វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.25K videos
96 files
8.16K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
---
សភា​អឺរ៉ុប ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/rDznO
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #EU #EUMP #EverythingButArms #EBA #Economy #CambodiaNepotism #CambodiaFamilyRun #DynasticRules #PoliticalPrisoners #ArbitraryArrests #OppositionParties #Democracy #HumanRights #Economy#Trade#Commerce
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹងតាមោក​សង្ឃឹម​ថា តុលាការ​កំពូល នឹង​លុប​ចោល​ការ​ចោទ​ប្រកាន់
---
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​បឹង​តាមោក​សង្ឃឹម​ថា តុលាការ​កំពូល នឹង​លុប​ចោល​ការ​ចោទប្រកាន់​ប្រឆាំង​ពួកគាត់​ដែល​តុលាការ​ថ្នាក់​ក្រោម បាន​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ«ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ»ដោយសារតែ​សកម្មភាព​ការពារ​ទ្រព្យ​សម្បត្តិ និង​ដីធ្លី​របស់​ខ្លួន។ ក្ដី​សង្ឃឹម​នេះ គឺ​បន្ទាប់​ពី​តុលាការ​កំពូល​នៅ​ថ្ងៃទី២៩ ខែ​វិច្ឆិកា បាន​បញ្ចប់​សវនាការ​បណ្ដឹង​សាទុក្ខ​របស់​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​ចំនួន៥នាក់​រួម​មាន លោកស្រី ស៊ា ដាវី លោកស្រី អំ ភឿន លោកស្រី ខុន ជារី លោក ខុន ជោរ៉ា និង​លោក ស៊ា សំបាត់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង«ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ» ហើយ​តុលាការ​នឹង​ប្រកាស​សាលដី​នៅ​ថ្ងៃទី១៩ ខែធ្នូ ខាងមុខ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
Media is too big
VIEW IN TELEGRAM
វៀតណាមស្នើឱ្យព្រះមហាក្សត្រខ្មែរយកចិត្តទុកដាក់ជួយជនជាតិខ្លួននៅកម្ពុជា ខណៈពលរដ្ឋខ្មែរក្រោមជឿថា ព្រះអង្គក៏លើកឡើងបញ្ហាប្រឈមរបស់ពួកគាត់ទៅ​ជជែក​ជាមួយ​មេដឹកនាំវៀតណាមដែរ
---
អ្នកច្បាប់លើកឡើង ថា វៀតណាមនៅតែចាត់ទុកខ្លួនឯងជាបងធំលើកម្ពុជា ដូច្នេះ ភាគីកម្ពុជាគួរតែបញ្ជាក់ជំហរឱ្យច្បាស់ ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងមួយនេះ។ ការលើកឡើងនេះ នៅពេលដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានយាងទៅទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម ទីដែលប្រធានាធិបតីវៀតណាម ស្នើឱ្យព្រះមហាក្សត្រដោះស្រាយ បញ្ហាប្រឈមប្រជាជនវៀតណាម នៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunSen #NorodomSihamoni #HumanRights #KhmerKrom #KampucheaKrom #UN #KKF #IndigenousRights #KhmerKromActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​អង្គការ​សង្គមស៊ីវិល ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី
---
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០​ស្ថាប័ន ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ផ្នែកស្ត្រី កុមារ បុគ្គលិក កម្មករ និងអាជីវករ នៅថ្ងៃទី០១ ខែធ្នូ រួមគ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ក្រោម​ប្រធាន​បទ​«​លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​រួច​ផុត​ពី​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់​»​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HengSour #MLVT #Workers #CENTRAL #IDEACambodia #VornPao #HumanRights #WomenRights #ChildRights #WorldDayAgainstChildLabor
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ខ្មែរក្រោម ទាមទារឲ្យក្រុមហ៊ុនស្រាបៀវៀតណាម ដករូបភាពវប្បធម៌ខ្មែរចេញពីកំប៉ុងស្រាបៀ
---
ពលរដ្ឋខ្មែរក្រោម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ជំរុញដល់ក្រុមហ៊ុនស្រាបៀសៃហ្គន (BIA SAIGON LAGER) ឲ្យដករូបភាពវប្បធម៌ខ្មែរចេញពីកំប៉ុងស្រាបៀរបស់ខ្លួន ។ ពួកគាត់ រិះគន់ក្រុមហ៊ុនស្រាបៀសៃហ្គនថា បានបន្ទាបតម្លៃវប្បធម៌ខ្មែរ តាមរយៈការប្រើប្រាស់រូបភាពតំណាងឲ្យវប្បធម៌ខ្មែរ ដាក់នៅលើកំប៉ុងស្រាបៀ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #HumanRights #IndigenousRights #KhmerKromActivists #BiaSaigonLager #SaigonBeer #Culture #SpiritualCeremonyKH#KhmerKromCulture #WaterFestival #BoatRacingFestival #BonOmTouk #Apsara
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Cambodian court convicts 13 Philippine women in commercial surrogacy case
---
A Cambodian court has convicted 13 Filipino women on human trafficking-related charges even though the Philippine Embassy said the women were recruited online to be surrogate mothers and were rescued from a home outside of Phnom Penh.
👉 https://www.rfa.org/english/cambodia/2024/12/03/cambodia-filipino-pregnant-women
---
#RFAKhmer #Cambodia #Philippines #HunSen #HunManet #ChouBunEng #NCCT #HumanTrafficking #FilipinoWoman #HiredPregnant #HumanRights
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានីភ្នំពេញ​តម្កល់​សាលក្រម​លោក ម៉ម រិទ្ធី ទុក​ជា​បាន​ការ​
---
ប្រពន្ធ​របស់ប្រធាន​សហ​ជីព​លោក ម៉ម រិទ្ធី និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ ការ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ទុក​ជា​បាន​ការ​ និងសម្រេច​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ១៨ខែ នៅ​ថ្ងៃ​ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ​គឺ​ជា​រឿង​អយុត្តិធម៌។ ពួកគាត់​ថា ការ​សម្រេច​របស់​តុលាការ​នេះ​ ធ្វើ​ឡើង​ដោយ​កំបាំង​មុខ និង​មិន​បាន​ស៊ើបអង្កេត​លើ​រឿង​នេះ ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ។​ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាលពិនិត្យ និង​រស្វែង​រក​យុត្ដិធម៌​ជូនលោក ម៉ម រិទ្ធី ដើម្បី​ឱ្យ​លោក​មក​ជួប​ជុំ​គ្រួសារ និង​បន្ដ​ការងារ​សង្គម​ឡើង​វិញ៕​
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Cambodian labor leader sentenced to 18 months for criticism of casino
---
A prominent labor union leader was sentenced on Wednesday to 18 months in prison for criticizing a casino for overworking employees and pushing for the arrest of a union representative.
👉 https://www.rfa.org/english/cambodia/2024/12/04/cambodia-union-leader-sentenced/
---
#RFAKhmer #Cambodia #HunManet #HunSen #MormRithy #CTSWF #CourtKH #Corruption #ArbitraryArrest #WorkersKH #LaborRightsKH #UnionKH #HumanRights
Media is too big
VIEW IN TELEGRAM
សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន និង​បុគ្គលិក YRDP
---
សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​0៥ ខែ​ធ្នូ បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​របស់​យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ រួម​មាន លោក ធី ថន កញ្ញា រៀម ស្រីពេជ្ររតនា និង​កញ្ញា សើន ស្រីមៃ និង​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ​ពីរ​នាក់ គឺ​អ្នកស្រី សាក់ កន្និការ និង​លោក ឈាង ឬទ្ធី ដែល​អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​«​រួម​គំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍ (CLV-DTA)។ ឪពុក​ម្ដាយ​របស់​ក្រុម​យុវជន​ទាំង​នោះ​ថា កូន​ៗ​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #YRDP
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ១៦ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី
---
អង្គការ​សង្គម​ស៊ីវិល យុវជន សហជីព និង​សកម្មជន​ដីធ្លី​ប្រមាណ​៧០នាក់ នៅ​ថ្ងៃទី០៦ ខែធ្នូ បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​ប្រារព្ធ​ពិធី​យុទ្ធនាការ១៦ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ពួកគាត់​ស្នើ​ឱ្យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ចង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បរិស្ថាន និង​នយោបាយ​ដែល​ជា​ស្ត្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Humanrights #WomenRights #Worker #Environmentalactivist #CCHR
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer