វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.98K photos
2.42K videos
100 files
8.34K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​​ខក​ចិត្ត​ ដែល​តុលាការ​មិន​ឱ្យ​ចូល​ស្ដាប់​ការ​ជម្រះ​ក្តី។ យ៉ាងណាក្តី ក្រុម​គ្រួសារ​សកម្មជន​ទាំងនោះ ទទូច​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #environment #Politics
របប​ក្រុង​ភ្នំពេញ​តប​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #HumanRights
ពលករ​ខ្មែរ​​​​មួយ​គ្រួសារ​រស់​នៅ​វេទនា​​ក្រោយ​​​ប្ដី​ឈឺ​ធ្ងន់​ដោយសារ​គ្រោះ​ថ្នាក់​ការ​ងារ​នៅ​ប្រទេស​ថៃ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Worker
លោក អ្នក នាង ជា ទី មេត្រី!
សូម លោក អ្នក នាង រង់ចាំ ស្ដាប់ និង ទស្សនា កម្មវិធី វេទិកា អ្នក ស្ដាប់ អាស៊ី សេរី នៅ យប់ ថ្ងៃ សុក្រ ទី២ មេសា ចាប់ ពី ម៉ោង ៧កន្លះ ដល់ ម៉ោង ៨កន្លះ យប់ ម៉ោង នៅ កម្ពុជា។
លោក អ្នក នាង អាច បញ្ចេញ មតិ យោបល់ ឬ ដាក់ សំណួរ ដោយ គ្រាន់ តែ សរសេរ លេខ ទូរស័ព្ទ នៅ ក្នុង ប្រអប់ ខំមិនថ៍ (Comment) ដែល យើង កំពុង ផ្សាយ ផ្ទាល់ តាម ហ្វេសប៊ុក និង យូធូប យើង ខ្ញុំ នឹង ហៅ ទៅ លោក អ្នក នាង វិញ។ សូម អរគុណ...

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #MOH
BREAKING NEWS: នៅ ថ្ងៃ សុក្រ ទី ២ ខែ មេសា ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦៩នាក់ទៀត ដែល អ្នក ឆ្លង ក្នុង សហគមន៍ ៦៨នាក់ និងនាំចូល ១នាក់។ ថ្ងៃដដែលនេះ ករណីជាសះស្បើយមាន ចំនួន ១៦នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខអ្នក ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២៥៤៦នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួនសរុប ១២៥៦នាក់ ស្លាប់ ១៦នាក់ និង ១២៧០នាក់ ផ្សេង ទៀតកំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។ #RFAKhmer #Covid19
មន្ត្រី​អន្តោប្រវេសន៍​រុញ​ដាក់គ្នា រឿង​តំណាង​ទូត​អូស្ត្រាលី​សួរនាំ​រឿង​ស្រង់​បញ្ជី​ឈ្មោះ​ជនជាតិ​អូស្ត្រាលី ឲ្យ​ចាក់​វ៉ាក់សាំង។

អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​លោក កែវ វណ្ណថន រុញ​អាស៊ីសេរី ឲ្យ​ទៅ​សួរ​ខាង​ក្រសួង​សុខាភិបាល​វិញ រឿង​បញ្ជី​ឈ្មោះ​ជនបរទេស ដែល​ចង់​ចាក់​វ៉ាក់សាំង​នេះ​។ លោក​ថា លោក​មិន​បានដឹង​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សារ​របស់​មន្ត្រី​ទូត​អូស្ត្រាលី​នោះ​ទេ។ https://www.rfa.org/khmer/news/health/vaccine-ejection-04022021041425.html
អ្នកជំនាញ​តំបន់​មេគង្គ​លើក​ឡើង​ថា ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​មេគង្គ កំពុង​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការចូលរួម​ពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង​តំបន់​មេគង្គ តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​នេះ​។ https://www.rfa.org/khmer/news/environment/key-takeaways-from-the-recent-mekong-us-partnership-policy-dialogue-04022021060915.html #RFAKhmer #Mekong #China #US
អ្នក​ប្រើប្រាស់​បណ្តេញ​សង្គម បាន​បញ្ចេញ​ទស្សនៈ ឬ Comments ជាច្រើន​ពាក់ព័ន្ធ​សាលាក្រុង​ភ្នំពេញ​ប្រកាស​ឲ្យ​ផ្អាក​ចរាចរ រួម​ទាំង​សកម្មភាព​អាជីវកម្ម នៅពេល​យប់ គឺ​ចាប់ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៥​ភ្លឺ រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី ១ ខែមេសា ដល់​ថ្ងៃទី ១៤ ខែមេសា។
ពួកគេ​ភាគច្រើន​រិះគន់​ថា ការ​ប្រកាស​សារាចរ​ចេញ​ភ្លាម ដាក់​ឲ្យ​អនុវត្ត​ភ្លាមៗ​បែបនេះ ដូចជា​លឿន​ពេក​ហើយ។

https://www.rfa.org/khmer/news/social-economy/opinion-of-people-about-pp-strict-enforcement-of-curfew-04022021082802.html
Breaking News នៅ ថ្ងៃ សៅរ៍ ទី ៣ ខែ មេសា ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៩៩នាក់ទៀត ដែល ជា អ្នក ឆ្លង ក្នុង សហគមន៍។ ថ្ងៃដដែលនេះ ករណីជាសះស្បើយមាន ចំនួន ៣២៧នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខអ្នក ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២៦៤៥នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួនសរុប ១៥៨៥នាក់ ស្លាប់ ១៩នាក់ និង ១០៣៦នាក់ ផ្សេង ទៀតកំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។
ពលរដ្ឋ​មួយចំនួន​ដែល​លក់ដូរ​នៅ​ពេល​យប់ ដង្ហោយ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពួកគាត់​ផង បន្ទាប់ពី​អាជ្ញាធរ​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​អាជីវកម្ម​នៅពេល​យប់​យ៉ាង​ទាន់ហន់ ចាប់ពី​ថ្ងៃទី​០១ មេសា តទៅ ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​គួរ​ពិនិត្យ​លើ​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ដាក់ចេញ​ឱ្យ​អនុវត្ត ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​សង្គម។
https://www.rfa.org/khmer/news/economy/night-vendors-call-for-assistance-after-govt-bans-night-travel-04032021052504.html
អ្នកសារព័ត៌មាន​ឯករាជ្យ​សង្ឃឹម​ថា ក្រោយពី​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ប្រជា​ពលរដ្ឋ​ទូទៅ អាច​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​ពិត គ្រប់​ជ្រុងជ្រោយ និង​ទូលំទូលាយ។
https://www.rfa.org/khmer/news/law/information-law-04032021075624.html
ក្រសួង​ការបរទេស​កម្ពុជា ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា កំពុង​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ធ្វើជា​អាវុធ ដើម្បី​រិះគន់​ប្រទេស​ដទៃ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​អាណត្តិ​ពី​អង្គការ​សហប្រជាជាតិ​។ ប្រតិកម្ម​នេះ កើតមានឡើង​ក្រោយ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ខែ​មីនា បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មួយចំនួន រួម​ទាំង​កម្ពុជា​ផង។
https://www.rfa.org/khmer/news/human-rights/cambodia-accuse-usa-about-human-rights-04032021062509.html
មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​បាន​នោះ​ទេ​។ ពួកគេ យល់​ថា អ្នករាយការណ៍​ពិសេស​គួរ​ប្រើ​ប្រាស់​ទាំង​វិធីសាស្ត្រ​ក្តៅ និង​ត្រជាក់ និង​ចេះ​បត់បែន​តាម​កាលៈទេសៈ ទើប​អាច​អនុវត្ត​ការងារ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​បាន។
https://www.rfa.org/khmer/news/human-rights/new-un-envoy-in-cambodia-04032021084439.html
Breaking News: នៅ ថ្ងៃ អាទិត្យ ទី៤ ខែ មេសា ក្រសួង សុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤នាក់ទៀត ក្នុង នោះ ៤៣ ជា អ្នក ឆ្លង ក្នុង សហគមន៍ និង ១ នាក់ ជា ករណី នាំ ចូល។ ថ្ងៃដដែលនេះ ករណីជាសះស្បើយមាន ចំនួន ៦៨នាក់។ ចំនួនថ្មីនេះ បាន បង្កើន តួលេខអ្នក ឆ្លងសរុបនៅ កម្ពុជាឡើង ដល់ចំនួន ២៦៨៩នាក់។ អ្នក ជា សះស្បើយវិញ មាន ចំនួនសរុប ១៦៥៣នាក់ ស្លាប់ ១៩នាក់ និង ១០១២នាក់ ផ្សេង ទៀត កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ។
អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​ជំរុញឲ្យរដ្ឋាភិបាល​ ពិនិត្យ​និង​កែប្រែ​ច្បាប់​ស្តីពី​ការទប់ស្កាត់​​ជំងឺកូវីដ-១៩ ​ឡើងវិញ ​ដើម្បី​ឲ្យស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស អន្តរជាតិ។ ការជំរុញនេះ ​គឺបន្ទាប់ពី​អ្នកជំនាញ​របស់អង្គការ​សហប្រជាជាតិ ​ពិនិត្យ​ឃើញថា​ ច្បាប់មួយនេះ ​ផ្តល់អំណាច​ច្រើនលើសលប់​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុងការ​រឹតត្បិតសិទ្ធិសេរីភាព​ ការដាក់ពិន័យ ​និង​ដាក់ទោសធ្ងន់ធ្ងរ​លើប្រជាពលរដ្ឋ​ផ្ទុយពី​គោល​ការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។​ https://www.rfa.org/khmer/news/human-rights/un_experts_concern_over_cambodian_law_on_preventive_measures_against_covid-19-04032021102443.html
អ្នកវិភាគ លើកឡើង ថា ជំនួប រវាង ប្រធាន គណបក្ស ស ង្រ្គោះ ជាតិ លោក កឹ ម សុខា និង ស្ថាបនិក គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន លោក យ៉ង សាំង កុមារ អាច ជា សញ្ញា រួបរួម រវាង អ្នក ប្រជាធិបតេយ្យ និង អ្នក ប្រជាធិបតេយ្យ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #CNRP #KemSokha