វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.35K videos
70 files
7.25K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋស្នើឱ្យបក្សជាប់ឆ្នោត ដោះស្រាយទុក្ខលំបាករបស់ពួកគាត់
---
កម្មករធ្វើការ នៅរាជធានីភ្នំពេញ និងនៅខេត្តក្បែរនោះ នៅព្រឹកថ្ងៃទី២២ កក្កដា បានធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតំបន់ជាយរាជធានីភ្នំពេញ។ ពួកគេលើកឡើងថា ការទៅបោះឆ្នោតនេះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក៏ប៉ុន្តែ ការបោះឆ្នោតឱ្យគណបក្សណានោះ ពួកគេបានគិតក្នុងចិត្តរួចទៅហើយ។ ពួកគេ សំណូមពរ ដល់គណបក្សជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលថ្មី នៅអាណត្តិក្រោយ ជួយដោះស្រាយបញ្ហារបស់កម្មករ ឬពលរដ្ឋទូទៅ តាមគោលនយោបាយរបស់គណបក្ស ដែលបានឃោសនារកសំឡេងឆ្នោតកន្លងមក។
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #LaborRightsKH #Factory #Workers
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ ២០២៣៖

១. ពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស ទាមទារឲ្យរដ្ឋាភិបាល គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២. សហជីព បារម្ភពីបញ្ហាសុខភាពរបស់កម្មកររោងចក្រ ដោយសារការទទួលទានរបបអាហារមិនត្រឹមត្រូវ
៣. សាលាឧទ្ធរណ៍ប្រចាំតំបន់ព្រះសីហនុ កោះហៅសកម្មជនដីធ្លីខេត្តកោះកុង២នាក់ឡើងសវនាការ
៤. ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំងប្រឹងត្រដររស់ទាំងលំបាកក្រោយពីបាត់បង់ដីធ្លីជាង២០ឆ្នាំ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CandleLightParty #CLP #PoliticsKH #PPA #PPA1991 #ParisPeaceAgreements #ParisPeaceAccordCambodia #Factory #Workers #LaborRightsKH #UnionKH #PhavNheung #KohKong #KampongChhnang #LandDispute #LandKH #KohKong
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/b34nUHpFTNs
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត ព្រមាន​មេដឹកនាំ​សហជីព​កុំ​ខ្ចី​ដៃ​កម្មករ​ទៅ​បម្រើ​សកម្មភាព​នយោបាយ
---
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានក្រុម​សហជីពថា ​កុំ​យក​ដៃ​កម្មករ​ធ្វើ​សកម្មភាព​បម្រើ​ប្រយោជន៍​នយោបាយ​។ ឆ្លើយតប​ការលើកឡើង​នេះ មេដឹកនាំ​សហជីព​អះអាងថា ​គោលដៅ​របស់​សហជីព គឺ​ដើម្បី​បម្រើការងាររបស់​កម្មករ​មិនមែន​ដើម្បីបម្រើប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/hun-manet-warns-unions-not-to-use-workers-for-political-activities-11212023112841.html
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍យកស្គុតក្រដាសរុំខ្លួន ដើម្បីបង្ហាញថារដ្ឋាភិបាលយកច្បាប់មករឹតត្បិតសិទ្ធិកម្មករ
---
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី២៤វិច្ឆិកា នាំគ្នាយកស្គុតក្រដាសមករុំខ្លួន ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយមានតម្លាភាពកុំលំអៀងទៅរកអ្នកមានលុយមានអំណាច។
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយមានតម្លាភាពកុំលំអៀងទៅរកអ្នកមានលុយមានអំណាច
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ៣០នាក់ កាលពីថ្ងៃទី២៤វិច្ឆិកា នាំគ្នាយកស្គុតក្រដាសមករុំខ្លួន ដើម្បីទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងដាក់ទោសទៅលើថៅកែបនល្បែងណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិកម្មករ។
#RFAKhmer #Cambodia #Workers #LaborRightsKH #UnionKH #HumanRights #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំ២០២៣៖

១. អ្នកឃ្លាំមើលថា ការបង្កើតក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ដើរផ្ទុយពីគោលនយោបាយវិមជ្ឈការ
២. ប្រធានរដ្ឋសភាសន្យាចំពោះមុខមេដឹកនាំវៀតណាមថា នឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជាខុសច្បាប់
៣. សង្គមស៊ីវិលបារម្ភពីការផ្ទុះឡើងវិញករណីបង្ខាំង និងចាប់ជំរិតមនុស្សនៅកម្ពុជា
៤. សហជីពថា កម្មករនៅតែមានជីវភាពលំបាក ទោះកម្ពុជាមានរោងចក្រច្រើន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #khuonSudary #HunManetFirst100Days #VietnamMigrant #Vietnamese #Kidnapping #DecentralisationPolicyKH #Factory #Workers #LaborRightsKH #UnionKH #HumanRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/8O1vvh87GvU
Media is too big
VIEW IN TELEGRAM
សមាជិកសហជីពណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានក្រុមហ៊ុនបង្ខំឲ្យលាឈប់ពីកន្លែងការងារ នៅមិនទាន់បានចូលធ្វើការវិញនោះទេ
---
សមាជិកសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទាំង៤នាក់ ដែលមិនព្រមចុះហត្ថលេខាលើលិខិតបញ្ចប់កិច្ចសន្យាការងាររួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និងកញ្ញា សៀក កញ្ញា បាននាំគ្នាទៅចុះវត្តមាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga Academy) នៅព្រឹកថ្ងៃទី៥ធ្នូ ដើម្បីធ្វើការ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនទទួលអ្នកទាំង៤នោះទេ។ បន្ទាប់មកពួកគាត់ បាននាំគ្នាទៅសាកសួរនៅផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏គ្មានបុគ្គលិកណាម្នាក់ចេញមកបកស្រាយនោះដែរ។
#RFAKhmer #Cambodia #HunManet #Nagaworld #TanSri #ChenLipKeong #Workers #Strikers #UnionKH #LaborRightsKH #NagaWorld #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ជីវិតរបស់កម្មការិនីរោងចក្រកាត់ដេរ ជួបការលំបាកក្រោយបាត់បង់​ការងារ
---
អតីតកម្មការិនីរោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ដែល​ថៅកែរោងចក្របញ្ឈប់ពីការងារ កាលពី​​ខែមីនា ​អះអាង​ថា រោងចក្រ​បណ្តេញ​លោកស្រីចេញពីការងារ ដោយសារតែ​លោកស្រី​ចូលរួម​កិច្ច​ការងារ​សហជីព​។​ ​លោកស្រីថា ថៅកែគុំគួននិងសងសឹកលោកស្រី ដោយសារ​តែ​ការ​ចូល​រួម​តវ៉ា​ប្រឆាំងនឹងថៅកែ​រោងចក្រដែលបន្ត​ព្យួរ​ការងារ​កម្មករ​អស់​រយៈ ពេល៣ខែ កាលពីឆ្នាំ២០២២។ លោកស្រីថា ចាប់តាំងពីរោងចក្រ​បណ្តេញចេញ​ពី​ការងារមក លោកស្រី​ជួបការ​លំបាកផ្នែកជីវភាពជាខ្លាំង។ ​សូម​ទស្សនា វីដេអូ​នៃការ​តស៊ូរបស់លោកស្រី ដូចតទៅ៖
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #ZhenTai #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អង្គការសហជីព១២ស្ថាប័នដាក់លិខិតទៅក្រសួងការងារ ដើម្បីបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិការងារ
---
តំណាងអង្គការ សមាគម និងសហជីព ដែលធ្វើការទៅលើសិទ្ធិការងារ និងសិទ្ធិមនុស្សប្រមាណ៥០នាក់ មកពីស្ថាប័នចំនួន១២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ បានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ឱ្យពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។
#RFAKhmer #Cambodia #HunManet #HengSour #MinistryofLabour #Factory #WorkersKH #UnionKH #LaborRightsKH #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សាច់ញាតិ សហជីព កម្មករ សិស្ស និស្សិត យុវជន សកម្មជន អ្នកនយោបាយប្រឆាំង និងពលរដ្ឋ សរុបប្រមាណ ២០០ នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២មករា ដើម្បីប្រារព្ធខួប ២០ ឆ្នាំ នៃឃាតកម្មលើមេសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្បែររបងវត្តលង្កា កាលពីថ្ងៃទី២២មករា ឆ្នាំ២០០៤ ខណៈអាជ្ញាធររដ្ឋាភិបាលនៅមិនទាន់រកឃើញឃាតកនៅឡើយ។ ក្រៅពីរំឭកខួប ២០ ឆ្នាំឃាតកម្មលើលោក ជា វិជ្ជា ការជួបជុំនេះ ក៏ដើម្បីរំឭកខួប និងនិមន្តព្រះសង្ឃសូត្រដារបង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងមេសហជីពចំនួនពីរនាក់ទៀត រួមមានលោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ និងលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៩។
#RFAKhmer #Cambodia #HunManet #HunSen #CheaVichea #HyVuthy #RosSovannareth #HumanRights #WorkersKH #LaborRightsKH #UnionKH #FTUWKC #Impunity

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH