វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.86K videos
91 files
7.77K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាធារណរដ្ឋ ប្រជាមានិត ចិន បាន ចេញមុខ ជួយ បណ្ដា ប្រទេស មួយ ចំនួន នៅ អាស៊ី ដែល រងគ្រោះ ដោយ ជំងឺ កូ វីដ ១៩ លើ វិស័យ សេដ្ឋកិច្ច ការទូត និង យោធា ក្នុង នោះ ក៏ មាន ប្រទេស កម្ពុជា ដែរ ។ ប្រការ នេះ អាច ជា ការ ចូល ជ្រៀតជ្រែក នយោបាយ ផ្ទៃក្នុង របស់ កម្ពុជា ដើម្បី ពង្រីក ឥទ្ធិពល និង ផល ប្រយោជន៍ របស់ ខ្លួន។ ស្ថានទូត ចិន ប្រចាំ កម្ពុជា បាន បង្ហោះ សារ ក្នុង ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ ខ្លួន ដាស តឿន ឱ្យ របប ក្រុងភ្នំពេញ កុំ ភ្លេច ដឹងគុណ ដល់ អ្នករក្សា សន្តិភាព ជាពិសេស គឺ យោធា ចិន បាន បំពេញ បេសកកម្ម នៅក្នុង ប្រទេស កម្ពុជា តាំង ពី ទសវត្សរ៍ ទី ៩០។

តើ ឥទ្ធិពល របស់ ចិន មាន ទំនាក់ ទង ដូចម្តេច ខ្លះ ? ក្រោម ការ ដឹកនាំ របស់ លោក ហ៊ុន សែន? អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #analysis #China #HunSen
អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​​យល់ស្រប​​ថា​ វៀតណាម​​កំពុង​​តែ​​ព្រួយ​បារម្ភ​និង​​មិន​​សប្បាយ​ចិត្ត​​ចំពោះ​​ការ​កើន​ឡើង​​ខ្លាំង​​នៃ​​ឥទ្ធិពល​​​​ចិន​​នៅ​​កម្ពុជា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #analysis #relations #Cambodia #China #Vietnam
បទ​វិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​កៅអី​សភា និង​ប្រទេស​ជាតិ​ទាំង​មូល​តែ​ម្នាក់​ឯង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨។ ជ័យ​ជម្នះ​​នេះ ​កើត​ឡើង​ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​ក្រុម​មនុស្ស ដែល​មាន​និន្នាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។
ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​ជូន​បទ​វិភាគ​មួយ ពិនិត្យ​មើល​ថា តើ​បច្ចុប្បន្ន​នេះ អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ បន្ទាប់​ពី​ប្រទេស​កម្ពុជា គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​គ្រប់​ស្ថាប័ន​ជាតិ​តែ​ម្នាក់​ឯង​នោះ? អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Analysis #Politics #Democracy #CPP #CNRP