វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​ទី១​ កញ្ញា​ម្សិលមិញ ​បាន​ដឹកនាំ​បាតុករ​ទៅ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យរដ្ឋាភិបាល​វៀតណាម ​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម ​ចំនួន​បួន​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ពន្ធនាគារ​វៀតណាម។ ​បាតុកម្ម​នេះ​ ធ្វើ​នៅ​មុខ​ស្ថាន​កុងស៊ូល​វៀតណាម​ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)​ ដែល​មាន​បាតុករ​ប្រមាណ​៦០​នាក់​ចូល​រួម។ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ព្រះភិក្ខុ​ ស៊ើង យ៉ឹងរតនា ​មាន​ថេដីការ​ថា ​បាតុកម្ម​នេះ ​ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម​បួន​នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ​​
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនខ្មែរក្រោម៤នាក់ នៅមុខស្ថានទូតវៀតណាម ប្រទេសហុល្លង់
---
ពលរដ្ឋខ្មែរក្រោម ប្រមាណ៦០នាក់ កាលពីថ្ងៃទី២ កញ្ញា ជួបជុំគ្នា ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ប្រទេសហុល្លង់ (Netherlands) ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម និងដោះលែងសកម្មជនខ្មែរក្រោម ចំនួន៤នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសវៀតណាម។
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #PhnomPenh #Embassies #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៣៖

១. សហជីពឯករាជ្យថា កម្មករនឹងប្រឈមជីវភាពកាន់តែលំបាក ប្រសិនបើប្រាក់ខែបានត្រឹមតែ២០១ដុល្លារ
២. សមាគមធាងត្នោតរកឃើញថា ពលរដ្ឋនៅរាជធានីភ្នំពេញជិតមួយសែននាក់ស្ថិតក្នុងភាពក្រីក្រ
៣. អ្នកវិភាគថា គម្រោងទស្សនកិច្ចលោក ហ៊ុន ម៉ាណែតទៅប្រទេសចិន ដើម្បីពង្រឹងអំណាចរដ្ឋាភិបាលថ្មី
៤. សកម្មជនចលនាមាតាធម្មជាតិបារម្ភពីការកាប់បំផ្លាញព្រៃឈើនៅកោះកុងក្រៅ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #NationalPoliceCommissioner #SahmakumTeangTnaut #PhnomPenh_sUrbanPoor #UnionKH #Workers #Economy #MinimumWage #HengSuor #GarmentWorkers #MLVT #MotherNatureCambodia #Environment #KoskongKrav
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/eNLVK0HNGkI
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ភ្នំពេញ​ជិត ១សែន​នាក់​កំពុង​រស់​នៅ​ក្នុង​លំនៅឋាន​ក្រីក្រ រហូត​ជិត​២០០​ទីតាំង
---
ប្រិយ​មិត្ត​ជ្រាប​ទេ​ថា ពលរដ្ឋ​ជិត ១សែន​នាក់​នៅ​រាជធានី​ភ្នំពេញ​កំពុង​រស់នៅ​ក្នុង​លំនៅឋាន​ក្រីក្រ រហូត​ជិត ២០០​ទីតាំង។ ចំនួន​នេះ ​ស្មើ​នឹង​ជិត ៤% នៃ​ពលរដ្ឋ​សរុប​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​របាយការណ៍​អំពី​ការ​សិក្សា​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​ទីក្រុង​រាជធានី​ភ្នំពេញ របស់​អង្គការ​សមាគម​ធាងត្នោត ទើប​នឹង​ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​នេះ។
#RFAKhmer #Cambodia #PhnomPenh #HunSen #HunManet #Poverty #ForcedEvictions #SahmakumTeangTnaut #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​សុខភាព និង​ជីវភាពរស់នៅប្រចាំថ្ងៃ
---
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងគ្រោះដោយទឹកជំនន់ ៣ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៩តុលា មកទល់ពេលនេះ។ ពួកគាត់កំពុងប្រឈមបញ្ហាជីវភាព បញ្ហាសុខភាព និងត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព ដោយសារតែស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ ពលរដ្ឋនៅតំបន់ស្ទឹងព្រែកត្នោត លើកឡើងដូចៗគ្នាថា មូលហេតុចម្បង គឺដោយសារតែឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុបបឹង សាងសង់សំណង់អគារ និងផ្ទះល្វែង ទើបគ្មានកន្លែងរំដោះទឹកទាន់ពេល បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋ។
#RFAKhmer #Cambodia #PhnomPenh #Kandal #Environment #Flood #RainingFlood #PrekThnort

