វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.79K photos
1.73K videos
88 files
7.64K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តម្លៃ ស្រូវ ប្រាំង ធ្លាក់ ថ្លៃ ចុះ ខ្លាំង ក្នុង រដូវ កំពុង ពេញ ប្រមូល ផល។ ការ ធ្លាក់ ថ្លៃ នេះ ដោយសារ អាជ្ញាធរ វៀតណាម បាន រារាំង មិន ឲ្យ កសិករ និង អ្នក ជំនួញ នាំ ស្រូវ ឆ្លង ដែន តាម ច្រក ទ្វេ ភាគី ដូច មុន ក្រោម ហេតុផល បង្ការ ជំងឺ កូវីដ ១៩ ( Covid-19)។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Farmer #Rice
ជនរងគ្រោះ នៃ អំពើ ហិង្សា និង ភរិយា សកម្មជន បក្ស សង្គ្រោះជាតិ ដែល គេ ស្គាល់ ថា ជា ក្រុម ស្ត្រី តវ៉ា ថ្ងៃ សុក្រ ស្នើ តុលាការ រាជធានី ភ្នំពេញ ស៊ើ រើ សំណុំរឿង ប្រជា ការពារ ប្រព្រឹត្ត ហិង្សា ក្នុង ពេល តវ៉ា ទាមទារ ដោះលែង ប្ដី ពី ពន្ធនាគារ ព្រៃស។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #CNRP
អាជ្ញាធរ ខេត្ត កណ្តាល ចាប់ខ្លួន សកម្មជន បក្ស ប្រឆាំង ម្នាក់ទៀត ដាក់ ពន្ធនាគារ កាលពី ថ្ងៃទី ១ មេសា ដោយ មិន បង្ហាញ ដីកា ពី តុលាការ ។ មន្ត្រី សង្គម ស៊ីវិល ថា ប្រសិនបើ ការ ចាប់ខ្លួន ដោយ មិន បង្ហាញ ដីកា និង មិន បង្ហាញ នូវ ព័ត៌មាន ជាក់លាក់ គឺជា ការ បំពាន ច្បាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #CNRP
ក្រសួង អប់រំ យុវជន និង កីឡា អះអាង ថា ការ រៃអង្គាស ថវិកា នៅ តាម ស្ថាប័ន សាធារណៈ និង ឯកជន ដើម្បី ចូលរួម ក្នុង ដំណើរការចាក់ វ៉ាក់សាំង កូវីដ -១៩ គឺជា ការចូលរួម ដោយ ស្ម័គ្រចិត្ត ពី ស្ថាប័ន ឬ អង្គភាព ទាំងនោះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Vaccine
អ្នកនាំពាក្យ គណបក្សកាន់អំណាច ព្រមាន ថា ការ លើកឡើង របស់ មេធាវី លោក កឹម សុខា ដែល ថា ឈាម រត់រក ឈាម ជា ការ ល្មើស បម្រាម តុលាការ ស្ដីពី សិទ្ធិ នយោបាយ។ លោក សុខ ឥសាន ចោទ ប្រកាន់ ថា ការប្រើ ពាក្យ ឈាម រត់ រក ឈាម ស្មើនឹង ថា ការ បញ្ចូល គ្នា គណបក្ស និង គណបក្ស ដើម្បី ប្រកួតប្រជែង ជាមួយ គណបក្ស ប្រជាជន កម្ពុជា។ ទោះ យ៉ាង ណា មន្ត្រី សិទ្ធិមនុស្ស ថា អ្វី ដែល មេធាវី លោក កឹម សុខា លើក ឡើងជា សិទ្ធិ បញ្ចេញមតិ ក្នុង សង្គម ប្រជាធិបតេយ្យ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #CNRP #KemSokha
កាកបាទ​ក្រហម​​កម្ពុជា​ នឹង​​បន្ត​​ផ្អាក​ការ​​ប្រារព្ធ​កម្ម​វិធី​​មិទ្ទិង​​ថ្នាក់​ជាតិ​​ទៀតនៅ​ឆ្នាំ​​នេះ ​ដោយ​មូល​ហេតុ​​ការ​រីក​រាល​ដាល​​​ជំងឺ​កូវីដ​១៩​ (Covid-19)។ ​តែ​យ៉ាង​ណា​ ស្ថាប័ន​​​មនុស្ស​ធម៌​​មួយ​នេះ​ អំពាវនាវ​​ឲ្យ​​សប្បុរស​ជន​​ចូលរួម​​​វិភាគទាន​​ សម្រាប់​​ជួយ​​ឧបត្ថម្ភ​​ដល់​​ពលរដ្ឋ​​ងាយ​​រង​គ្រោះ​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #RedCross #Tycoons
