វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.28K videos
69 files
7.18K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មេដឹកនាំ​អាស៊ាន​ចាប់​ផ្ដើម​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ហើយ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​ដែល​ដឹកនាំ​ប្រធាន​អាស៊ាន​ប្ដូរ​វេន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជា​លទ្ធផល​ មេ​ដឹកនាំ​អាស៊ាន ​សម្រេច​ទទួល​ប្រទេស​ទីម័រ​ខាង​កើត ឬ​ទីម័រឡេស្តេ (Timor-Leste) ជា​សមាជិក​ទី១១ របស់​អាស៊ាន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #TimorLeste
លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតី​អាមេរិក​បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ នៅព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូល​អាស៊ីបូព៌ា។ តាមគម្រោង លោកប្រធានាធិបតី អាមេរិក ក៍នឹងមាន​ជំនួប​ទ្វេរភាគី​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
រូប៖ AFP, Reuters

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden
បណ្តាមេដឹកនាំពិភពលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ គិតត្រឹមរសៀលថ្ងៃសៅរិ៍នេះ​រួមមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី​លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន​លោក លី ខឺឈាង (Li Keqiang) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សឺហ្គៃ ឡារូវ (Sergei Lavrov
) ជាដើម។
រូប៖ AP, AFP, Reuters, ASEAN
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ក្រុមយុវជនខ្មែរថាវរៈបន្តកូដកម្មអត់អាហាក្រោមការរឹតបន្តឹងសន្តិសុខ
👉 ទស្សនាវីដេអូ៖https://fb.watch/gLbbx7pH_3/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
នាយករដ្ឋមន្រ្ដី​វ័យក្មេង​របស់​កាណាដា​លោក ចាស់ស្ទីន ត្រូដូ (Justin Trudeau) បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ បណ្តាមេដឹកនាំពិភពលោក បាន​ធ្វើដំណើរ​មក​ដល់​ប្រទេសកម្ពុជា​ជាបន្តបន្ទាប់​ក្នុងនោះ​រួមមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី​លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន​លោក លី ខឺឈាង (Li Keqiang) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សឺហ្គៃ ឡារូវ (Sergei Lavrov) ជាដើម។
រូបភាព៖ Reuter, ASEANCambodia
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN