វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុមហ៊ុន​​អូស្រ្តាលី ចាប់​ផ្តើម​​ចម្រាញ់​​រ៉ែមាស​​ដំបូង​​នៅ​ខេត្ត​មណ្ឌលគិរី។ ក្រុមហ៊ុន​អូស្រ្តាលី ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស​នេះ​មាន​ឈ្មោះ​ថា រ៉ឺណេសង់ មីនីរ៉ល ខែមបូឌា (Renaissance Minerals Cambodia) ដែល​មាន​ក្រុមហ៊ុនមេ​ចុះបញ្ជីនៅ​ទីផ្សារ​ភាគហ៊ុន​របស់​​អូស្ត្រាលី ឈ្មោះ អេមីរ៉ល រីស៊សស៊ីស (Emerald resources)។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Gold #Australian #Cambodia
ពលករខ្មែរធ្វើការនៅប្រទេសថៃទាំងនោះ ព្រួយបារម្ភ ខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងគ្រាអាសន្ននេះ ព្រោះ ពួកគាត់មានសុខភាពទ្រុឌទ្រោមបណ្ដើរហើយដោយពុំមាន ថ្នាំព្យាបាលនិងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Worker #Thailand #COVID19KH
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/223398649448796

https://www.youtube.com/watch?v=LYG5K8nRRGU
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ២២ ខែ មិថុនា គ.ស.២០២១៖
1.អ្នកវិភាគថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រទេសចិនទទួលបានប្រយោជន៍ច្រើន ជាងកម្ពុជា
2.អ្នកឃ្លាំមើលរំពឹងថាកម្ពុជានឹងបង្ហាញ អោយ ឃើញជំហរឯករាជ្យ អព្យាក្រឹត ឆ្លើយតបនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស
3.ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឈ្វេងយល់ ថាតុលាការគួរតែចោទប្រកាន់លោក ហ៊ុន សែន និងមន្រ្តីពាក់ព័ន្ធ ពីបទប្រមាថព្រះ មហាក្សត្រ និងក្បត់ជាតិ
4.អង្គការសហប្រជាជាតិ បារម្ភពីស្ថានភាព កម្មករ ដែលប្រឈមខ្លាំងនឹងការឆ្លង ជំងឺកូវីដ-១៩...
រួមនឹងព័ត៌មានមួយចំនួនទៀត។

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/188095693252783

https://www.youtube.com/watch?v=ZmIoXYSjk88
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ២២ ខែ មិថុនា គ.ស.២០២១៖
៚ អង្គការអន្តរជាតិ និងទូតបរទេស ទាមទារឱ្យរបបភ្នំពេញដោះលែងសកម្មជនបរិស្ថានទាំងបីនាក់
៚ មន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋសភាឯកបក្ស ក្នុងការអនុម័តឲ្យ លោក ប្រាជ្ញ ចន្ទ ក្លាយជាប្រធាន គ.ជ.ប
៚ពលករខ្មែរជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ដង្ហើយហៅរដ្ឋាភិបាលឱ្យជួយ ពួកគាត់ ជាបន្ទាន់
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនៅរាត្រីនេះ ជជែកអំពី តើព្រះមហាក្សត្រមានព្រះរាជតួនាទី អន្តរាគមន៍ ដោះលែងអ្នកជាប់ឃុំ ដែលទទួល រង នូវភាពអយុត្តិធម៌ទាំងនេះដូចម្ដេចខ្លះ? ...រួមនឹងព័ត៌មានផ្សេងៗទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
លោកអ្នកនាងជាទីមេត្រី!
ក្រុមអ្នកវិភាគលើកឡើងថា តុលាការនៃរបបលោកហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់រដ្ឋាភិបាល និងចាប់ចងយុវជនការពារបរិស្ថាន សកម្មជនព្រំដែនដាក់ពន្ធនាគារនារយៈពេលចុងក្រោយនេះ គឺជារឿងអយុត្តិធម៌ និងប៉ះពាល់ធ្ងន់ធរដល់អនាគតយុវជន និងប្រទេសជាតិ។ ពួកគេអះអាងថា ស្ថានភាពប្រទេសកម្ពុជាធ្លាក់ក្នុងគ្រោះនៃអំពើអយុត្តិធម៌សង្គមបែបនេះ គឺជាពេលវេលាសមល្មម ដែលព្រះមហាក្សត្រ គួរបញ្ចេញព្រះរាជសកម្មភាព និងអន្តរាគមន៍ ឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះវិញហើយ។

តើព្រះមហាក្សត្រមានព្រះរាជតួនាទី អន្តរាគមន៍ ដោះលែងអ្នកជាប់ឃុំ ដែលទទួលរងនូវភាពអយុត្តិធម៌ទាំងនេះដូចម្ដេចខ្លះ?

