វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.98K photos
2.42K videos
100 files
8.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​«​ធ្វើ​ស្រែ​មិន​ចំណេញ​ដោយសារ​ស្រូវ​លក់​បាន​ថោក​»
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន
---
ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​លើ​កោះ​មួយ​នៅ​ប្រទេស​ថៃ ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួក​គាត់​ដាក់​គុក ​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​​គ្មាន​ការងារ​ធ្វើ ​ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ។ ក្ដី​បារម្ភ​នេះ​ កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​នៅ​លើ​កោះ​មួយ​​នេះ​ ជា​ច្រើន​នាក់​ដាក់​គុក​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់៕  
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #LeaveNoOneBehind #MinimumWage #MLVT #ASEAN #WorkersKH #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម រង្ស៊ី៖ ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី ជា​និមិត្តរូប​នៃ ​«បរាជ័យ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត» ​របស់​ត្រកូល ​«ហ៊ុន»
---
ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បដិសេធ​ថា ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ប្រភេទ ២សែន​រៀល ចំនួន​២០​លាន​សន្លឹក [ស្មើ​នឹង​ប្រមាណ ១ពាន់​លាន​ដុល្លារ] មិនមែន​ដោយសារ​តែ​រដ្ឋាភិបាល​ខ្វះ​លុយ​នោះ​ទេ។ អ្នកស្រី​ពន្យល់​ថា ការ​ដាក់ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ គឺ​ដើម្បី​ «ជំនួស»​ ក្រដាស​ប្រាក់​ចាស់​ទក់ ឬ រហែក ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដកចេញ​ពី​ចរាចរណ៍។ ទោះ​យ៉ាង​ណា អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក សម រង្ស៊ី ថា​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ ជា​និមិត្តរូប​នៃ ​«បរាជ័យ» ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​របស់​ត្រកូល ​«ហ៊ុន»៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Awb7IDlP1Wg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Economy #HunManet #HunSen #CheaSerey #NBC #SamRainsy #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើលព្រមាន​ថា ​សេដ្ឋកិច្ច​កម្ពុជា «អាច​ដួល​រលំ» ខណៈ​រដ្ឋ​បោះពុម្ព​លុយ​ជាង១ពាន់​លាន​ដុល្លារ
---
អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​ «ប្រើ​លេស»​​ បោះពុម្ព​លុយ​ជាង​១ពាន់​លាន​ដុល្លារ ដោយសារ​តែ​ «បរាជ័យ» មិន​អាច​ប្រមូល​លុយ​ពី​ផលិតកម្ម​សេដ្ឋកិច្ច​ក្នុង​ស្រុក។ លោក​ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​នឹង «អតិផរណា​ធ្ងន់ធ្ងរ» ឬ «ដួល​រលំ» តែ​ម្តង៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/Awb7IDlP1Wg
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Economy #HunManet #HunSen #CheaSerey #NBC #KimSok #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​ដាំ​ស្វាយ​កែវ​ល្មៀត​នៅ​ខេត្ត​ព្រៃវែង​ត្អូញត្អែរ​ពី​តម្លៃ​ស្វាយ​ចុះ​ថោក
---
កសិករ​ដាំ​ស្វាយ​កែវ​ល្មៀត​លក់​នៅ​ខេត្ត​ព្រៃវែង ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​តម្លៃ​កសិផល​គ្មាន​ទីផ្សារ។ ពួកគាត់​អះអាង​ថា តម្លៃ​ស្វាយ​កែវ​ល្មៀត​នៅ​ឆ្នាំ​នេះ​លក់​បាន​មួយ​គីឡូ​តម្លៃ​ពី៣រយ (៣០០) ទៅ៤រយរៀល (៤០០) ប៉ុណ្ណោះ ខណៈ​កាល​ពី​ឆ្នាំ​មុន​ស្វាយ​កែវ​ល្មៀត​មាន​តម្លៃ១ពាន់២រយរៀល (១.២០០) ក្នុង​មួយ​គីឡូ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #DithTina #MAFF #Agriculture #Farming #MangoFarmers #LowPrice #Economy #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជីវកម្ម​កាយ​ភ្នំ​ប៉ះ​ពាល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​បា​ភ្នំ
---
អ្នក​ផ្ដល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ភ្នំ​ឈើ​កាច់​ ខេត្ត​ព្រៃវែង​ ត្អូញ​ត្អែរ​ពី​ការ​ធ្លាក់​ចុះ​ប្រភព​ចំណូល​ ដោយ​សារ​ខ្សត់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា ​តំបន់​រមណីយដ្ឋាន​បាភ្នំ​។ ពួក​គាត់​អះ​អាង​ថា​ អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ទ្រង់ទ្រាយ​ធំ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​នេះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #Tourism #Health #NaturalResources #Mountains #Environment #Economy #PreyVeng
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្ពុជា​ចង់​ឱ្យ​ឥណ្ឌា​ជួយ​ផ្សព្វផ្សាយ​​រឿង​ល្អ​ប្រាប់​ពិភពលោក​ដើម្បី​ទាក់ទាញ​ទេសចរ
---
អ្នក​វិភាគ​លើកឡើង​ថា កម្ពុជា​គួរ​តែ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត និង​ឆបោក​តាម​អនឡាញ​ជាមុន​សិន មុន​នឹង​ពឹង​​បរទេស និង​វិស័យ​ឯកជន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​រឿង​ល្អ​របស់​កម្ពុជា ប្រាប់​ទៅ​ពិភពលោក​។ ក្រសួង​ទេសចរណ៍ បាន​ស្នើ​ដល់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​ពិត​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​កត្តា​សន្តិសុខ វប្បធម៌ និង​សក្ដានុពល​ទេសចរណ៍ ដល់​ភ្ញៀវ​ជន​ជាតិ​ឥណ្ឌា និង​ភ្ញៀវ​អន្តរជាតិ​ដទៃ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Tourists #Tourism #Economy #MoT #HuotHak #India #Cybercrimes #Cyberscams #Kidnapping #TIP #HumanTrafficking
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើល៖ ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​នៅ​កូរ៉េ ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ «ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង»
---
អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា ​ការ​បិទ​សេវា​លិខិត​ឆ្លង​ដែន​ដល់​ពល​រដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ឡើង​ទៅ​វិញ​ទេ។ ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ​ប្រកាស​បិទ​បញ្ចប់​ការ​ផ្ដល់​សេវា​លិខិត​ឆ្លង​ដែន​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​កំពុង​រស់​នៅ​ធ្វើ​ការ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចាប់​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ទៅ​៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bpelW4nhZ8g
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #ChringBotumrangsay #WorkersKH #TNR #Economy #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
របរ​ចិញ្ចឹម​រុយ​រាជ​យក​ដង្កូវ​ផលិត​ជា​ចំណី​សត្វ
---
កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​ផ្សេងៗ​ទៀត កំពុង​ចាប់​អារម្មណ៍​មុខ​របរ​ចិញ្ចឹម​រុយ​ទាហាន​ខ្មៅ ឬ​រុយ​រាជ ដើម្បី​យក​ដង្កូវ​ផលិត​ជា​ចំណី​សត្វ​សម្រាប់​លក់​ផ្គត់ផ្គង់​ទៅ​ដល់​កសិដ្ឋាន​ចិញ្ចឹម​សត្វ ដូច​ជា ជ្រូក មាន់ ទា និង​គោ​ជាដើម។ ជាក់ស្ដែង កសិដ្ឋាន​ចិញ្ចឹម​រុយ ហ្គ្រូបហ្វីដស៍ (GrubFeeds) ស្ថិត​នៅ​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ចង់​ឱ្យ​កសិករ​ងាក​មក​ចាប់​យក​មុខ​របរ​ចិញ្ចឹម​រុយ​នេះ​ឱ្យ​បាន​ច្រើន ខណៈ​កសិដ្ឋាន​នេះ​មាន​បំណង​នាំ​ចេញ​ដង្កូវ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នា​ពេល​ខាង​មុខ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Economy #Agriculture #FlyBreeding #FlyFarm #BlackSoldierFly #KandalStoeung #Kandal #DithTina #MAFF
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
របរ​ចិញ្ចឹម​រុយ​រាជ​យក​ដង្កូវ​ផលិត​ជា​ចំណី​សត្វ
---
កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​ផ្សេងៗ​ទៀត កំពុង​ចាប់​អារម្មណ៍​មុខ​របរ​ចិញ្ចឹម​រុយ​ទាហាន​ខ្មៅ ឬ​រុយ​រាជ ដើម្បី​យក​ដង្កូវ​ផលិត​ជា​ចំណី​សត្វ​សម្រាប់​លក់​ផ្គត់ផ្គង់​ទៅ​ដល់​កសិដ្ឋាន​ចិញ្ចឹម​សត្វ ដូច​ជា ជ្រូក មាន់ ទា និង​គោ​ជាដើម។ ជាក់ស្ដែង កសិដ្ឋាន​ចិញ្ចឹម​រុយ ហ្គ្រូបហ្វីដស៍ (GrubFeeds) ស្ថិត​នៅ​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ចង់​ឱ្យ​កសិករ​ងាក​មក​ចាប់​យក​មុខ​របរ​ចិញ្ចឹម​រុយ​នេះ​ឱ្យ​បាន​ច្រើន ខណៈ​កសិដ្ឋាន​នេះ​មាន​បំណង​នាំ​ចេញ​ដង្កូវ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នា​ពេល​ខាង​មុខ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Economy #Agriculture #FlyBreeding #FlyFarm #BlackSoldierFly #KandalStoeung #Kandal #DithTina #MAFF #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer