វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.28K videos
69 files
7.18K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​សៀមរាប​ជាង​២០នាក់​​បាន​​រារាំង​ព្រះសង្ឃ​​មន្ត្រី​ សង្គម​ស៊ីវិល​​ និង​ក្រុម​យុវជន​មិន​ឲ្យ​ដង្ហែ​ក្បួន​ធម្មតា​យាត្រា​​កាលពី​ថ្ងៃទី៦ ​ខែធ្នូ​ ​ដោយ​ចោទ​ប្រកាន់​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ ​និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​អះអាង​ថា​ពួក​គេ​បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​រួចរាល់​អស់​ហើយ​ក្តី។​

​លោក​ ​ថា ថៃ​ ​សម្ភាស​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ​ លោក​ ​កើត សារ៉ាយ​ ​ជុំវិញ​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/1034529737600439
​​​​​​
#RFAKhmer ​#Cambodia​ #HunManet​  ​ #SocialJustice#HumanRightsDay#March#pilgrimage2023​ ​#SiemReapProvince#PhnomPenh
16x9-RFA Video Watermark.00_00_39_26.Still001.jpg
794 KB
កម្ពុជា-ចិន​បង្ហាញ​សិល្បៈក្បាច់​គុន​រួមគ្នា​​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ វប្បធម៌​ និង​វិស័យ​ទេសចរ​

ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ការ​សម្ដែង​សិល្បៈក្បាច់​គុនល្បុក្កតោ​ និង​ក្បាច់គុន​សៅ​លីង​នៅ​ខេត្ត​សៀមរាប​ ដែល​ក្រសួង​អះអាង​ថា​ធ្វើ​ឡើង​ដើម្បី​បង្កើន​ទំនាក់​ទំនង​វប្បធម៌​ កិច្ច​សហប្រតិ​បត្តិការ​ និង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ។​

​សូម​ទស្ស​នា​វីដេអូ​ខ្លី​ពី​ការបង្ហាញ​ក្បាច់​គុណ​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ខាង​ក្រោម៖ https://fb.watch/rE-VQBuYEJ/

#RFAKhmer#Cambodia#SiemReapProvince#AngkorWat#Kongfu#MartialArts#CambodiaKickBoxing#KunKhmer
Media is too big
VIEW IN TELEGRAM
អ្នកស្រុក​អង្គរ​នាំគ្នា​ធ្វើ​ពិធី​បួងសួង​សុំ​ទឹក​ភ្លៀង​តាម​ទំនៀម​ទម្លាប់​ដូនតា​

​ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប​​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​សុំ​ទឹក​ភ្លៀងរយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​ ​អ្នក​ស្រុក​អង្គរ​ជឿ​ថា​ក្រោយ​ពី​ពិធី​បុណ្យ​ប្រពៃណី​ទំនៀម​ទម្លាប់​ដូនតា​នេះ​រួច​ហើយ​ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ។​

​សូម​ទស្សនា​វីដេអូ​ខ្លី​ពី​ពិធី​បួងសួង​សុំ​ទឹក​ភ្លៀង​របស់​​អ្នក​ស្រុក​អង្គរ​ដូច​តទៅ៖​

#RFAKhmer#Cambodia#SiemReapProvince#Angkor#AngkorWat#AngkorVillagers#SpiritualCeremonyKH#CambodiaCulture