វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកកាសែត ជើងចាស់ ជនជាតិ អាមេរិកាំង និងជា អ្នកនិពន្ធសៀវភៅ ដែលមាន ចំណងជើងថា «នៅពេលដែល សង្គ្រាម រលត់ទៅ» (When the War Was Over) ថ្លែងថា លំនាំ ដែល មេដឹកនាំ កម្ពុជា ខ្វះ ការទទួលខុសត្រូវ នៅតែ បន្ត កើតមានឡើង ក្នុង សង្គម កម្ពុជា ដែល បង្កឱ្យ មាន បញ្ហា ជាច្រើននៅក្នុង សង្គមនេះ រហូតមកទល់សព្វថ្ងៃនេះ។ អ្នកស្រី ក៏បាន លើកឡើង ពី ករណី កញ្ញា សេង ធារី ដែល ត្រូវបាន អាជ្ញាធរ ចាប់ដាក់គុក ដោយសារ តែ ការតស៊ូមតិ ដើម្បី សន្តិភាព នៅកម្ពុជា។ សូមប្រិយមិត្ត ទស្សនា សម្រង់ ប្រសាសន៍ របស់ អ្នកកាសែត អាមេរិកាំង រូបនេះ ដែល អ្នកស្រី បានថ្លែង ក្នុង កិច្ចពិភាក្សា មួយ ធ្វើឡើង ដោយ វិទ្យាស្ថាន សហរដ្ឋអាមេរិក ដើម្បី សន្តិភាព (United States Institute of Peace) កាលពី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ជុំវិញ ប្រធានបទ អំពីយុត្តិធម៌ និង ការទទួលខុសត្រូវ នៃអំពើឃោឃៅ ក្នុងរបបខ្មែរក្រហម។
---
#RFAKhmer #Cambodia #Hun Sen #PrinceNorodomRanariddh #CambodiaCoup1997 #KhmerRouge
H061324.00_15_22_12.Still001.jpg
748.2 KB
តើផែនការ​កម្ទេចកម្លាំងអ្នកប្រឆាំង​របស់​លោក​ ហ៊ុន សែន​​ខុសច្បាប់​បែបណា?​
 
​តាមសារ​សំឡេង​បែក​ធ្លាយ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ដែល​គេអះអាង​ថា​​ជា​សំឡេង​របស់​លោក​ ​ហ៊ុន សែន​​ មេ​បក្សកាន់​អំណាច​ ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ពិសេស​របស់​លោក​​អនុវត្ត​យុទ្ធសាស្ត្រ​កម្ទេចកម្លាំង​បក្ស​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ ដោយ​ប្រើ​ប្រាស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​លោក​ទិញ​បាន​ ​ទៅ​អូសទាញ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ ឬ​ហៅ​ថា​ «យកសត្វលលកទៅទាក់លលក»​ និង​«ងើប​មួយ​វាយ​មួយ»។​ 

​​តើសារ​សំឡេង​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​បញ្ជា​ឲ្យ​កម្ទេច​កម្លាំងអ្នក​ប្រឆាំង​នេះ​ ខុស​គោលការណ៍​ច្បាប់​ និង​ជះផល​ប៉ះ​ពាល់​បែប​ណា? ​

​លោក ​ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ដូច​តទៅ៖ https://youtu.be/XzfsaDUGeTw

​​#RFAKhmer#Cambodia​ ​#HunSen#Hun Manet​ #TheCPP#CNRP#OppositionKh#PoliticsKh#RFAInterview