វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.6K videos
86 files
7.51K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សម្ភាសតំណាងបាតុករ ជុំវិញបាតុកម្មប្រឆាំងតំបន់អភិវឌ្ឍន៍ CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunSen #HunManet #BunRany #HunFamily #PoliticalActivist #OppositionParty #Suffering #CLV #CLVDTA #Vietnam #Laos #Kratie #LandDispute #KoreanYouthKH
Media is too big
VIEW IN TELEGRAM
មតិ​លើ​បណ្តាញ​សង្គម «​ស្ត្រី​ខ្លាំង​រត់​បាត់​ហើយ នៅ​ឡើយ​តែ​បុរស​ខ្លាំង​..​»
----
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បន្ត​ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍ នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ដែល​ពលរដ្ឋ ផ្ទុះ​ការ​តវ៉ា​បណ្តេញ​មេ​ដឹកនាំ​ផ្តាច់ការ​ឲ្យ​ចុះ​ចេញ​ពី​ដំណែង​។ ពួកគាត់​នាំ​គ្នា​ថ្លែងសារ​ឌឺដង​ឲ្យ​មេដឹកនាំ​នៅ​កម្ពុជា ដោយ​ចោទ​ជា​សំណួរ​ជាច្រើន​ទាក់ទង​នឹង​ការ​កាន់​អំណាច​ផ្តាច់ការ ពុករលួយ និង​បក្ខពួក​និយម​ត​វង្សត្រកូល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» «គ្មាន​គុណធម៌» និង ​«អមនុស្ស​ធម៌»
---
ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ក្ដី​រីករាយ​ក្នុង​គ្រួសារ​តាមរយៈ​ការ​បង្ហោះ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​នានា ស្របពេល​ដែល​កុមារ​ផ្សេង​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ និង​មិន​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ថា គ្មាន​គុណធម៌ និង​អមនុស្ស​ធម៌ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចុះ​ចេញ​ពី​តំណែង​ប្រសិន​បើ​គ្មាន​សមត្ថភាព​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #ArbitraryArrests #PoliticalPrisoners #PrisonerofConscience #Socialnjustice #Poverty
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» «គ្មាន​គុណធម៌» និង ​«អមនុស្ស​ធម៌»
---
ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ក្ដី​រីករាយ​ក្នុង​គ្រួសារ​តាមរយៈ​ការ​បង្ហោះ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​នានា ស្របពេល​ដែល​កុមារ​ផ្សេង​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាកលំបិន ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ និង​មិន​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ថា គ្មាន​គុណធម៌ និង​អមនុស្ស​ធម៌ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចុះ​ចេញ​ពី​តំណែង​ប្រសិន​បើ​គ្មាន​សមត្ថភាព​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #ArbitraryArrests #PoliticalPrisoners #PrisonerofConscience #Socialnjustice #Poverty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនទាមទារឱ្យមានយុត្តិធម៌សង្គមក្នុងពេលប្រារព្ធទិវាយុវជនអន្តរជាតិ
---
ក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ គោរពសិទ្ធិមនុស្ស និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើយុវជន ដែលហ៊ាននិយាយការពិតពីបញ្ហាសង្គម ដើម្បីឱ្យពួកគាត់ចូលរួមធ្វើកិច្ចការងារសង្គមដោយសេរី។ ការលើកឡើងបែបនេះ គឺក្នុងពេលក្រុមយុវជន និងអង្គការសង្គមស៊ីវិលប្រមាណ១០ស្ថាប័ន នៅថ្ងៃទី១១ ខែសីហា រួមគ្នាប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសិទ្ធិអំណាចដល់យុវជន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #InternationalYouthDay2024 #EnhancingYouthEmpowermentTowardsBetterSocialJustice #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​តំបន់​អភិវឌ្ឍន៍ CLV
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ពួក​គេ​ព្រួយ​បារម្ភ​ថា តំបន់​អភិវឌ្ឍន៍ CLV ធ្វើ​ឱ្យ​កម្ពុជា​អាច​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​នាពេល​អនាគត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ពេល​នេះ «ក្លាហាន​ជាង» យុវជន​នៅ​បង់ក្លាដេស្ហ​ទៀត!
---
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) កាល​ពី​ថ្ងៃទី១១ ខែសីហា ថា ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នា​ពេល​នេះ គឺ ​«ក្លាហាន​ជាង» យុវជន​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ទៅទៀត។ លោក​ផ្តល់​អំណះអំណាង​ថា នៅ​បង់ក្លាដេស្ហ​មាន​ទាហាន​អព្យាក្រឹត្យ​ចាំ​ការពារ​ប្រជាជន តែ​នៅ​កម្ពុជា ទាហាន​មួយ​ចំនួន​ចាំ​ការពារ​តែ​មេដឹកនាំ តួនាទី និង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #Australia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #TakMengHeang #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«សូម្បី​អង្ក្រង​ក៏​ចេះ​ការពារ​សម្បុក​ដែរ តែ​ខ្មែរ គេ​អត់​ឱ្យ​ចេះ​ការពារ​សម្បុក​ខ្លួន​ឯង​ទេ​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំគ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គមជាតិ និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់​ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts