វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​រក​ឃើញ​ថា​ ​ព្រៃ​សហគមន៍​ភ្នំ​សេះ​ ​ឋិត​ក្នុង​ឃុំ​អូរ​គ្រៀ​ង​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​ កំពុង​ឈាន​ទៅ​រកការ​បាត់បង់​ទាំងស្រុង​ ​ដោយ​សារ​ចលនា​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ ​ហើយ​ករណី​នេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​និរន្តរភាព​ព្រៃ​សហគមន៍​ ​និង​បរិស្ថាន​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #CYN
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជួប​ជាមួយ​មន្ត្រី​ទូត​អូស្ត្រាលី​ជា​ថ្មី ដោយ​លោក​អះអាង​ថា ជួប​ដើម្បី​និយាយ​អំពី​បញ្ហា​ចំពោះ​មុខ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #KemSokha
អ្នកវិភាគយល់ឃើញផ្សេងៗគ្នាជុំវិញការឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី រឿងវ៉ាក់សាំងចិន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #COVID19KH #HunSen #SamRainsy
មន្ត្រី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​ មិនទាន់​បង្ហាញ​របាយ​ការណ៍​​ស៊ើបអង្កេត​ករណី​ស្លាប់​បុរស​ម្នាក់​ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​​សួរ​ចម្លើយ​នៅ​ខេត្ត​បាត់ដំបង​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​បាន​បញ្ចប់​របាយការណ៍​ស៊ើបអង្កេត​រួច​ហើយ​ក្ដី។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #SarKheng #Tortured
BREAKING NEWS: ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ១៨១ នាក់ គិត ត្រឹម ម៉ោង ៧ ព្រឹក ថ្ងៃ ទី១៣ ខែ មេសា នេះ។ ចំនួន ថ្មី នេះ បាន បង្កើន តួលេខ អ្នក ឆ្លង សរុប ដល់ ចំនួន ៤.៦៩៦ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២.២៥២ នាក់ ស្លាប់ ៣៣នាក់ និង ២.៤០៦ នាក់ កំពុង សម្រាក ព្យាបាល។

Join RFA Khmer

#RFAKhmer #Health #COVID19KH
លោក អ្នកនាង ជាទី មេត្រី !
នៅស្រប ពេល ដែល ជំងឺកូវីដ-១៩ កំពុងតែ រាតត្បាត ឆ្លងកាន់ តែច្រើន ហើយ មាន អ្នក ស្លាប់ ផងនោះ លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្សសង្រ្គោះជាតិ ដែលកាលពីមុន ធ្លាប់រិះគន់ វ៉ាក់សាំង ចិន និង អំពាវនាវ ឲ្យ ពលរដ្ឋ កុំចាក់ ថា វ៉ាក់សាំងចិន គ្មាន សិទ្ធិភាព នោះ ឥលូវនេះ លោក បែជា ផ្លាស់ ប្ដូរ ចិត្ត វិញ។ លោក សម រង្ស៊ី បាន អំពាវនាវ ឲ្យ ពលរដ្ឋ ទាំងអស់ ទៅចាក់ វ៉ាក់សាំង ចិន វិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន បញ្ចេញ ប្រតិកម្ម ភ្លាមៗ ដោយ ចាត់ទុក ការអំពាវនាវ របស់ លោក សម រង្ស៊ី ឲ្យ ពលរដ្ឋ ទៅចាក់ វ៉ាក់សាំង ចិន នោះ ថា មិនមែន ជា គោលបំណង ពិត ទៅ វិញ ។

ទោះបី ជា លោក ហ៊ុន សែន ចោទ ប្រកាន់ លោក សម រង្ស៊ី បែប នេះ ក្ដី តើអ្វីជា គោលបំណង ពិត របស់ លោក សម រង្ស៊ី ដែល អំពាវ ឲ្យ ពលរដ្ឋ ទៅ ចាក់ វ៉ាក់សាំង ចិន នោះ?

សូមលោក អ្នកនាង រង់ចាំ ស្ដាប់ នាទី វេទិកា អ្នកស្ដាប់ អាស៊ីសេរី ដែល យើង នឹង ជជែក អំពី បញ្ហានេះ នៅ នៅយប់ថ្ងៃអង្គារ ទី១៣ ខែមេសានេះ។ លោកអ្នកនាង អាច បញ្ចេញមតិ យោបល់ ឬ ដាក់សំនួរ ដោយ គ្រាន់តែ សរសេរ លេខទូរស័ព្ទ នៅក្នុង ប្រអប់ ខំមិនត៌ ដែល យើង កំពុង ផ្សាយ ផ្ទាល់ តាម ហ្វេសប៊ុក និង យួធូប យើង ខ្ញុំនឹង ហៅទៅ លោក អ្នកនាងវិញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ ជូនពរ​ឆ្នាំ​ថ្មី សូម​ឲ្យ​នាំ​មក​នូវ​សាមគ្គីភាព​ និង​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​​ឡើងវិញ​។ អ្នក​វិភាគ​គាំទ្រ​សារ​ជូន​ពរ​នេះ និង​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ឡើងវិញ ទើប​ឈាន​ដល់​ការ​បង្រួប​បង្រួប​ជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #KhmerNewYear #CNRP #KemSokha
https://web.facebook.com/rfacambodia/videos/359435465442326
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ មេសា ឆ្នាំ២០២១។
មាតិកាព័ត៌មានសំខាន់ៗរួមមាន៖
1. ពលរដ្ឋ និង​សង្គម​ស៊ីវិល ស្នើសុំអាជ្ញាធរ ​​រឹត​បន្តឹង​ បម្រាម​​​លក់​គ្រឿង​ស្រវឹងក្នុងថ្ងៃចូល​ឆ្នាំ
2. មេ​បក្ស​ប្រឆាំង​ ជូនពរ​​​​ខ្មែរ​ ឲ្យ​មាន​សាមគ្គី​​ភាព​​ និង​ផ្សះផ្សា​បង្រួប​បង្រួម​​ជាតិ​​ ក្នុង​ឆ្នាំ​ថ្មី
3. នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនឹងជជែកថា តើអ្វីជាគោលបំណងពិតរបស់លោក សម រង្ស៊ី ដែលលោកផ្លាស់ប្ដូរចិត្ត អំពាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ?...រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា​ ជូនពរ​ឆ្នាំ​ថ្មី សូម​ឲ្យ​នាំ​មក​នូវ​សាមគ្គីភាព​ និង​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​​ឡើងវិញ​។ អ្នក​វិភាគ​គាំទ្រ​សារ​ជូន​ពរ​នេះ និង​ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ឡើងវិញ ទើប​ឈាន​ដល់​ការ​បង្រួប​បង្រួប​ជាតិ។ អានអត្ថបទពេញ …»
តំណាង​រដ្ឋាភិបាល​ចោទ​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ថា កំពុង «បង្អាក់» បេសកកម្ម​សង្គ្រោះ​ជីវិត និង​ការទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #UN #HumanRights #COVID19KH
https://web.facebook.com/rfacambodia/videos/1990553994432933
អរុណសួស្តីឆ្នាំថ្មី លោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ សូមស្វាគមន៍ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក! យើងខ្ញុំ សូមជូនការផ្សាយសម្រាប់ព្រឹកថ្ងៃពុធ ០៣ កើត ខែពិសាខ ឆ្នាំ «ឆ្លូវ» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស. ២០២១ ដែលជាថ្ងៃមហាសង្ក្រាន្ត ដែលមានមាតិកាដូចតទៅ៖
៚ សហជីពបារម្ភថាក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍ (Naga World) រំលោភច្បាប់ការងារក្នុងគម្រោងកាត់បុគ្គលិកជាង១៣០០នាក់ សំអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
៚ តំណាងរដ្ឋាភិបាល ចោទក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថា កំពុង «បង្អាក់» បេសកកម្មសង្គ្រោះជីវិត និងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩
៚ ព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម បន្តខ្វែងយោបល់គ្នាទៀតរឿងកាត់ ឬមិនកាត់ទោសលោក មាស មុត
៚ ជនជាតិដើមកួយជាង ៣០គ្រួសារខេត្តព្រះវិហារចោទក្រុមហ៊ុនទ្រីភាព រំលោភដីស្រែចម្ការ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!
សមត្ថកិច្ច​ចាប់​ខ្លួន​កម្មករ​សំណង់​ម្នាក់​ក្រោយ​ពី​បាន​បង្ហោះ​សារ​រិះគន់​រឿង​កូវីដ​១៩​ តាម​បណ្ដាញ​សង្គម​ ទិកតុក (TikTok)​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #COVID19KH
តំណាង​កម្មករ​ត្អូញត្អែរ​ថា កម្មករ​រង​ទុក្ខ​វេទនា​ជាប់​គ្នា​ពីរ​ឆ្នាំ ដោយសារ​ជំងឺ​កូវីដ-១៩។ ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ចូល​មក​ដល់​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​ជីវភាព និង​សុវត្ថិភាព ធ្វើ​ឲ្យ​ពួក​គាត់​លែង​បាន​ទៅ​លេង​ស្រុក​កំណើត និង​អ្នកខ្លះ​ជាប់​ផុង​ក្នុង​ចត្តាឡីស័ក​ទៀត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #COVID19KH #KhmerNewYear #Worker
ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​ស្នើសុំ​អាជ្ញាធរ​​​រឹត​​បន្តឹង​​បម្រាម​​​​លក់​​គ្រឿង​​ស្រវឹង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​។ ពលរដ្ឋ​ និង​​អង្គការ​សង្គម​​ស៊ីវិល​លើក​​ឡើងថា​ បំរាមលក់​គ្រឿង​​ស្រវឹង​ក្នុង​​អំឡុង​ពេល​​ចូល​ឆ្នាំ​ខ្មែរ​​នេះ​នឹង​មិន​​អាច​ទៅ​រួច​ទេ​បើ​អាជ្ញាធរ​មិន​​​ព្រម​​រឹត​បន្តឹង​​ការ​​អនុវត្ត​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #SayNoAlcohol #KhmerNewYear #COVID19KH
មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំឆ្លូវ និង​ពិធី​រៀបចំ​ទទួល​ទេវតា​ក្នុង​សម័យ​ប្រទេស​មាន​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #KhmerNewYear #COVID19KH
https://web.facebook.com/rfacambodia/videos/132784092148859
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី​​សម្រាប់​​យប់ថ្ងៃ​ពុធ ០៣ កើត ខែពិសាខ ឆ្នាំ «ឆ្លូវ» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹងថ្ងៃទី ១៤ ខែមេសា គ.ស. ២០២១ ដែលជាថ្ងៃមហាសង្ក្រាន្ត។ ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់ព័ត៌មាន​ប្រចាំថ្ងៃ​ដែល​មាន​មាតិកា​ដូចតទៅ...
៚៚៚HNEWS-OPEN-L៚៚៚
៚អ្នក​សិទ្ធិ​មនុស្ស​ ជំរុញ​ឲ្យ​អាជ្ញាធរ​​​ អនុវត្ត​គោលការណ៍​ស្ម័គ្រ​ចិត្ត​ ចំពោះ​ការលាតត្រដាងព័ត៌មានផ្ទាល់ខ្លួន ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ជា​សាធារណៈ​​​
៚​អាជីវករត្អូញត្អែរ​លក់​ដូរ​មិន​ដាច់​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ស្រប​ពេល​ជំងឺកូវីដ-១៩ បន្តរាតត្បាត​ខ្លាំង
៚អ្នក​ភៀស​ខ្លួន​នយោបាយ​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ សំងំ​នៅ​បន្ទប់​ជួល​ក្នុង​ពេល​ចូល​ឆ្នាំ ដើម្បីកុំ​ឱ្យ​ល្មើស​បម្រាម​របស់​ថៃ
៚​ អ្នក​ច្បាប់ និង​មន្ត្រីសង្គម​ស៊ីវិល រំពឹង​ថា ​សាលា​ដំបូង​ខេត្ត​កែបទើបបង្កើតថ្មី នឹងបំពេញតួនាទីដោយឯករាជ្យ​

...រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
BREAKING NEWS: រដ្ឋាភិបាល សម្រេច បិទ ខ្ទប់ ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុង តាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យឈានចូល ថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ដើម្បី ធានា ដល់ ប្រសិទ្ធភាព នៃការ គ្រប់គ្រង ការឆ្លងរាលដាល នៃ ជំងឺកូវីដ១៩។ ក្នុងអំឡុង ពេល នៃការ អនុវត្តវិធានការ បិទខ្ទប់នេះ បុគ្គល គ្រប់រូប ត្រូវបាន ហាមឃាត់ មិនឱ្យ ធ្វើដំណើរ ចេញពី លំនៅឋាន ឬ ទីសំណាក់ បច្ចុប្បន្នរបស់ ខ្លួន ឡើយ ប្រសិន បើ គ្មាន ការ ចាំបាច់។ ក្នុង អំឡុងពេល នៃការ អនុវត្ត វិធានការ បិទខ្ទប់នេះ ក៏ ត្រូវ បាន ហាមឃាត់រាល់ សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ទាំង អស់ ដែល មិនមែន ជាតម្រូវការ ចាំបាច់ ប្រចាំថ្ងៃ។

Join RFA Khmer

#RFAKhmer #Health #COVID19KH #Lockdown