វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.87K videos
91 files
7.78K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចាន់ថុល «​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន​នឹង​ទទួល​បាន​សំណង​តាម​ទីផ្សារ​»
---
លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លើកឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​ថា មក​ដល់​ពេល​នេះ ការ​ជីក​ព្រែក​ហ្វូណន​តេជោ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​ពលរដ្ឋ​ណា​មួយ​ឡើយ ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ឡើយ ដរាប​ណា​មិន​ទាន់​បញ្ចប់​ការ​សិក្សា​ពី​ផល​ប៉ះពាល់ និង​ទូទាត់​សំណង​តាម​ទីផ្សារ ជូន​ពលរដ្ឋ​ជាមុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #USA #China #PRC #ChinaReach #HunManet #HunSen #SunChanthol #CDC #Investments #FunanCanal #CSIS #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ផលិត​ផ្កា​ពី​ក្រដាស​លក់​យក​ប្រាក់​ទិញ​ស្បៀង និង​បង់​ផ្ទះ​ជួល
---
សមាជិក​កូដករ​ណាហ្គាវើលដ៍ (NagaWorld) លោកស្រី ម៉ម សុវឌ្ឍិន បាន​បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន​វេច​បាយ​ទឹក​ដើម្បី​ឈរ​រង់ចាំ​លើកទឹក​ចិត្ត​កូន​ប្រឡង​បាក់ឌុប
---
ក្រុម​ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ពី​ទៀប​ភ្លឺ​ដើម្បី​វេច​បាយ​ទឹក ជូន​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើកទឹក​ចិត្ត​កូន នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ក៏​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ មាន​បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន​៣​ករណី​ ខណៈ​សិស្ស​មាន​ឈ្មោះ​ប្រឡង​ជាង​១​សែន​៣​ម៉ឺន (​១៣៧.០៤០​) នាក់​។

ទស្សនាវីដេអូ​ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មិន​ដល់​១ឆ្នាំ​ផង ពលរដ្ឋ​ជាង ២ម៉ឺន​គ្រួសារ រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ប្រមាណ ២២.១០៨ គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គិត​ចាប់​ពី​ចុង​ខែ​តុលា ឆ្នាំ២០២៣ ដល់​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ ករណី​បណ្តេញ​ចេញ​នេះ ស្មើ​នឹង ៤០​ករណី។ ករណី​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​លេចធ្លោរួមមាន៖ ម្ចាស់​អង្គរ​ជាង ១០.០០០ គ្រួសារ, ពលរដ្ឋ​បឹង​តាមោក​ជាង ៣១៩ គ្រួសារ, និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជាង ៣០០ គ្រួសារ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/cchr-urges-government-to-end-forced-evictions-10082024044010.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #ForcedEvictions #CCHR #WorldHabitatDay #MLMUPC #SaySamal #VerticalVideos #Reels #Shorts
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤
១. លោក ហ៊ុន សែន ចោទទីប្រឹក្សាលោកថា យកឈ្មោះលោកទៅបោកប្រាស់ពលរដ្ឋ និងមន្ត្រីរាជការ
២. ពលរដ្ឋ ចោទមន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងថា ចាប់មនុស្សជំរិតទារលុយជាថ្នូរនឹងការដោះលែង
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្លួនឯងដែលរស់នៅក្រៅប្រទេស បង្ហាញឱ្យឃើញអ្វីខ្លះអំពីការដឹកនាំរបស់រដ្ឋាភិបាល និងមានផលប៉ះពាល់យ៉ាងណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #LySameth #KanSokkay #Corruption #MoEYS #HangchuonNaron #SarSoputra #EangSophalleth #NuonToeun #TransnationalRepression #MechDara #ArbitraryArrests #PressFreedom #NethPheaktra #MoInfo #RFACallInShow
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/TOwiHIm8CxQ
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន នាំគ្នា​ទៅ​លើក​ទឹក​ចិត្ត​កូន​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប
---
ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ទៀប​ភ្លឺ​វេច​បាយ​ទឹក​ឱ្យ​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើក​ទឹក​ចិត្ត​កូន​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង។ ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​មាន​៣​ករណី។ ឆ្នាំ​នេះ សិស្ស​ប្រឡង​​បាក់ឌុប​សរុប មាន​ជាង​១​សែន​៣​ម៉ឺន (១៣៧.០៤០) នាក់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម៉ម សុវឌ្ឍិន ខ្វះ​លទ្ធភាព​ចិញ្ចឹម​ឪពុកម្ដាយ​ជរា និង​កូន​តូច ដោយសារ​វិវាទ​ការងារ ណាហ្គាវើលដ៍
---
កូដករ ណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Hun Sen says adviser defrauded several Cambodians with bribe demands
---
Former Prime Minister Hun Sen said one of his top advisers, Ly Samet, solicited bribes in exchange for favors and government positions and has defrauded several Cambodians over the last two years – including one incident in which US$10 million was paid.
👉 https://www.rfa.org/english/news/cambodia/hun-sen-adviser-bribe-accusations-10082024165323.html
---
#RFAKhmer #Cambodia #HunSen #HunManet #HunSenAdvisor #LySamet #Corruption
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/land-conflicted-families-in-kratie-gather-to-support-their-representatives-at-court-10092024000209.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #KamdhenuVenturesCambodia #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer