមចុចនៅលើ Link នេះ ដើម្បី ទស្សនាការ ផ្សាយ របស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/480127846542403

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ៥រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖
៚ អ្នកវិភាគថា លោក ហ៊ុន សែន ឆក់ឱកាស ជំងឺកូវីដ-១៩រាតត្បាត ដើម្បីកេង ចំណេញ នយោបាយ។
៚ មន្ត្រីរដ្ឋាភិបាលថា មិនទាន់មាន ពលរដ្ឋ ណាម្នាក់ ស្លាប់ ដោយសារអត់បាយស្របពេល ពលរដ្ឋតវ៉ាសសុំជំនួយ។
៚ពលរដ្ឋនៅតាមព្រំដែនថាពួកគេ រកអាហារ ត្រីសាច់ ក្តាមខ្យង បន្លែបង្ការតាមវាលស្រែ និង បឹងបួរមកចិញ្ចឹមជីវិត។
៚កម្មកររោងចក្រ បង្ខំចិត្តខ្ចីលុយឯកជន ដើម្បី ដោះស្រាយជីវភាព ក្នុងអំឡុងពេលបិទខ្ទប់។
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
#BreakingNews ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៣៨៨ នាក់ ទៀត គិត ត្រឹម ម៉ោង ៧ ព្រឹក ថ្ងៃ ទី១ ខែ ឧសភា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេលនេះ ១៣.៧៩០ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៥.២០០នាក់ ស្លាប់ កើន ៩៦ នាក់ និង ៨.៤៨៧នាក់ កំពុង សម្រាក ព្យាបាល។

Join RFA Khmer

#RFAKhmer #COVID19 #Health
ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ខេត្ត​មួយចំនួន ពុំ​សូវ​ប្រឈម​ខ្វះខាត​ស្បៀងអាហារ ដូច​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រោះ​ពួកគេ​អាច​មាន​លទ្ធភាព​ស្វែងរក​អាហារ​ត្រី​សាច់ ក្តាម​ខ្យង បន្លែបង្ការ​តាម​វាលស្រែ និង​បឹងបួ​មក​ចិញ្ចឹមជីវិត។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #COVID19 #Border #Politics
(សូមលោកអ្នកនាង ចុច លើ Link ខាងក្រោមនេះ ដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/808562090077634

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដែលមានមាតិកាដូចតទៅ៖
៚អ្នកស្លាប់ដោយសារកូវីដកើនដល់៩៦ នាក់ និងមានអ្នកឆ្លងថ្មីជិត៤ រយនាក់នៅថ្ងៃនេះ
៚សង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលលើកកម្ពស់ សិទ្ធិការងារនិងកិច្ចគាំពារសង្គមដល់កម្មករក្នុងទិវាពលកម្មអន្តរជាតិ។
៚កម្មករ បដិសេធការ ស្នាក់នៅក្នុងរោងចក្រ ដោយសារ គ្មានការយកចិត្តទុកដាក់។
៚ម្តាយជនរងគ្រោះជាកូនមន្រ្តីបក្ស ប្រឆាំងទាមទារឱ្យសមត្ថិកច្ចបង្ហាញការស៊ើបអង្កេតរកជន ល្មើលមកផ្តន្ទាទោស...
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
មន្ត្រី​រដ្ឋាភិបាល​ថា មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​តំបន់​បិទ​ខ្ទប់​ស្លាប់ ឬ​រង​ទុក្ខវេទនា​ដោយសារ​អត់​បាយ​ឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/296305008719925

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ៦រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា គ.ស.២០២១ ដែលមានមាតិកាដូចតទៅ៖
៚ លោក សម រង្ស៊ី នឹងប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិបើពលរដ្ឋអត់បាយស្លាប់។
៚ យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព មានអ្នកចូលរួមជិត ៧ម៉ឺន៧ពាន់នាក់។
៚ សង្គមស៊ីវិលស្នើសុំរដ្ឋាភិបាលលើក កម្ពស់សិទ្ធិការងារ និងកិច្ចគាំពារសង្គមដល់ កម្មករក្នុងទិវាពលកម្មអន្តរជាតិ។
៚ កម្មករកាត់ដេរនៅខេត្តខ្លះ បដិសេធស្នាក់ នៅក្នុងរោងចក្រ ដោយសារ ការណែន ចង្អៀត។
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត…
ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ខេត្ត​មួយចំនួន ពុំ​សូវ​ប្រឈម​ខ្វះខាត​ស្បៀងអាហារ ដូច​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ ព្រោះ​ពួកគេ​អាច​មាន​លទ្ធភាព​ស្វែងរក​អាហារ​ត្រី​សាច់ ក្តាម​ខ្យង បន្លែបង្ការ​តាម​វាលស្រែ និង​បឹងបួ​មក​ចិញ្ចឹមជីវិត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #COVID19 #Lockdown
កម្មករ រោងចក្រ មួយ ចំនួន ប្រឈម នឹង បំណុល កាន់តែ កើន ក្នុង ពេល រដ្ឋាភិបាល បិទ ខ្ទប់ ដើម្បី ទប់ស្កាត់ ជំងឺ កូ វីដ -១៩ បណ្តាល ឱ្យ ប៉ះពាល់ ការងារ និង ប្រាក់ចំណូល ។ ការ បិទ ខ្ទប់ រាជធានី ភ្នំពេញ និង ក្រុង តាខ្មៅ នៃ ខេត្តកណ្តាល នេះ បាន ប៉ះពាល់ កម្មករ និយោជិត ជាង ១ លាន ២ សែន នាក់ ក្នុងនោះកម្មកររោងចក្រជាង៤សែននាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #COVID19 #Lockdown #Debts