វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោកអ្នកនាង​កញ្ញាជាទី​មេត្រី! ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣នេះ គឺជា​ខួបគម្រប់​១៩​ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេល​១៩ឆ្នាំ​មកហើយ រដ្ឋាភិបាលកម្ពុជា​នៅមិនទាន់​រកឃើញ​ឃាតករ​ពិត​នៅឡើយ។
ខាងក្រោម​នេះ គឺជាកម្រង​រូបភាព​ចាស់ៗ​នៃ​ពិធី​បុណ្យសព​លោក ជា វិជ្ជា កាលពី១៩ឆ្នាំមុន។
រូបភាព៖ AP, AFP

#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
#CheaVichea
ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅតែ​ជា​សំណុំរឿង​អាថ៌កំបាំង​ក្នុង​រយៈពេល​១៩​ឆ្នាំ​ម​កន្លង​មក​នេះ ទោះបីជា​ឃាតកម្ម​នេះ មាន​ភស្តុតាង​មួយ​ចំនួន ដែល​ជា​ពន្លឺ​សម្រាប់​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាម​ចាប់​ឃាត​ពិត​យក​មក​ផ្ដន្ទាទោស​យ៉ាងណាក្ដី​។ តើ​មូល​ហេតុអ្វី​បានជា​សំណុំ​រឿង​នេះ បាន​អូស​បន្លាយ​ពេល​ដល់​ទៅ ១៩ឆ្នាំ សមត្ថកិច្ច​រក​ឃាតក​ពិត​មិន​ឃើញ?
អានព័ត៌មានជាសេចក្តីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ាឡើងវិញ ស្តីពី៖ «ឃាតក​សម្លាប់​លោក ជា វិជ្ជា អាច​រក​ឃើញ​នៅ​ក្រោយ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច»
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
#CheaVichea #WhoKillCheaVichea
សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ពួកគាត់​ លើកឡើងថា ​ករណី​ឃាតកម្ម​នេះ​ បាន​កន្លង​ផុត​ទៅ១៩​ឆ្នាំ​ហើយ ​ប៉ុន្តែ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​នៅតែ​មិន​ទាន់​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​មក​ដាក់​ទោស​បាន​នៅ​ឡើយ។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា។ ខួប​លើកទី១៩ឆ្នាំ​នៅថ្ងៃទី២២ ​ខែមករា​នេះ​ សាច់ញាតិ ប្រជា​ពលរដ្ឋ កម្មករ មន្ត្រី​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជិត​រយ​(១០០)​នាក់ ​បាន​ជួបជុំ​គោរព​វិញ្ញាណ​ក្ខន្ធ និង​ដាក់​កម្រង​ផ្កា​កន្លែង​រូប​សំណាក​របស់​លោក​​នៅ​មុខ​វត្តលង្ការ​ក្បែរ​វិមាន​ឯករាជ្យ។
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. សកម្មជនបក្ស​ភ្លើងទៀន​នៅក្រៅប្រទេសធ្វើ​បាតុកម្មទាមទារ​ឱ្យដោះលែង​លោក ថាច់ សេដ្ឋា និង​សកម្មជន​នយោបាយ
២. ក្នុងខួប១៩​ឆ្នាំ​នៃឃាតកម្ម​លោក ជា វិជ្ជា សាច់ញាតិ និង​មេដឹកនាំ​សហជីព បន្តទាមទារ​រក​យុត្តិធម៌
៣. មន្ត្រីគណបក្ស​ភ្លើងទៀន​ខេត្តបន្ទាយមានជ័យ​ថា មិនមានសកម្មជន​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ទេ
៤. អ្នករត់រ៉ឺម៉កកង់បី និង​ម៉ូតូឌុប​ត្អូញត្អែរ​ពី​សាំង​ឡើង​ថ្លៃ ប៉ះពាល់​ដល់ជីវភាព​ប្រចាំថ្ងៃ
រួមនឹង​ព័ត៌មានសំខាន់ៗ​មួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #CheaVichea
សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប ​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
ពលករខ្មែរ​គាំទ្របក្សភ្លើងទៀន​នៅ​ក្រៅប្រទេស​​ចេញ​ធ្វើ​បាតុកម្ម​ដើម្បីទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​ដោយ​អយុត្តិធម៌​ផ្សេងទៀត។ ពួកគេ​ចាត់ទុក ករណី​ទាំងនោះ គឺជា​ការធ្វើទុក្ខ​បុកម្នេញ​​ផ្នែកនយោបាយ ហើយ​ទាមទារ រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសមនសិការ​ទាំងអស់​មុនការបោះឆ្នោត ថ្នាក់ជាតិ​ខាងមុខនេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #TachSetha
មាតិកាព័ត៌មានសំខាន់ៗដែលត្រូវផ្សាយនៅរាត្រីនេះរួមមាន៖
១. គ្រួសារនិងមេធាវីទាមទារ​ឱ្យតុលាការដោះលែង​អនុប្រធានបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា
២. ក្រុម​ប្រឹក្សាឃុំ-សង្កាត់បក្សក្រៅ​រដ្ឋាភិបាល​ថា បក្សកាន់អំណាច​លាក់បាំង​ព័ត៌មាន​កញ្ចប់ថវិកា​អភិវឌ្ឍន៍​ឃុំសង្កាត់
៣. គណបក្សកាន់អំណាច និង​គណបក្សភ្លើងទៀន ដាក់ពាក្យ​ចូលរួមប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក​ដែលទើប​បំបែកថ្មី
៤. វេទិកាអ្នកស្ដាប់​វិទ្យុអាស៊ីសេរី​យប់នេះ យើងនឹង​ជជែកពីថា តើអ្នកនយោបាយគួរធ្វើអ្វីខ្លះ ដើម្បី​បាន​ការគាំទ្រពីកម្មករ សម្រាប់ការ​បោះឆ្នោតជាតិ​នៅពេលខាងមុខ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #CheaVichea #covid19kh #RongChhun
ក្រុម​ពលករ​ខ្មែរ​ជាង​១០០​នាក់ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជួបជុំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​ចងចាំ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ក្រុម​ពលករ​ទាំងនោះ និមន្ត​ព្រះសង្ឃ​ខ្មែរ​ចំនួន ៣​អង្គ ប្រគេន​ចង្ហាន់ នៅ​ថ្ងៃទី​១៦ កក្កដា ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ឥស្សរជន​ល្បីៗ ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌ រួមមាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #thailand #KemLey #CheaViChea #chutwuthy #PisethPilika #sambunthoeurn
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៖

១.ប្រធានាធិបតីបារាំង រំឭក លោក ហ៊ុន ម៉ាណែត អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.សហជីពសេរីកម្មករស្នើសមត្ថកិច្ចឱ្យស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
៣.កម្មករស្នើរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលខុសត្រូវករណីកម្មករដែលស្លាប់ក្នុងករណីឆេះរោងចក្រ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពីថាតើ គណបក្សប្រឆាំងគួរស្វែងរកយុទ្ធសាស្ត្រយ៉ាងណាដើម្បីទទួលបានអាសនៈក្នុងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #France #HunManet #HunSen #EmmanuelMacron #CheaVichea #Conseil23Octobre1991 #Protest #Impunity #WorkersKH #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/a7r4UDsf8uU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០២៤៖

​១.គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត បន្ទាប់ពីអ្នកដឹកនាំកំពូលៗច្រើនរូបទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ
២.ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀរ ថាជាឃាតកលាក់មុខ សម្លាប់ពលរដ្ឋក្នុង​គ្រោះថ្នាក់ចរាចរណ៍
៣.កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរថាប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ
៤. គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងកាលពី៩ឆ្នាំមុន ឱ្យ​រកឃាតកសម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ពីឃាតកម្មនេះ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Battambang #HunManet #HunSen #DithTina #CheaVichea #SenateElection2024 #SenateElectionKH #CandlelightParty #KhmerWillParty #SokHach #HongSokHour #SonChhay #MardiSeng #KongMonika #TrafficAccidents #NeangSamAun #BeerAdvertisement #AlcoholicBeveragesAds #WaterShortage #DrySeasonFarming #MAFF #MoWRAM #Agriculture #Farmers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MI-ouPI9Orc