វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.28K videos
69 files
7.19K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ផ្ទៃដី​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​ជាង​១២១​ហិកតារ​ទៀត​ហើយ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ឲ្យ​ក្រុម​គ្រួសារ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​។ មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​លុប​ផ្ទៃ​បឹង​តាមោក​ជា​បន្តបន្ទាប់​បែបនេះ នឹង​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​ការ​លិចលង់ កង្កផល​ប៉ះពាល់​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ និង​ពលរដ្ឋ។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/I9cWU26ioUI / https://fb.watch/aHISphnE-W/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ទី​សៅរ៍ ទី២២ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/ni0PWLPntqI / https://fb.watch/aIgB9sdynW/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ទី​អាទិត្យ ទី២៣ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ រំលឹក​ថា តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ និង​ត្រៀមខ្លួន​ចាប់​លោក ហ៊ុន សែន នៅពេល​អស់អំណាច ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាល​ពី​ឆ្នាំ​១៩៩៧។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច​ថា ការសម្រេច​ណាមួយ​របស់ តុលាការ​បារាំង​គ្មាន​សិទ្ធិអំណាច​មក​លើ​មេដឹកនាំ​កម្ពុជា​នោះ​ទេ។ព័ត៌មានពេញ
គិត ត្រឹម ថ្ងៃ អាទិត្យ ទី២៣ ខែ មករា ឆ្នាំ២០២២ ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ប្រភេទ ថ្មី ឬ អូមីក្រុង (Omicron)ចំនួន ២៦នាក់ ថ្មី ទៀត។ ក្នុង នោះ ៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ២១នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១២១.០២៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៧.២១៣នាក់។ នៅ ថ្ងៃ នេះ មិន មាន អ្នក ស្លាប់ ថ្មី ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប នៅ ត្រឹម ៣.០១៥ នាក់ ដដែល៕
#RFAKhmer #Health #COVID19KH #Omicron
លោក​​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ស្នើ​ដល់​​រដ្ឋ​មន្ត្រី​ការបរទេស​​អាស៊ាន​​ឲ្យ​បើក​​កិច្ច​ប្រជុំ​ចង្អៀត​​នា​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ពិភាក្សា​លើ​គំនិត​ផ្តួច​ផ្តើម​២​ចំណុច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ (Myanmar)​ ឬ​ភូមា។ ការស្នើនេះ គឺក្រោយ​ពេល​ដែល​កម្ពុជា​បាន​ពន្យារ​ពេល​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ កាល​ពី​ពេល​ថ្មីៗ​នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN2022 #Myanmar #HunSen
ការ​អភិវឌ្ឍ​មូល​ដ្ឋាន​​​ទ័ព​​ជើង​ទឹក​​រាម​ ទី​ដែល​ត្រូវ​​បាន​​គេ​​សង្ស័យ​អំពី​​វត្ត​មាន​កង​ទ័ព​ចិន​​នោះ បាន​​ឈាន​មួយ​​កម្រិត​​ទៀត​ហើយ។ របាយការណ៍​​ចុង​ក្រោយបង្ហាញ​​​ពី​​​ម៉ាស៊ីន​បូម​ខ្សាច់ ឬ​ចាប់​ខ្សាច់ (Sand Dredger) និង​ស្រឡាង​ដឹក​ខ្សាច់មួយ​​ចំនួន​​កំពុង​​មាន​សកម្មភាព​ឥត​ឈប់​ឈរ​​នៅ​ទី​នោះ។ អ្នក​​ស្រាវ​​ជ្រាវ​​​ផ្នែក​​​ភូមិ​​សាស្ត្រ​​ន​យោ​បាយ​ថា បើ​រដ្ឋា​ភិបាល​មិន​បង្ហាញ​ព័ត៌​មាន​​ច្បាស់​លាស់ និង​តម្លាភាព​នោះ​ទេ ភាព​សម្រូង​ចម្រាស និង​មន្ទិល​សង្ស័យ​នៅតែ​បន្ត​កើត​មាន​តទៅ​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Ream #Naval #US #Cambodia #China
https://www.youtube.com/watch?v=hh2sbfKLlTk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ យប់ថ្ងៃអាទិត្យ ទី២៣ ខែមករា គ.ស. ២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកនយោបាយជាប់ឃុំ បារម្ភពីការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី «អូមីក្រុង» នៅក្នុងពន្ធនាគារ
៚ មន្ត្រីបក្សភ្លើងទៀន ចោទអាជ្ញាធរខេត្តប៉ៃលិនថាបង្កើន​ការរឹត​ត្បិតសកម្មភាពនយោបាយ នៅកៀកការបោះឆ្នោតឃុំ-សង្កាត់
៚ ក្រុមមកូដករថាអាជ្ញាធរស្ថិតក្រោមការបង្គាប់​បញ្ជាពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទើបមិនអាចបញ្ចប់វិវាទតាមច្បាប់
៚ «តុលាការផ្អឹបទុកសំណុំរឿងអតីតអ្នកយកព័ត៌មាន​អាស៊ីសេរីតាមតែអំពើចិត្ត»...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=fZosv9Ms0LA
នេះគឺជាការផ្សាយរបស់អាស៊ីសេរី​សម្រាប់ព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មន្ត្រីការពារជាតិថា ពិតជាមានការបូមខ្សាច់ស្តាជម្រៅទឹក​សមុទ្រ​នៅមូលដ្ឋានទ័ពរាមមែន
៚ ប្រធានAPHRថា លោក ហ៊ុន សែន ទៅភូមាមិនត្រឹមតែអត់​ប្រយោជន៍ទេ តែថែមទាំងបំផ្លាញកិច្ចខំប្រឹងប្រែង​របស់អាស៊ាន
៚ មេធាវីអន្តរជាតិ ថាការហាមមិនឲ្យលោកចូលកម្ពុជា នឹងរង​នូវ​ការរិះគន់កាន់តែខ្លាំងពីអន្តរជាតិ
៚ តុលាការផ្អឹបទុកសំណុំរឿងអតីតអ្នករាយការណ៍​ព័ត៌មានវិទ្យុអាស៊ីសេរី តាមអំពើចិត្ត ............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នក​ជំនាញផ្នែក​សារព័ត៌មាន និង​សិទ្ធិ​មនុស្ស ​​​​​​ព្រួយ​បារម្ភ​ថា ការ​​លប​តាម​ដាន​​ និង​​ការ​​គ្រប់គ្រង់​​ប្រព័ន្ធ​អ៊ីនធើណិត ​នឹង​ផ្ដល់​ផល​​​ប៉ះពាល់​ដល់​សេរី​ភាព​​ និង​​​សិទ្ធិ​សម្ដែង​​មតិ​​​នៅ​​កម្ពុជា។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​​​រដ្ឋាភិបាល​​​ហាក់​យក​គំរូ​តាម​ចិន ​ក្នុង​ការ​​គ្រប់គ្រង​​​​រឹតត្បិត​បណ្ដាញ​អ៊ីនធើណិត​នៅ​កម្ពុជា​។

អានអត្ថបទពិស្តារ៖

#RFAKhmer #PressFreedom #Internet #China
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ​ស្នើ​យ៉ាង​ទទូច​ដល់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ឱ្យ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​បន្ថែម ដើម្បី​អាច​ឱ្យ​សំណុំរឿង​បន្ត​ទៅ​​មុខ​​បាន។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចៅក្រម​ខកខាន​មិន​បាន​កោះហៅ​ពួកគាត់​ទៅ​សាកសួរ ឬ​បំពេញ​នីតិវិធី​បន្ថែម​ទៀត​ឡើយ​ក្នុង​រយៈពេល​ជាង​​មួយ​ឆ្នាំ​កន្លងទៅ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ បន្ត​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​វិញ ជាជាង​លេងសើច​នឹង​រឿង​យុត្តិធម៌​របស់​ពួកគាត់។

អានអត្ថបទពិស្តារ៖

#RFAKhmer #PressFreedom #Journalist
អង្គការ​ សមាគម និង​​សហជីព​មួយ​ចំនួន​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ សំណង់ ចំណីអាហារ កសិកម្ម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​គ្នា​ទៅ​លើក​ទឹក​ចិត្ត​ក្រុម​កម្មករ​​ណាហ្គាវើលដ៍ ​ដែល​ធ្វើ​កំពុង​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​ ៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ​ និង​​ដោះលែង​តំណាង​ពួកគេ​ ៨នាក់​ត្រឡប់​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #Union #NagaWorld
ទាក់ទង​នឹង​សកម្មភាព​បូមខ្សាច់​សមុទ្រ ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ សហរដ្ឋ​អាមេរិក​បញ្ជាក់​គោល​ជំហរ​ជា​ថ្មី​ថា ការ​វិវត្ត​ចុងក្រោយ​នេះ កំពុង​គំរាម​កំហែង​ដល់​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ ភាគី​ពាក់ព័ន្ធ សន្តិសុខ​តំបន់ និង​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ReamNaval #Cambodia #US #China
ក្រុម​កូដករ​លើកឡើង​ថា អាជ្ញាធរ​កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ភាគី​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ (#Naga World) ដែល​ធ្វើ​ឱ្យ​ពួកគាត់​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព​តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ ទើប​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​បែប​នេះ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់​ជាជាង​ព្យាយាម​បកស្រាយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ជា​អ្នក​មាន​លុយ​និង​អំណាច។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #Social #NagaWorld
សាច់ញាតិ​ឲ្យ​ដឹង​ថា អ្នកនយោបាយ​កំពុង​ជាប់ឃុំ ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron) នៅក្នុង​ពន្ធនាគារ ដោយសារ​ការ​មិន​អាច​ប្រតិបត្តិ​វិធាន​សុខាភិបាល​បាន​ត្រឹមត្រូវ។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ការចោទប្រកាន់​សកម្មជន​នយោបាយ សង្គម និង​អ្នកទោស​មនសិការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ការ​ឆ្លង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Jail #Prisoner #COVID19KH #Omicron
មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ជាក់​ថា ពិតជា​មាន​សកម្មភាព​បូមខ្សាច់​ស្តារ​ជម្រៅទឹក​សមុទ្រ​នៅមូលដ្ឋាន​កងទ័ពជើងទឹក​រាម​ប្រាកដមែន ពីព្រោះ​ជម្រៅ​ទឹក​នៅទីនោះរាក់ មាន​ត្រឹមតែជាង ២ម៉ែត្រ។ យ៉ាងណា មន្ត្រី​រូបនោះ​អះអាង​ថា ការបូម​ខ្សាច់​ស្តារ​ជម្រៅ​ទឹកសមុទ្រ​នៅទីនោះ នឹង​មិនអាច​ធ្វើលើស​ពីជម្រៅ​ជ្រៅ​បំផុត ៥ ទៅ ៦ ម៉ែត្រ​បានទេ ដោយសារ​កត្តាទីតាំងធម្មជាតិ​នៅទីនោះ​មិនអាច​ធ្វើ​ជ្រៅជាងនេះបាន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #US #China #Ream #ReamNaval

ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក អ្នក នាង ជា ទី មេត្រី!
នៅ ក្នុង កម្មវិធី ផ្សាយ របស់ វិទ្យុ អាស៊ី សេរី នា រាត្រី ថ្ងៃ ចន្ទ ទី២៤ មករា នេះ ចាប់ ពី ម៉ោង ៨:៣០ ដល់ ៩:០០ សូម លោក អ្នក នាង កញ្ញា រង់ចាំ ស្ដាប់ កិច្ច សម្ភាសន៍ ជាមួយ អ្នក ឃ្លាំមើល ផ្នែក អភិវឌ្ឍន៍ សង្គម ជុំវិញ ប្រធានបទ ថា "តើ សំណុំរឿង ក្ដី របស់ លោក កឹម សុខា នឹង ចប់ ឆាប់ៗ ឬ យ៉ាង ណា?”
វាគ្មិនរបស់យើង គឺលោកបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម។
សូមប្រិយមិត្តរង់ចាំស្តាប់កុំបីខាន!
https://www.youtube.com/watch?v=fc0di1V30dM
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ទូតអាមេរិកលើកទឹកចិត្តឱ្យកម្ពុជាបង្ហាញតម្លាភាព​ពេញ​លេញ​រឿងសកម្មភាពចិននៅកំពង់ផែរាម
៚ សាច់ញាតិស្នើដល់តុលារការឱ្យដោះលែងថ្នាក់ដឹកនាំ​សហជីពណាហ្គាវើលទាំង៨នាក់
៚ ពលករធ្វើការនៅថៃបារម្ភពីវិបត្តិអត់ការងារធ្វើ ដោយសារ​ការាតត្បាតមេរោគបំប្លែងថ្មីអូមីក្រុង
៚ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ អះអាងថា មានក្រុមហ៊ុន​កំពុងព័ទ្ធយកភ្នំធ្វើជាកម្មសិទ្ធិឯកជន
.............
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោកអ្នកនាងកញ្ញាជាទីមេត្រី!
អ្នកនយោបាយដែលអះអាងថា ធ្លាប់បានទទួលលុយពីលោក ហ៊ុន សែន ដើម្បីបង្កើតគណបក្សនយោបាយបំបែកសំឡេង ហើយដែលទើបតែប្រកាស ផ្ដាច់ សម្ពន្ធភាពពីលោក ហ៊ុន សែន នោះ ពេលនេះ បានអះអាងថា លោកបាន ដឹងរឿងរ៉ាវឧក្រិដ្ឋកម្មនយោបាយជាច្រើន ដែលបង្កឡើងដោយក្រុមលោក ហ៊ុន សែន ដូចជា ករណីបាញ់សម្លាប់លោក ហូ សុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កូតាគណបក្សហ៊្វុនស៊ិនប៉ិចជាដើម។
លោក ងួន សឿ អតីតស្នងការរងនគរបាលជាតិ កូតាគណបក្សហ៊្វុនស៊ិនប៉ិច នៃរដ្ឋាភិបាលចម្រុះ ដែលបង្កើតឡើងក្រោយការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ នឹងមកចូលរួមជាវាគ្មិនកិត្តិយសក្នុង នាទីវេទិកា អ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី២៥ ខែមករា ចាប់ពីម៉ោង ៧កន្លះដល់ម៉ោង ៩យប់ ដើម្បីបកស្រាយរឿងរ៉ាវទាំងនេះដោយផ្ទាល់។
សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ ឬបើលោកអ្នកនាង មាន សំណួរ ឬចម្ងល់ លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិ យោបល់ សូមដាក់លេខទូរស័ព្ទរបស់លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ដែលកំពុងផ្សាយផ្ទាល់នៅពេលនោះ ក្រុមការងារអាស៊ីសេរីនឹង ហៅទៅ លោក អ្នកនាងវិញ។
វេទិកានេះនឹង មាន លោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល។