វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ​៖​ ​លោក​បណ្ឌិត​ ​មាស នី​ ​អ្នកវិភាគ​នយោបាយ​យល់​ថាការ​ប្រញាប់​ប្រកាស​បើក​ការ​ដ្ឋាន​ព្រែក​ជីកហ្វូណន​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​គឺ​ជា​ការ​ស្ទាប​ស្ទង់​នយោបាយ​​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូន​ហ៊ុន៕​

#RFAKhmer#Cambodia#HunManet#HunSen#FunanTechoCanal ​​#FunanCanal#Economy#Vietnam#rfacallshow#KeyQuote#MeasNee
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ព្រមាន​ចាប់​ខ្លួន​» ពលរដ្ឋ​តវ៉ា​រារាំង​ការ​ឈូសឆាយ​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម
---
ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដាក់​គុក​ថែម​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ឡើង​ដាក់​ញត្តិ​នៅ​ភ្នំពេញ សុំ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​និង​វៀតណាម
---
ក្រុម​ពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​ពលរដ្ឋ​ចំនួន ១៣១៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ឱ្យ​ជួយ​រក​ដំណោះស្រាយ​។ ការ​ឡើង​មក​ដាក់​ញត្តិនេះ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited) សហការ​ជា​មួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដែល​វិនិយោគ​ដាំ​អំពៅ​ បាន​ឈូសឆាយ​ដំណាំ​កសិកម្ម​ចោល និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិន​ពួកគាត់​ចេញ​តវ៉ា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋាភិបាល​ជួយ​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បាត់បង់​ដី
---
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល គួរ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី រវាង​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ និង​ក្រុមហ៊ុន​ដាំ​ស្ករ​អំពៅ​វៀតណាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​។ ការ​ស្នើ​នេះ បន្តាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ជិត​៥០​នាក់ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូសឆាយ​ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ គំរាមកំហែង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
កម្មករ​មួយ​ចំនួន​បារម្ភ​ពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស
---
កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ បន្ថែម​ទៀត ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស នោះ​កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ ខណៈ​បច្ចុប្បន្ន​នេះ កម្មករ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​កិច្ចសន្យា​ការងារ​នៅ​កន្លែង​ធ្វើ​ការ ហើយ​រោងចក្រ​ខ្លះ​ទៀត​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ។ រូប៖ AP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/economy/some-workers-worried-about-eu-withdrawal-of-more-eba-as-government-increases-human-rights-abuses-07152024064738.html
---
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #HumanRights #Democracy #EuropeanUnion #EU #EBA #Economy #GarmentFactory #Workers #EverythingButArms
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូង អះអាងថា អាជ្ញាធរគំរាមមិនឲ្យនិយាយរឿងផលប៉ះពាល់ដីធ្លីទៀត
---
ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូងរបស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) អះអាងថា អាជ្ញាធរខេត្តស្ទឹងត្រែង បានគេចវេះមិនទទួលខុសត្រូវ និងគំរាមកំហែងពលរដ្ឋដល់ផ្ទះមិនឲ្យពួកគាត់ទាំងនោះ និយាយរឿងអំពីផលប៉ះពាល់ដីធ្លី ដោយសារតែការធ្វើអាជីវកម្មរ៉ែធ្យូងឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្ដីបដិសេធ និងកាងការពារក្រុមហ៊ុនចិន ថា ការធ្វើអាជីវកម្មរ៉ែធ្យូង មិនមានផលប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះទេ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/pNeb6dnRQok
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #StungTreng #GreenWoodDevelopmentCompany #Environment #Economy #GoldMining #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
តើ​នៅ​ទីបំផុត​ទៅ​វិបត្តិ​អចលនទ្រព្យ​ពពុះ​សាប៊ូ​នៅ​កម្ពុជា កំពុង​ផ្ទុះ​ហើយ​ឬ​នៅ?
---
[អាន​អត្ថបទ​ជា​ភាសាអង់គ្លេស៖ https://www.rfa.org/english/news/cambodia/borey-crisis-real-estate-development-08062024132945.html]

នៅ​ឆ្នាំ២០១៩ លោក សាក់ មុំ បាន​អូស​លេង​ហ្វេសប៊ុក (Facebook) របស់​លោក។ ពេល​នោះ លោក​បាន​ឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​លក់​ផ្ទះល្វែង​ក្នុង​បុរី​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ផ្ទះល្វែង​ជា​ច្រើន​ខ្នង​នៅ​ក្នុង​បុរី VIP ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ៥០.០០០ ដុល្លារ សម្រាប់​ផ្ទះ​មួយ​ល្វែង។ វា​ហាក់បី​ដូចជា​កន្លែង​ដ៏​​ឥត​ខ្ចោះ​មួយ​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ដែល​ទើប​រៀបការ​រួច ហើយ​ចង់​ចាប់ផ្តើម​កសាង​ជីវិត​គ្រួសារ​មួយ។

👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/realestatebubble-08252024143215.html
---
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HunManit #HunManetCabinet #7thMandateGovernment #PentagonalStrategy #HunDynasty #Nepotism #Authoritarianism #CambodianRedCross #BunRany #BunRanyHunSen #Economy #EconomicCrisis #FinancialCrisis #RealEstateKH
Media is too big
VIEW IN TELEGRAM
អាជីវកខេត្តសៀមរាបពេញចិត្ត ចំពោះការរៀបចំកម្មវិធីស្នាមញញឹមវប្បធម៌ ដើម្បីទាក់ទាញអ្នកទេសចរ
---
ស្នាមញញឹមនៃកម្ពុជាជាប្រធានបទមួយ ដែលភរិយាអ្នកឧកញ៉ា គិត ម៉េង គឺអ្នកស្រី ម៉ៅ ចំណាន បានផ្តើមគំនិតបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០២៤នេះ ដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ជាតិរុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ ក្រោយពីភ្ញៀវទេសចរធ្លាក់ចុះច្រើន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SiemReap #Angkorwat #MCFA #KhmerArtistAssociation #Economy #Vendors #Tourism #SmileofCambodia #KhmerSmile #KhmerFood
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​ត្អួញត្អែរ​ការ​ខាតបង់​ដោយសារ​តម្លៃ​ស្រូវ​ចុះ​ថោក
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​«​ធ្វើ​ស្រែ​មិន​ចំណេញ​ដោយសារ​ស្រូវ​លក់​បាន​ថោក​»
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer