វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.3K videos
69 files
7.21K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.អង្គការការពារអ្នកកាសែត២០ស្ថាប័នស្នើឱ្យបញ្ឈប់អំពើនិទណ្ឌភាពប្រឆាំងអ្នកកាសែត
២.លោក ជា មុនី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនសុំលាលែងពីគណបក្សភ្លើងទៀនទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ
៣.មន្ត្រីគណបក្សប្រឆាំងថា កម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកដោយសារអំពើពុករលួយ
៤.កម្មករ និងសហជីព រិះគន់លោក ហ៊ុន ម៉ាណែតដែលយកបញ្ហារបស់កម្មករដើម្បីកេងចំណេញនយោបាយរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Politics #CheaMony #CandlelightParty #NationPowerParty #Debt #Workers #Union #Impunity #Journalists #Press #PressFreedom #MediaFreedom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xftDodPADbY
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.ជនភៀសខ្លួននិងពលករខ្មែរនៅថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលឱ្យជួយពន្យារពេលពលរដ្ឋសងបំណុលធនាគារ
២.បេក្ខជនជាង២ពាន់នាក់អវត្តមានប្រឡងបាក់ឌុបដោយសារបញ្ហាសុខភាព
៣.លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងរងទុក្ខបើរដ្ឋាភិបាលជ្រើសរើសយកមហាអំណាចណាមួយផ្ដាច់មុខ
៤.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #China #Vietnam #HunManet #HangchuonNaron #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH #JusticeKh #MinistryofJustice #RemoteControlledCourt #CourtKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/30AuAxGFkBk
Media is too big
VIEW IN TELEGRAM
ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលអន្តរាគមន៍ទៅធនាគារពន្យារពេលពលរដ្ឋសងបំណុល
---
ជនភៀសខ្លួននិងពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៩០នាក់ កាលពីព្រឹកថ្ងៃទី៧វិច្ឆិកា ជួបជុំគ្នាសម្ដែងមតិនៅសួនសាធារណៈមួយក្នុងទីក្រុងបាងកកទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អន្តរាគមន៍ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលពលរដ្ឋសងបំណុលរយៈពេល១ឆ្នាំ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋសព្វថ្ងៃ ប៉ះពាល់ជីវភាពធ្ងន់ធ្ងរហើយពុំមានលទ្ធភាពរកប្រាក់សងធនាគារឡើយ។
---
#RFAKhmer #Cambodia #Thailand #HunManet #Refugees #Workers #Loan #Microfinance #Bank #Debt #Economic #Seize

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣៖

១.ពលករខ្មែរនៅប្រទេសថៃស្នើរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅធនាគារឱ្យពន្យារពេលសងបំណុល
២. មេដឹកនាំសហជីព និងកម្មករ រិះគន់លោកហ៊ុន ម៉ាណែត ថាប៉ុនប៉ងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ
៣. មន្ត្រីសង្គមស៊ីវិលសង្ឃឹមថា សមាជិកគណៈគ.ជ.ប ដែលនឹងមានតំណាងពីគណបក្សហ៊្វុនស៊ីនប៉ិចនឹងធ្វើការមានប្រសិទ្ធភាពខ្លះជាងមុន
៤.ពលរដ្ឋមួយចំនួន រងគ្រោះដោយសារ ជ្រើសរើសបុគ្គលិកនៅលើបណ្ដាញសង្គម
...រួមមាននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #គជប #គណបក្សហ៊្វុនស៊ិនប៉ិច #គណបក្សប្រជាជនកម្ពុជា #សហជីព #កម្មករ #ជនភៀសខ្លួន #ពលករខ្មែរ #កម្ចី #ធនាគារ #បំណុល #សេដ្ឋកិច្ច #រឹបអូសផ្ទះ #ឆបោកតាមអនឡាញ #ឆបោក
#RFAKhmer #Cambodia #HunManet #NEC #FUNCINPEC #CPP #Refugees #Workers #Loan #Microfinance #Bank #Debt #Economic #Seize #CyberScam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bjt6SfNJnfk
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ព្រមាន​មេដឹកនាំ​សហជីព​កុំ​ខ្ចី​ដៃ​កម្មករ​ទៅ​បម្រើ​សកម្មភាព​នយោបាយ
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានក្រុម​សហជីពថា ​កុំ​យក​ដៃ​កម្មករ​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ​។ ឆ្លើយតប​ការលើកឡើង​នេះ មេដឹកនាំ​សហជីព​អះអាងថា ​គោលដៅ​របស់​សហជីព គឺ​ដើម្បី​បម្រើការងាររបស់​កម្មករ​មិនមែន​ដើម្បីបម្រើប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/hun-manet-warns-unions-not-to-use-workers-for-political-activities-11212023112841.html
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍យកស្គុតក្រដាសរុំខ្លួន ដើម្បីបង្ហាញថារដ្ឋាភិបាលយកច្បាប់មករឹតត្បិតសិទ្ធិកម្មករ
---
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី២៤វិច្ឆិកា នាំគ្នាយកស្គុតក្រដាសមករុំខ្លួន ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយមានតម្លាភាពកុំលំអៀងទៅរកអ្នកមានលុយមានអំណាច។
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កម្មករប្រឈមការលំបាកកាន់តែខ្លាំង ស្របពេលពួកគេមិនមានការងារថែមម៉ោង
---
ក្រុមកម្មករប្រឈមការលំបាកកាន់តែខ្លាំង ដោយសារពួកគាត់មិនអាចធ្វើការថែមម៉ោង ដើម្បីរកប្រាក់ចំណូលបន្ថែម។ កម្មករនៅរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ លើកឡើងថា ប្រាក់ខែគោលត្រឹម២០០ដុល្លារ មិនគ្រប់គ្រាន់សម្រាប់ការចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃឡើយ ដោយសារពួកគាត់ ត្រូវត្បិតត្បៀតទុកលុយខ្លះ ចំណាយឱ្យកូនរៀន ថ្លៃបន្ទប់ជួល និងសងបំណុលធនាគារ។ ការត្អួញត្អែររបស់កម្មករ ស្របពេលវិស័យកាត់ដេរកម្ពុជា បានរងផលប៉ះពាល់ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% និងការមិនបន្តឡើងវិញនូវការអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២០ ដោយសារការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។
#RFAKhmer #Cambodia #HunSen #HunManet #HengSour #HumanRights #Workers #ZHENTAIGarment

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយមានតម្លាភាពកុំលំអៀងទៅរកអ្នកមានលុយមានអំណាច
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ៣០នាក់ កាលពីថ្ងៃទី២៤វិច្ឆិកា នាំគ្នាយកស្គុតក្រដាសមករុំខ្លួន ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ដើរផ្ទុយពីគោលនយោបាយវិមជ្ឈការ
២. ប្រធានរដ្ឋសភាសន្យាចំពោះមុខមេដឹកនាំវៀតណាមថា នឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាខុសច្បាប់
៣. សង្គមស៊ីវិលបារម្ភពីការផ្ទុះឡើងវិញករណីបង្ខាំង និងចាប់ជំរិតមនុស្សនៅកម្ពុជា
៤. សហជីពថា កម្មករនៅតែមានជីវភាពលំបាក ទោះកម្ពុជាមានរោងចក្រច្រើន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #khuonSudary #HunManetFirst100Days #VietnamMigrant #Vietnamese #Kidnapping #DecentralisationPolicyKH #Factory #Workers #LaborRightsKH #UnionKH #HumanRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8O1vvh87GvU