វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.39K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​ខេត្ត​វាល​ប្រើស ដែល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ដុងណៃ (Dong Nai) បាន​ដោះ​លែង​យុវជន​ខ្មែរ​ក្រោម លោក យឿង ខាយ ឲ្យ​មាន​សេរី​ឡើង​វិញ​ហើយ កាលពីព្រឹក​ថ្ងៃទី​១៤ ខែមេសា​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Vietnam #Kampuchea_krom
https://www.facebook.com/rfacambodia/videos/152770466676757

នេះគឺជាការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១
ផ្សាយ​ដំណាល​គ្នា​នឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាម រយៈរលក​ធាតុអាកាសខ្លី ៩ពាន់ ៨រយ ៩០ គីឡូហឺត្ស (៩,៨៩០ ) ស្មើនឹង កម្ពស់ ៣១ម៉ែត្រ និង ១ម៉ឺន១ ពាន់ ២រយ ៤០​គីឡូហឺត្ស (១១,២៤០) ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស (៩,៧០០) ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស (១១,២៤០ ) ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
ពិធី​​បុណ្យចូល​ឆ្នាំ​ថ្ងៃ​ទី​​១​ ​ប្រព្រឹត្ត​ទៅ​ក្នុង​​សភាព​​ស្ងប់ស្ងាត់​ខ្លាំង​​។ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​ពុំបាន​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​តំបន់​ឆ្ងាយ​ៗ​នោះ​ឡើយ​ ​ហើយ​ពួកគេ​ភាគច្រើន​សម្ងំ​ក្នុង​ផ្ទះ​ជួប​ជុំ​ក្រុម​គ្រួសារ​ ​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១​៩​ (​CO​V​I​D​-19) ​និង​កុំ​ឱ្យ​ល្មើស​បម្រាម​របស់​អាជ្ញាធរ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #Lockdown
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទខ្ទប់​ក្រុង​ភ្នំពេញ​​និង​​​​តាខ្មៅ​ទាំងយប់ក្នុងរយៈពេល ​១៤ ​ថ្ងៃដោយសារ​​សភាព​ការណ៍​​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #HunSen #Lockdown
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទខ្ទប់​ក្រុង​ភ្នំពេញ​​និង​​​​តាខ្មៅ​ទាំងយប់ក្នុងរយៈពេល ​១៤ ​ថ្ងៃដោយសារ​​សភាព​ការណ៍​​រាលដាល​ជំងឺកូវីដ-១៩ ទ្រាំ​ទ្រលែង​បាន​។ អានអត្ថបទពេញ Join RFA Khmer #RFAKhmer #KhmerNewYear #COVID19KH #HunSen #Lockdown»
#BreakingNews: ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៣៤៤ នាក់ គិត ត្រឹម ម៉ោង ៧ ព្រឹក ថ្ងៃ ទី១៥ ខែមេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៥.២១៨នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២.៣១៩នាក់ ស្លាប់ ៣៦នាក់ និង ២.៨៥៨នាក់ កំពុង សម្រាក ព្យាបាល។
Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH
សហរដ្ឋ​​អាមេរិក​និង​​អូស្ត្រាលី​ជូនពរ​​ពលរដ្ឋ​កម្ពុជា​​ឲ្យ​​មាន​​សុខភាព​​ល្អ សុវត្ថិភាព និង​​ឆាប់​រួច​ផុត​​ពី​​ជំងឺ​​ឆ្លង​កូវីដ-១៩ ដើម្បី​​ដោះស្រាយ​​បញ្ហា​​ប្រឈម​​រួមគ្នា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH #US #Australia
https://www.facebook.com/rfacambodia/videos/747292895956585
នេះគឺជាការផ្សាយកម្មវិធីព័ត៌មានរបស់​អាស៊ីសេរីសម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែមេសា ឆ្នាំ២០២១៖

1. ពលរដ្ឋ ប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ទាំង ភ័យព្រួយ ខ្វះ ស្បៀង អាហារ​ហូបចុក និងខ្វះប្រាក់សងធនាគារ
2. អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប បញ្ជាក់​ថា ចំណុច​មួយ​ចំនួន​នៃ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​របស់​រដ្ឋាភិបាល​ ពុំ​ចាំបាច់​ និង​អាច​រំលោភ​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ
3. ព្រះសង្ឃ​នៅ​តាម​ខេត្ត​ដាច់​ស្រយាល​ខ្លាច​អត់​ចង្ហាន់​ឆាន់​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​
4. ព្រឹត្តិការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ស្ថានទូត​បារាំង និង​ទាហាន​ខ្មែរ​ក្រហម​កាលពី ៤៦ឆ្នាំមុន
BREAKING NEWS: ព័ត៌មាន ដែល អាស៊ីសេរីទើបទទួលបាន មុននេះ បន្តិចឲ្យដឹង ថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួល មរណភាព នៅវេលាម៉ោង ប្រមាណ៦ ល្ងាចថ្ងៃទី១៥ ខែមេសានេះ ដោយសារ ជំងឺកូវីដ១៩។
លោក ម៉ៅ អាយុទ្ធ អាយុ៧៧ឆ្នាំ ទទួល មរណភាព នៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។
រដ្ឋលេខាធិការ ក្រសួង ព័ត៌មាននេះ ធ្លាប់មាន ស្នាដៃ និពន្ធភាពយន្តរឿង «នេសាទក្រពើ» កាលពី អំឡុង ឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦ ជាដើម៕

Join RFA Khmer

#RFAKhmer #Health #COVID19KH
នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ថ្ងៃ​ដំបូង​នេះ ពលករ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន និង​ធ្វើការ​នៅ​ប្រទេស​ថៃ មិនបាន​ទៅ​ដើរលេង​កម្សាន្ត​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពួកគាត់​ភាគ​ច្រើន​នាំគ្នា​សម្ងំ​នៅក្នុង​បន្ទប់​ជួល និង​ធ្វើ​ពិធីជប់លៀង​ជុំគ្នា​បន្តិចបន្តួច​នៅ​កន្លែង​ស្នាក់នៅ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #CNRPActivist #KNY #NewYear
ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី១៥ ខែ​មេសា បាន​ប្រាប់​ឈ្មោះ​ថ្នាំពេទ្យ​ខ្លះ និង​ណែនាំ​របៀប​ព្យាបាល​ជំងឺ​កូវីដ​-១៩ តាម​ផ្ទះ​។ ប៉ុន្តែ​ថ្នាំ និង​របៀប​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នេះ ក្រសួង​ថា​ធ្វើ​បាន​សម្រាប់​តែ​ករណី​អ្នកជំងឺ គ្មាន​ចេញ​រោគសញ្ញា និង​មាន​រោគសញ្ញា​ដែរ រោគ​សញ្ញា​ស្រាល។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Covid19KH #Treatment
មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​គួរតែ​បាន​ពន្យល់​ប្រជា​ពលរដ្ឋ ឱ្យ​ច្បាស់លាស់​មុន​ប្រកាស​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្ទាន់ ដើម្បី​ពួកគាត់​ត្រៀមខ្លួន ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។ ការ​លើកឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រញាប់ប្រញាល់​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើនឡើង​ខ្លាំង។ អាន​ព័ត៌មាន​ពេញ
Join RFA Khmer

#RFAKhmer #Covid19KH #Lockdown
https://web.facebook.com/rfacambodia/videos/1190340968092555

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ សុក្រ ៥កើត ខែចេត្រ ឆ្នាំ «ជូត» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា គ.ស. ២០២១ ដែលមានមាតិកាដូចទៅ៖
 ឱសថការីខ្មែរ-អូស្រ្តាលី ថារាងយឺតពេលបន្តិចទៅហើយ ដែលក្រសួងសុខាភិបាល ទើបប្រាប់ពីរបៀបថែទាំ និងព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ
 មន្ត្រីសង្គមស៊ីវិល ថាសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ«ឆ្លូវ»នេះ អាចនឹងធ្លាក់ចុះធ្ងន់ធ្ងរជាងឆ្នាំមុន
 ការព្យាករណ៍ ឬទំនាយប្រចាំឆ្នាំថ្មីតាមក្បួនហោរាស្រ្ត អំពីហេតុភេទអ្វីខ្លះ ដែលនឹងកើតមាននៅពេលខាងមុខនេះ
 ព្រះសង្ឃគង់នៅវត្តដាច់ស្រយាលបារម្ភថា ក្រោយចូលឆ្នាំព្រះសង្ឃប្រឈមនឹងការដាច់ចង្ហាន់ ព្រោះពុទ្ធបរិស័ទពិបាកធ្វើដំណើរមកធ្វើបុណ្យនៅវត្ត
មន្ត្រី​ អ.ស.ប បញ្ជាក់​​ជំហរ​​ដដែល​​ថា ​ចំណុច​​មួយ​ចំនួន​​នៃ​​វិធាន​ការ​​ឆ្លើយតប​​ជំងឺកូវីដ១៩​ពុំ​ចាំបាច់​និង​អាច​រំលោភ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #HumanRights #COVID19KH #Lockdown
#BreakingNews ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី​ចំនួន ២៦២​នាក់ គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី១៦ ខែមេសា​នេះ។ ចំនួន​ថ្មី​នេះ បាន​បង្កើន​តួលេខ​អ្នក​ឆ្លង​សរុប​ដល់​ចំនួន ៥.៤៨០​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២.៣៩៣នាក់ ស្លាប់ ៣៨នាក់ និង ៣.០៤៤នាក់ កំពុង​សម្រាក​ព្យាបាល។

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown #Covid19
ក្រសួង​ការងារ​ជូនដំណឹង​ពី​តម្រូវការ​ឯកសារ និង​ទីកន្លែង​ស្នើសុំ «​លិខិត​អនុញ្ញាត​ចេញ​-​ចូល​» រោងចក្រ សហគ្រាស និង​សិប្បកម្ម​នានា ក្នុងអំឡុងពេល​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ចាប់ពី​ថ្ងៃទី​១៤ ខែ​មេសា រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #COVID19KH #Lockdown #Covid19
មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សេដ្ឋកិច្ច​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ «​ឆ្លូវ​» នេះ អាច​នឹង​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​រដ្ឋ​ទប់ទល់​ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ-១៩ លែង​ជាប់​។ ពួកគេ​ព្រមាន​ថា ភាព​មិន​ច្បាស់លាស់​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល អាច​បណ្តាល​ឲ្យ​អាជីវកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ឈាន​ទៅ​ដួល​រលំ​នា​ពេល​ខាង​មុខ​ប្រសិនបើ​វិបត្តិ​ជំងឺ​នេះ នៅតែ​បន្ត​អូស​បន្លាយ។ អាន​ពត៌មាន​លម្អិត
Join RFA Khmer

#RFAKhmer #COVID19KH #Lockdown #Covid19 #Economy
កាល​ពី ៤៦ឆ្នាំ​មុន បន្ទាប់​ពី​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ព្រៃ​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ អស់​រយៈ​ពេល ៥ឆ្នាំ​មក ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ដល់​ក្រុង​ភ្នំពេញ ទាហាន​ខ្មែរ​ក្រហម​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់ ​ប្រមាណ ២លាន​នាក់​ចេញ​ពី​ទីក្រុង ឱ្យ​ទៅ​រស់នៅ​ទី​ជនបទ។ ក្នុង​គ្រា​ដ៏​ច្របូកច្របល់​នោះ ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​បរទេស សរុប ១.៣០០​នាក់ បាន​នាំ​គ្នា​សម្រុក​ចូល អ្នក​ខ្លះ​ផ្លោះ​របង ទៅ​ជ្រក​ក្នុង​ស្ថានទូត​បារាំង ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ អានព័ត៌មាន​លម្អិត
Join RFA Khmer

#RFAKhmer #KRT #ខ្មែរក្រហម #Genocide #Killingfield
មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ដោយ​ប្រកាន់​ពី​បទ​ញុះញង់​ដែល​រិះគន់​រឿង​ចាក់​វ៉ាក់សាំង​។ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​គួរ​ប្រើ​វិធានការ​អប់រំ​ជាជាង​វិធានការ​ផ្លូវច្បាប់ និង​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​កូវីដ​១៩​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ពលរដ្ឋ​បានដឹង។ អាន​ព័ត៌មានពិត
Join RFA Khmer

#RFAKhmer #Rights #Covid19