សូមលោកអ្នកនាងរង់ចាំស្ដាប់/ ទស្សនា នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅពេលបន្តិចទៀតនេះកុំបីខាន។

លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិយោបល់ សូមដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែលកំពុងផ្សាយផ្ទាល់នៅពេលនោះ ក្រុមការងារអាស៊ីសរីនឹងហៅទៅលោកអ្នកនាងវិញ។ សូមអរគុណ!
អ្នក​ឃ្លាំមើល​កិច្ច​ការបោះឆ្នោត​នៅ​មូលដ្ឋាន​មិន​រំពឹង​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ដោយសារ​ប្រធាន​ថ្មី​របស់ គ.ជ.ប គ្មាន​បទ​ពិសោធន៍​ក្នុង​ការងារ​បោះ​ឆ្នោត​ទាល់​តែ​សោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Election #NEC
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1675502149286677

https://www.youtube.com/watch?v=iWIdqXRvRU4
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា គ.ស. ២០២១៖
៚ អង្គការសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យ រដ្ឋមន្រ្តីការបរទេសអង់គ្លេស ដាក់សម្ពាធកម្ពុជា រឿងរំលោភសិទ្ធិមនុស្ស
៚ មន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋសភាឯកបក្ស ក្នុងការអនុម័តឲ្យ លោក ប្រាជ្ញ ចន្ទ ក្លាយជា ប្រធាន គ.ជ.ប
៚ ជនជាតិកួយជាង១០០គ្រួសារ ខេត្តព្រះវិហារ បន្តតវ៉ាករណីក្រុមហ៊ុនរុករក រ៉ែមាសចំនួនពីរ រំលោភយកដីស្រែចម្ការ ពួកគាត់ជាង ៤០០ហិកតារ
៚ ក្រសួងមហាផ្ទៃយល់ព្រមអនុញ្ញាតឱ្យ គណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមការ បោះឆ្នោត ... រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) ​ថ្កោល​ទោស​ការចាប់​ខ្លួន​សកម្មជនបរិស្ថាន​ ៣នាក់ ហើយ​​ទាម​ទារ​​របបលោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ ​និង​​ដោះលែង​លើ​សកម្មជន​​ទាំង​នោះឱ្យ​មាន​​សេរីភាព​​វិញ​​ជា​​បន្ទាន់។ អានអត្ថបទពេញ ចូលក្នុងក្រុម 👉 RFA Khmer #EnvironmentActivist #HRW #DefendTheDefenders
ពលករខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ​នោះ ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ដែល​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ ​មិន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគាត់​នា​គ្រាអាសន្ន​នេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Worker #Health #COVID19KH
អង្គការសង្គមស៊ីវិល និង​សហគមន៍​ជាង ៧០ ស្ថាប័ន ស្នើសុំ​ឱ្យ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​លើ​ សកម្មជនបរិស្ថាន ៤ នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #HumanRights #DefendTheDefenders
ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បារម្ភ​អំពី​ការណ៍​ដែល​កម្មករ​ខ្មែរ ត្រូវ​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​គ្រោះថ្នាក់ គឺ​ធ្វើការ​នៅកន្លែង​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា និង​បិទ​ជិត ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ​បារម្ភ​អំពី​ផល​ប៉ះពាល់​យូរ​អង្វែង​ទៅលើ​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្មករ​ផង​ដែរ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #COVID19KH
ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​សកម្មជន​បរិស្ថាន​ទាំង ៣ នាក់​ទេ។ ពួក​គាត់​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #King #Environment #Politics
រដ្ឋមន្ត្រី​ការ​បរទេស និង​អភិវឌ្ឍន៍​ នៃ​​ចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) នឹង​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែមិថុនានេះ។ ក្រសួង​ការបរទេស​កម្ពុជា​រំពឹង​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​រួម​ចំណែក​ជំរុញ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​​ទំនាក់ទំនងទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ក្នុង​​ក្របខ័ណ្ឌអាស៊ាន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #Cambodia #DominicRaab
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «រដ្ឋមន្ត្រី​ការ​បរទេស និង​អភិវឌ្ឍន៍​ នៃ​​ចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) នឹង​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​នៅ​​កម្ពុជា​នៅ​ថ្ងៃទី២៣ ខែមិថុនានេះ។ ក្រសួង​ការបរទេស​កម្ពុជា​រំពឹង​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​រួម​ចំណែក​ជំរុញ និង​ពង្រឹង​បន្…»
ក្រសួងមហាផ្ទៃ​យល់​ព្រម​អនុញ្ញាត​ ឱ្យ​​​គណបក្សនយោបាយ​ថ្មី​មួយ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត។ ស្ថាបនិក​គណបក្ស​នេះថា ការបង្កើតគណបក្សនេះ ​គឺ ដោយ​សារ​តែ​លោក​ចង់​ចូល​រួម​ដោះ​ស្រាយ​នយោបាយ​ និង​ចង់​ចូល​រួម​បម្រើ​ផល​ប្រយោជន៍​ក្នុង​សង្គម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Party #NewParties #CNRP
អង្គការ​អន្តរជាតិ​ ​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​​អង់គ្លេស​ ​ដាក់​​សម្ពាធ​​កម្ពុជា​​រឿង​​រំលោភ​​សិទ្ធិមនុស្ស។ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូមីនិក​ ​រ៉ាអាប់​ (​Dominic Raab) ​គ្រោង​ធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ចំនួន​បី​ក្នុង​តំបន់​អាស៊ាន​ ​ដោយ​ផ្តើម​ពី​ប្រទេស​វៀតណាម​ ​បន្ទាប់មក​កម្ពុជា​ ​និង​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #Cambodia
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/316899103501727

https://www.youtube.com/watch?v=HQXfuzf2SAk
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា គ.ស. ២០២១៖
1) ប្រមុខការទូតអង់គ្លេសលើករឿងសិទ្ធិ មនុស្ស តែមិននិយាយដល់ការចាប់ខ្លួន សកម្មជនបរិស្ថាន
2) ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរ ខេត្តកំពង់ឆ្នាំង រុះរើជម្រកបណ្តែតទឹក និងបែរចិញ្ចឹមត្រី ចេញពីបឹងទន្លេសាបឱ្យអស់
3) ការចរចារកដំណោះស្រាយនៅក្រសួង ការងារ រវាងសហជីពនិងក្រុមហ៊ុន ណាហ្គាវើលដ៍ រឿងបញ្ឈប់បុគ្គលិកជាង ១ពាន់៣រយ នាក់ នៅតែគ្មានលទ្ធផល
4) ពលករខ្មែរជាច្រើននាក់ដែលឆ្លងជំងឺ កូវីដ១៩នៅក្រុងបាងកក ប្រទេសថៃ បានធ្លាក់ខ្លួនឈឺធ្ងន់ ខណៈពុំមានការអើពើ ពីអាជ្ញាធរខ្មែរ និងថៃ
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
ប្រមុខ​ការ​ទូត​ចក្រភព​អង់គ្លេស​បាន​លើកឡើង​អំពី​រឿង​សិទ្ធិមនុស្ស នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៣ មិថុនា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​គិត​គូរ​​អំពី​គុណ​តម្លៃ​សិទ្ធិមនុស្ស​ដែល​អង់គ្លេស​ធ្លាប់​ប្រកាន់​យក​តាំងពីដើមមក។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #England #DefendTheDefenders
យុវតីម្នាក់ រស់នៅខេត្តបាត់ដំបងបានចាត់ទុក ការចោទប្រកាន់យុវជនបរិស្ថាន ពីបទ ញុះញង់ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ថា ជារឿងអស់សំណើច ព្រោះអាជ្ញាធរចាប់អ្នកធ្វើការងារ ដើម្បីប្រយោជន៍សង្គម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #EnvironmentActivists #DefendTheDefenders