វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក សម រង្ស៊ី ផ្ញើរ​សារឲ្យ​ពលរដ្ឋកម្ពុជា​ ចាប់​ផ្តើម​គិត​គូរ​បង្កើត​​​រដ្ឋាភិបាលបង្រួបបង្រួមជាតិ​នៅ​កម្ពុជា​​ ដោយយក​តាម​គំរូ​ប្រទេសភូមា ដើម្បី​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ​​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ។​ ប៉ុន្តែតំណាង​បក្ស​កាន់​អំណាច​ជឿជាក់​ថា ​ពលរដ្ឋ​ និង​កង​ទ័ព ​មិន​ធ្វើ​តាម​ការ​អំពាវនាវ​​​លោក សម រង្ស៊ី ឡើយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #SamRainsy #Myanmar #WhatHappenInMyanmar
គណបក្សប្រឆាំង អង្គការ សិទ្ធិមនុស្ស អន្តរជាតិ និង អ្នក តាមដាន ស្ថានការណ៍ នយោបាយ រិះគន់ ថា លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន កំពុង ដើរ ផ្លូវ ខុស ក្នុង ការ ដោះស្រាយ វិបត្តិ នៅ មីយ៉ាន់ម៉ា (Myanmar) ឬភូមា និង កំពុង នាំ ភាព ប្រេះឆា ដល់ សមាគម ប្រជាជាតិ អាស៊ី អាគ្នេយ៍ ហៅ កាត់ ថា អាស៊ាន (ASEAN)។ ប៉ុន្តែ តំណាង គណបក្ស កាន់អំណាច ថ្លែង ការពារ ថា សេចក្តី សម្រេច ចិត្ត របស់ ប្រមុខ រដ្ឋាភិបាល ធ្វើ ឡើង ដោយ ត្រឹមត្រូវ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #Cambodia #WhatHappenInMyanmar
លោកអ្នកនាងជាទីមេត្រី!
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសភូមា នៅ ខែមករា ឆ្នាំ២០២២ ស្របពេលលោកនឹងធ្វើជាប្រជានអាស៊ានប្ដូរវេន។ មេដឹកនាំគណបក្សប្រឆាំងចោទថា លោក ហ៊ុន សែន កំពុងតែប្រព្រឹត្ត ខុស ធ្ងន់ធ្ងរ ក្នុង ការ គាំទ្ររបបសឹកភូមា ដែល សហគមន៍អាស៊ានរួមទាំងអន្តរជាតិ ផង កំពុងតែ ថ្កោលទោស របបផ្ដាច់ការ ខុស ច្បាប់ នេះ។

តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬ ភូមាជាការគាំទ្រមេដឹកនាំផ្ដាច់ការភូមា ឬជាការស្វែងរក ដំណោះ ស្រាយ ជម្លោះនយោបាយភូមា?

សូមលោកអ្នកនាងរង់ចាំទស្សនាបទសម្ភាសន៍អំពីបញ្ហានេះ នៅរាត្រីនេះ ចាប់ពី ម៉ោង ៨ កន្លះ ដល់ម៉ោង៩យប់ កុំបីខាន។ សូមអរគុណ!

#RFAKhmer #Politics #ASEAN #Myanmar #WhatHappenInMyanmar
មេដឹកនាំ រដ្ឋាភិបាល ឯក បក្ស លោក ហ៊ុន សែន អះអាង ថា លោក នឹង ប្រឹងប្រែង សម្រួល សភាពការណ៍ នៅ ប្រទេស ភូមា ឬ មីយ៉ាន់ម៉ា (Myanmar) ឱ្យ វិល ទៅ រក ស្ថានភាព មួយ ល្អ ប្រសើរ។ អ្នក តាមដាន ស្ថានការណ៍ នយោបាយ ជំរុញ ឱ្យ មេដឹកនាំ កម្ពុជា រូប នេះ កុំ ព្យាយាម ទាញ របប សឹក ភូមា ឱ្យ ចូល វេទិកា ថ្នាក់ តំបន់ និង អន្តរជាតិ ដែល កម្ពុជា គ្រោង រៀប ចំក្នុង នាម ជា ប្រធាន ប្ដូរ វេន អាស៊ាន ដើម្បី ចៀសវាង ការ ខូច ឈ្មោះ លើ ឆាក អន្តរជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Myanmar #HunSen #WhatHappenInMyanmar
គណបក្ស​សង្គ្រោះជាតិចាត់ទុក​គម្រោង​ទស្សនកិច្ចរបស់​លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ​មិនមែន​ជាតំណាង​ឱ្យ​កម្ពុជា​ និង​សមាគម​អាស៊ាន​ឡើយ តែ​តំណាង​ឱ្យ​បុគ្គលខ្លួន​លោក​ផ្ទាល់ទៅវិញទេ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ឆ្លើយតប​ថា វាគ្រាន់​តែជា​ពាក្យសម្ដី​របស់​ក្រុមឧទ្ទាម​ក្រៅច្បាប់​តែប៉ុណ្ណោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Myanmar #ASEAN #HunSen #SamRainsy
#WhatHappenInMyanmar
អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ព្រមាន​ថា រដ្ឋសមាជិក​អាស៊ាន​មួយចំនួន​អាចនឹង​ធ្វើ​ពហិការ ឬ​មិនចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​ក្នុងឆ្នាំ២០២២​នេះ បើលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ទទូច​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ ដូចតាម​ការចង់បាន​របស់​ប្រទេសចិន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #ASEAN #Cambodia #Myanmar
#WhatHappenInMyanmar