វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.6K videos
86 files
7.51K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប នៅតែ​ព្រួយបារម្ភ​ពី​ការ​ចុះ​រុះរើ​សំណង់​តូចតាច​របស់​ពួកគេ ទោះបីជា​មានការ​ប្រកាស​ពី​រដ្ឋបាល​ខេត្តសៀមរាប​ស្នើសុំ​ផ្អាក​កុំឱ្យ​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​ក្ដី​។ សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​អប្សរា​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​កុំ​ឱ្យ​មាន​សំណង់​រឹង​របស់​អ្នក​មាន​អំណាច​ដែល​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រាសាទ​ជាជាង ចុះ​រុះរើ​តែ​សំណង់​តូចតាច​របស់​ប្រជាជន​ក្រីក្រ។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Apsara
Media is too big
VIEW IN TELEGRAM
ម្ចាស់​អង្គរ​ថា អាជ្ញាធរ​អប្សរា​ចង់​បំបាក់​ស្មារតី​ពួកគាត់​មិន​ឱ្យ​តវ៉ា​រឿង​បណ្ដេញ​ចេញ​ដោយ​បង្ខំ
---
ម្ចាស់​អង្គរ​ជិត ២០០នាក់ នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី និង​ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង ខេត្ត​សៀមរាប ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​ភូមិ៥​នាក់ ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​រឿង​ដែល​ពួកគាត់​ការពារ​ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​ការ​រុះរើ​របស់​អាជ្ញាធរ​កាល​ពី​ថ្ងៃទី២៤ ខែ​មេសា។ អ្នក​ភូមិ​ថា ការ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់​នេះ គឺ​ចង់​បំបាក់​ស្មារតី និង​គំរាមកំហែង​មិន​ឱ្យ​ពួកគាត់​ចេញ​តវ៉ា​ដើម្បី​ការពារ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួកគាត់។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/1XO3fXaSYao
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #APSARA #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts