វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ ​មាន​ផ្ទៃ​ដី​ជាង​ ៥០០​ហិកតា (៥២២) ដែល​ជា​កន្លែង​នេសាទត្រី​យ៉ាង​សំខាន់​របស់​អ្នកស្រុក​រាប់​ពាន់​គ្រួសារ ​នៅ​ខេត្ត​កោះកុង​ កំពុង​ប្រឈម​ការ​បាត់បង់​នៅ​ពេល​ដ៏ខ្លី​ខាង​មុខ​។​ ប្រជា​សហគមន៍​រិះគន់ ​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ថា​ បណ្តោយ​ឱ្យ​ជនល្មើស​លប​កាប់​ព្រៃ​កោង​​កាង​ អស់១០០ហិកតា​នៅ​រយៈ​ពេល​ជាង​ ៥​ ខែ​ចុង​ក្រោយ​នេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Forest #Land #KohKong
សហ​មេធាវី​ការពារ​ក្ដី​ប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញ​សុទិដ្ឋិនិយម​យ៉ាង​មុតមាំ​ថា សវនាការ​នៅ​ថ្ងៃ​ទី១៩ ខែមករា​ នឹង​នាំ​មក​នូវយុត្តិធម៌​ជូន​កូន​ក្ដី​របស់​ពួក​គាត់។ ថ្លែង​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សវនាការ លោក​មេធាវី ចាន់ ចេន ថា ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា បាន​មក​ដល់​ហើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #Trail
លោកអ្នកនាងកញ្ញាជាទីមេត្រី!
នៅរាត្រីថ្ងៃពុធ ទី១៩ ខែមករានេះ យើងនឹងមានបទសម្ភាសន៍ ផ្ទាល់មួយ ជា មួយ នឹងអ្នក នយោបាយ ជើងចាស់ម្នាក់ ដែលធ្លាប់មានឈ្មោះល្បីខាង ផ្លាស់ប្តូរ គណបក្សនយោបាយ ជាញឹកញយ។
·លោកធ្លាប់ធ្វើជាមន្រ្តីជាន់ខ្ពស់នៃ គណបក្សហ្វុនស៊ិនប៉ិច
·ជាអគ្គស្នងការរងនគរបាលជាតិ (ពាក់ផ្កាយ៣)
·ជាអ្នកដណ្តើម គណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី បានដោយជោគជ័យ
·ជាអ្នកនយោបាយ បំរើលោក ហ៊ុន សែន
·ហើយទីបំផុត អ្នកនយោបាយនោះ ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន តាមចាប់ខ្លួន និងប្តឹង ប៉ូលីស អន្តរជាតិ អាំងទែរប៉ូល អោយជួយតាមចាប់ខ្លួន ពីបទចាប់ជំរិតមនុស្សទៀតផង។

លោកអ្នកនាងនៅចាំទេ តើអ្នកនយោបាយនោះជាអ្នកណា ហើយតើលោក នឹង មានអ្វីយក មកបកស្រាយ?

លោក ជុន ច័ន្ទបុត្រ នឹងសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នក នយោបាយ នោះ នៅក្នុងការផ្សាយនា រាត្រីនេះ។ សូមអញ្ជើញលោកអ្នកនាងកញ្ញារង់ចាំតាមដានស្តាប់និងទស្សនាបទសម្ភាសន៍ នេះ ចាប់ ពីម៉ោង៨កន្លះ ដល់ម៉ោង៩យប់នេះ កុំបីខាន។ សូមអរគុណ!

#RFAKhmer #Politics #Cambodia #HunSen
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សង្ឃឹម​ថា ទម្លាក់​បទ​ចោទ​ពី​លោក​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​។ លោក កឹម សុខា ឲ្យ​អ្នកសារព័ត៌មាន​ដឹង​មុន​ពេល​ទៅ​តុលាការ​ថា លោក​រង់ចាំ​តុលាការ​បើក​សវនាការ​ឡើងវិញ​ជា​យូរ​មក​ហើយ។ព័ត៌មានពេញ
https://www.youtube.com/watch?v=VSj1Mirtz-4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២០ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ តំណាងរាស្ត្រអាមេរិក ទទូច​ឱ្យ​រដ្ឋាភិបាលខ្លួន​អន្តរាគមន៍ ករណីលោក កឹម សុខា
៚ សង្គមស៊ីវិល អំពាវនាវដល់អ្នកនយោបាយបញ្ចប់​ការលាប ពណ៌គ្នា និងងាកមកផ្សះផ្សារជាតិ
៚ សង្គម​ស៊ីវិល​ ជំរុញឲ្យអាជ្ញាធរ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​បក្សពួក​និយម​ក្នុង​ស្ថាប័នរដ្ឋ
៚សហភាព​សហជីព​អន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលដោះ លែង ថ្នាក់ដឹកនាំនិងសមាជិកសហជីពកាស៊ីណូ ណាហ្គាវើលដ៍........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សមាជិកសភាសហរដ្ឋអាមេរិក គឺលោក អេឡេន ឡូវេនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot) ​ផ្ញើ​លិខិត​រួម​គ្នាទៅ​​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក អាថូនី ប្លីនខិន (Atony Blinken) ទទូច​ដល់​លោក​រដ្ឋមន្ត្រី ឱ្យ​លើក​យក​ករណី​លោក កឹម សុខា ទៅ​ជជែក​ជា​មួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​រដ្ឋាភិបាលកម្ពុជា

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #US
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ហៅ​កាត់ គ.ជ.ប បាន​បិទ​បញ្ចប់​​ទទួល​ពាក្យ​ប្ដឹង​ហើយ​ ក្រោយ​ពេល​ពលរដ្ឋ និង​គណបក្សនយោបាយ​ខ្លះ មិន​សូវ​ចាប់​អារម្មណ៍​​ទៅ​ឃ្លាំមើល​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election #NEC
សហភាពសហជីពអន្តរជាតិ និង​អង្គការ​គាំទ្រ​សហជីព ​ចំនួន​ ៧​ស្ថាប័ន​ តំណាង​ឲ្យ​កម្មករ​នៅ​ទូទាំង​ពិភពលោកនិង​នៅ​កម្ពុជា ផ្ញើ​លិខិត​រួម​គ្នា​មួយ ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ ៨​នាក់​ ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ ណាហ្គាវើលដ៍។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទាំង​អស់​នោះ​ជា​បន្ទាន់ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដោយ​គ្មាន​លក្ខខណ្ឌ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld #ITUC
អគ្គលេខាធិការ​អាស៊ាន​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៥​ថ្ងៃ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ថ្ងៃពុធ ​ដោយ​សម្រេច​នូវ​លទ្ធផល​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជំហ​របស់​អាស៊ាន ​និង​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០​នៅ​ឆ្នាំ២០២២នេះ។ ក្នុងនោះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ឯកភាព​ប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Tourism #ASEAN
ធនាគារ​ពិភពលោក ​(World Bank)​ និង​​អង្គការ​ភាព​ជា​ដៃគូ​សកល​ដើម្បី​ការ​អប់រំ​ (Global Parnership for Education-GDE) ​ផ្តល់​​ទឹក​​ប្រាក់​ជិត៧០​​លាន​​ដុល្លារ (៦៩,២៥)​ ដើម្បី​ពង្រឹង​ការ​សិក្សា​ជា​មូលដ្ឋាន​ និង​ឆ្លើយតប​ឲ្យបាន​រហ័ស​ទៅ​នឹង​ផលប៉ះពាល់​នានា​ដល់​ប្រព័ន្ធអប់រំ។ ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ វិស័យ​អប់រំ​ រងផល​ប៉ះពាល់​ជា​ខ្លាំង​ ជាពិសេស​កុមារ​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល កុមារ​ក្នុង​គ្រួសារ​ក្រីក្រ និង​នៅ​ក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​កុមារ​ពិការ​ភាព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Educations #WorldBank #COVID19KH
អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់​ (CHRAC)​ ដែល​​ជា​​បណ្ដុំ​អង្គការ​ជាង ២០ ​ស្ថាប័ន ហៅ​សំណុំ​រឿង​លោក កឹម សុខា ថា​ជា​ជម្លោះ​នយោបាយ មិន​គួរ​អូស​បន្លាយ​ពេល​យូរ។ បណ្តុំអង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​យល់​ថា ករណី​កាត់​ទោស​លោក កឹម សុខា​ និង​អ្នក​នយោបាយ​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​រឿង​នយោបាយ​ដែល​ចាំបាច់​ត្រូវការ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Court #KemSokha
https://www.youtube.com/watch?v=yN5RmFHF9LU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២០ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មេធាវីការពារក្ដីលោក កឹម សុខា ថាកូនក្តីលោក គ្មាន​កំហុស​ឲ្យសារភាពតាមសំណើតំណាងអយ្យការឡើយ
៚ សមត្ថកិច្ចប្រើហិង្សាទៅលើក្រុមស្ត្រីថ្ងៃសុក្របណ្តាល​ឲ្យស្ត្រីម្នាក់រងរបួសធ្ងន់
៚ អ្នកវិភាគថា ជំនួបរវាងមេដឹកនាំកម្ពុជា និងវៀតណាម គ្មានប្រយោជន៍ដល់កម្ពុជា
៚ លោក ងួន សឿ សារភាពថា លោកទទួលលុយពីលោក ហ៊ុន សែន ដើម្បីបំបែកគណបក្សហ៊្វុនស៊ិនប៉ិច........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​បើក​សវនាការ​ក្នុង​សំណុំ​រឿង ជនជាតិ​ភាគតិច​កួយ ៥​រូប ដែល​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដែល​សម្រេច​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ​កន្លះ កាល​ពី​ខែមីនា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​រឿងក្ដី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ហេងហ្វូ (Hengfu Group Sugar Industry) ដែល​បាន​ចោទ​ពួកគាត់​ថា បានឱ្យ​អ្នកភូមិ​ជាង​១០០​នាក់ កំហែង​យក​គ្រឿងចក្រ​ដែល​ចាប់​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​មិន​ឱ្យ​ឈូស​ឆាយ​យក​ដី​ព្រៃ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ។ព័ត៌មានពេញ
https://www.youtube.com/watch?v=bx1ht3t9c3g
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២១ ខែមករា គ.ស.២០២២ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ​លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កំពុង​ជាប់​គាំង​ក្នុង​សំណុំរឿង លោក កឹម សុខា
៚ កញ្ញា សេង ធារី ថា​រដ្ឋាភិបាល​ខ្លាច​ឥទ្ធិពល​មេធាវី​អន្តរជាតិ ទើបហាមមិនឲ្យចូលកម្ពុជា
៚ កម្ពុជា​ថា ការបន្ត​អំពើហិង្សា​នៅ​ភូមា​ធ្វើឱ្យ​ប៉ះពាល់ដល់​ «វឌ្ឍនភាព» ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន
៚ ជីវប្រវត្តិសង្ខេបរបស់សកម្មជនតវ៉ាដីធ្លីម្នាក់ បន្តដង្ហោយ​រកយុត្តិធម៌ នៅខេត្តកំពង់ឆ្នាំង.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ជា រៀងរាល់ ឆ្នាំ សហព័ន្ធ សហជីព តែងតែ រៀបចំ ពិធី រំលឹក វិញ្ញាណក្ខន្ធ និង រម្លឹក ពី ការ ចងចាំ នូវ គុណូបការៈ ដ៏ ថ្លៃថ្លា របស់ លោក ជា វិជ្ជា ដែល ហ៊ាន លះបង់ ជីវិត ដើម្បី បុព្វហេតុ ការពារ សិទ្ធិ ការងារ ឬ សិទ្ធិ កម្មករ និង សិទ្ធិមនុស្ស នៅ កម្ពុជា។
រយៈពេល ១៨ ឆ្នាំ មកនេះ តើ ស្មារតី គាំទ្រ ជំហរ ដ៏ មោះមុត របស់ លោក ជា វិជ្ជា ពី សំណាក់ មេដឹកនាំ កម្មករ ជំនាន់ ក្រោយ និង សកម្មភាព តវ៉ា របស់ ក្រុម កម្មករ ដើម្បី ការពារ ផលប្រយោជន៍ និង សិទ្ធិ របស់ ពួកគេ នៅតែ រឹងមាំ ដដែល ឬក៏ យ៉ាងណា…?
សូម លោក អ្នកនាង រង់ចាំ ស្ដាប់ / ទស្សនា នាទី វេទិកា អាស៊ីសេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ យប់ ថ្ងៃ សុក្រ ទី ២១ មករា នេះ កុំបី ខាន។
សូម​ចុច​តំណ​នេះ https://youtu.be/wDVuzGHPLFs / https://fb.watch/aGoTvF3DA_/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ទី​សុក្រ ទី២១ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សាច់ញាតិ និង​មន្ត្រី​សហជីព លើកឡើង​ថា ទោះបីជា​ពួកគាត់ គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រក​យុត្តិធម៌​ជូន​មេ​សហជីព​ដ៏​ល្បីល្បាញ លោក ជា វិជ្ជា ក្តី ក៏​ពួកគាត់​មិន​បញ្ឈប់​ការ​ទាមទារ​យុត្តិធម៌​ឡើយ​។ ការ​លើកឡើង​នេះ នៅ​គ្រា​ដែល​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​មកដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ មាន​រយៈពេល​១៨​ឆ្នាំ​គត់ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​មិនអាច​រក​ឃាតក​ឃើញ​ដដែល។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/LZTH_LsFedo / https://fb.watch/aGXEACXLp0/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ទី​សៅរ៍ ទី២២ ខែ​មករា ២០២២
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer