វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហមេធាវី ការពារ ក្ដី ឲ្យប្រធាន គណបក្ស ប្រឆាំង លោក កឹម សុខា ឲ្យដឹងថា មកដល់ពេលនេះ ក្រុម មេធាវី និង លោក កឹម សុខា មិន ទាន់ បាន ដីកា ពី តុលាការ នៅ ឡើយ ទេ ទាក់ទង ការ បន្ត សវនាការ ឡើងវិញរបស់លោក កឹម សុខា នៅ ដើម ឆ្នាំ ២០២២ ខាង មុខ ។ ទោះ យ៉ាងណា មេធាវី ការពារ ក្ដី លោក កឹម សុខា អះអាង ថា ពួកគេ បាន ត្រៀម ខ្លួន រួច ហើយ ដើម្បី តតាំង ក្ដី មួយ នេះ ។ ចំ ណែក មេធាវី រដ្ឋាភិបាល ដែល ជា ភាគី ដើម បណ្ដឹង អះអាង ដែរ ថា ពួក គេ នឹង ប្រឹងប្រែង យក ឈ្នះ ក្ដី ឲ្យ ខាង តែ បាន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KemSokha
https://www.youtube.com/watch?v=iJdeDShB5QM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មន្ត្រីជាន់ខ្ពស់សន្តិសុខរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ប្តេជ្ញា​ពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិជាមួយកម្ពុជា
៚ មេធាវី​លោក​ កឹម​ សុខា ​ប្តេជ្ញាបន្ត​ស្នើទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​​លោក​កឹម​ សុខា
៚ អ្នកជំនាញថា រដ្ឋាភិបាលគួរពង្រឹងប្រព័ន្ធសន្តិសុខព័ត៌មាន​វិទ្យាទប់ទល់នឹងការចូលលួចទិន្នន័យរបស់ភ្នាក់ងារចារកម្មរដ្ឋបរទេស
៚ ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​ខេត្តកោះកុង ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល ​ការពារ​ព្រៃកោងកាង​ជាង​ ៦០​ ហិកតា......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
យើងខ្ញុំសូមអធ្យាស្រ័យចំពោះបញ្ហាបច្ចេកទេសនៅក្នុងការផ្សាយរបស់អាស៊ីសេរីនៅលើទំព័រហ្វេសប៊ុកនៅព្រឹកនេះ។ លោកអ្នកនាងអាចចូលទៅស្តាប់ ឬ ទស្សនាការផ្សាយរបស់អាស៊ីសេរីលើទំព័រ You Tube ដែលមានតំណភ្ជាប់នេះ៖ https://www.youtube.com/watch?v=iJdeDShB5QM
សមត្ថកិច្ច ខេត្ត ឧត្តរមានជ័យ ចាប់ ខ្លួន និង សើរើ បទ ចោទ រួម គំនិត ក្បត់ ទៅ លើ មន្ត្រី គណបក្សសង្គ្រោះជាតិ ម្នាក់ ដែល ត្រៀម ចូល រួម នយោបាយ ឡើងវិញ ជាមួយ គណបក្សភ្លើងទៀន។ សកម្មជន និង សង្គម ស៊ីវិល បារម្ភ ថា រូបភាព គំរាម កំហែង ជា ថ្មី ទៀត នេះ នឹង ជះ ឥទ្ធិពល មិន ល្អ ថែម ទៀត ដល់ ស្ថានភាព សិទ្ធិ មនុស្ស និង ដំណើរ ការ បោះឆ្នោត នៅ ឆ្នាំ ២០២២ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics
មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ផ្ទៃក្នុងប្រទេស​ជា​មុន​សិន មុននឹង​ឈាន​ទៅ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​ប្រទេស​ភូមា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #Cambodia
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ស្នើ​សហគមន៍​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ជំរុញ​ឲ្យរដ្ឋាភិបាល​វៀតណាមគោរព​សិទ្ធិមនុស្ស សាសនា​ និង​​សិទ្ធិជន​ជាតិ​ដើម។ សំណើ​នេះធ្វើ​ឡើង​ស្របពេល​ដែល​ប្រទេស​អូស្រ្តាលី​បាន​ជួប​សន្ទនា​នឹង​ភាគី​វៀតណាម​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស កាលពី​សប្តាហ៍​មុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #KhmerKampuchearKrom #HRW
កម្ពុជា​អះអាងថា​រក​ប្រាក់​ចំណូល​បាន​ពី​ចំណូល​ពន្ធ​គ្រប់​ប្រភេទ សរុប​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ និង ២០២១ ប៉ុន្តែ​ត្រូវ​ចំណាយ​រហូតដល់​ជាង ៨​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ ២០២១​។ តាម​តួលេខ​នេះ កម្ពុជា​រក​បាន ៧០ ប៉ុន្តែ​ត្រូវ​ចាយ ១០០​។ ក្នុង​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ កម្ពុជា​ត្រូវ​ខ្ចី​លុយ​បន្ថែម ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ បន្ថែម​ទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​នៃ​ការ​ចំណាយ​សរុប​ប្រចាំឆ្នាំ។ព័ត៌មាន​ពេញ
https://www.youtube.com/watch?v=LdOMy7Ffrsg
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ តុលាការបន្ត​សវនាការសកម្មជនបក្ស​ប្រឆាំង១៣នាក់
៚ អង្គការសង្គមស៊ីវិល ៣៥ ស្ថាប័ន ស្នើរដ្ឋាភិបាល​ស្តារសិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យទ្បើងវិញ
៚ លោក សម រង្ស៊ីថា លោក ហ៊ុន សែន មិនមែនតំណាងឲ្យ​កម្ពុជានិងអាស៊ាន ​ពេលទៅជួបមេដឹកនាំយោធាភូមា
៚ សហជីព​ស្នើឲ្យរដ្ឋាភិបាលគិតគូរបញ្ហាសិទ្ធិ​​កម្មករដែល​កំពុង​​ធ្លាក់​ចុះ​ខ្លាំង​​......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ពលរដ្ឋ ជាង ៤០០គ្រួសារ បន្ត អំពាវនាវ ឲ្យ រដ្ឋាភិបាល ពិនិត្យ មើល ពី ប្រសិទ្ធភាព ការងារ របស់ អាជ្ញាធរ ខេត្តកោះកុង ដែល បណ្ដែតបណ្ដោយ ឱ្យ ជន ល្មើស ទន្ទ្រាន ព្រៃ កោងកាង តាម អំពើ ចិត្ត។ ការ លើក ឡើង នេះ ក្រោយ ពី ពួក គេ សង្កេត ឃើញ ថា មាន ព្រៃ កោងកាង ទំហំ ៦៣ហិកតារ កំពុង ប្រឈម ការ កាប់ ទន្ទ្រាន ដើម្បី យក ដី ធ្វើ ជា កម្មសិទ្ធិ បុគ្គល ជា បន្ត បន្ទាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #KohKong
អ្នកជំនាញថា​ កម្ពុជាគួរ​តែ​ពង្រឹងការ​ការ​ពារ​ពី​បទល្មើស​បច្ចេកវិទ្យា​ទំនើប​ និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ពី​ការ​លួចយកទិន្នន័យ​រដ្ឋាភិបាល​ពី​សំណាក់ចោរ​ព័ត៌មាន​វិទ្យា​ ឬ(Hacker)​ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈការ​អភិវឌ្ឍតាម​បែប​ប្រព័ន្ធឌីជីថល​ (Digital)។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Digital
គណបក្ស​សង្គ្រោះជាតិចាត់ទុក​គម្រោង​ទស្សនកិច្ចរបស់​លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ​មិនមែន​ជាតំណាង​ឱ្យ​កម្ពុជា​ និង​សមាគម​អាស៊ាន​ឡើយ តែ​តំណាង​ឱ្យ​បុគ្គលខ្លួន​លោក​ផ្ទាល់ទៅវិញទេ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ឆ្លើយតប​ថា វាគ្រាន់​តែជា​ពាក្យសម្ដី​របស់​ក្រុមឧទ្ទាម​ក្រៅច្បាប់​តែប៉ុណ្ណោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #ASEAN #HunSen #SamRainsy
#WhatHappenInMyanmar
https://www.youtube.com/watch?v=g7ickWqtW7I
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៧ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សាច់ញាតិនិងសង្គមស៊ីវិល ​ទាមទារឲ្យដោះលែង​សកម្មជន​បក្ស​ប្រឆាំង១៣នាក់
៚ អ្នកនាំពាក្យគណបក្សភ្លើងទាន ថា ការចាប់ខ្លួនលោក សុខ វិល ជាការគំរាមកំហែងមិនឲ្យពលរដ្ឋចូលរួមបក្សលោក
៚ សហជីព​ស្នើឲ្យរដ្ឋាភិបាលគិតគូរបញ្ហាសិទ្ធិ​​កម្មករ ដែលកំពុង​ធ្លាក់​ចុះ​ខ្លាំង​​
៚ ពលរដ្ឋ​ទទូចឲ្យ​អាជ្ញាធរ​​ចាប់​មេ​ក្លោង​ជួញដូរគ្រឿងញៀន​៨៣​តោន ​​មក​​​ផ្ដន្ទាទោសតាមច្បាប់......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រុម អង្គការសង្គមស៊ីវិល ៣៥ស្ថាប័ន នៅ ថ្ងៃ ទី១៦ ធ្នូ បាន ចេញ សេចក្ដី ថ្លែង ការណ៍ រួម មួយ បន្ត ទាមទារ ឱ្យ រដ្ឋាភិបាល ស្ដារ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឡើង វិញ។ សេចក្ដី ថ្លែង ការណ៍ ទាំង នេះ ធ្វើ ឡើង ក្នុង ឱកាស ខួប ទី ៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #NGOs
តុលាការក្រុងភ្នំពេញ ​បើក​សវនាការ​រយៈ​ពេល​ខ្លី​លើសកម្មជនបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ ​១៣នាក់ ​និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​​​រួមគំនិតក្បត់​ និង​បទ​ញុះញង់ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែធ្នូ។ សាច់ញាតិ ​និង​មន្ត្រី​#សិទ្ធិមនុស្ស ​យល់ថា ​ដំណើរ​ការ​សវនាការ​នេះ ​មាន​ចរិតនយោបាយ ​ដែល​ពិបាក​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
ប្រពន្ធ​របស់​សកម្មជនគណបក្សសង្គ្រោះជាតិ លោក សុខ វិល ដែលត្រូវ​អាជ្ញាធរ​ខេត្តឧត្ដរមានជ័យ​ចាប់ដាក់​ពន្ធនាគារ បន្ទាប់​ពី​លោក​ត្រៀម​ខ្លួន​ទៅ​ចូលរួម​នយោបាយ​ជាមួយ គណបក្សភ្លើងទៀន​ថា ការ​ចាប់​ខ្លួន​ប្ដី​លោកស្រី ជា​រឿង អយុត្តិធម៌ និង​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី​លោកស្រី​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP
សាលាដំបូង​ខេត្ត​កោះកុង កោះហៅ​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់ ឱ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បទ បង្កាច់​កេរ្តិ៍ និង​បរិហារកេរ្តិ៍ លើ​ឧកញ៉ា ហេង ហ៊ុយ បន្ថែម​ពីលើ​បទ​ចោទ "​ញុះញង់​" ដែល​តុលាការ​បាន​ចោទប្រកាន់​គាត់ កាលពី​ខែ​វិច្ឆិកា​។ អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​តុលាការ​ពិនិត្យមើល​សំណុំ​រឿង​នេះ ឲ្យ​បាន​ច្បាស់លាស់ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​តំណាង​ពលរដ្ឋ ព្រោះ​រឿងរ៉ាវ​ទាំងនេះ ផ្ដើម​ចេញ​ពី​ជម្លោះដីធ្លី ដែល​ពុំ​មាន​ដំណោះស្រាយ​។​ព័ត៌មានពេញ
ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) ជិត​២​ពាន់​នាក់ នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម ថ្ងៃទី​១៨ ខែ​ធ្នូ ស្អែក​នេះ នៅ​ទីធ្លា​ខាងមុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទី​១ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ ស្របតាម​ច្បាប់​ស្ដីពី​ការងារ​កម្ពុជា។ព័ត៌មានពេញ
សូម​ចុច​តំណ​នេះ https://youtu.be/ZLIFUAIFuKw / https://fb.watch/9YfblCP7Uw/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សុក្រ ទី១៧ ខែ​ធ្នូ ២០២១
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/zJAXSSzq2g4 / https://fb.watch/9YOrk0CYF8/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី១ធ្នូ ខែ​ធ្នូ ២០២១