វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ទៀត​ក្រោយ​ពី​បាន​ដឹក​ជនជាតិ​ចិន​ចំនួន ២៨នាក់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង បំពាន​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ក្នុង​ខណៈ​ដែល​ជំងឺ​កូវីដ​១៩ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍។អានព័ត៌មានលម្អិត

Join RFA Khmer

#RFAKhmer #Law #Army #Lockdown #Chinese
ក្នុង អំឡុង រដ្ឋ បិទ ខ្ទប់ ទីក្រុង ភ្នំពេញ ទាំងមូល ក្រុម អាជីវករ លក់ បន្លែ បោះ និង អ្នក យក បន្លែ ទៅ លក់ បន្ត តាម ភូមិ លើកឡើង ថា អាជ្ញាធរ ដែល ឈរជើង យាម តាម ដងផ្លូវ រារាំង ពួកគាត់ ដោយ ឃាត់ខ្លួន ទុក អស់ ជាច្រើន ម៉ោង ទើប ដោះលែង វិញ ទោះ មាន លិខិតស្នាម ចេញ អាជ្ញាធរ មូលដ្ឋាន ក៏ដោយ ។ ពួកគាត់ ស្នើសុំ អាជ្ញាធរ រិះរក ទីតាំង ណាមួយ ក្នុង ទីក្រុង ឲ្យ ក្រុម អាជីវករ លក់ បន្លែ ដើម្បី ដោះស្រាយ បញ្ហា ជីវភាព និង បំពេញ តម្រូវការ ប្រចាំថ្ងៃ ដល់ អ្នក ទិញ។ អាន ព័ត៌មាន ពេញ

Join RFA Khmer

#RFAKhmer #Vegetable #Covid19 #Lockdown #Market #Chinese
សង្គមស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​អនុវត្ត​ច្បាប់​ឱ្យ​តឹង​រឹង​លើ​ជនជាតិចិន ១៤នាក់ ដែល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​និង​ផ្តល់​សេចក្ដី​សុខ​សុវត្ថិ​ភាព​ដល់​ពលរដ្ឋ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ​ចាប់​បាន​ជន​ជាតិ​ចិន​ទាំង​នោះ​​​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ជំរិត​ទារ​ប្រាក់ និង​ប្រើ​ប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត កើត​ឡើង​ជា​បន្ត​បន្ទាប់។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #Chinese
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សមត្ថកិច្ចខេត្តព្រះសីហនុ បាន​បង្ក្រាប​បទ​ល្មើសគ្រឿងញៀន និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិចិន៦នាក់ព្រម​ទាំង​ដក​ហូត​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #Drug #Chinese
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឱ្យពន្លឿន​ការ​ស្វែងរក​មុខ​មន្ត្រី​គ្រាក់ៗ ដែល​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ជនជាតិចិន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​​ប្រទេសកម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug #Chinese
ក្រុម​ឧក្រិដ្ឋជនជនជាតិចិន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់​​បង្ខាំងមនុស្ស​ជម្រិត​ទារប្រាក់​ប្រើប្រាស់​អាវុធ​បាញ់​សម្លាញ់​ជនរងគ្រោះ​កប់​ចូលក្នុង​ដី​ឥត​ខ្លាច​រអារ។ សង្គម​ស៊ីវិល​លើកឡើង​ថា ទង្វើ​ព្រៃផ្សៃ​បែប នេះ​មក​ពី​រដ្ឋា​បាល​អនុវត្ត​ច្បាប់​ធូររលុង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​គ្មាន​ប្រសិទ្ធភាព បណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​យ៉ាង​អនាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #China #crimes #Chinese #Cambodia
វិនិយោគិន​ជា​ជនជាតិ​ចិន​ដែល​ចូល​មក​ធ្វើ​ជំនួញ​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ជាទូទៅ​ត្រូវ​បាន​រដ្ឋាភិបាល ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​។ បន្តិច​ម្តងៗ ជនជាតិ​ចិន​ដែល​មក​រក​ស៊ី​នៅ​លើ​ទឹកដី​ខ្មែរ​បាន​កើនឡើង​យ៉ាង​គំហុក ដែល​នាំ​ឱ្យ​ពួកគេ​មួយចំនួន​ហ៊ាន​រកស៊ី​គ្រប់​បែបយ៉ាង​ក្នុង​នោះ រាប់ទាំង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ​ម្ចាស់​ស្រុក និង​ការ​នាំចូល​ទំនិញ​អាវុធ​សម្រាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​កម្ពុជា ជាដើម​។ លើស​ពី​នេះ ប្រភេទ​អាជីវកម្ម​ដែល​ហាក់​មិន​ធ្លាប់​កើតមាន​ពី​មុន​មក ជន​ជាតិចិន​ទាំងនោះ​ក៏​អាច​ប្រែក្លាយ​កម្ពុជា​ទៅជា​កន្លែង​មួយ​ដែល​មាន​រោងចក្រ​សហគ្រាស​សម្រាប់​ផលិត​គ្រឿងញៀន​ដើម្បី​ចរាចរ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស។

តើ​មូល​ហេតុអ្វី​បានជា​ជនជាតិ​ចិន​ហ៊ាន​នាំចូល​សារធាតុ​ញៀន និង​បើក​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​លើ​ទឹកដី​ខ្មែរ​?
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #chinareach #cambodia #drugkh #chinese
អត្ថបទព័ត៌មានស៊ើបអង្កេតជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
There’s another plot twist in #Chinese-businessman-turned-Cambodian diplomat Wang Yaohui’s secretive investment in a prominent English soccer club. #RFA can reveal that two mothers of his children were employed by a company associated with Yaohui, Chigwell Holdings Ltd. The company acquired a sizeable stake in Birmingham City Football Club back in 2017.

👉 អានអត្ថបទពេញជាភាសាអង់គ្លេស៖

#RFAKhmer #Cambodia #politics #economy #china #chinarech