វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#ព័ត៌មានពេញនិយមប្រចាំសប្តាហ៍ដែលមានគេចូលមើលច្រើនជាងគេ
ធនាគារ​អេប៊ីអេ (ABA Bank) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​ដុល្លារ ចូល​គណនី​ធនាគារ​របស់​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ៣​នាក់ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ប្រទេស​អូស្ត្រាលី ឈ្មោះ មូលនិធិ​សង្គ្រោះ​បន្ទាន់ (Urgent Action Fund) ដើម្បី​គាំទ្រ​ដល់​ក្រុម​ស្ត្រី​សហជីព​ក្រីក្រ​នៅ​កម្ពុជា...
👉 អានព័ត៌មានពេញនិយមប្រចាំសប្តាហ៍
#RFAKhmer #Cambodia #FreeChhimSithar #ChhimSithar #NagaWorld #ABA
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន មិន​ទទួល​យក​ការ​សុំទោស​របស់ លោក សុន ឆ័យ រឿង​រិះគន់​គណបក្ស​កាន់​អំណាច​ថា លួច​សន្លឹក​ឆ្នោត
២. អតីត​បុគ្គលិក​វីអូឌី​ជិត ៣០នាក់​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ ក្រោយ​ពី​លោក ហ៊ុន សែន រម្លាយ​ស្ថាប័ន​សារព័ត៌មាន​នេះ
៣. តុលាការ​ក្រុង​ភ្នំពេញ​បិទ​ការ​សាកសួរ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​មេដឹកនាំ​កញ្ញា ឈឹម ស៊ីថរ
៤. វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​យប់​នេះ យើង​នឹង​ពិភាក្សា​គ្នា​ថា តើ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បែក​បាក់​ដោយសារតែ​ការ​ផ្សាយ​របស់​វីអូឌី ដូច​ដែល​លោក ហ៊ុន សែន បង្ហើប​មក​នោះ​មែន​ឬទេ? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត...
#RFAKhmer #Cambodia #VOD #SaveVOD #SonChhay #HunSen #CLP #FreeChhimSithar
https://www.youtube.com/live/KV8wbbSV2Z8?feature=share
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣
១. លោក ហ៊ុន សែន មិន​ទទួល​យក​ការ​សុំទោស​របស់ លោក សុន ឆ័យ រឿង​រិះគន់​គណបក្ស​កាន់​អំណាច​ថា លួច​សន្លឹក​ឆ្នោត
២. អតីត​បុគ្គលិក​វីអូឌី​ជិត ៣០នាក់​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ​រដ្ឋ ក្រោយ​ពី​លោក ហ៊ុន សែន រម្លាយ​ស្ថាប័ន​សារព័ត៌មាន​នេះ
៣. តុលាការ​ក្រុង​ភ្នំពេញ​បិទ​ការ​សាកសួរ​ក្នុង​សំណុំ​រឿង​ញុះញង់​របស់​មេដឹកនាំ​កញ្ញា ឈឹម ស៊ីថរ
៤. វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​យប់​នេះ យើង​នឹង​ពិភាក្សា​គ្នា​ថា តើ​ផ្ទៃ​ក្នុង​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បែក​បាក់​ដោយសារតែ​ការ​ផ្សាយ​របស់​វីអូឌី ដូច​ដែល​លោក ហ៊ុន សែន បង្ហើប​មក​នោះ​មែន​ឬទេ? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត...
#RFAKhmer #Cambodia #VOD #SaveVOD #SonChhay #HunSen #CLP #FreeChhimSithar
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​ចំនួន ៤០​នាក់ បន្ត​ធ្វើ​កូដកម្ម​ នៅ​​រសៀល​ថ្ងៃទី​២៨ មិថុនា ដើម្បី​ទាមទារ​ដោះលែង​តំណាង​សហជីព​របស់​ខ្លួន គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាប់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។
ការ​តវ៉ា​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ធ្វើ​យុទ្ធសាស្ត្រ​ប្លែកៗ ដោយ​ពួកគេ​បាន​រៀបចំ​ជា​​ពាន​រង្វាន់​ច្នៃ​ពី​ក្រដាស​កាតុង និង​ប័ណ្ណ​សរសើរ​មួយ​ផ្ទាំង អម​ដោយ​អក្សរ​​ថា ណាហ្គាវើលដ៍​ឈ្នះ​ពានរង្វាន់​ខាង​រើសអើង​សហជីព និង​រំលោភ​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៀត ពួកគេ​បាន​យក​​ក្រណាត់​ព័ទ្ធ​ឈៀង និង​បង់ក ពណ៌​ស្លា​ទុំ​មាន​អក្សរ​ណាហ្គាវើលដ៍ (Naga World) ជាដើម។ សូមរង់ចាំតាមដានការផ្សាយពិស្ដារនារាត្រីនេះ...

#RFAKhmer #Cambodia #Nagaworld #freechhimsithar #ChhimSithar #cambodianlaw
អតីត​បុគ្គលិក​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ (NagaWorld) នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ទោះបី​ពួកគាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​រង​ការចោទប្រកាន់​ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណាក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​ថា ការ​បន្ត​ធ្វើ​កូដកម្ម​នេះ​បង្ហាញ​ពី​ការ​យល់ដឹង​នូវ​គុណ​តម្លៃ​នៃ​សហជីព​ក្នុង​ការ​ការពារ​កម្មករ​និយោជិត និង​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ការងារ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #Nagaworld #freechhimsithar #ChhimSithar
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.លោក រ៉ុង ឈុន លាលែងពីគណបក្សភ្លើងទៀនទៅចូលរួមនឹងគណបក្សកម្លាំងជាតិ
២.អ្នកវិភាគថា កម្ពុជាងាយនឹងធ្លាក់ក្នុងអាណានិគមបែបថ្មី បើកម្ពុជានៅតែទន់ខ្សោយដូចបច្ចុប្បន្ន
៣.សង្គមស៊ីវិលស្នើឱ្យក្រសួងមហាផ្ទៃកំណត់ចំនួនជាក់លាក់ករណីផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រយ៍ដល់ជនបរទេស
៤.ពលករខ្មែរមួយចំនួនប្រឈមនឹងបញ្ហាជីវភាពក្រោយពេលទៅធ្វើការនៅប្រទេសថៃជាង២០ឆ្នាំ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #RongChhun #CandlelightParty #PoliticsKH #NationalPowerParty #Vietnam #CambodianRefugees #NagaWorld #VietnamLiveInCambodia #ChhimSithar #FreeChhimSithar #IndepenceDay2023 #CambodianIndepenceDay
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/QkQWbuD2z78
Media is too big
VIEW IN TELEGRAM
មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទទួល​ពាន់​រង្វាន់​អន្តរជាតិ​ជា​លើក​ទី​ពីរ​ខាង​ការពារ​សិទ្ធិ​ការងារ
---
មេ​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ​២០២៤ ពី​រដ្ឋាភិបាល​ស៊ុយអែត (Sweden) បើ​ទោះ​បី​ជា​កញ្ញា កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ «​ញុះញង់​» ដោយសារ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​។ ក្រុម​កូដករ​ណាហ្គាវើលដ៍ ចាត់​ទុក​ថា ការ​ផ្តល់​ពាន​រង្វាន់​ដល់​មេ​ដឹកនាំ​សហជីព​របស់​ពួកគាត់​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ កញ្ញា ឈឹម ស៊ីថរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #FreeChhimSithar #NagaWorld #HRDKH #HumanRights #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី១៥]៖ ឈឹម ស៊ីថរ​,គណ​បក្ស​ភ្លើង​ទៀន, ព្រែកជីក​ហ្វូណន
---
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា នេះ?
១. តុលាការ​កំពូល​តម្កល់​សាលដីកា​ផ្ដន្ទាទោស​កញ្ញា​ ឈឹម ស៊ីថរ ​និង​សមាជិក​សហជីព​ណាហ្គាវើលដ៍​៨នាក់​នៅ​ដដែល​ ​
២. មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ដល់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​
៣. របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​រង​ការ​រិះគន់​ ថា គ្មាន​តម្លាភាព​
៤. អាជ្ញាធរ​រដ្ឋាភិបាល​បង្កើន​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​មុខការ​បោះឆ្នោត​ក្រុម​ប្រឹក្សា
៥. លោក ហ៊ុន ម៉ាណែត ​យក​វេទិកា​ជួប​ជុំ​អ្នក​សារព័ត៌មាន​ដើម្បី​អួតអាង​ ​និង​​វាយ​ប្រហារ​សារព័ត៌មាន​ដែល​រិះគន់​ការ​ដឹកនាំ​​របស់​ខ្លួន​ឯង
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=XiJSQXwY-jc
---
#RFAKhmer #Cambodia #FunanTechoCanal #Environment #China #ChinaReach #PRC #Vietnam #HunManet #HunSen #NagaWorld #FreeChhimSithar #PressFreedom #IndependentMedia
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​៨​ចំណុច
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ​៣០​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទាមទារ​ឱ្យ​ថៅកែ ដោះស្រាយ​វិវាទ​ការងារ​ចំនួន​៨​ចំណុច និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​តំណាង​សមាជិក​សហជីព​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #ChhimSithar #FreeChhimSithar #NagaWorld #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​អំពាវនាវ​ឱ្យ​កម្មករ​ចេះ​រួបរួម​គ្នា​ប្រឈម​ទៅ​នឹង​ថៅកែ​ជិះជាន់​រំលោភ​សិទ្ធិ
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ​៣០​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បីទាមទារ​ឱ្យ​ថៅកែដោះស្រាយ​វិវាទ​ការងារ រួម​ទាំង​អំពាវនាវ​ទៅ​ក្រុម​កម្មករ​ផ្សេង​ទៀត ត្រូវ​ចេះ​រួបរួម​គ្នា​ងើប​តវ៉ា​ទាមទារ​សិទ្ធិ ពី​ថៅកែ​បរទេស​ដែល​ចូល​ចិត្ត​ជិះជាន់ និង​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #FreeChhimSithar #NagaWorld #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer