វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤
១. សកម្មជនចលនាមាតាធម្មជាតិ រិះគន់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិថា កំពុងភូតកុហកអន្តរជាតិ
២. ពលរដ្ឋមួយចំនួន ហួសចិត្តនឹងវិធានការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដែលតម្រូវឱ្យអ្នកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យធ្វើស្វ័យប្រកាស
៣. កម្ពុជាជាប់ឈ្មោះជាកន្លែងបង្កាត់ពូជល្បែងឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជន
៤. នៅរាត្រីនេះ យើងក៏នឹងមានលោក ថា ថៃ មកបកស្រាយអំពីថាតើលោក ហ៊ុន ម៉ាណែត អាចបំបាត់សំឡេងរិះគន់នៅកម្ពុជាទាំងស្រុងបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Australia #HunManet #HunSen #BunRany #SarSokha #MoI #InDara #ThameenAlKheetan #OHCHR #MotherNature #KemLey #Impunity #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #LindaOu #SaoRasy #MME #KeoRattanak #EDC #EAC #YimViseth #SolarEnergy #AlcoholAds #VySamnang #HuiOneGroup #Cybercrimes #Cyberscams
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/EtHwLP7samo
Media is too big
VIEW IN TELEGRAM
លោក ស៊ឹង សែនករុណា៖ « អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ពិត​ប្រាកដ ជា​អ្នក​ប្រើ​ច្បាប់​ធ្វើ​បាប​លើ​អ្នក​ការពារ​ព្រៃឈើ​»
---
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម​លោក ស៊ឹង សែនករុណា លើកឡើង​ថា យុវជន​ចលនា​មាតា​ធម្មជាតិ បាន​ចូលរួម​យ៉ាង​សកម្ម​ការពារ​ធនធាន​ធម្មជាតិ ដោយ​គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​មន្ត្រី​តុលាការ និង​អ្នក​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​បាន​ប្រមាថ​ព្រះអង្គ ដោយសារ​មិន​បាន​បំពេញ​តាម​តួនាទី​បម្រើ​ប្រជានុរាស្ត្រ និង​ការពារ​ធម្មជាតិ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #MoE #NorodomSihamoni #LèseMajesté #PlottingAgainstGovernment #MotherNature #RightLivelihoodAward #AlternativeNobel
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ពលរដ្ឋខ្មែរនៅកូរ៉េ ជប៉ុនរំលឹកខួប៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌
---
ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ​ប្ររព្ធ​ពិធី​រំលឹក​ខួប៨ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាង​​ផុលផុស ហើយ​​ប្រកាស​​យក​​បណ្ឌិត​ធ្វើជា​​​គម្រូ​​ក្នុង​ការតស៊ូ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នកបញ្ជា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​លើ​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បី​រូប​នេះ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតាធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ 👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/cambodians-in-korea-and-japan-commemorate-the-8th-anniversary-of-the-assassination-of-kem-ley-and-demand-justice-07152024021201.html
---
#RFAKhmer #Cambodia #Thailand #Japan #Korea #HunManet #HunSen #LimCheavutha #HunDynasty #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #MotherNature
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២០]៖​​​ ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះ​បាទ​ ​នរោត្តម សីហមុនី​​​​​អំពាវនាវ​​ពលរដ្ឋ​ខ្មែរ​ជួយ​ថែរក្សា​និង​ស្ដារ​ព្រៃឈើ​ និង​ធនធានធម្មជាតិ​​ដ៏​សម្បូរណ៍​បែប​របស់​កម្ពុជា៕​

#RFAKhmer#Cambodia#HunManet#HunSen#NorodomSihamoni#MotherNature #EnvironmentalactivistKh #MoE#ForTheRecord​​ #VerticalVideo
#រូបត្លុកនយោបាយ​៖ អ៊ាង សុផល្លែត៖ «មាន​អាជីព​ជា​អ្នក​បរិស្ថាន​ទេ? បើ​មាន​ខ្ញុំ​ស្វាគមន៍!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #EangSophalleth #TryPheap #MoE #FOE #FreedomOfExpression #LèseMajesté #PlottingAgainstGovernment #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa #RightLivelihoodAward #AlternativeNobel #ForestCrimes #EIA #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​មាតា​ធម្មជាតិ បន្ត​តស៊ូ​មតិ​កុំ​ឱ្យ​កោះកុង​ក្រៅ​ក្លាយ​ជា​កោះ​ឯកជន
---
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ថ្មីៗ​នេះ បាន​បង្ហាញ​វីដេអូ​តស៊ូ​មតិ​ថ្មី​មួយ​ទៀត​ ដោយ​លើកឡើង​ពី​ក្តី​បារម្ភ​ជុំវិញ​សុវត្ថិភាព​កោះកុង​ក្រៅ​ ក្នុង​ខេត្ត​កោះកុង ប្រសិន​បើ​ក្លាយ​ជា​កោះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​ក្រុម​ឧកញ៉ា។
ពួកគេ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ត្រូវ​សាមគ្គី​គ្នា​រឹងមាំ ការពារ​កោះកុង​ក្រៅ​ ដើម្បី​កុំ​ឱ្យ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ធ្លាក់​ក្នុង​ដៃ​ឧកញ៉ា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/rMA45
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MotherNature #MotherNature #EnvironmentalActivists #MeanLisa #KohKongKrao #KohKongIsland #SaveKohKongIsland #MarineNationalPark #LyYongPhat #MoE #EangSophalleth
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនចលនាមាតាធម្មជាតិ នាំគ្នាចុះចែកខិត្តប័ណ្ណដល់និស្សិតនៅខាងមុខសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីភាពអយុត្តិធម៌ចំពោះការកាត់ទោសសកម្មជនមាតាធម្មជាតិ និងចូលរួមគាំទ្រញត្តិទាមទារឲ្យមានការដោះលែងសកម្មជនទាំង៥នាក់ដែលកំពុងជាប់ពន្ធនាគារ។ប៉ុន្តែការចែកខិត្តប័ណ្ណនេះ បានរងការរឹតត្បិតពីខាងថ្នាក់ដឹកនាំសាលា និងការតាមឃ្លាំមើលពីអាជ្ញាធរ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកថា ទង្វើរបស់ថ្នាក់ដឹកនាំសាលា និងអាជ្ញាធរ កំពុងរំលោភលើសកម្មភាពស្របច្បាប់របស់យុវជនចលនាមាតាធម្មជាតិ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni#Lèsemajesté#Arrest #MotherNature #EnvironmentalActivists #SunRatha #LongKunthea #YimLeanghy #ThunRatha #PhuonKeoraksmey #LyChandaravuth #AlejandroGonzalezDavidson
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ធ្វើ​បុណ្យ​ផ្កា​រៃ​ប្រាក់​ជួយ​សកម្មជន​មាតាធម្មជាតិ
---
សហគមន៍​ខ្មែរ​នៅ​ក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) ធ្វើ​បុណ្យ​ផ្កា​ប្រាក់ ដើម្បី​ប្រមូល​ថវិកា​ជួយ​គ្រួសារ​និង​សកម្មជន​ចលនា​មាតាធម្មជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​។ ពលរដ្ឋ​ខ្មែរ មិន​ត្រឹម​តែ​ចូលរួម​បរិច្ចាគ​ថវិកា​នោះ​ទេ ពួកគាត់ ថែម​ទាំង​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​ត្រកូល «ហ៊ុន» ថា បាន​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​ធ្វើ​បាប​យុវជន​បរិស្ថាន និង​កំពុង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ទៅ​ប្រទេស​ជិតខាង​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Australia #HunManet #HunSen #MotherNature #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #CLVDTA #ForestCrimes #Mondulkiri
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​ក្រុង​ម៉ែលប៊ន ​ (Melbourne)​ ប្រទេស​អូស្ត្រាលី​ (Australia) ​ធ្វើ​បុណ្យ​ផ្កាប្រាក់​ដើម្បី​ប្រមូល​លុយ​ជួយ​ដល់​គ្រួសារ​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ដែល​កំពុង​ជាប់​ពន្ធនាគារ។​ ​ពលរដ្ឋខ្មែរ​មិន​ត្រឹមតែ​ចូលរួម​បរិច្ចាគ​ថវិកា​នោះទេ ពួកគាត់​ថែមទាំង​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​ត្រកូល''ហ៊ុន"ថា​បាន​​ប្រើ​អំណាច​ទាំង​បំពាន​ច្បាប់​ធ្វើ​បាប​យុវជន​បរិស្ថាន ​និង​ចោទ​ថា​កំពុង​ដឹកនាំ​ប្រទេស​​ធ្វើ​ឲ្យ​បាត់​បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​ជិតខាង។​

​លោក ​ថា ថៃ មាន​សេចក្តី​រាយការណ៍​ជុំវិញ​រឿង​នេះ៖​

#RFAKhmer#Cambodia#Australia#HunManet#HunSen#MotherNature ​​#YimLeanghy#ThunRatha#LyChandaravuth#PhuonKeoraksmey ​​#LongKunthea#CLVDTA#ForestCrimes
Media is too big
VIEW IN TELEGRAM
ប្រពន្ធរបស់លោក ថុន រដ្ឋា ជួបការលំបាកក្រោយពេលប្តីជាប់ពន្ធនាគារ តែគាំទ្រសកម្មភាពរបស់ប្តី
---
ប្រពន្ធរបស់លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី កំពុងប្រឈមបញ្ហាជីវភាព និងការលំបាកសព្វបែបយ៉ាងក្រោយប្តីជាប់ពន្ធនាគារជាលើកទី២។ លោកស្រីត្រូវចិញ្ចឹមបីបាច់កូនតូចៗពីរនាក់តែម្នាក់ឯង និងឆ្លៀតពេលទៅសួរសុខទុក្ខប្តីនៅពន្ធនាគារឆ្ងាយពីផ្ទះ។ ទោះជាយ៉ាងណា លោកស្រីគោរពជំហររបស់ប្តី និងថាប្ដីរបស់លោកស្រី ដែលកំពុងជាប់ពន្ធនាគារនៅត្រពាំងផ្លុងនោះ ក៏នៅតែបន្តរក្សាជំហរ និងឆន្ទៈការពារបរិស្ថានដដែល។

លោកស្រី ប៉ាត់ រស្មី សោកស្ដាយ ដែលតុលាការកាត់ទោសប្ដី និងសកម្មជនបរិស្ថានផ្សេងទៀតពីបទឧក្រិដ្ឋ។ ទោះជាយ៉ាងណា លោកស្រី ថាការចាប់សកម្មជនដាក់ពន្ធនាគារនឹងមិនអាចបញ្ឈប់ឱ្យយុវជនជំនាន់ក្រោយការពារបរិស្ថាននោះទេ ហើយផ្ទុយទៅវិញរដ្ឋាភិបាលកម្ពុជាកាន់តែបាត់បង់កេរ្តិ៍ឈ្មោះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer#Cambodia#HunSen#HunManet #MotherNature #NorodomSihamoni#Lèsemajesté #PlottingAgainstGovernment#Arrest#PhuonKeoraksmey#SunRatha​ ​#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey ​​#LyChandaravuth#AlejandroGonzalezDavidson