នរគបាល​រាជធានីភ្នំពេញ ​​បាន​​ចាត់​វិធានការ​​លើអ្នក​​ដែល​ល្មើស​​បម្រាម​គោចរ​​ពេលយប់​​ចំនួន​​មួយ​​រយ​ហា​សិបប្រាំ​ (១៥៥) នាក់ ​ក្នុងរយៈពេល​​ពីរយប់​​គិត​ចាប់​ពី​ថ្ងៃទី​២​ ដល់ថ្ងៃទី៣ ​​ខែមេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Curfew
#Breaking News នៅ ថ្ងៃ ចន្ទ ទី៥ ខែ មេសា ក្រសួង សុខាភិបាល ប្រកាស រក ឃើញ អ្នក ឆ្លង ថ្មី ចំនួន ៦៣ នាក់ ជា អ្នក ឆ្លង ក្នុង សហគមន៍។ ថ្ងៃដដែលនេះ ករណី ជា សះស្បើយ មាន ចំនួន ៩៤នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខអ្នក ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២៧៥២នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួន សរុប ១៧៤៧នាក់ ស្លាប់ ២១នាក់ និង ៩៧៩នាក់ ផ្សេង ទៀត កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។
អាជ្ញាធរ ស្រុក បវេល ខេត្ត បាត់ដំបង សន្និដ្ឋាន ថា ពលករ ខ្មែរ ម្នាក់ ដែល ស្លាប់ ក្នុង ពេល ធ្វើ ចត្តាឡីស័ក កាលពី ថ្ងៃទី ៤ ខែ មេសា នោះ គឺ ស្លាប់ ដោយ ចងក សម្លាប់ ខ្លួន ព្រោះ វិបត្តិ គ្រួសារ ។ ទោះជា យ៉ាងណាក្ដី គេ នៅ មិនទាន់ ឃើញ អាជ្ញាធរ ធ្វើ ការ ស្រាវជ្រាវ អំពី ស្ថានភាព និង លក្ខខណ្ឌ រស់នៅ ក្នុង មណ្ឌល ចត្តាឡីស័ក ដែល អាច ជា ដើមចម នាំ ឱ្យ អ្នកធ្វើ ចត្តាឡីស័ក ទ្រាំ មិន បាន រហូត ដល់ គិត ខ្លី នោះ ទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19
https://web.facebook.com/rfacambodia/videos/460791905236750
សូមលោកអ្នកនាងទស្សនាការផ្សាយកម្មវិធីព័ត៌មានរបស់អាស៊ីសេរីសម្រាប់ថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២១៖
៚អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​​ ថា ការ​​​ព្រមាន​​​បញ្ឈប់​កម្មករ​ ដោយសារ​មិន​ព្រម​ចាក់​វ៉ាក់សាំង គឺ​ខុស​​នឹង​គោលការណ៍​ស្ម័គ្រ​ចិត្ត​​​​​
៚សង្គម​ស៊ីវិល​ស្នើ​​អាជ្ញាធរ​​ស៊ើបអង្កេត​ស៊ីជម្រៅ​រឿង​ពលករ​ម្នាក់​ស្លាប់​ពេល​កំពុងធ្វើ​ចត្តាឡឺស័ក ​នៅ​ខេត្ត​បាត់ដំបង​
៚មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​ឈ្មោះ​អ្នកជាប់ឃុំ​ជាសកម្ម​ជន​នយោបាយ​ ​បរិស្ថាន​ ​និង​អ្នកទោស​មន​សិការ​​ក្នុង​បញ្ជី​លើកលែង​និង​បន្ធូរបន្ថយ​ទោស​
៚​ពលរដ្ឋ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​រដ្ឋាភិបាល​វៀតណាម​ដាក់​ខ្មែរ​ក្រោម​ ជា​ជនជាតិ​ខ្មែរ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ថ្មី
រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖
មន្ត្រី ប៉ូលិស នៅ ខេត្តបាត់ដំបង រង ការ ចោទប្រកាន់ ថា បាន ធ្វើ ទារុណកម្ម ជនសង្ស័យ ម្នាក់ រហូតដល់ ស្លាប់ កាលពី ថ្ងៃទី ៣ ខែមេសា។ ប៉ុន្តែ ស្នងការ នគរបាល ខេត្តបាត់ដំបង អះអាង ថា ជនសង្ស័យ រូប នោះ គាំងបេះដូង ស្លាប់ ខ្លួនឯង ដោយសារ ប្រើ គ្រឿងញៀន ។ ទោះជា យ៉ាងណា សាច់ញាតិ របស់ បុរស ដែល ស្លាប់ នោះ មិន ជឿ លើ ការ អះអាង របស់ ប៉ូលិស នេះ ទេ ព្រោះ សាកសព មាន ស្នាម ជាំ ច្រើន កន្លែង។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Torture
មន្ត្រី សង្គម ស៊ីវិល ស្នើ ឱ្យ ក្រសួង យុត្តិធម៌ បញ្ជូល ឈ្មោះ អ្នក ជាប់ឃុំ ជា សកម្មជន នយោបាយ បរិស្ថាន និង អ្នកទោស មនសិការ ផ្សេងទៀត ក្នុង បញ្ជី ឈ្មោះ ដែល ត្រូវ ការលើកលែង និង បន្ធូរ បន្ថយទោស ។ មន្ត្រី សង្គម ស៊ីវិល លើកឡើង បែបនេះ ខណៈ ក្រ សូង យុត្តិធម៌ កំពុង ជាតិ ពិនិត្យ និង វាយតម្លៃ បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និង លើក​លែង​ទោស ជាង ៥០០ នាក់ ក្នុង ពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខាងមុខ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanrights
https://web.facebook.com/rfacambodia/videos/737303873645426
សូមលោកអ្នកនាងទស្សនាការផ្សាយកម្មវិធីព័ត៌មានរបស់អាស៊ីសេរីព្រឹកថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំ «ជូត» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា គ.ស.២០២១៖
៚ លោក ហ៊ុន សែន ប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយសមភាគីវៀតណាមដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែស៊ីជម្រៅ
៚ សាលាក្ដីខ្មែរក្រហម នឹងសម្រេចលើបណ្តឹងរបស់អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត នៅថ្ងៃទី ០៧ ខែ មេសា
៚ ប៉ូលិសខេត្តបាត់ដំបង រងការចោទប្រកាន់ថា ធ្វើទារុណកម្មជនសង្ស័យម្នាក់រហូតដល់ស្លាប់
៚ នៅខេត្តបាត់ដំបងដែរ អង្គការសិទ្ធិមនុស្សស្នើអាជ្ញាធរស៊ើបអង្កេតស៊ីជម្រៅរឿងពលករម្នាក់ស្លាប់ពេលកំពុងធ្វើចត្តាឡឺស័ក
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត
អ្នក​ឃ្លាំមើល​​សិទ្ធិ​ការងារ​​​ថា​ ការ​​​​ព្រមាន​​​​បញ្ឈប់​​កម្មករ​​ដោយ​សារ​​មិន​​ព្រម​​ចាក់​វ៉ាក់សាំង ​គឺ​ខុស​​​នឹង​​គោលការណ៍​​​ស្ម័គ្រ​​ចិត្ត​​​​​​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #Worker
លោក អ្នក នាង ជា ទី មេត្រី!
សូម លោក អ្នក នាង រង់ចាំ ស្ដាប់ នាទី វេទិកា អ្នក ស្ដាប់ អាស៊ី សេរី នាយប់ ថ្ងៃ អង្គារ ទី៦ មេសា នេះ។
វេទិកានេះ នឹង ពិភាក្សា ជុំវិញ មូលហេតុ នៃ ស្លាក ស្នាម ជាំ ជា ច្រើន កន្លែង នៅ លើ ខ្លួន ដៃជើង និង ផ្ទៃមុខ របស់ ជនរងគ្រោះ ថាតើ គាត់ អាច រង ទារុណកម្ម នៅ មុន ពេល ស្លាប់ ដែរ ឬ ទេ?
បើ សិន លោក អ្នក នាង មាន ជា សំណួរ ឬ មតិ យោបល់ សូម លោក អ្នក នាង ដាក់ លេខទូរស័ព្ទ នៅ ក្នុង ប្រអប់ ផ្ញើ សារ ឬ Messenger ហ្វេសប៊ុក ឬ សរសេរ ក្នុង ខ្ទង់ ខំមិនថ៍ (Comment) ហ្វេសប៊ុក អាស៊ី សេរី ពេល កំពុង ផ្សាយ ផ្ទាល់។ យើងខ្ញុំ នឹង ទាក់ទង ទៅ លោក អ្នក នាង វិញ។ សូម អរគុណ

Join RFA Khmer

#RFAKhmer #Cambodia
BREAKING NEWS: នៅ ថ្ងៃ អង្គារ ទី៦ ខែ មេសា ក្រសួង សុខាភិបាល ប្រកាស រក ឃើញ អ្នក ឆ្លង ថ្មី ចំនួន ៧២ នាក់ ក្នុងនោះ ៧១នាក់ ជា អ្នក ឆ្លង ក្នុង សហគមន៍ ម្នាក់ជាអ្នកដំណើរមកពីបរទេស។ នៅថ្ងៃដដែលនេះ ករណី ជា សះស្បើយ មាន ចំនួន ៤៧នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខអ្នក ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២៨២៤នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួន សរុប ១៧៩៤នាក់ ស្លាប់ ២២នាក់ និង ១០០៣នាក់ ផ្សេង ទៀត កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19
https://web.facebook.com/rfacambodia/videos/199860841611098
សូមលោកអ្នកនាងទស្សនាការផ្សាយកម្មវិធីព័ត៌មានរបស់អាស៊ីសេរីយប់ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំ «ជូត» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា គ.ស.២០២១៖
៚ ក្រុមសង្គមស៊ីវិលជាង១០០ស្ថាប័នស្នើរដ្ឋាភិបាលអន្តរាគមន៍ជួយពលរដ្ឋផ្អាកបង់ប្រាក់សងធនាគាររយៈពេល៣ខែអំឡុងវិបត្តិកូវីដ
៚ អ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញរិះគន់ជុំវិញការស្លាប់បុរសម្នាក់ នៅក្នុងប៉ុស្តិ៍ប៉ូលីស ខេត្តបាត់ដំបង ថាអាចមកពីការធ្វើទារុណកម្ម
៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរីនៅរាត្រីនេះ នឹងជជែកអំពីការទាមទារយុត្តិធម៌របស់គ្រួសារសព ដែលសង្ស័យថា បានរងទារុណកម្មរហូតដល់ស្លាប់ក្នុងពេលសួរចម្លើយរបស់ប៉ូលិស
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត…
លោក ហ៊ុន សែន គ្រោង​ឲ្យ​អ្នក​ជំងឺ​ស្រាលៗ សម្រាក​ព្យាបាល​តាម​ផ្ទះ ព្រោះ​ខ្លាច​អត់​មាន​ពេទ្យ​ដាក់​អ្នក​ជំងឺ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #Hunsen
https://www.facebook.com/rfacambodia/videos/982959535844943
អរុណសួស្តីលោកអ្នកនាងជាទីមេត្រី! អាស៊ីសេរីសូមជូនការផ្សាយសម្រាប់ព្រឹកថ្ងៃពុធ ១០ រោច ខែចេត្រ ឆ្នាំ «ជូត» ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា គ.ស. ២០២១៖
៚ លោក ហ៊ុន សែន ព្រមាន បណ្ដេញមន្រ្តីរាជការចេញពីក្របខ័ណ្ឌ បើមិនព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំង
៚ ពលរដ្ឋស្នើអាជ្ញាធរ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាម
៚ អ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញរិះគន់ជុំវិញការស្លាប់បុរសម្នាក់ នៅក្នុងប៉ុស្តិ៍ប៉ូលីស ខេត្តបាត់ដំបង ថាអាចមកពីការធ្វើទារុណកម្ម
៚ អ្នកឃ្លាំមើលសង្គមថាដល់ពេលហើយ ដែលរដ្ឋាភិបាលត្រូវជួយអោយពលរដ្ឋអាចផ្អាកសងបំណុលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!
ក្រុម​​សង្គម​ស៊ីវិល​​ជាង​​១០០​​ស្ថាប័ន​​​ស្នើ​រដ្ឋាភិបាល​​ជួយ​អន្តរាគមន៍​​​​​ពលរដ្ឋ​​រឿង​​ផ្អាក​​បង់​ប្រាក់​​ធនាគារ​​​រយៈ​ពេល​​៣​ខែ​​​អំឡុង​​វិបត្តិ​កូវីដ​​។ អានអត្ថបទពេញ


Join RFA Khmer

#RFAKhmer #Cambodia #Economy #Covid19
លោក ហ៊ុន សែន ប្តេជ្ញា​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​​សមភាគី​​វៀតណាម​​ដើម្បី​​ពង្រឹង​​ទំនាក់ទំនង​​កម្ពុជា​-​វៀតណាម​​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #Hunsen #PhamMinhChinh