វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.65K videos
87 files
7.56K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ ក្រោយជាប់ពន្ធនាគារជិតពីរឆ្នាំ
---
សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​មក​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​កម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ThelThilen #PrisonerOfConscience #PoliticalPrisoners #AbitraryArrests #HumanRights #VerticalVideo #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ថា មរណភាព​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម ជា​ការ​បាត់​បង់​ទាំង​វៀតណាម​និង​កម្ពុជា
---
លោក ហ៊ុន សែន ថា ​មរណភាព​របស់​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក ង្វៀន ភូជុង (Nguyen Phu Trong) ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង សម្រាប់​រដ្ឋាភិបាល​ វៀតណាម និង​ថ្នាក់​ដឹក​នាំ​កម្ពុជា។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​នយោបាយ​លើក​ឡើង​ថា លោក ង្វៀន ភូជុង និង​លោក ហ៊ុន សែន ​ជា​ស្ថាបត្យករ​ជំនាញ បំផ្លាញ​ អធិបតេយ្យ​​និង​បំបែកបំបាក់​ជាតិ​ខ្មែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #ToLam#NguyenPhuTrong #CPV #SouthChinaSea #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​តំបន់​អភិវឌ្ឍន៍ CLV
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ពួក​គេ​ព្រួយ​បារម្ភ​ថា តំបន់​អភិវឌ្ឍន៍ CLV ធ្វើ​ឱ្យ​កម្ពុជា​អាច​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ទៅ​ប្រទេស​វៀតណាម​នាពេល​អនាគត៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​CLV
---
ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ជិត​៥០០​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ពលរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​រដ្ឋាភិបាល អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤​ដោយ​ខ្លួន​ឯង ជា​ជាង​ដាក់​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​វៀតណាម​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #Australia #HumanRights #Politics #HunSen #HunManet #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts