វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល​កាត់​និង​ជួល​ដី​ជិត​១ពាន់​ហិកតា​ទៅ​ឱ្យ​កូន​ប្រុស​លោក យឹម ឆៃលី
---
រដ្ឋាភិបាល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់​ និង​ជួល​ដី​ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង​ជិត​១​ពាន់​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​កូន​ប្រុស​ពៅ​របស់​អតីត​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ដែល​ជា​ដន្លង​របស់​ លោក ហ៊ុន សែន។ សកម្មជន​បរិស្ថាន ​និង​មន្ត្រី​សង្គម​ស៊ីវិល ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ ដូច​ដី​ព្រៃ​ឧទ្យានជាតិ​ផ្សេងៗ​ ដោយសារ​តែ​ការ​លោភលន់​របស់​អ្នក​មាន​អំណាច៕
#RFAKhmer #Cambodia #HunManet #HunSen #YimChhayLy #YimLeak #Environment #LandCeeding #ForcedEvictions #KohRong #KohRongSanloem #Nepotism

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ភ្នំពេញ​ជិត ១សែន​នាក់​កំពុង​រស់​នៅ​ក្នុង​លំនៅឋាន​ក្រីក្រ រហូត​ជិត​២០០​ទីតាំង
---
ប្រិយ​មិត្ត​ជ្រាប​ទេ​ថា ពលរដ្ឋ​ជិត ១សែន​នាក់​នៅ​រាជធានី​ភ្នំពេញ​កំពុង​រស់នៅ​ក្នុង​លំនៅឋាន​ក្រីក្រ រហូត​ជិត ២០០​ទីតាំង។ ចំនួន​នេះ ​ស្មើ​នឹង​ជិត ៤% នៃ​ពលរដ្ឋ​សរុប​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​របាយការណ៍​អំពី​ការ​សិក្សា​ទីតាំង​លំនៅឋាន​ក្រីក្រ​ក្នុង​ទីក្រុង​រាជធានី​ភ្នំពេញ របស់​អង្គការ​សមាគម​ធាងត្នោត ទើប​នឹង​ចេញ​ផ្សាយ​នៅ​ខែ​កញ្ញា​នេះ។
#RFAKhmer #Cambodia #PhnomPenh #HunSen #HunManet #Poverty #ForcedEvictions #SahmakumTeangTnaut #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣៖

១. គណបក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ
២. មន្ត្រីសង្គមស៊ីវិល ចង់ឃើញសមត្ថកិច្ចអនុវត្តច្បាប់លើជនបង្កបុកមនុស្សស្លាប់ដោយពុំចាំបាច់មានបញ្ជាពីថ្នាក់លើ
៣. អតីតគរុសិស្សអប់រំកាយ បន្តទាមទារឱ្យក្រសួងអប់រំឆ្លើយតបករណីលុបឈ្មោះចេញពីក្របខ័ណ្ឌ
៤. ពលរដ្ឋខេត្តក្រចេះជាង ១០០នាក់ តវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Kratie #StungTreng #HunManet #HunSen #HangchuonNaron #TrafficAccidents #KeoSovannarith #NIPES #MOEYS #NationPowerParty #PoliticalPrisoners #ForcedEvictions #Podcast #CambodiaThisWeek #SamPoly #YangChandara #SoMetta #NewTricksToSilenceCitizens
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtube.com/live/JdhSU_67lNU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖

១. កូដករណាហ្គាវើលដ៍ និងសហជីព តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
២. យុវជន និងអ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ពូកែខាងថា តែមិនទាន់ពូកែធ្វើឱ្យមានប្រសិទ្ធភាព
៣. ពលរដ្ឋជាង២០០គ្រួសារនៅខេត្តក្រចេះ ស៊ូស្លាប់មិនចាកចេញពីភូមិកំណើត ទោះរងការបណ្តេញចេញដោយបង្ខំ
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីការផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ និងការហូបចុកដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន #ហ៊ុនម៉ាណែត #ហ៊ុនសែន #សសុខា #បំណុលវ័ន្តករ #ណាហ្គាវើលដ៍ #ឈឹមស៊ីថរ #ក្រចេះ #ព្រះវិហារ #ជម្លោះដីធ្លី #បណ្តេញចេញដោយបង្ខំ #គ្រោះថ្នាក់ចរាចរណ៍ #ទ្រីភាព #ទ្រីដាលុច #២០២៣ #សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០២៣ #វេទិកាអ្នកស្តាប់
#RFAKhmer #Cambodia #China #HunManet #HunSen #SarSokha #OverIndebtedness #NagaWorld #ChhimSithar #Kratie #PreahVihear #LandDisputes #ForcedEvictions #TrafficAccidents #TryPheap #TryDalux #2023 #2023YearEndReviews #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ESRHbiYD3xg
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុនរ៉ែដែករបស់កូនលោក ទ្រី ភាព កំពុងជីកកកាយដីដំណាំចម្ការ​ពលរដ្ឋជាច្រើនហិកតារនៅខេត្តព្រះវិហារ

​ក្រុម​ហ៊ុន​គ្លូប៊ល​ហ្គ្រីន​ ​(ខេមបូឌា)​ ​របស់​កូន​ប្រុស​ឧកញ៉ាទ្រី​ ​ភាព​ ​គឺ​លោក​ ​ទ្រី ដាលុច​ ​ដែល​រកស៊ី​ដឹក​ជញ្ជូន​រ៉ែដែក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​(Vietnam) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែដែក​នៅ​ខេត្ត​ព្រះ​វិហារ​ធ្វើឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ហិកតារ។​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​រដ្ឋាភិបាល​គួរ​តែ​ពិគ្រោះ​យោបល់​ ជាមួយ​ប្រជា​ពល​រដ្ឋ​ជា​មុន​សិន​ ​ដើម្បី​រក​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពល​រដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​នោះ។​
​​
​លោក​ ជី វីតា​ ​រាយការណ៍​ព័ត៌មាន​នេះ​ជាវីដេអូ៖​ https://www.facebook.com/rfacambodia/videos/829600282272015

#RFAKhmer#Cambodia#China#HunManet#HunSen#PreahVihear#LandDisputes#ForcedEvictions#TryPheap#TryDalux
#រូបត្លុកនយោបាយ​៖ ប្រទេស​តូច​តែ​មាន​បេះដូង​ធំ៖ ដំណោះស្រាយ​ខុស​ប្លែក​គ្នា​រវាង​ពលរដ្ឋ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប និង​អ្នក​បឹង​តាមោក
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #Vietnam #HunSen #HunManet #CPP #TonleSap #TamokLake #AsmallCountryWithABigHeart #FloatingVillages #Developments #SLC #ELC #ForcedEvictions #LandConflicts #LakeFillings
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត
---
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងតែធ្វើអាជីវកម្មរ៉ែដែក ប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងក្នុងខេត្ត គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយអំពីផលប៉ះពាល់សង្គម និងបរិស្ថានជាសាធារណៈ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/RoXbenw1dMA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #IronOre #IronMine #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ៣ឆ្នាំដដែលរឿងរិះគន់ប្រវត្តិ៧មករា
២. ស្ត្រីអ្នកតវ៉ាក្នុងសហគមន៍បឹងតាមោកម្នាក់ដួលសន្លប់ក្នុងពេលអាជ្ញាធរប្រើហិង្សាបង្ក្រាប
៣. លោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ជំរុញទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងមានលោក សម រង្ស៊ី ចូលរួមពិភាក្សាពីលទ្ធផលបោះឆ្នោតព្រឹទ្ធសភា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #CallShow #Cambodia #Malaysia #HunManet #HunSen #ThachSetha #BoeungTamok #ForcedEvictions #SenateElection2024KH #CandlelightParty #KhmerWillParty #NationPowerParty #AllianceTowardsTheFuture #SokHach #SengMardi #KongMonika #SamRainsy #SengSary
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/po5a7MggC6k
Media is too big
VIEW IN TELEGRAM
កាលពីថ្ងៃទី ២៧ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារបានដាក់សម្ពាធលោក ហៀម គឹមហុង ឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យលោកផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ការ​គំរាម​កំហែង​​នេះ ​គឺ​បន្ទាប់ពី​លោក បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាពក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/preah-vihear-provincial-authorities-threaten-a-community-member-to-stop-giving-interviews-to-rfa-03012024110620.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #Environment #KeyQuote #VerticalVideo #Trending #Reels #Shorts
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤

១. ព្រះសង្ឃ និងអង្គការសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះចៅអធិការវត្ត និងឃាត់ខ្លួនខ្មែរក្រោម២នាក់ជាអំពើរំលោភច្បាប់ និងអមនុស្សធម៌
២. ពលករ ស្នើអាជ្ញាធរលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែនខ្មែរ-ថៃនៅមុនបុណ្យចូលឆ្នាំថ្មី
៣. ពលរដ្ឋរងគ្រោះដោយសារតែការបង្ក្រាបហិង្សានៅខេត្តព្រះវិហារ គ្រោងធ្វើដំណើរទៅថៃដោយសារតែអាជ្ញាធរបន្តស្វែងរកចាប់ខ្លួនពួកគេ
៤. ជនជាតិដើមព្នង ៣ភូមិ ព្រមានធ្វើបាតុកម្មដេកនៅសាលាខេត្តមណ្ឌលគិរី បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #Thailand #HunManet #HunSen #HengSour #MLVT #Corruptions #PreahVihear #LandDisputes #ForcedEvictions #Mondulkiri #Pnorng #KhmersKampucheaKromFederation #KKF #Defrocking #RGFootwear #LiYuenGroup
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/t-85lF0f-UY