វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​បាន​ធ្វើ​ពិធីប្រគល់​ញញួរ​និមិត្តរូប​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ (ASEAN) ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០, ​៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបិទបញ្ចប់​នៅព្រឹក​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជា​ត្រូវ​រង់ចាំ​១០ឆ្នាំ ឬ ១១ឆ្នាំ​ទៀត ទើបអាច​វិល​​ត្រលប់​​មក​​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​សា​ជា​ថ្មីវិញ។ នេះ​មានន័យថា ជា​ឱកាស​ចុង​ក្រោយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាននៅត្រឹម​​ឆ្នាំ​២០២២នេះ។
ក្រោយ​ទទួល​ញញួរ​ពី​លោក ហ៊ុន សែន នោះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី សន្យាថា លោក​នឹង​ធ្វើអោយ​តំបន់​អាស៑ាន មាន​កំណើនស្ថេរភាព សន្តិសុខ និង​ជា​តំបន់​ថ្លៃថ្នូរ មិនមែន​ជា​តំបន់​អាយ៉ង​របស់​មហាអំណាច​ណា​មួយ​នោះ​ទេ។
រូបភាព៖ AP, AFP
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
ព័ត៌មាន​សំខាន់ៗ​ចំនួន ២៧ ដែល​លោក​អ្នក​នាង​គួរ​អាន​ប្រចាំសប្តាហ៍ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ហើយ ក្នុង​កិច្ច​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ លើក​ទី៤១​ និង​កិច្ច​ប្រជុំ​ពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​នឹង​ដឹកនាំ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទាំងបញ្ហាភូមាមិនទាន់បាន​ដោះនៅឡើយ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
រញ្ជួយដីកម្រិត ៥,៦ រិចទ័រ នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ដែល​បាន​កើត​ឡើង កាលពី​ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបណ្តាល​ឱ្យមនុស្ស​ស្លាប់​កើន​ឡើងដល់ ២៧១ នាក់ និងជាង ២ពាន់នាក់​បាន​រងរបួស។ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​អ្នកស្លាប់​អាច​កើន​ឡើង​ថែមទៀត ដោយសារ​តែ​នៅ​មាន​ជនរងគ្រោះ​ជាច្រើននាក់​ទៀត​កំពុង​បាត់ខ្លួន។
រូបភាព៖ AP
#RFAKhmer #Cambodia #ASEAN2023 #Indonesia #EarthQuake
ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ (ASEAN) ប្រកាស​ដោយ​ជឿជាក់​ថា ពួកគេ​នឹងអាច​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព នា​ពេល​ខាងមុខ។ ការប្រកាសនេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើកទី៣២ របស់ខ្លួន និង​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដោយមាន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) ដែល​ប្រារព្ធ​ធ្វើឡើង​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #ASEAN2022 #G20 #HunSen #Indonesia #ASEAN2023