វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍បដិសេធសំណើមេធាវីលោក កឹម សុខា ស្នើសុំឱ្យកោះហៅសមត្ថកិច្ចមកសួរដេញដោល
---
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ខកចិត្តដែលប្រធានក្រុមប្រឹក្សា សាលាឧទ្ធរណ៍ បដិសេធសំណើរបស់ពួកគាត់ ដែលបានស្នើសុំឱ្យកោះហៅមន្ត្រី នគរបាលមកសួរដេញដោល។ ការបដិសេធនេះ ដោយចៅក្រមលើកហេតុផលថា ការសួរដេញដោលមន្ត្រីនគរបាលយុត្តិធម៌ គួរធ្វើនៅដំណាក់ការចៅក្រមស៊ើបសួរ មិនមែនធ្វើនៅដំណាក់ការចៅក្រមជំនុំជម្រះនោះទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​តំណែង​ធំៗ​ក្នុង​ក្រសួង​មហាផ្ទៃ
២. កម្ពុជា-ចិន បញ្ចប់​សមយុទ្ធ​ជើងទឹក​ដំបូង​បង្អស់ និង​ថា​មិនមែន​ជា​«ការ​គំរាមកំហែង»
៣. លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សំណុំ​រឿង
៤. មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ
៥. សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ ខណៈ​កម្មករ​នៅ​តែ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=zktgriqp7Fw
---

#RFAKhmer #RFAKhmerInBrief #Cambodia #Vietnam #China #PRC #ChinaReach #Taiwan #HunManet #HunSen #SarKheng #SarKheng #MoI #SamRainsy #CNRP #CPP #Economy #KorngSarorn #GoldenDragon #NavalExercise #ChineseWarships #FunanCanal #ReamNavalBase
Media is too big
VIEW IN TELEGRAM
អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​ជំនាន់​ថ្មី
---
គណបក្ស​ជំនាន់​ថ្មី​ដែល​ទើប​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​៤ មិថុនា។ អង្គ​សមាជ​បាន​បោះឆ្នោត​ជ្រើសរើស​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ឱ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ចំណែក​លោក ប៉ាត មុន្នី និង​លោក ជឹង វិទ្យាឫទ្ធិ ជា​អនុប្រធាន​គណបក្ស។
គណបក្ស​ជំនាន់​ថ្មី ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១២ មេសា ឆ្នាំ​២០២៤។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #NewGenerationParty #NGP #MeachSovannara #Politics #CNRP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤
១. កម្ពុជា បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនចំថ្ងៃខួបកំណើតលោក ហ៊ុន សែន ថ្ងៃទី០៥ ខែសីហា
២. សហមេធាវីលោក កឹម សុខា ស្នើឱ្យតុលាការបញ្ឈប់ការប្រើប្រាស់ឈ្មោះប្រទេសសិប្បនិម្មិតដើម្បីដាក់បន្ទុកលើកូនក្តីពួកគេ
៣. ពលរដ្ឋ រិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងរឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែនការសាងសង់ច្បាស់លាស់
៤. ក្នុងរាត្រីនេះ យើងនឹងមានអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក ថា ថៃ នឹងមកបកស្រាយថាតើផែនការបង្ក្រាបក្រុមក្មេងទំនើងរបស់លោក ហ៊ុន ម៉ាណែត នឹងមានប្រសិទ្ធភាពដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #Vietnam #HunManet #HunSen #KemSokha #CNRP #ColorRevolution #CLP #EngSroy #FunanCanal #Mekong #MRC #Gangs #PreyLang #EnvironmentalActivists #WorldBank #StungTreng
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/idTxdlS5tMY
Media is too big
VIEW IN TELEGRAM
មេធាវី​លោក កឹម សុខា ស្នើ​ឱ្យ​តុលាការ​បញ្ឈប់​ប្រើ​ឈ្មោះ​ប្រទេស និង​ស្ថាប័ន​សិប្បនិម្មិត​ក្នុង​ដំណើរ​ការ​កាត់​ក្ដី
---
សហមេធាវី​របស់​លោក កឹម សុខា លើកឡើង​ដូច​ៗ​គ្នា​ថា តុលាការ​មិន​គួរ​ដាក់​ឈ្មោះ​សិប្បនិម្មិត តំណាង​ឱ្យ​ប្រទេស​និង​ស្ថាប័ន នៅ​ពេល​អាន​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​ឡើយ​។ មន្រ្តី​សង្គម​ស៊ីវិល​គាំទ្រ​ការ​លើកឡើង​របស់​សហមេធាវី​របស់​លោក កឹម សុខា និង​ចាត់​ទុក​ការ​អូសបន្លាយ​ដំណើរ​កាត់​ក្ដី​លោក កឹម សុខា គឺ​ជា​រឿង​នយោបាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KemSokha #Politics #CNRP
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
H061324.00_15_22_12.Still001.jpg
748.2 KB
តើផែនការ​កម្ទេចកម្លាំងអ្នកប្រឆាំង​របស់​លោក​ ហ៊ុន សែន​​ខុសច្បាប់​បែបណា?​
 
​តាមសារ​សំឡេង​បែក​ធ្លាយ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ដែល​គេអះអាង​ថា​​ជា​សំឡេង​របស់​លោក​ ​ហ៊ុន សែន​​ មេ​បក្សកាន់​អំណាច​ ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ពិសេស​របស់​លោក​​អនុវត្ត​យុទ្ធសាស្ត្រ​កម្ទេចកម្លាំង​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ ដោយ​ប្រើ​ប្រាស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លោក​ទិញ​បាន​ ​ទៅ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ ឬ​ហៅ​ថា​ «យកសត្វលលកទៅទាក់លលក»​ និង​«ងើប​មួយ​វាយ​មួយ»។​ 

​​តើសារ​សំឡេង​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​បញ្ជា​ឲ្យ​កម្ទេច​កម្លាំងអ្នក​ប្រឆាំង​នេះ​ ខុស​គោលការណ៍​ច្បាប់​ និង​ជះផល​ប៉ះ​ពាល់​បែប​ណា? ​

​លោក ​ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ដូច​តទៅ៖ https://youtu.be/XzfsaDUGeTw

​​#RFAKhmer#Cambodia​ ​#HunSen#Hun Manet​ #TheCPP#CNRP#OppositionKh#PoliticsKh#RFAInterview
Media is too big
VIEW IN TELEGRAM
តុលាការ​ចាត់​ទុក​របាយការណ៍​ដោះ​បន្ទុក​មេធាវី​លោក កឹម សុខា «​ជា​ការ​ភូតភរ​»
---
មេធាវីលោក កឹម សុខា សោកស្ដាយ​ដែល​ចៅក្រម​សាលាឧទ្ធរណ៍​លើក​យក​ភស្តុតាង​ដោះ​បន្ទុក​តិចតួច​មក​អាន​ក្នុង​សវនាការ និង​ចាត់ទុក​របាយការណ៍​ដោះ​បន្ទុក​ជាច្រើន ជា​ការ ​«​ភូតភរ​»​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ សវនាការ​នៅ​សាលាឧទ្ធរណ៍​រយៈពេល​កន្លះ​ឆ្នាំ​មក​នេះ​ ជា​ការ​អូស​បន្លាយ​លើ​រឿង​ក្ដី​នយោបាយ​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #KemSokha #Politics #CNRP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការនឹងធ្វើសេចក្ដីសន្និដ្ឋានលើសំណុំរឿង លោក កឹម សុខា នៅខែកញ្ញា
---
មេធាវីលោក កឹម សុខា រំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោក ខណៈភស្តុតាងដែលពួកគេបានបង្ហាញទៅកាន់តុលាការ គឺជាការអះអាងគ្រប់គ្រាន់បញ្ជាក់ថា លោក កឹម សុខា គ្មានកំហុស។ មន្ត្រីសង្គមស៊ីវិលយល់ស្របនឹងការលើកឡើងរបស់មេធាវី ព្រោះការចោទប្រកាន់កន្លងមកទៅលើលោក កឹម សុខា គឺជារឿងនយោបាយជាងការអនុវត្តច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KemSokha #PoliticsKH #Treason #CNRP #OppositionParties #RulingParty #CPP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
នរណា​ខ្លះ​ជា​ជន​រងគ្រោះ​នៃ​ក្តីក្តាំ​ទាមទារ​សំណង​ជំងឺចិត្ត​ដ៏​សម្បើម​ក្រោម​តុលាការ​បក្ស​កាន់​អំណាច?
---
ចាប់តាំង​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ គឺ​គណបក្ស​សង្គ្រោះជាតិ កាលពី​ចុង​ឆ្នាំ២០១៧ តុលាការ​ក្រោម​ខ្សែ​ញាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ប្រើប្រាស់​ធ្វើ​ជា​ឈ្នាន់​ដាក់​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​រាប់​ម៉ឺន​រហូត​ដល់​រាប់​លាន​ដុល្លារ​ពី​ក្រុម​អ្នក​រិះគន់ ជា​ពិសេស​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Courts #Defamation #HengSamrin #SarKheng #SamRainsy #CNRP #SonChhay #NEC #KongKorm #MFAIC #CLP #TeavVannol #HengSour #NyNak #SoengSenkaruna
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី ចូលរួម​បាតុកម្ម​ប្រឆាំង​CLV​ជាមួយ​ពលរដ្ឋ​នៅ​អាមេរិក
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​។ ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នេះ ស្របពេល​រដ្ឋាភិបាល​កំពុង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ត្រៀម​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV​ រួម​ទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជាបន្តបន្ទាប់ ដែល​រិះគន់​លើ​បណ្ដាញ​សង្គម ថា​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម ជុំវិញ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SamRainsey #CNRP #USA #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #KSILA
Media is too big
VIEW IN TELEGRAM
លោក សម រង្ស៊ី៖ «លោក ហ៊ុន សែន ខ្លាច​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់ផ្ដើម​កម្រើក​ជាមួយ​ពលរដ្ឋ​ខ្មែរ​»
---
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នៅ​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​។ ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នេះ ស្របពេល​រដ្ឋាភិបាល​កំពុង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ត្រៀម​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV​ រួម​ទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជាបន្តបន្ទាប់ ដែល​រិះគន់​លើ​បណ្ដាញ​សង្គម ថា​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម ជុំវិញ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍នេះ។

ទស្សនាវីដេអូនេះ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #SamRainsey #CNRP #USA #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #KSILA #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​​អតីត​​មន្ត្រី​បក្ស​ប្រឆាំង​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ចូល​រួម​ជីវភាព​នយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives
Media is too big
VIEW IN TELEGRAM
លោកស្រី ព្រុំ ចាន់ថា ​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ធ្វើនយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូពេញ៖ https://www.facebook.com/rfacambodia/videos/1206485130385430
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
---
តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ» ។ ប៉ុន្តែ គ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FraudInvestments #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #KeaVisal #NationPowerParty #OppositionParties #RulingParty #CourtKH #PreySarPrison
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម៖ «​សារ​គំរាម​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កម្ទេច​ក្រុម​អ្នក​រិះគន់ ជា​ភស្តុតាង​អាច​ប្តឹង​ទៅ ICC»
----
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន បញ្ចេញ​មតិ​រិះគន់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​ឪ​នាយក​រដ្ឋមន្រ្តី ដែល​នៅ​តែ​បន្ត​បញ្ចេញ​សារ​បែប​ហិង្សា​និយម​ទាំង​ផ្លូវ​សម្ងាត់ និង​ជា​ចំហ ឲ្យ​កម្ចាត់​ឬ​កម្ទេច​ក្រុម​ពលរដ្ឋ យុវជន និង​ក្រុម​អ្នក​នយោបាយ​ជំទាស់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ទោះបីជា​លោក​អស់​តួនាទី​ជា​នាយក​រដ្ឋមន្ដ្រី ហើយ​ការ​បញ្ជា​នោះ​ជា​រឿង​ខុសច្បាប់​ក៏ដោយ។ ពួកគេ​យល់ឃើញ​ថា សារ​សំឡេង​របស់​លោក ហ៊ុន សែន ទាំង​នោះ អាច​ជា​ភស្តុតាង​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​តុលាការ​អន្តរជាតិ​មួយ​នេះ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #SarSokha #CPP #PhornPhana #SamSokha #VoeungSamnang #VoeunVeasna #ArbitraryArrests #PoliticalPersecutions #PoliticalPrisoners #HumanRights #CNRP