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​ភូមិ​សំបួរ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ទទូច​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​ ​ដែល​តែង​ធ្វើ​ឱ្យ​លិចលង់​ផ្ទះ​សម្បែង​ពួកគាត់​ក្នុង​រដូវ​វស្សា អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។​ ពួក​គាត់​ត្អួញត្អែរ​ពី​ការ​លំបាក​ ​ដោយសារ​ត្រូវ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទឹក​ និង​ត្រូវ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​តូច​ៗ រួម​ទាំង​ផល​ប៉ះពាល់​សុខភាព។ 
---

#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood
Media is too big
VIEW IN TELEGRAM
លោកស្រី កុលាប រស់​ទាំង​វេទនា​អស់​៩​ឆ្នាំ​ដោយ​សារ​ប្រឈម​ជំនន់​ទឹក​ភ្លៀង
---
លោកស្រី សេន កុលាប រស់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ប្រឈម​ការ​លិចលង់​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា ដែល​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ និង​មិន​អាច​ចេញ​ប្រកប​របរ​រក​ស៊ី​បាន​។ លោក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ ខណៈ​លោកស្រី​បាន​រង​ទុក្ខ​វេទនា​ពី​ទឹក​ជំនន់​រដូវ​វស្សា​លិច​ចូល​ផ្ទះ​ជា​រៀង​រាល់​ឆ្នាំ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​។
---
#អាស៊ីសេរី #កម្ពុជា #ភ្នំពេញ #ដង្កោ #បរិស្ថាន #ទឹកជំនន់ #ជំនន់ទឹកភ្លៀង #លុបបឹង
#RFAKhmer #Cambodia #PhnomPenh #Environment #Flood #RainingFlood

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមួយចំនួននៅក្រុងភ្នំពេញប្រកបអាជីពដេរ និងដុសខាត់ស្បែកជើងនៅតាមចិញ្ចើមផ្លូវដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ។ ពួកគាត់មើលឃើញថារបរនេះអាចជួយ ដោះស្រាយជីវភាពបានល្អប្រសើរ ក៏ប៉ុន្តែពួកគាត់ក៏ចង់ឱ្យរដ្ឋាភិបាលផ្ដល់ទីកន្លែងមួយសមរម្យដើម្បីពួកគាត់អាចបន្តប្រកបអាជីពមួយនេះ។

លោក នៅ វណ្ណារិន រាយការណ៍ព័ត៌មាននេះជាវីដេអូ!

#RFAKhmer #Cambodia #Phnompenh #Shoerepair #shoeshine #Shoes
#រូបត្លុកនយោបាយ៖ ខ្លាសេដ្ឋកិច្ចអាស៊ី?
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #CPP #AsiaTigerEconomy #EconomySlowdown #TouristSevice #SiemReap #PropertyOnSale #PhnomPenh #Cartoon #FreedomOfExpression #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​សៀមរាប​ជាង​២០នាក់​​បាន​​រារាំង​ព្រះសង្ឃ​​មន្ត្រី​ សង្គម​ស៊ីវិល​​ និង​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ក្បួន​ធម្មតា​យាត្រា​​កាលពី​ថ្ងៃទី៦ ​ខែធ្នូ​ ​ដោយ​ចោទ​ប្រកាន់​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ ​និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​អះអាង​ថា​ពួក​គេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​រួចរាល់​អស់​ហើយ​ក្តី។​

​លោក​ ​ថា ថៃ​ ​សម្ភាស​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ លោក​ ​កើត សារ៉ាយ​ ​ជុំវិញ​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/1034529737600439
​​​​​​
#RFAKhmer ​#Cambodia​ #HunManet​  ​ #SocialJustice#HumanRightsDay#March#pilgrimage2023​ ​#SiemReapProvince#PhnomPenh
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​ និង​ក្រុម​យុវជន​ជាង​៣០អង្គ​ និង​នាក់​ ​កាល​ពី​ថ្ងៃទី​០៧​ធ្នូ​បាន​បន្ត​ក្បួន​ធម្មយាត្រា​ ​ដោយ​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់ធំ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ក្នុង​បំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ ​ធានា​សេចក្តី​ថ្លៃថ្នូរ​ ​សេរីភាព​ ​និង​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្រប់រូប។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ខ្លះៗ​ពី​សកម្មភាព​ក្បួន​ធម្មយាត្រា​និង​ការ​រារាំង​របស់​ក្រុម​អាជ្ញាធរ៕​

#RFAKhmer#Cambodia#HumanRightsDay#SocialJustice#Marching#pilgrimage #Kampongthomprovince#PhnomPenh
Media is too big
VIEW IN TELEGRAM
ក្រុមយុវជន និងព្រះសង្ឃធ្វើ ធម្មយាត្រាដើរ ដោយថ្មើជើងដើម្បីយុត្តិធម៌សង្គម និងសិទ្ធិមនុស្ស
---
ក្រុមយុវជន និងព្រះសង្ឃជាង ៣០អង្គ/នាក់ បានចំណាយពេល៣យប់៤ថ្ងៃ ធ្វើធម្មយាត្រា ដោយថ្មើជើងក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគេលើកឡើងថា ការធ្វើបែបនេះ ជាសារស្នើឱ្យរដ្ឋាភិបាលធានាសេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាព និងផ្ដល់យុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប។
#RFAKhmer#Cambodia#HunManet #VititMuntarbhorn #KoetSaray #HumanRightsDay#SocialJustice#Marching #SiemReap #Pilgrimage #PhnomPenh

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រជានេសាទ ត្អូញត្អែរពុំសូវមានឈ្មួញមកទិញត្រីធ្វើប្រហុក ច្រើនដូចឆ្នាំមុនៗ
---
ប្រជានេសាទខ្លះរស់នៅតាមដងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ ត្អូញត្អែរ ពីតម្លៃត្រីប្រហុកចុះថ្លៃ បើប្រៀបធៀបនឹងឆ្នាំមុនៗ ចំណែកឈ្មួញ ដែលធ្លាប់កុម្ម៉ង់ទិញ ក៏ធ្លាក់ចុះ ដោយសារតែវិបត្តិសេដ្ឋកិច្ច។
#RFAKhmer #Cambodia #Fishermen #Prahok #FishPaste #LowerPrice #DithTina #MAFF #PhnomPenh #Rasseykeo #Kandal

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម្ពុជា
---
ពលរដ្ឋខ្មែរ និងខ្មែរក្រោម ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាម ដែលតែងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ចំណែកឯ អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន៥ស្ថាប័ន នៅសប្ដាហ៍ក្រោយនេះ នឹងដាក់ញត្តិទៅកាន់រដ្ឋាភិបាលកម្ពុជា ស្នើឲ្យដោះស្រាយការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក សុខ ឥសាន៖ «ការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោម គឺជ្រុលហួសព្រំដែន»
---
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា មិនចាំបាច់រដ្ឋាភិបាលកម្ពុជា លើកបញ្ហាខ្មែរក្រោមជាមួយភាគីវៀតណាមទេ ។ លោកថា សព្វថ្ងៃបងប្អូនខ្មែរក្រោម មានការទាមទារសិទ្ធិហើយ ប៉ុន្តែ លោកបន្ទោសថា ការទាមទាររបស់ខ្មែរក្រោម ជ្រុលហួសព្រំដែនរហូតដល់ទាមទារសិទ្ធិស្វ័យសម្រេច។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/J1E7OiUFrww
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #HunManet #HunSen #SokEysan #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅរាជធានីភ្នំពេញត្អូញត្អែរពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់ការរស់នៅ និងជីវភាព
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀងលិចហូរចូលក្នុងផ្ទះ និងលិចផ្លូវពិបាកធ្វើដំណើរ ដែលបង្កឱ្យរំខានដល់ការរស់នៅ និងប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់ថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងធម្មជាតិ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពួកគាត់បារម្ភមានសត្វពស់ សត្វក្អែប ខណៈខ្សែភ្លើងនៅតាមដងផ្លូវធ្លាក់រាយប៉ាយអាចប្រឈមនឹងឆក់ជាដើម។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3WZiFQc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ រិះគន់រដ្ឋាភិបាល អសមត្ថភាពដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យលិចលង់ក្រុងជារៀងរាល់ឆ្នាំ
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ និង​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ដោយសារ​តែ​ទឹក​ភ្លៀង​បាន​​លិច​ផ្លូវ​ និង​ផ្ទះ​របស់​ពួក​គាត់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ថា អាជ្ញាធរ​ហាក់​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទឹក​ភ្លៀង​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/phnom-penh-residents-facing-difficulties-with-rainy-flood-08092024134805.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer