វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.21K videos
96 files
8.13K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ជន​ជាតិ​​កួយ​​ស្តាយ​​តំបន់​​ប្រវត្តិ​សាស្ត្រ​ដែល​​ត្រូវ​​បាន​​ក្រុម​ហ៊ុន​​ទ្រី​ភាព​​ឈូស​​កម្ទេច​ចោល​។ សន្លុង មានន័យថា ចង្ក្រានទាប ដែល​អ្នក​ស្រុក​រស់​នៅ​តំបន់​ភ្នំ​តែង​ហៅ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Culture #History #Ministry #TryPheap
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​អគារ​ពាណិជ្ជកម្ម​មួយចំនួន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​អាច​មាន​ករណី​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណិត (Internet) និង​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជម្រិត​ទារប្រាក់​។ ការ​លើកឡើង​នេះ កើតឡើង​ក្រោយ​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ល្បី​មួយ​ឈ្មោះ អាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​លាតត្រដាង​ពី​ក្រុម​ឧកញ៉ា​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ និង​ឥស្សរជន​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជំនួញ​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​។
ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Chinareach #Cambodia #HunSen #china #TryPheap
ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) របស់​កូន​ឧកញ៉ា ទ្រី ភាព កំពុង​ជីក​យក​រ៉ែ​ដែក​នៅក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ដើម្បី​ធ្វើ​អាជីវកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នេះ មិនទាន់​មាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម ពី​រដ្ឋាភិបាល​ក្នុង​ការ​ជីក​យក​រ៉ែ​ដែក​ក៏ដោយ។ ការ​ជី​យក​រ៉ែ​ដែក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាច្រើន​ហិកតារ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #TryPheap #ironmine #vietnam
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៖

១. ពលករខ្មែរនៅប្រទេសថៃ ស្នើឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
២. សាច់ញាតិសកម្មជនបក្សប្រឆាំង បារម្ភពីបញ្ហាសុខភាពប្តីនៅក្នុងពន្ធនាគារ
៣. យុវជន និងមន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែទទួលស្គាល់ និងចាត់វិធានការលើការជួញដូរ និងចាប់ជំរិតមនុស្សនៅកម្ពុជា
៤. ក្រុមហ៊ុនរបស់កូនប្រុសឧកញ៉ា ទ្រី ភាព ចង់ច្បាមយករ៉ែដែកបន្ថែមទៀតក្នុងខេត្តស្ទឹងត្រែង
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #China #ASEAN #HunManet #TryPheap #TryDaluch #CandlelightParty #PoliticalPrisoners
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/BdZ1mThUOdk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. មន្រ្តីសិទ្ធិមនុស្ស បន្តស្នើសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនវិធីនិងទម្លាក់ការចោទប្រកាន់លើ កញ្ញា សេង ធារី
២. មន្ត្រីសង្គមស៊ិវិលថា បើមន្ត្រីនាំពាក្យរដ្ឋាភិបាលបដិសេធផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នឹងខាតប្រយោជន៍ជាតិ
៣. អ្នកឃ្លាំមើលនិងសហគមន៍រិះគន់ សម្ដេចព្រះសង្ឃរាជ ដែលតែងតាំង លោក ទ្រី ភាព ធ្វើជាទីប្រឹក្សា
៤. សមាគមអ្នកចិញ្ចឹមសត្វរកឃើញថា សាច់បង្កកដែលនាំចូលពីក្រៅប្រទេស ត្រូវបានគេផ្គត់ផ្គង់ឱ្យអាហារដ្ឋានមួយចំនួន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Politics #HunManet #HunSen #PenBona #ThearySeng #TryPheap #Journalists #Advicer #SupremePatriarch #FrozenMeat
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/M67QyKmUXg4
អ្នកឃ្លាំមើល និងសហគមន៍រិះគន់ សម្ដេចព្រះសង្ឃរាជ ដែលតែងតាំង លោក ទ្រី ភាព ធ្វើជាទីប្រឹក្សា
---
អ្នកឃ្លាំមើលធនធានធម្មជាតិ និងសហគមន៍ការពារព្រៃឈើ រិះគន់សម្ដេចព្រះសង្ឃរាជ ដែលតែងតាំងលោក ទ្រី ភាព ឲ្យធ្វើជាឧត្ដមទីប្រឹក្សា ខណៈឧកញ៉ារូបនេះ មានកេរ្តិ៍ឈ្មោះល្បីរឿងរកស៊ីបំផ្លាញធនធានធម្មជាតិ។
#RFAKhmer #Cambodia #HunManet #TryPheap #Advicer #SupremePatriarch #Logging #Deforestation

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖

១. កូដករណាហ្គាវើលដ៍ និងសហជីព តវ៉ានៅមុខពន្ធនាគារព្រៃសទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ
២. យុវជន និងអ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត ពូកែខាងថា តែមិនទាន់ពូកែធ្វើឱ្យមានប្រសិទ្ធភាព
៣. ពលរដ្ឋជាង២០០គ្រួសារនៅខេត្តក្រចេះ ស៊ូស្លាប់មិនចាកចេញពីភូមិកំណើត ទោះរងការបណ្តេញចេញដោយបង្ខំ
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីការផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ និងការហូបចុកដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ចិន #ហ៊ុនម៉ាណែត #ហ៊ុនសែន #សសុខា #បំណុលវ័ន្តករ #ណាហ្គាវើលដ៍ #ឈឹមស៊ីថរ #ក្រចេះ #ព្រះវិហារ #ជម្លោះដីធ្លី #បណ្តេញចេញដោយបង្ខំ #គ្រោះថ្នាក់ចរាចរណ៍ #ទ្រីភាព #ទ្រីដាលុច #២០២៣ #សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០២៣ #វេទិកាអ្នកស្តាប់
#RFAKhmer #Cambodia #China #HunManet #HunSen #SarSokha #OverIndebtedness #NagaWorld #ChhimSithar #Kratie #PreahVihear #LandDisputes #ForcedEvictions #TrafficAccidents #TryPheap #TryDalux #2023 #2023YearEndReviews #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ESRHbiYD3xg
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុនរ៉ែដែករបស់កូនលោក ទ្រី ភាព កំពុងជីកកកាយដីដំណាំចម្ការ​ពលរដ្ឋជាច្រើនហិកតារនៅខេត្តព្រះវិហារ

​ក្រុម​ហ៊ុន​គ្លូប៊ល​ហ្គ្រីន​ ​(ខេមបូឌា)​ ​របស់​កូន​ប្រុស​ឧកញ៉ាទ្រី​ ​ភាព​ ​គឺ​លោក​ ​ទ្រី ដាលុច​ ​ដែល​រកស៊ី​ដឹក​ជញ្ជូន​រ៉ែដែក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ​(Vietnam) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែដែក​នៅ​ខេត្ត​ព្រះ​វិហារ​ធ្វើឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ហិកតារ។​ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​រដ្ឋាភិបាល​គួរ​តែ​ពិគ្រោះ​យោបល់​ ជាមួយ​ប្រជា​ពល​រដ្ឋ​ជា​មុន​សិន​ ​ដើម្បី​រក​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពល​រដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​នោះ។​
​​
​លោក​ ជី វីតា​ ​រាយការណ៍​ព័ត៌មាន​នេះ​ជាវីដេអូ៖​ https://www.facebook.com/rfacambodia/videos/829600282272015

#RFAKhmer#Cambodia#China#HunManet#HunSen#PreahVihear#LandDisputes#ForcedEvictions#TryPheap#TryDalux
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់ពលរដ្ឋចំនួន២ខេត្ត
---
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងតែធ្វើអាជីវកម្មរ៉ែដែក ប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនកន្លែងក្នុងខេត្ត គឺខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធត្រូវតែផ្សព្វផ្សាយអំពីផលប៉ះពាល់សង្គម និងបរិស្ថានជាសាធារណៈ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/RoXbenw1dMA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #IronOre #IronMine #Environment
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កាលពីថ្ងៃទី ២៧ កុម្ភៈ អាជ្ញាធរខេត្តព្រះវិហារបានដាក់សម្ពាធលោក ហៀម គឹមហុង ឱ្យឈប់ឈឺឆ្អាលរឿងដីធ្លី និងព្រៃឈើ ដែលកំពុងកើតមានច្រើននៅខេត្តព្រះវិហារ ដោយបង្គាប់ឱ្យលោកផ្តិតមេដៃសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងបញ្ឈប់សកម្មភាពទាំងឡាយណា ធ្វើឱ្យខូចកិត្តិយសថ្នាក់ដឹកនាំ។ ប្រសិនបើពលរដ្ឋរូបនេះ មិនគោរពកិច្ចសន្យាទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ការ​គំរាម​កំហែង​​នេះ ​គឺ​បន្ទាប់ពី​លោក បានផ្តល់បទសម្ភាសឱ្យវិទ្យុអាស៊ីសេរី រៀបរាប់ពីសកម្មភាពក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) (GLOBAL GREEN (CAMBODIA) កំពុងធ្វើអាជីវកម្មរ៉ែដែកប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់អ្នកភូមិជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/preah-vihear-provincial-authorities-threaten-a-community-member-to-stop-giving-interviews-to-rfa-03012024110620.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TryPheap #TryDalux#PreahVihear #SteungTreng#LandDisputes#ForcedEvictions #GlobalGreen #Environment #KeyQuote #VerticalVideo #Trending #Reels #Shorts