វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.28K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្រ្តី​​​សង្គម​​​ស៊ីវិលយល់​​​ថា ​ការ​​បណ្តោញពលរដ្ឋទាំងបង្ខំ គឺ​រំលោភ​សិទ្ធិមនុស្សនិង​ច្បាប់​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះ​​អាជ្ញាធរ​គួរ​តែ​ផ្តល់​សំណង​សមរម្យ​ជូនប្រជា​ពលរដ្ឋ​ទាំង​នោះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #LandDisputes #boeungChhoukA
គ្រួសារ​​ជន​ជាប់​ឃុំ​ដោយ​​សារ​​បញ្ហា​ដីធ្លី​ជា​មួយ​​បុគ្គល​ឯក​ជន​ដែលអាជ្ញាធរ​មិន​បង្ហាញ​អត្តសញ្ញាណ​ហើយ​​បាន​​ស្លាប់​​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ​កំពុង​រស់នៅ​លាយ​ឡំ​ដោយ​ទុក្ខ​ក្រៀម​ក្រំ និង​ការឈឺ​ចាប់ ក្នុងគ្រា​ដែល​ជីវភាព​​កំពុង​យ៉ាប់យឺន។ មន្រ្តី​​សង្គម​​ស៊ីវិល ចាត់​​ទុក​​ការ​​ចាប់​​ខ្លួន​​ពលរដ្ឋ​​ដែល​មាន​ទំនាស់​ដីធ្លី​កន្លង​មក គឺជា​​ការ​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ផ្ទុយពី​គោលកាណ៍​ប្រជាធិបតេយ្យ។ អានអត្ថបទពេញ

#RFAKhmer #Prisoner #Dead #Landdisputes #Kandal
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
តំណាង​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក​ ២នាក់​ គឺ​ លោក​ស្រី ប្រាក់ សុភា និង លោក​ស្រី ផន សុខុម​ ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ការ​កោះហៅ​នៅ​​ព្រឹក​និង​រសៀល​ថ្ងៃ​ទី​២​សីហា​។ លោក​ស្រី ប្រាក់ សុភាព​ ថ្លែង​ថា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ទុង រតនា បាន​សម្លុត​ដាក់​សំពាធ​​ចោទ​​លោក​ស្រី​​ថា បាន​ប្រមូល​ផ្តុំគ្នា​បិទ​ផ្លូវ​សាធារណ និង​​ជេរ​ប្រមាថ មន្ត្រី​រាជការ។ ​ប៉ុន្តែ​លោក​ស្រី បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​៕
#RFAKhmer #Cambodia #LandDisputes #Tamok

👉 ទស្សនាវីដេអូ៖ https://fb.watch/eEWj1Wm9LH/ --------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ពលរដ្ឋ​នៅ​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង​មួយ​ចំនួន​គ្មាន​ទីជម្រក ក្រោយ​ពី​អាជ្ញាធរ បាន​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី និង​ប្រកប​ដោយ​មនុស្សធម៌ ប្រសើរ​ជាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ពួកគេ។
ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #Samlot #battambang #landdisputes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន សែន រៀបចំពលរដ្ឋខ្មែរឲ្យស្វាគមន៍ លោក ហ៊ុន ម៉ាណែត ស្របពេលពលរដ្ឋខ្មែរអាមេរិកាំង គ្រោងធ្វើបាតុកម្មប្រឆាំង
២. មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល ពិនិត្យមើលលក្ខខណ្ឌផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេស
៣. ជនជាតិដើមកាចក់៥ភូមិស្នើអាជ្ញាធរខេត្តរតនគិរីបំភ្លឺរឿងក្រុមហ៊ុនឈូសឆាយព្រៃអាស្រ័យផល៧០ហិកតារ
៤. កសិករចំនួន៣ខេត្តអំពាវនាវមន្ត្រីកសិកម្មរបស់រដ្ឋាភិបាលថ្មីចុះ ជួយកសិករក្នុងមូលដ្ឋាន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunManet #Politics #LandDisputes #Ratanakiri #DithTina #MAFF #Farming #Agriculture
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/3bE1FWMAcD8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖

១. កូដករណាហ្គាវើលដ៍ និងសហជីព តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
២. យុវជន និងអ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ពូកែខាងថា តែមិនទាន់ពូកែធ្វើឱ្យមានប្រសិទ្ធភាព
៣. ពលរដ្ឋជាង២០០គ្រួសារនៅខេត្តក្រចេះ ស៊ូស្លាប់មិនចាកចេញពីភូមិកំណើត ទោះរងការបណ្តេញចេញដោយបង្ខំ
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីការផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ និងការហូបចុកដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន #ហ៊ុនម៉ាណែត #ហ៊ុនសែន #សសុខា #បំណុលវ័ន្តករ #ណាហ្គាវើលដ៍ #ឈឹមស៊ីថរ #ក្រចេះ #ព្រះវិហារ #ជម្លោះដីធ្លី #បណ្តេញចេញដោយបង្ខំ #គ្រោះថ្នាក់ចរាចរណ៍ #ទ្រីភាព #ទ្រីដាលុច #២០២៣ #សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០២៣ #វេទិកាអ្នកស្តាប់
#RFAKhmer #Cambodia #China #HunManet #HunSen #SarSokha #OverIndebtedness #NagaWorld #ChhimSithar #Kratie #PreahVihear #LandDisputes #ForcedEvictions #TrafficAccidents #TryPheap #TryDalux #2023 #2023YearEndReviews #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ESRHbiYD3xg
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុនរ៉ែដែករបស់កូនលោក ទ្រី ភាព កំពុងជីកកកាយដីដំណាំចម្ការ​ពលរដ្ឋជាច្រើនហិកតារនៅខេត្តព្រះវិហារ

​ក្រុម​ហ៊ុន​គ្លូប៊ល​ហ្គ្រីន​ ​(ខេមបូឌា)​ ​របស់​កូន​ប្រុស​ឧកញ៉ាទ្រី​ ​ភាព​ ​គឺ​លោក​ ​ទ្រី ដាលុច​ ​ដែល​រកស៊ី​ដឹក​ជញ្ជូន​រ៉ែដែក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​(Vietnam) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែដែក​នៅ​ខេត្ត​ព្រះ​វិហារ​ធ្វើឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ហិកតារ។​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​រដ្ឋាភិបាល​គួរ​តែ​ពិគ្រោះ​យោបល់​ ជាមួយ​ប្រជា​ពល​រដ្ឋ​ជា​មុន​សិន​ ​ដើម្បី​រក​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពល​រដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​នោះ។​
​​
​លោក​ ជី វីតា​ ​រាយការណ៍​ព័ត៌មាន​នេះ​ជាវីដេអូ៖​ https://www.facebook.com/rfacambodia/videos/829600282272015

#RFAKhmer#Cambodia#China#HunManet#HunSen#PreahVihear#LandDisputes#ForcedEvictions#TryPheap#TryDalux
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត
---
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងតែធ្វើអាជីវកម្មរ៉ែដែក ប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងក្នុងខេត្ត គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយអំពីផលប៉ះពាល់សង្គម និងបរិស្ថានជាសាធារណៈ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/RoXbenw1dMA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #IronOre #IronMine #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារទី២៧ ខែកុម្ភៈឆ្នាំ២០២៤

១.លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បរាជ័យផែនការកម្ទេចសម្លេងប្រឆាំង
២. សមាជិកសភាអាស៊ានថា កម្ពុជាជារដ្ឋគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន
៣. សកម្មជនបក្សប្រឆាំងដាក់ញត្តិទៅរដ្ឋាភិបាលម៉ាឡេស៊ី ជំរុញរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ
៤. សហគមន៍ និងអាជ្ញាធរខេត្តកំពង់ធំគប់គិតគ្នាជួលដីព្រៃតំបន់ការពារឲ្យក្រុមឯកជន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #Malaysia #HunManet #HunSen #SenateElection2024KH #CPP #HunDynasty #Authoritarianism #Nepotism #KhmerWillParty #CNRP #SamRainsy #SokHach #SengMardi #MardiSeng #KongMonika #Land #LandDisputes #KampongThom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/y084YpIDvDw
Media is too big
VIEW IN TELEGRAM
សហគមន៍បឹងតាមោករងគ្រោះដោយសារការរំលោភយកដីធ្លី បារម្ភពីការបណ្ដេញចេញទាំងបង្ខំ
---
សហគមន៍បឹងតាមោក និងក្រុមយុវជនប្រមាណជិត១០០នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាំគ្នាធ្វើកូដកម្មដោយអហិង្សា ទាមទារឱ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាលើពលរដ្ឋ និងកាត់ឆ្វៀលដីជូនពួកគាត់។ ពួកគាត់នាំគ្នាកាន់រូបថត លោកហ៊ុន ម៉ាណែត និងកាន់បដាដែលមានខ្លឹមសារ ថា ដីធ្លីគឺជាអាយុជីវិតរបស់ពលរដ្ឋ។
👉 ស្ដាប់ និងទស្សនាសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះ៖ https://youtu.be/60uD-HKuV5o
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៖

១.លោក រ៉ុង ឈុន រិះគន់តុលាការដែលតម្រូវឲ្យលោកបង់ប្រាក់ពិន័យក្នុងរយៈពេលខ្លី
២.ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្ដេជ្ញាថា ពួកគាត់ស៊ូស្លាប់ការពារដីផ្ទះ
៣.អង្គការ(Human Rights Watch) រិះគន់អាជ្ញាធរ ដែលរារាំង សមាគមធាងត្នោតមិនឱ្យតាំងពិព័រណ៍បង្ហាញពីជីវភាពសហគមន៍ក្រីក្រ
៤.នៅរាត្រីនេះ យើងនឹងសម្ភាសសមាជិកសភាអូស្ត្រាលីនិងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពប៉ារីសអំពើមូលហេតុដែលពលរដ្ឋខ្មែរនៅអូស្ត្រាលី ត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Australia #HunManet #HunSen #RongChhun #CourtKH #BoeungTamok #LandDisputes #Tycoons #Senators #SenateElection2024KH #CPP #ForeignInterference #HumanRightsWatch #HRW #SahmakumTeangTnaut #ParisPeaceAccords #PPA #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/UHzSbAm97Ys
Mud-soaked residents scuffle with officials trying to demolish their homes
---
Pleading for help from the mud, residents scuffled with authorities in Cambodia’s capital on Tuesday as they tried to block machinery brought in to demolish their homes to make way for a planned high-rise development.
👉 https://www.rfa.org/english/news/cambodia/land-lake-dispute-02272024175409.html
---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions
Media is too big
VIEW IN TELEGRAM
កាលពីថ្ងៃទី ២៧ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារបានដាក់សម្ពាធលោក ហៀម គឹមហុង ឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យលោកផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ការ​គំរាម​កំហែង​​នេះ ​គឺ​បន្ទាប់ពី​លោក បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាពក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/preah-vihear-provincial-authorities-threaten-a-community-member-to-stop-giving-interviews-to-rfa-03012024110620.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #Environment #KeyQuote #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹងតាមោក​ទទូច​ទៅ​លោក ហ៊ុន ម៉ាណែត ឈប់​គំរាម​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​
---
ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​បឹង​តាមោក​លើកឡើង​ថា ពួក​គាត់​មិន​ហ៊ាន​ចេញ​ក្រៅ​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ឡើយ រី​ឯ​កូន​ៗ​ក៏​មិន​បាន​ទៅ​រៀន​សូត្រ​នោះ​ដែរ ដោយសារ​ភ័យ​ខ្លាច​អាជ្ញាធរ​ដាក់​កម្លាំង​និង​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផ្ទះ​សម្បែង នៅ​ពេល​ពួក​គាត់​មិន​នៅ​ផ្ទះ​។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ បាន​ចេញ​លិខិត​រុះរើ​សំណង់​មិន​រៀបរយ និង​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ធ្វើ​ប្រឡាយ នៅ​ក្បែរ​លំនៅឋាន​របស់​ពួក​គាត់​។
ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖

#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDisputes #BoeungTamok #TamokLake #Development #CorruptionKH #Court #BoeungTamokForcedEvictions
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
 rfa.org/khmer
 RFA Khmer
 youtube.com/RFAKhmerVideo
 twitter.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer