វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ខេត្តក្រចេះប្រកាស​បិទខ្ទប់​ទីតាំងទី​ប្រជុំជន​​ផ្សារកាបី​ (K3) ជា​បណ្ដោះ​អាសន្ន ​ក្រោយ​ពី​មាន​ករណី​វិជ្ជមាន​កូវីដ១៩ ជាច្រើន​នាក់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់​មាន​សេចក្ដីសម្រេច​ជាថ្មី។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #kratie #Lockdown #K3
ប្រជា​សហគមន៍ ​និង​ក្រុម​យុវជន​ខកចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​ព្រងើយ​កន្តើយ​ មិន​ដោះស្រាយ ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃសហគមន៍​ភ្នំ​សេះ​អស់​ជិត ២ពាន់​ហិកតារ។ ការ​​ខក​ចិត្ត​​នេះ ដោយសារ​ពួក​គេ​រក​ឃើញ​ភស្តុតាង និង​ផ្សាយ​របាយការណ៍អំពី​វិនាសកម្ម​ធនធាន​ធម្មជាតិ​ដ៏​ធំធេង​ ឋិត​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Kratie
Media is too big
VIEW IN TELEGRAM
សហគមន៍​ទេសចរណ៍​បាត់បង់​ចំណូល​ដោយសារ​គ្មាន​ភ្ញៀវ​ដើរ​កម្សាន្ត
---
វិស័យ​ទេសចរណ៍​ខ្នាតតូច​ នៅ​តាម​សហគមណ៍​មួយ​ចំនួន​ នៅ​​ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​កង្វះ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ ដែល​ប្រកប​លក់ដូរ​តាម​រមនីយដ្ឋាន និង​អ្នក​ផ្ដល់​សេវាកម្ម​ត្អូញត្អែរ​មិន​អាច​រក​ចំណូល​បាន។ ក្រុម​អ្នក​ទាំង​នោះ បាន​លើក​ឡើង​ស្រដៀងៗ​ គ្នា​ថា ចាប់​តាំង​ពី​មាន​ជំងឺ​កូវីដរាតត្បាត​ពិភព​លោក​ និង​ប្រទេស​កម្ពុជា មក គឺ​ពលរដ្ឋ​លែង​សូវ​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​មិន​សូវ​ចំណាយ​ប្រាក់​ដូច​គ្រា​ដើម​ឡើយ។
#Cambodia #Ecotourism #Kratie #Kampi #MekongDolphin

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣៖

៚របាយការណ៍អន្តរជាតិថាសាកលវិទ្យាល័យនៅកម្ពុជាមិនជាប់ចំណាត់ថ្នាក់អន្តរជាតិ
៚អង្គការសហប្រជាជាតិថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសឆបោកតាមអនឡាញ
៚អ្នកវិភាគថា ការបិទបាំងព័ត៌មានអំពីបញ្ហាអសន្តិសុខសង្គម មិនមែនជាដំណោះស្រាយទាក់ទាញភ្ញៀវទេសចរណ៍នោះឡើយ
៚សហគមន៍ខេត្តក្រចេះថា ពលរដ្ឋចំណាកស្រុកកាប់ទន្ទ្រានដីព្រៃសហគមន៍ដោយសេរី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #CyberScams #Scamdemic #UNODC #HumanTrafficking #DrugOffenses #EconomicCrisis #TourismKH #Logging #Kratie
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/1x-Z1ATq5xo
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣៖

១. គណបក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ
២. មន្ត្រីសង្គមស៊ីវិល ចង់ឃើញសមត្ថកិច្ចអនុវត្តច្បាប់លើជនបង្កបុកមនុស្សស្លាប់ដោយពុំចាំបាច់មានបញ្ជាពីថ្នាក់លើ
៣. អតីតគរុសិស្សអប់រំកាយ បន្តទាមទារឱ្យក្រសួងអប់រំឆ្លើយតបករណីលុបឈ្មោះចេញពីក្របខ័ណ្ឌ
៤. ពលរដ្ឋខេត្តក្រចេះជាង ១០០នាក់ តវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Kratie #StungTreng #HunManet #HunSen #HangchuonNaron #TrafficAccidents #KeoSovannarith #NIPES #MOEYS #NationPowerParty #PoliticalPrisoners #ForcedEvictions #Podcast #CambodiaThisWeek #SamPoly #YangChandara #SoMetta #NewTricksToSilenceCitizens
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtube.com/live/JdhSU_67lNU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖

១. កូដករណាហ្គាវើលដ៍ និងសហជីព តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
២. យុវជន និងអ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ពូកែខាងថា តែមិនទាន់ពូកែធ្វើឱ្យមានប្រសិទ្ធភាព
៣. ពលរដ្ឋជាង២០០គ្រួសារនៅខេត្តក្រចេះ ស៊ូស្លាប់មិនចាកចេញពីភូមិកំណើត ទោះរងការបណ្តេញចេញដោយបង្ខំ
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីការផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ និងការហូបចុកដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន #ហ៊ុនម៉ាណែត #ហ៊ុនសែន #សសុខា #បំណុលវ័ន្តករ #ណាហ្គាវើលដ៍ #ឈឹមស៊ីថរ #ក្រចេះ #ព្រះវិហារ #ជម្លោះដីធ្លី #បណ្តេញចេញដោយបង្ខំ #គ្រោះថ្នាក់ចរាចរណ៍ #ទ្រីភាព #ទ្រីដាលុច #២០២៣ #សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០២៣ #វេទិកាអ្នកស្តាប់
#RFAKhmer #Cambodia #China #HunManet #HunSen #SarSokha #OverIndebtedness #NagaWorld #ChhimSithar #Kratie #PreahVihear #LandDisputes #ForcedEvictions #TrafficAccidents #TryPheap #TryDalux #2023 #2023YearEndReviews #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ESRHbiYD3xg
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ព្រមាន​ចាប់​ខ្លួន​» ពលរដ្ឋ​តវ៉ា​រារាំង​ការ​ឈូសឆាយ​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម
---
ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដាក់​គុក​ថែម​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ឡើង​ដាក់​ញត្តិ​នៅ​ភ្នំពេញ សុំ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​និង​វៀតណាម
---
ក្រុម​ពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​ពលរដ្ឋ​ចំនួន ១៣១៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ឱ្យ​ជួយ​រក​ដំណោះស្រាយ​។ ការ​ឡើង​មក​ដាក់​ញត្តិនេះ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited) សហការ​ជា​មួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដែល​វិនិយោគ​ដាំ​អំពៅ​ បាន​ឈូសឆាយ​ដំណាំ​កសិកម្ម​ចោល និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិន​ពួកគាត់​ចេញ​តវ៉ា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋាភិបាល​ជួយ​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បាត់បង់​ដី
---
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល គួរ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី រវាង​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ និង​ក្រុមហ៊ុន​ដាំ​ស្ករ​អំពៅ​វៀតណាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​។ ការ​ស្នើ​នេះ បន្តាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ជិត​៥០​នាក់ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូសឆាយ​ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ គំរាមកំហែង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសតំណាងបាតុករ ជុំវិញបាតុកម្មប្រឆាំងតំបន់អភិវឌ្ឍន៍ CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunSen #HunManet #BunRany #HunFamily #PoliticalActivist #OppositionParty #Suffering #CLV #CLVDTA #Vietnam #Laos #Kratie #LandDispute #KoreanYouthKH
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកអត្ថាធិបាយនយោបាយ លោក គឹម សុខ និងអនុប្រធានចលនាប្រជាធិបតេយ្យរួបរួមជាតិនៅប្រទេសកូរ៉េខាងត្បូង​ លោក ម៉ាត់ វណ្ណី ជុំវិញកម្ពុជា ដកខ្លួនចេញពីកម្រោង CLV ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ


#RFAKhmer #Cambodia #Vietnam #Australia #Lao #HunSen #HunManet #PoliticsKH #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #Immigration #FloodKH #RainingFlood #Tonlesap #Mekong #Kratie #DoeunOudom #KilledCouple #HorribleTrafficAccident #DakBen #PhchumBen #KhmerCulture #Buddhism
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/land-conflicted-families-in-kratie-gather-to-support-their-representatives-at-court-10092024000209.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #KamdhenuVenturesCambodia #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer