វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
80 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តើ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ត្រៀម​អ្វីខ្លះ​មុន​ពេល​សវនាការ​ លើក​ទី៣?​
 
​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​លើក​ទី៣​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី​១១មិថុនា​​នេះ​ជា​លើក​ទី៣។​ ​តុលាការ​បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​១០នាក់​​ថា​បាន​រួម​គំនិត​ក្បត់​និង​ប្រមាថ​ព្រះ​មហាក្សត្រ។​ ជា​បន្ត​ទៅ​ទៀត​នេះ​ ​យើង​មាន​សម្ភាស​​ផ្ទាល់​ជាមួយ​យុវជន​មាតា​ធម្មជាតិ​៥រូបជុំវិញ​សវនាការ​លើក​ទី៣​នេះ៕
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#MotherNatureYouth#PhnomPenhCourt#RFAKhmerInterview #RFAInterview
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ [ទី១៣]​ យុវជន​ចលនា​មាតា​ធម្មជាតិ​នៅតែ​មាន​ឆន្ទៈ​មោះមុត​ការពារ​ធនធាន​ធម្មជាតិ

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បង្ហាញ​ក្តី​តស៊ូ​ និង​ឆន្ទៈ​មោះមុត​មិន​បោះ​បង់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​ បើ​ទោះ​ប្រឈម​នឹង​ក្តី​ក្ដាំ​ឬ​ការ​ចាប់​ដាក់​ពន្ធនាគារ​យ៉ាងណា៕​
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights #PhnomPenhCourt#MotherNatureYouth#PhnomPenhCourt​​ ​​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
សំឡេងបែកធ្លាយ៖ «បំផ្លាញកម្លាំងពួកប្រឆាំង ងើបមួយវាយមួយ ... ទាញបន្តទៀតតាមវិធីយកលលកទៅទាក់លលក»
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #CPP #RulingParty #OppositionParties #Activists #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកនាង​ គឹម ​ពុទ្ធធានី ​ជា​សកម្មជន​ម្នាក់​ធ្វើ​ការងារ​តស៊ូ​មតិ​ ដើម្បី​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម​ឲ្យ​ខ្មែរ​​ក្រោម​។ អ្នក​នាង​បាន​ចូល​បម្រើ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាប់​តាំង​ពី​ជា​យុវជន​ធម្មតា​ម្នាក់​រហូត​ដល់​ក្លាយ​ជា​តំណាង​ឲ្យ​សហព័ន្ធ​ក្នុង​អង្គការ​អន្តរជាតិមួយចំនួន។​ តើអ្នកនាង​ គឹម ​ពុទ្ធធានី​ នឹង​ប្រើប្រាស់​តួ​នាទី​ក្នុង​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​ និង​ជនជាតិ​ដើម​ ដើម្បី​ជួយ​ខ្មែរ​ក្រោម​ដូច្នោះ​ខ្លះ​ដែរ​?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KimPutheany #HumanRights #HumanRightsDefender #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
បក្សកម្លាំងជាតិធ្វើបាតុកម្មទាមទារឱ្យដោះលែងអ្នកជាប់ឃុំនយោបាយ.jpg
274.4 KB
គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៦​ ខែមិថុនា​ ​នេះ​បាន​ប្រមូល​សកម្មជន​ធ្វើ​បាតុកម្ម​ជា​លើក​ទីពីរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ​ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ។​ ជុំវិញ​រឿង​នេះ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​ លោក​ រ៉ុង ឈុន​ ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ។​ ​សូម​ទស្សនា​និង​ស្ដាប់​ដូច​តទៅ៖​ https://www.youtube.com/watch?v=lzKU8QJhf-g

#RFAKhmer#Cambodia#HunManet#HunSen#HumanRights#NPP​ PoliticsKh ​#PolticalPrisonersKH #SunChanthy#RongChhun #RFAKhmerInterview #RFAInterview
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៤]​ ៖​ ​អ្នក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង សែនករុណា​ ​លើក​ឡើង​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទៀត​នោះ​ទេ ​តាមរយៈ​​ការ​បំបិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស​ និង​ការ​អនុវត្តន៍​ច្បាប់​លម្អៀង​ជាដើម៕​​
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#Dictatorships #DemocracyKh​ ​#PoliticsKH#TheCPP#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
យុវជនមាតាធម្មជាតិតែងខ្លួនជាខ្មោចដើរទៅដាក់ញត្តិទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់បរិស្ថានជាង ២០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា តែងខ្លួនជាខ្មោច ដើរថ្មើរជើងទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ យុវជនលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រសួងបរិស្ថាន អសមត្ថភាព ដើម្បីដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ដើម្បីបម្រើផលប្រយោជន៍ជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ
---
ក្រុម​យុវជន​ជាង​១០​នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​តុលាការ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង និង​ផ្ដល់​យុត្តិធម៌​ដល់​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញាវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយសារ​ពួកគេ​ថា លោក​គ្មាន​កំហុស​នោះ​ទេ​។ ការ​ប្រមូល​ផ្ដុំ​នេះ ធ្វើ​ឡើង​ស្របពេល​សាលា​ឧទ្ធរណ៍​ភ្នំពេញ ច្រានចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កើត សារ៉ាយ ដោយ​សំអាង​ថា រក្សា​ជន​ត្រូវ​ចោទ​ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​ស៊ើបអង្កេត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #KoetSaray #KSILA #HumanRights #Politics #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Activists march as ghosts in Phnom Penh to protect scenic island
---
Activists for the environmental group Mother Nature petitioned Cambodia’s Environment Ministry, demanding that scenic Koh Kong Krao Island be preserved as a national park.
👉 https://www.rfa.org/english/video?v=1_ev8rb51w
---
#RFAKhmer #Cambodia #HunManet #HunSen #LyYongPhat #HumanRights ​​#CambodianGovernment#MotherNature #EnvironmentalActivists #EnvironmentalActivistsKh#MotherNature#MotherNatureActivists#KohKongIsland #SaveKohKongIsland #MarineNationalPark #NationalPark
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៥]​ ៖​ ​លោកស្រី​ ​ឯម បុប្ផា​ ​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ហ្វាទីណា មែនផៅវើ​ (Fatina Manpower)​ ​ថា​ក្រុម​ពលករ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​និង​ជាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ ​(Saudi Arabia) ​ហើយ​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។​
​​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#LaborRights #FatinaManpower​ # SaudiArabia​ ​#MigrantWorkerskh​ ​#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៦]​ ៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ ​កើត រិទ្ធ​ ​សន្យា​លាឈប់​ពី​ដំណែង​​និង​វិស័យ​ច្បាប់​ ​បើ​ជន​ជាប់​ចោទ​​ ស្រី ស៊ីណា​​ ដែល​បាន​បាញ់​សម្លាប់​គូ​ស្នេហ៍​ពីរ​នាក់​ដល់​ផ្ទះ​ដ៏​គួរ​រន្ធត់​ ត្រូវ​បាន​រួច​ឬ​សម្រាល​ទោស។​
​​​
#RFAKhmer#Cambodia#Murder#SreySina#SocialjusticeKh#Justicekh
#HunManet#HunSen#HumanRights​ ​#KoeutRith​ ​#MoJ#Impunity#Oknha#Tycoons#SreySina#LongLysong#KhinKanhchana#COA#Murder#IllegalPosessionOfFirearm#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ
---
ពលរដ្ឋ​បឹងតាមោក ប្រមាណ​ ២០នាក់ កាលថ្ងៃទី ០៣ កក្កដា បាន​ជួប​ជុំ​គ្នា កាន់​បដា​ និង​រូបថតអតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី។ បដា​នោះ​ពលរដ្ឋ​បាន​សរសេរ​ថា «អភិវឌ្ឍ​ចុះ តែ​កុំ​រុះ​ផ្ទះ​ខ្ញុំ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម្ពុជា
---
ពលរដ្ឋខ្មែរ និងខ្មែរក្រោម ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាម ដែលតែងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ចំណែកឯ អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន៥ស្ថាប័ន នៅសប្ដាហ៍ក្រោយនេះ នឹងដាក់ញត្តិទៅកាន់រដ្ឋាភិបាលកម្ពុជា ស្នើឲ្យដោះស្រាយការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៧]​ ៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​អ៊ាង សុផល្លែត​ ​ថា​ដើម្បី​ក្លាយ​ខ្លួន​ជា​សកម្មជន​បរិស្ថាន​ត្រូវ​មាន​ការ​សិក្សា​ជំនាញ​ និង​អាជីព​ឱ្យ​បាន​ច្បាស់ លាស់ ​កុំ​ចេះ​តែ​សម្ដែង។​

#RFAKhmer#Cambodia#EangSophalleth#MinistryofEnvironmentKh #SocialjusticeKh#EnvironmentalActivistsKh#HunManet#HunSen#HumanRights​ ​ #ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៨]៖​​​ ពលរដ្ឋ​រងគ្រោះ​ពីការ​លុបបឹង​តាមោក​ ​លោកស្រី​ ​ស៊ា ដាវី​ ឆ្លើយ​តប​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​អ៊ាង សុផល្លែត​ ​ថា​សកម្មជន​បរិស្ថាន​មិន​បាច់​មាន​ជំនាញ​ក៏​បាន​ដែរ​ បើ​ចាំរៀន​ចេះ​ជំនាញ​នោះ​ ប្រទេស​កម្ពុជា​នឹង​រលាយ​អស់​ហើយ៕​
​​
#RFAKhmer​ #Cambodia ​#EangSophalleth ​#MinistryofEnvironmentKh #SocialjusticeKh​ #EnvironmentalActivistsKh​ #MoE#HunManet ​#HunSen ​#HumanRights#HouseRightsActivists ​ #ForTheRecord​ #VerticalVideo
Media is too big
VIEW IN TELEGRAM
លោក សុខ ឥសាន៖ «ការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោម គឺជ្រុលហួសព្រំដែន»
---
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា មិនចាំបាច់រដ្ឋាភិបាលកម្ពុជា លើកបញ្ហាខ្មែរក្រោមជាមួយភាគីវៀតណាមទេ ។ លោកថា សព្វថ្ងៃបងប្អូនខ្មែរក្រោម មានការទាមទារសិទ្ធិហើយ ប៉ុន្តែ លោកបន្ទោសថា ការទាមទាររបស់ខ្មែរក្រោម ជ្រុលហួសព្រំដែនរហូតដល់ទាមទារសិទ្ធិស្វ័យសម្រេច។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/J1E7OiUFrww
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #HunManet #HunSen #SokEysan #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជូន​តំណាង​យុវជន​ខ្មែរ​ក្រោម​ ទៅ​ចូល​រួម​កិច្ចប្រជុំ​យន្តការ​​អ្នក​ជំនាញ​ស្តី​សិទ្ធិ​របស់​ជន​ជាតិដើម​ (EMRIP) ដើម្បី​ផ្តល់​អនុសាសន៍​មួយ​ចំនួន​តាម​រយៈ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ដល់​រដ្ឋ​ភាគី​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/khmer-krom-youth-took-un-forum-to-ask-its-intervention-to-vn-govt-to-stop-persecuting-khmer-krom-07132024091317.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Switzerland #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #UN #EMRIP #Geneva
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​​ឱ្យ​ពលរដ្ឋ​នៅ​ជាប់​បឹង​ត្របែក​រុះរើ​ដោយ​«​ផ្ដល់​សំណង​ត្រឹម​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​»
---
ពលរដ្ឋ​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង ដែល​រស់​នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ក្នុង​ភូមិប្រាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ប្រមាណ​៤០​គ្រួសារ បដិសេធ​ទទួល​យក​សំណង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​ថ្នូរ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​លើក​រូប​ថត​គ្រួសារ​ត្រកូល «​ហ៊ុន​» ដើម្បី​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារ និងពលរដ្ឋខ្មែរនៅអូស្ត្រាលី បន្តទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
---
ភរិយាបណ្ឌិត កែម ឡី អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តប្រារព្ធខួបបណ្ឌិត កែម ឡី តទៅទៀត ដោយកុំយកចិត្តទុកដាក់ ចំពោះសាររារាំងរបស់លោក កែម រិទ្ធិសិត និងយុវជនដែលចុះចូលបម្រើរដ្ឋាភិបាល។ ពួកគាត់ ចាត់ទុកយុត្តិធម៌កន្លងមកជាយុត្តិធម៌ក្លែងក្លាយ។ ការបន្តទាមទារនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីរូបនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KemLey #HongLim #CheaYouhorn #TakMengHeang #JulianHill #TakMengHeang #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #SocialInjustice #CambodianAustralians #Democracy #HumanRights #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
កម្មករ​មួយ​ចំនួន​បារម្ភ​ពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស
---
កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ បន្ថែម​ទៀត ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស នោះ​កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ ខណៈ​បច្ចុប្បន្ន​នេះ កម្មករ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​កិច្ចសន្យា​ការងារ​នៅ​កន្លែង​ធ្វើ​ការ ហើយ​រោងចក្រ​ខ្លះ​ទៀត​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ។ រូប៖ AP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/economy/some-workers-worried-about-eu-withdrawal-of-more-eba-as-government-increases-human-rights-abuses-07152024064738.html
---
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #HumanRights #Democracy #EuropeanUnion #EU #EBA #Economy #GarmentFactory #Workers #EverythingButArms