វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឧត្ដមសេនីយ៍​ផ្កាយ​២​ម្នាក់ និង​បក្ខពួក​២​នាក់​ផ្សេងទៀត ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ ទៅ​១​ឆ្នាំ​កន្លះ ពី​បទ​ល្មើស​បម្រាប​ជួបជុំគ្នា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #COVID19 #Lockdown
អ្នក​ស្លាប់​​ដោយ​សារ​ជំងឺកូវីដ​១៩​​កើនឡើង​​​ដល់​ជាង​​មួយរយ (១០៣) នាក់ និង​រកឃើញ​​អ្នកឆ្លង​ថ្មីជាង​ប្រាំពីររយ (៧៣០) នាក់។ ភាគច្រើននៃអ្នកឆ្លងថ្មី គឺនៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តព្រះសីហនុ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown
ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​តំណាង​រាស្ត្រ​ចុះជួប​ពលរដ្ឋ​អំឡុង​ពេល​បិទ​ខ្ទប់​និង​ពាំនាំ​ទុក្ខ​ពលរដ្ឋយក​ទៅ​ដោះស្រាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CPP #LawMakers #COVID19KH #Lockdown
មន្ត្រីគណបក្សសង្គ្រោះជាតិ និង អ្នកឃ្លាំមើលសង្គម លើក ឡើង ថា ប្រសិនបើ មើលមួយភ្លេត ក្រុមគ្រួសារ លោក ហ៊ុន សែន ហាក់ ដូចជា គិតគួរ សម្បើម ណាស់ អំពី សុខ ទុក្ខ របស់ ប្រជាពលរដ្ឋ ក្នុង ពេលមាន វិបត្តិ ជំងឺកូវីដ-១៩នេះ ប៉ុន្តែ បើ ពិនិត្យ ឲ្យ ដិតដល់ គឺ ពួក គេ កំពុង ក្រសោប យកអំណាច និងផលប្រ យោជន៍ សេដ្ឋកិច្ច ជាច្រើន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CPP #COVID19KH #Lockdown
#UMSAMAN #Kimsok
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួម​គ្នា​ជា​មួយ​លោក​ ដើម្បី​ប្ដឹង​របប​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្ម​ទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្ស​ជាតិទាក់ទង​ការ​បិទខ្ទប់ បង្អត់អាហារ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #Politics #COVID19KH #Lockdown #HunSen #Samrainsy #ICC
មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះ​ឆ្នោត​ស្នើ​អ្នក​តំណាង​រាស្ត្រ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ ដែល​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​កំពុង​ជួប​ប្រទះ។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​តប​ថា អ្នក​តំណាងរាស្ត្រ​បាន​បំពេញ​ការងារ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ពេល​កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ-១៩​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Lawmarker #Lockdown
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មាន​តួនាទី​និង​កាតព្វកិច្ច​ផ្សេងគ្នា ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។
តើ​រដ្ឋាភិបាល​កាតព្វកិច្ច​បែប​ណា​? ចុះ​ខាង​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី បែប​ណា​? អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19 #Lockdown #Health
មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សម្រួល​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​តំបន់​បិទ​ខ្ទប់។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ផ្អាក​យក​ថ្លៃ​បន្ទប់​ជួល ជា​បណ្ដោះអាសន្ន​ព្រមទាំង​ស្នើសុំ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដល់​កម្មករ​ក្នុង​តំបន់​បិទ​ខ្ទប់​ផង។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Worker #Lockdown #Covid19KH
ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ ៥៣៨​នាក់​ថែម​ទៀត ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។ ករណី​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ​២០ កុម្ភៈ កើនឡើង​ដល់​ ១៨.១៥៥នាក់​ហើយ​។ ដោយឡែក​អ្នកជំងឺ ៤៥៦នាក់​ទៀត បានជា​សះស្បើយ​​នៅ​ថ្ងៃ​ដដែល​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Lockdown #Covid19KH
រដ្ឋាករទឹក​ក្រុងភ្នំពេញ សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់​ទឹក​ពី​កម្មករ និង​សិស្ស និស្សិត ស្នាក់នៅ​ផ្ទះ​ជួល ក្នុង​តំបន់​ក្រហម​ដែល​កំពុង​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​៣​ខែ ដោយ​គិត​ចាប់​ពី​ខែ​មីនា មេសា និង​ខែ​ឧសភា។ ព័ត៌មាន​ពេញ
Join RFA Khmer
#RFAKhmer #Lockdown #Water #PPWSA