វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖​ អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ ប្ដេជ្ញាទាមទារយុត្តិធម៌
---
​អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ម្នាក់ក្នុងចំណោម១២នាក់ផ្សេងទៀត ដែលត្រូវបានសាលាលុបឈ្មោះចេញ កាលពីខែធ្នូ ឆ្នាំ២០២១ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះរបស់ពួកគេ។ ការតវ៉ាលើកទី៦ នៅថ្ងៃទី ១១ កញ្ញានេះ ក៏មិនខុសពីលើកមុនៗ ដែរ គឺធ្វើឡើងនៅពីមុខក្រសួងអប់រំយុវជន និងកីឡា ដោយកាន់បដា និងជញ្ជីងយុត្តិធម៌។ លើសពីនេះ យុវជនតវ៉ាគឺ លោក កែវ សុវណ្ណឫទ្ធិ បានពាក់ម៉ាស់ដោយមានបិតស្កត់ខ្មៅសញ្ញាខ្វែងពីលើ ដើម្បីបង្ហាញពីការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងដេកនៅពីមុខក្រសួង។ ការតវ៉ានេះ ក៏មានក្រុមយុវជនចលនាមាតាធម្មជាតិ និងកូដករណាហ្គាវើលដ៍ (NagaWorld) ជាង១០នាក់ បាននាំគ្នាមកគាំទ្រ និងលើកទឹកចិត្តចំពោះការតស៊ូរបស់យុវជន កែវ សុវណ្ណឫទ្ធិ ក្រោមក្រសែភ្នែករបស់សមត្ថកិច្ច ដែលដាក់កម្លាំងតាមឃ្លាំមើលសកម្មភាពពួកគេ។
---
#RFAKhmer #Cambodia #HunSen #HunManet #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MotherNatureCambodia #NagaWorld
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ ប្ដេជ្ញាទាមទារយុត្តិធម៌
---
​អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ម្នាក់ក្នុងចំណោម១២នាក់ផ្សេងទៀត ដែលត្រូវបានសាលាលុបឈ្មោះចេញ កាលពីខែធ្នូ ឆ្នាំ២០២១ បន្តទាមទាររកយុត្តិធម៌ ដើម្បីឱ្យក្រសួងអប់រំយុវជន និងកីឡា បកស្រាយឱ្យបានច្បាស់លាស់ ចំពោះការលុបឈ្មោះរបស់ពួកគេ។ ការតវ៉ាលើកទី៦ នៅថ្ងៃទី ១១ កញ្ញានេះ ក៏មិនខុសពីលើកមុនៗ ដែរ គឺធ្វើឡើងនៅពីមុខក្រសួងអប់រំយុវជន និងកីឡា ដោយកាន់បដា និងជញ្ជីងយុត្តិធម៌។ លើសពីនេះ យុវជនតវ៉ាគឺ លោក កែវ សុវណ្ណឫទ្ធិ បានពាក់ម៉ាស់ដោយមានបិតស្កត់ខ្មៅសញ្ញាខ្វែងពីលើ ដើម្បីបង្ហាញពីការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងដេកនៅពីមុខក្រសួង។
#RFAKhmer #Cambodia #HunSen #HunManet #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MotherNatureCambodia #NagaWorld

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីត​គរុសិស្ស​អប់រំកាយ​ព្រមាន​តវ៉ា​ «ពេញ​មួយ​ជីវិត»​ បើ​គ្មាន​ដំណោះស្រាយ
---
អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា ព្រមាន​តវ៉ា​ «ពេញ​មួយ​ជីវិត»​ បើ​ក្រសួង​អប់រំ​មិន​បកស្រាយ​រឿង​លុបឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/former-students-of-national-institute-of-physical-education-continue-protest-in-fron-of-ministry-of-education-09182023165116.html
#RFAKhmer #Cambodia #HunSen #HunManet #HangchuonNaron #KeoSovannrith #MoEYS #NIPES #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ២៥ ខែកញ្ញា បានឈរស្រែកទាមទារតវ៉ានៅខាងមុខអគារក្រសួងអប់រំយុវជន និងកីឡា និងធ្វើដំណើរដោយថ្មើរជើងទៅបួងសួងនៅព្រះអង្គដងកើ រួចបន្តដំណើរទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
លុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌។ នេះជាការតវ៉ាលើកទី៨ហើយរបស់យុវជន កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។ ក្នុងការតវ៉ានេះ លោក កែវ សុវណ្ណឫទ្ធិ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញហាមឃាត់ គំរាមកំហែង និងប្រើអំពើហិង្សាដោយវាយដំទៅលើរូបលោកផង។

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ក្រសួង​មុខងារ​សាធារណៈ​ ​មិនទាន់​ឆ្លើយតប​សំណើ​សុំ​កិច្ច​អន្តរាគមន៍​រឿង​លុបឈ្មោះ​អតីត​គរុសិស្ស​ចេញពី​ក្របខ័ណ្ឌ
---
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សខកចិត្ត ដែលក្រសួងមុខងារសាធារណៈមិនដោះស្រាយលើការលុបឈ្មោះលោកពីក្របខណ្ឌ
---
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី៩ ខែតុលា សម្ដែងការមិនពេញចិត្ត ចំពោះក្រសួងមុខងារសាធារណៈ ដែលមិនផ្ដល់ដំណោះស្រាយជាក់លាក់ណាមួយ ចំពោះសំណើសុំកិច្ចអន្តរាគមន៍របស់លោកទៅកាន់ លោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ កាលពី២សប្ដាហ៍មុន។

លោក កែវ សុវណ្ណឫទ្ធិ ធ្វើដំណើរបន្តទៅកាន់ក្រសួងអប់រំយុវជន និងកីឡា នៅម៉ោង ១ រសៀលនេះ ដើម្បីស្រែកទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាលុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌៕

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខណ្ឌដូនពេញប្រើអំពើហិង្សាលើ អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយជាលើកទីពីរ
---
អាជ្ញាធរខណ្ឌដូនពេញក្នុងឯកសណ្ឋានស៊ីវិល នៅរសៀលថ្ងៃទី៩ ខែតុលា បានចាប់ទាញ រុញច្រានអតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បញ្ចូលទៅក្នុងរថយន្ត ក្នុងពេលលោកកំពុងឈរស្រែកតវ៉ានៅពីមុខក្រសួងអប់រំ យុវជន និងកីឡា លើមហាវិថីព្រះនរោត្តម ដើម្បីឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌។

ក្រោយរងអំពើហិង្សា លោក កែវ សុវណ្ណឫទ្ធិ បានប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខណ្ឌដូនពេញបានវាយដំ លោក និងអ្នកថតរូបលោក រហូតធ្វើឱ្យលោករងរបួស និងរហែកអាវ។ លោក កែវ សុវណ្ណឫទ្ធិ ខកចិត្តលើការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមកលើពលរដ្ឋខ្លួនឯងទាំងគ្មានកំហុសបែបនេះ។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣៖

១. អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ គ្រោងប្តឹងអាជ្ញាធរខណ្ឌដូនពេញក្រោយប្រើហិង្សាលើគាត់
២. លោក ហ៊ុន សែន៖ កម្ពុជាមិនទាន់ដល់ពេលបញ្ជូនយន្តហោះទៅដឹកពលរដ្ឋខ្មែរចេញពីប្រទេសអ៊ីស្រាអែលទេ
៣. មន្ត្រីបក្សភ្លើងទៀនខេត្តបាត់ដំបង បារម្ភពីអាជ្ញាធរដើរទិញទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបក្សកាន់អំណាច
៤. គ្រួសារ និងបក្សភ្លើងទៀន ទទូចឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការក្នុងឱកាសភ្ជុំបិណ្ឌ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #អ៊ីស្រាអែល #ប៉ាឡេស្ទីន #ហាម៉ាស់ #ហ៊ុនម៉ាណែត #ហ៊ុនម៉ានី #កែវសុវណ្ណឫទ្ធិ #វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា #គណបក្សភ្លើងទៀន #ផតខាសធ៍ #កម្ពុជាសប្តាហ៍នេះ #ជុនច័ន្ទបុត្រ #សំប៉ូលី
#RFAKhmer #Cambodia #Israel #Palestine #Hamas #HunManet #HunMany #KeoSovannrith #NIPES #CandlelightParty #Podcast #CambodiaThisWeek #TimesSquare #NYCBillboards #ChunChanboth #SamPoly
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/oEGSUCrgiww
Media is too big
VIEW IN TELEGRAM
លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​បាន​រង​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​អះអាង​ខ្លួន​ថា​ជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ខណៈ​រូប​លោក​ឈ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​កាល​ពី​ថ្ងៃ​ច័ន្ទ។​ ​លោក​អះអាង​ថា​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សមត្ថកិច្ច​​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ ​និង​អ្នក​ថតរូប​លោក។​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​ជុំវិញ​បញ្ហា​នេះ​ដូច​ត​ទៅ៖​

#RFAKhmer#Cambodia#HunSen#HunManet#HunMany#HangChuonNaron #KeoSovannrith#NationalInstituteofPhysicalEducationandSport#NIPES #MOEYS​​ #MinistryofCivilService
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារទី១០ ខែតុលា ឆ្នាំ២០២៣៖

៚ជនជាតិចិនម្នាក់ រិះគន់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតលើពិភពលោក
៚អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំ គ្រោងប្ដឹងអាជ្ញាធរខណ្ឌដូនពេញក្រោយរងអំពើរើហិង្សា
៚អ្នកឃ្លាំមើលថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទើបបង្កើតថ្មី នឹងមិនធ្វើការមានប្រសិទ្ធភាពឡើយ
៚យុវជនស្នើឱ្យអាជ្ញាធរដកផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងលើដងផ្លូវក្នុងក្រុងសៀមរាបនៅថ្ងៃភ្នុំបិណ្ឌ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #China #HunManet #HunSen #Injustice #Corruption#KeoSovannrith #NIPES #BorderKH #Wine #Beer #BeerAdvertisement
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AKWjZAPKzBI