វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង ព័ត៌មាន ថា វិធានការ នេះ ធ្វើឡើង ដោយ សារ តែ ម្ចាស់ អាជ្ញាប័ណ្ណ មួយ នេះ បាន ផ្សព្វផ្សាយ ព័ត៌មាន បំភ្លៃ ការ ពិត និង មាន ចេតនា ទុច្ចរិត ធ្វើ ឱ្យ មហន្តរាយ ដល់ សុខភាព សាធារណៈ បង្ក ភាព ច្របូក ច្របល់ និង បង្ក ភាព ចលាចល ដល់ សង្គម ជាតិ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Journalist #China
ការ​ហាមឃាត់​អ្នក​សារព័ត៌មានមិន​ឲ្យ​ចូល​យក​ព័ត៌មានដោយ​ផ្ទាល់បាន​បង្ក​ការ​លំបាក និង​​ជា​​ការ​​រើស​អើងក្នុង​វិស័យ​សារព័ត៌មាន​។ ក្រុម​អ្នក​សារព័ត៌មាន​ខ្លះ ​ខក​​ចិត្ត​ចំពោះ​ការ​រើស​អើង​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាលកែ​លម្អ​ស្ថានភាព​​រើស​អើង​បែប​នេះ​ឡើងវិញ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #journalist #Freepress #Camboja
គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) រក​ឃើញ​ថា អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប្រឈម​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ឡើង អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​ក្នុងស្រុក ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Press #Freedom #Journalist #Covid19 #ICJ #ReporterWithoutBorder
អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែនទាមទារ​ឲ្យ​តុលាការ​ខេត្តបាត់ដំបង​ដោះលែង​អ្នកសារពត៌មាន​ដោយ​ឥតលក្ខខណ្ឌ​ជុំវិញ​ការរិះគន់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩។ អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំដែន​លើក​ឡើង​ថា ការផ្តន្ទាទោស​​លោក កៅ ពិសិដ្ឋ នេះ​ គឺ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ ក្រោម​ប្រព័ន្ធដឹកនាំ​របស់​លោក ហ៊ុន សែន ដើម្បី​យក​លេស​បង្ក្រាប​ក្រុម​អ្នក​រិះគន់ ដែល​ហ៊ាន​ផ្សព្វផ្សាព័ត៌មានអំពី​ជំងឺកូវីដ១៩។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Journalist #RSF #PressFreedom
អ្នក​សារព័ត៌មាន​លើកឡើង​ថា គណៈកម្មការ​ដែល​បង្កើត​ដោយ​ក្រសួង​ព័ត៌មាន ជាការ​ដាក់​បន្ទុក​បន្ថែម​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ។ ការ​ព្រួយបារម្ភ​ថា ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​បង្កើត​ គណៈកម្មការ​សរសើ​និង​ដាក់​វិន័យ​អ្នក​សារព័ត៌មាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Journalist #Law #FreePress
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ធ្វើ​យុទ្ធនាការ​៤ថ្ងៃ​តាម​អ៊ីនធឺណិត​ចាប់ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៤ វិច្ឆិកា ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​បញ្ចប់​អំពើ​និទណ្ឌភាព​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន។ ការ​ធ្វើ​យុទ្ធនាការ​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​រួច​ផុត​ពី​សំណាញ់​ច្បាប់ លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី២ វិច្ឆិកា។
អានអត្ថបទពេញ៖
#RFAKhmer #HumanRights #CCHR #Journalist
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី ​ស្នើ​យ៉ាង​ទទូច​ដល់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ឱ្យ​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​បន្ថែម ដើម្បី​អាច​ឱ្យ​សំណុំរឿង​បន្ត​ទៅ​​មុខ​​បាន។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ចៅក្រម​ខកខាន​មិន​បាន​កោះហៅ​ពួកគាត់​ទៅ​សាកសួរ ឬ​បំពេញ​នីតិវិធី​បន្ថែម​ទៀត​ឡើយ​ក្នុង​រយៈពេល​ជាង​​មួយ​ឆ្នាំ​កន្លងទៅ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ បន្ត​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​វិញ ជាជាង​លេងសើច​នឹង​រឿង​យុត្តិធម៌​របស់​ពួកគាត់។

អានអត្ថបទពិស្តារ៖

#RFAKhmer #PressFreedom #Journalist